មកស្គាល់ពីកម្មវិធី ៥ ដែលត្រូវបានប្រើដើម្បីសង់គម្រោងខ្នាតយក្សមួយនៅឥណ្ឌា
ក្រុមហ៊ុនសាជីវកម្មផ្លូវដែកក្រោមដីដេលី (DMRC) ថ្មីៗនេះបានបើកសម្ពោធគម្រោងសាងសង់ស្ពានអាកាស (Skywalk) ប្រវែង ២៤២ ម៉ែត្រ នៅស្ថានីយ៍រថភ្លើង New Delhi ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងទីក្រុង។ ក្នុងកម្មវិធីបើកសម្ពោធគម្រោង ក្រុមហ៊ុនបានបង្ហើបថាគម្រោងត្រូវបានធ្វើឡើងប្រកបដោយគុណភាព ខណៈសន្សំសំចៃថវិកាគឺដោយសារតែការប្រើបច្ចេកវិទ្យា Digital Twin របស់ក្រុមហ៊ុន Bentley Systems ។ បញ្ហាប្រឈមរបស់គម្រោងនេះ គឺត្រង់ថាគម្រោងតម្រូវឱ្យសាងសង់នៅក្នុងទីក្រុងដែលមានការកកស្ទះខ្លាំង ដូច្នេះក្រុមហ៊ុនត្រូវធ្វើយ៉ាងណាដើម្បីបង្ការបញ្ហា។ ដូច្នេះក្រុមហ៊ុន DMRC បានប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ Bentley នៅក្នុងគ្រប់ដំណាក់កាលដើម្បីវិភាគ និងរកដំណោះស្រាយ។ ឧបករណ៍ឌីជីថលទាំងនេះ ជួយឱ្យគ្រប់ដំណាក់កាលការងារធ្វើឡើងមានប្រសិទ្ធភាព និងលឿនជាងមុន ពោលគឺគ្រប់យ៉ាងគឺអាចវិភាគបានដូចមានការដ្ឋានពិតៗនៅក្នុងកុំព្យូទ័រ។ កម្មវិធីទាំងនោះរួមមាន៖ STAAD.Pro: កម្មវិធីនេះមានសារៈសំខាន់សម្រាប់ការវិភាគ និងរចនារចនាសម្ព័ន្ធបែបទូលំទូលាយ។ វិស្វករបានប្រើប្រាស់សមត្ថភាពគំរូកម្រិតខ្ពស់របស់វា ដើម្បីបង្កើតគំរូ 3D មួយ ដើម្បីតេស្ដេសេណារីយ៉ូនានា ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាព និងបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធ។ ការប្រើកម្មវិធីជួយសន្សំការប្រើដែកថែប ២៥០ តោន និងបេតុង ១,០០០ ម៉ែត្រគូប។ RAM Connection: ឧបករណ៍នេះបានប្រើរួមបញ្ចូលជាមួយ STAAD.Pro ហើយមានសារៈសំខាន់សម្រាប់ការរចនា […]
អានបន្ថែមគម្រោងសំណង់បន្ថយចំណាយរាប់លានដុល្លារ ដោយប្រើកម្មវិធីឆ្លាតវៃទាំងនេះ…
ក្រុមហ៊ុន Bentley Systems និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកក្រោមដីរបស់ខ្លួន Seequent ថ្មីៗបានចាប់ដៃគ្នាបង្កើតប្រព័ន្ធគ្រប់គ្រងការសំណង់ថ្មីមួយ ដែលជួយឱ្យគម្រោងកាត់បន្ថយហានិភ័យ និងពិសេសកាត់បន្ថយចំណាយបានរាប់លានដុល្លារ។ គោលបំណងនៃការសហការគ្នានេះ គឺដើម្បីធ្វើការងារគ្រប់គ្រងគម្រោងសំណង់នៅគ្រប់ដំណាក់កាលអាចធ្វើឡើងបានដោយងាយស្រួល ខណៈបង្កផលប៉ះពាល់ដល់បរិស្ថានតិច។ ប្រព័ន្ធថ្មីនេះ ហៅថាវិធីសាស្រ្តឌីជីថលរួមបញ្ចូល ពោលគឺការភ្ជាប់ទិន្នន័យពីប្រភពផ្សេងៗគ្នា ដូចជា ការវិភាគភូមិសាស្រ្តក្រោមដី (groundwork) ការវិភាគភូមិសាស្ត្របច្ចេកទេស (geotechnical analysis) ការរចនាវិស្វកម្ម ការធ្វើផែនការសាងសង់ និងការអនុវត្តគម្រោងជាដើម ឱ្យមកស្ថិតក្នុងវេទិកាតែមួយ។ លោក Pat McLarin នាយកផ្នែកហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ក្រុមហ៊ុន Seequent បានមានឱ្យដឹងថា បញ្ហារបស់គម្រោងសំណង់ភាគច្រើនគឺ ភាគមិនស៊ីចង្វាក់គ្នានៃការងារក្នុងដំណាក់ការនីមួយ។ ឧទាហរណ៍ ក្រុមហ៊ុនមួយជាអ្នករចនាប្លង់ ហើយបន្ទាប់មកក្រុមហ៊ុនមួយប្រើកម្មវិធីមួយផ្សេងតដើម្បីសិក្សាភូមិសាស្ដ្រដីដើម្បីធ្វើការងារបុកគ្រឹះ បន្ទាប់មកក្រុមហ៊ុនផ្សេងមួយទៀត ប្រើកម្មវិធីផ្សេងមួយទៀត ដើម្បីសាងសង់គម្រោង។ កត្តាដែលក្រុមហ៊ុនច្រើនធ្វើការងារផ្សេងគ្នានេះ ឬប្រើកម្មវិធីផ្សេងៗនេះ អាចបង្កើតជាការយល់ច្រឡំ និងបង្កជាកំហុស។ លោក Pat McLarin បន្ដថា ដូច្នេះ ការរួមបញ្ចូលការងារគ្រប់ផ្នែកដូចជា ការងារក្រោមដី និងការងារលើដី មកស្ថិតក្នុងប្រព័ន្ធតែមួយគឺរឿងចាំបាច់។ ការរួមបញ្ចូលគ្នា គឺបានន័យថាកម្មវិធីមួយចំនួន ដូចជាកម្មវិធី OpenGround […]
អានបន្ថែមប្រវត្តិជោគជ័យរបស់ Bentley: 40 ឆ្នាំមុន បងប្អូនប្រុសក្នុងត្រកូល Bentley បានចាប់ផ្តើមក្រុមហ៊ុន Software ដែលជួយផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សយើងសព្វថ្ងៃ
បងប្អូនប្រុសប្រាំនាក់ដែលចូលចិត្តការងារកុំព្យូទ័រកាលពី៤០ឆ្នាំមុន បានបង្ហាញពីសក្តានុពលរបស់ខ្លួនចាប់យកគំនិតដ៏អង់អាចក្នុងការបង្កើតកម្មវិធីសូហ្វវែរ ដែលអាចផ្លាស់ប្តូរពីរបៀបការងារដែលស្ថាបត្យករ និងវិស្វករ រៀបចំបង្កើតគម្រោងប្លង់សាងសង់។ អ្នកទាំងប្រាំបានចំណាយពេល ៤ទសវត្សរ៍ចុងក្រោយនេះ ដើម្បីបង្កើតកម្មវិធីវិស្វកម្មសំខាន់ៗជាច្រើន ដែលបានជួយដល់ស្ថាបត្យករ និងវិស្វករក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក ដែលធ្វើឱ្យផ្លូវ ស្ពាន និងគ្រឿងបង្គុំធំៗកាន់តែមានភាពធន់រឹងមាំ និងសុវត្ថិភាព ហើយធនធានធម្មជាតិ និងថាមពល កាន់តែមាននិរន្តរភាព ធ្វើឱ្យសហគមន៍រស់នៅសម្រាប់អនាគតមនុស្សមានការផ្លាស់ប្តូរកាន់តែប្រសើរ។ អ្វីដែលអស្ចារ្យជាប្រវត្តិសាស្រ្តនៃការបង្កើតកម្មវិធីកុំព្យូទ័រសម្រាប់ការងារវិស្វកម្មរបស់ពួកគាត់ គឺចាប់ផ្តើមក្រោយវត្តមានកុំព្យូទ័រផ្ទាល់ខ្លួនដំបូង ដែលបានដាក់ឱ្យប្រើត្រឹមតែពីរបីឆ្នាំក្រោយប៉ុណ្ណោះ ដែលកាលនោះលោក Barry និង Keith Bentley បានផ្តួចផ្តើមបង្កើតក្រុមហ៊ុន Bentley Systems នៅទីក្រុង Philadelphia នៃសង្កាត់មួយនៅជាយក្រុងក្នុងឆ្នាំ 1984។ ក្រោយមកបងប្អូនប្រុសរបស់ពួកគាត់ ៣នាក់បន្ថែមទៀត គឺលោក Greg, Ray និង Scott Bentley បានចូលទៅចាប់ដៃក្នុងការដឹកនាំក្រុមហ៊ុនបន្ថែម។ បងប្អូនទាំង៥ ជឿថា ពួកគេអាចផ្លាស់ប្តូរកន្លែងឬរបៀបការងារនៃការរចនាប្លង់ស្ថាបត្យកម្ម និងប្លង់វិស្វកម្ម ពីប្រើក្រដាសគូសដោយមនុស្សនៅក្នុងបន្ទប់ព្រាងប្លង់ ទៅជាកម្មវិធីកុំព្យូទ័រមេធំមួយនៅលើតុ។ ដំបូងឡើយ ពួកគាត់មិនមានផែនការអាជីវកម្មអ្វីនោះទេ ហើយពេលនោះ លោក Barry និយាយទាំងអស់សំណើចថា “ជាការលះបង់របស់ពួកយើង […]
អានបន្ថែមមរតកភណ្ឌអនាគត Noida: អាកាសយានដ្ឋាន Jewar កំណត់គោលដៅក្លាយជាអាកាសយានបៃតងរបស់ឥណ្ឌា
នេះជារបៀបដែលគំរូឌីជីថល 3D បង្ហាញពីការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់អាកាសយានដ្ឋាន Noida របស់ឥណ្ឌា ដែលនឹងក្លាយជាដំបូងបង្អស់របស់ឥណ្ឌាមិនបំភាយឧស្ម័នពុល រដ្ឋ Uttar Pradesh របស់ឥណ្ឌាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងមួយក្នុងគោលបំណងកំណត់ឡើងវិញនូវអនាគតនៃការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសឥណ្ឌា។ អាកាសយានដ្ឋានអន្តរជាតិ Noida ដែលត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋាន Jewar កំពុងកំណត់ស្តង់ដារថ្មីជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេស និងជាលើកដំបូងរបស់ខ្លួនដើម្បីសម្រេចឲ្យបានការបំបាត់ការបំភាយឧស្ម័នពុលទាំងស្រុង ហើយគម្រោងដំបូងនេះនឹងក្លាយគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យអាកាសចរណ៍ផងដែរ។ លាតសន្ធឹងលើផ្ទៃដី 5,000 ហិកតា និងត្រូវបានអភិវឌ្ឍជា ៤ដំណាក់កាល អាកាសយានដ្ឋាន Jewar ត្រូវបានគេរំពឹងថានឹងក្លាយជាភាពអស្ចារ្យនៃវិស្វកម្មទំនើប និងការគ្រប់គ្រងបរិស្ថាន។ ការរចនានេះរួមមានផ្លូវរត់ និងអគារស្ថានីយទំនើបចំនួនពីរ ដែលធានាថាវាអាចបម្រើអ្នកដំណើរប្រមាណ 120 លាននាក់ជារៀងរាល់ឆ្នាំនៅពេលឈានដល់សមត្ថភាពប្រតិបត្តិការពេញលេញ។ គំនិតចម្បងនៃស្ថាបត្យកម្ម និងប្រតិបត្តិការរបស់ខ្លួន អាកាសយានដ្ឋាន Jewar រួមបញ្ចូលវិធីសាស្រ្តពេញលេញក្នុងការគ្រប់គ្រងទឹក ដែលរួមបញ្ចូលទាំងបណ្តាញទំនើបសម្រាប់ទឹកស្អាត ទឹកកខ្វក់ និងទឹកជំនន់ ដែលត្រូវបានរចនាឡើងដើម្បីប្រមូលផ្តុំ និងប្រើប្រាស់ទឹកឡើងវិញប្រកបដោយប្រសិទ្ធភាព ខណៈដែលវាបានផ្តល់នូវវិធីសាស្រ្តគ្រប់គ្រាន់ក្នុងការការពារទឹកជំនន់។ លក្ខណៈពិសេសនៃការច្នៃប្រឌិតបែបនេះមានគោលបំណងការពារទឹកជំនន់យ៉ាងហោចណាស់បាន 100 ឆ្នាំទៅ ខណៈពេលដែលវាអាចកាត់បន្ថយតម្រូវការប្រភពទឹកខាងក្រៅបានរហូតដល់ទៅ 90,000 ម៉ែត្រគូបក្នុងមួយឆ្នាំ។ ការបង្កើតប្លង់មេសម្រាប់អាកាសយានដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាននេះតម្រូវឱ្យយកចិត្តទុកដាក់លើបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងការរចនាគ្រឿងបរិក្ខារស្មុគស្មាញរបស់វា។ Ramboll India ប្រើប្រាស់ OpenFlows និង […]
អានបន្ថែមមណ្ឌលកំសាន្ត Himalayan Bungy សាងសង់ប៉មខ្ពស់ជាងគេនៅឥណ្ឌា នាំអ្នកទេសចរណ៍ផ្សងព្រេងទៅកាន់ទីខ្ពស់បំផុតមិនធ្លាប់មាន
ក្រុមហ៊ុន Sketeton ជាក្រុមហ៊ុនទីប្រឹក្សាគ្រឿងបង្គុំបានជំនះឧបសគ្គក្នុងការរចនាប៉មអគារលោតកម្ពស់ខ្ពស់បំផុតក្នុងប្រទេសឥណ្ឌា ស្ថិតនៅលើច្រាំងទន្លេខាងស្តាំនៃទន្លេគង្គា នៅជាប់ជើងភ្នំហិម៉ាឡៃយ៉ា ទីក្រុង Rishikesh របស់ឥណ្ឌាគឺជាកន្លែងដ៏ពិសិដ្ឋមួយសម្រាប់អ្នកកាន់សាសនាហិណ្ឌូ ដែលភាគច្រើនជាអ្នកធ្វើធម្មយាត្រាទៅកាន់ទីក្រុង។ វាត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជារដ្ឋធានីយូហ្គានៃពិភពលោក និងទាក់ទាញអ្នកហាត់យូហ្គាមកពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំសម្រាប់ពិធីបុណ្យយូហ្គាអន្តរជាតិប្រចាំឆ្នាំរបស់ខ្លួន។ ប៉ុន្តែទន្ទឹមនឹងការទាក់ទាញខាងវិញ្ញាណទាំងនេះ ចំនួនភ្ញៀវទេសចរកាន់តែច្រើនឡើងៗធ្វើដំណើរទៅកាន់ Rishikesh ដើម្បីស្វែងរកការបន្ធូរភាពតានតឹង។ ទីក្រុងនេះត្រូវបានប្រសិទ្ធិនាមថា ជារាជធានីផ្សងព្រេងរបស់ប្រទេសឥណ្ឌា ជាមួយនឹងឱកាសដ៏ច្រើនជាមួយការកំសាន្តដោយការជិះក្បូន ការជិះទូក និងលោតទម្លាក់កម្ពស់។ វិស្វករនៃក្រុមហ៊ុន Skeleton Consultants បានកំណត់គោលដៅរបស់ខ្លួនលើការរចនារដ្ឋធានីផ្សងព្រេងមួយនេះដោយការរចនាប៉មលោតកម្ពស់ខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌា។ ដើម្បីបំបែកភាពទាក់ទាញដែលមានពីមុន ប៉មថ្មីចាំបាច់ត្រូវសាងសង់ក្នុងកម្ពស់យ៉ាងហោចណាស់ 83 ម៉ែត្រ។ បន្ទាប់ពីឆ្លងកាត់ការលំបាកក្នុងរចនា និងការសាងសង់មណ្ឌលកំសាន្ត Himalayan Bungy ដែលមានទីតាំងនៅក្នុងឧទ្យាន Hikers Adventure Park កន្លែងលោតទម្លាក់កម្ពស់បានបើកជាសាធារណៈកាលពីខែមេសា ស្ថិតនៅលើកំពូលភ្នំដ៏ចោតមួយ ជាមួយនឹងទិដ្ឋភាពបែបប៉ាណូរ៉ាមិចនៃទន្លេគង្គា។ វាមានដៃហក់ចេញប្រវែង ២៧ ម៉ែត្រ ដែលលាតសន្ធឹងលើជម្រាលនៅពីខាងក្រោម បានបង្កើតកម្ពស់ទម្លាក់ចុះដល់ ១០៧ ម៉ែត្រ។ ប៉ុន្តែអ្វីដែលការលំបាកក្នុងរចនាស្ថិរភាពគ្រឿងបង្គុំមួយនៅក្នុងការដ្ឋានសាងសង់នេះ គឺបញ្ហាទីខ្ពស់។ លោក Abhay Gupta នាយកក្រុមហ៊ុន Skeleton Consultants […]
អានបន្ថែម

English
