ប្រព័ន្ធអគ្គិសនីនៅកម្ពុជានឹងកាន់តែប្រសើរឡើងបើប្រើកម្មវិធីគ្រប់គ្រងឆ្លាតវៃនេះ

Bentley Systems ថ្មីៗនេះបានធ្វើបច្ចុប្បន្នភាពដំឡើងសេរីកម្មវិធី OpenUtilities ទៅជា OpenUtilities Substation+ ដែលជាកម្មវិធីបំពាក់ដោយលក្ខណៈពិសេស iTwin, បច្ចេកវិទ្យា AI, និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបែប Cloud ដើម្បីជួយបង្កើនសមត្ថភាព និងគ្រប់គ្រងបណ្ដាញអគ្គិសនី ឱ្យកាន់តែមានប្រសិទ្ធភាព។ យោងតាមលោក Michael Antonishen នាយកផ្នែកអភិវឌ្ឍន៍ផលិតផលនៅ Bentley Systems បានឱ្យដឹងថា Substation+ ត្រូវបានបង្កើតឡើងក្នុងគោលបំណងធំតែមួយប៉ុណ្ណោះ គឺការធ្វើឱ្យការរចនា សាងសង់ និងថែទាំបណ្ដាញអគ្គិសនី មានភាពងាយស្រួលជាងមុន ប៉ុន្តែមានប្រសិទ្ធភាព។ លោក Antonishen ថា កម្មវិធីរចនាប្លង់ ឬរៀបផែនការគម្រោងសំណង់អនុស្ថានីយ ឬបណ្ដាញអគ្គិសនីបច្ចុប្បន្ន គឺហួសសម័យហើយ ដែលវិស្វករត្រូវគូរប្លង់បែប 2D ឬពេលខ្លះ 3D  តែខ្វះភាពរស់រវើក ដែលពិបាកក្នុងការស្រមៃថាសំណង់នោះនឹងមានប្រសិទ្ធភាពប៉ុនណា ឬនឹងទៅជាយ៉ាងណាពេលសាងសង់រួច។ លើសពីនេះ សម្រាប់បណ្ដាញអគ្គិសនីដែលមានស្រាប់វិញ ពិសេសបណ្ដាញដែលចាស់ៗវិញ ប្រព័ន្ធគ្រប់គ្រងដែលកំពុងប្រើបច្ចុប្បន្នភាគច្រើនគឺកាន់តែហួសសម័យទៀត។ ពេលមានបញ្ហាម្ដងៗ ត្រូវចំណាយពេលយូរដើម្បីដឹងថាបញ្ហាកើតឡើងនៅកន្លែងណា ខណៈក៏មិនសូវមានប្រសិទ្ធភាពក្នុងការបង្ការ និងស្វែងរកបញ្ហាជាមុនដែរ។ ប៉ុន្តែជាមួយនឹង Substation+ គ្រប់យ៉ាងធ្វើបានក្នុងកម្មវិធីតែមួយ។ […]

អាន​បន្ថែម