កម្ពុជាជំរុញការអភិវឌ្ឍទីក្រុងបៃតង តាមរយៈគំនិតផ្តួចផ្តើមអគារកាបូនទាប

ក្រសួងរៀបចំដែនដី និងអង្គការ GGGI ពង្រឹងភាពជាដៃគូ ដើម្បីបញ្ជ្រាបស្ថាបត្យកម្មប្រកបដោយចីរភាព និងការអនុវត្តដែលធន់នឹងអាកាសធាតុ ទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ កម្ពុជាកំពុងបង្កើនល្បឿននៃដំណើរឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ខណៈដែលមន្ត្រីជាន់ខ្ពស់ និងដៃគូអន្តរជាតិបានជួបជុំគ្នា ដើម្បីជំរុញយុទ្ធសាស្ត្រអគារកាបូនទាបរបស់ព្រះរាជាណាចក្រកម្ពុជា។ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត រស់ សាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអធិបតីភាពក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការតម្រង់ទិសគម្រោង (PSC) សម្រាប់គម្រោងអគារកាបូនទាបកម្ពុជា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំគម្រោងសំខាន់ៗ ក្រុមការងារអនុវត្ត និងសមាជិកគណៈកម្មាធិការតម្រង់ទិស ដែលសុទ្ធសឹងតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ការរីកលូតលាស់នៃទីក្រុងដែលមិនប៉ះពាល់ដល់បរិស្ថាន។ គោលដៅចម្បងមួយនៃកិច្ចពិភាក្សានេះ គឺការបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រជាមួយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលបន្តដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជំនាញបច្ចេកទេស និងជំរុញគោលដៅបរិស្ថានរបស់គម្រោង។ អ្នកចូលរួមបានជជែកពិភាក្សាយ៉ាងលម្អិតអំពីការអនុវត្តជាក់ស្តែងនូវស្តង់ដារអគារកាបូនទាប ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជាតិចំពោះកំណើនបៃតង និងការគ្រប់គ្រងលំហទីក្រុងប្រកបដោយចីរភាព។ នៅក្នុងកិច្ចប្រជុំនោះ គម្រោងបានបង្ហាញពីសមិទ្ធផលសំខាន់ៗមួយចំនួន រួមមានការដាក់ឱ្យប្រើប្រាស់នូវឧបករណ៍វាយតម្លៃការបំភាយឧស្ម័នក្នុងអគារ (BEAT) និងវេទិកា ASEAN BUILT ដែលជាប្រព័ន្ធឌីជីថលសម្រាប់ជួយដល់វិនិយោគិនក្នុងការកំណត់អត្តសញ្ញាណគម្រោងអគារកាបូនទាបដែលមានសក្តានុពល។ ឯកឧត្តមបណ្ឌិត រស់ សាលីន បានមានប្រសាសន៍ថា ចាប់តាំងពីកិច្ចប្រជុំលើកដំបូងមក គម្រោងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ដូចជាការបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចដ៏រឹងមាំ កិច្ចសហការជិតស្និទ្ធជាមួយវិស័យឯកជន និងវឌ្ឍនភាពនៃគ្រោងការណ៍វិញ្ញាបនប័ត្រអគារបៃតងថ្នាក់ជាតិ។ ចំពោះទិសដៅការងារឆ្នាំ២០២៦ […]

អាន​បន្ថែម

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ធផលថ្មី តាមរយៈការបញ្ចប់ជាស្ថាពរនូវគម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ។ គម្រោងនេះស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ដែលជាគំនិតផ្តួចផ្តើមដ៏មានមហិច្ឆតាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវទេសចរ ព្រមទាំងការពារបេតិកភណ្ឌធម្មជាតិដ៏វិសេសវិសាលក្នុងតំបន់។ ក្នុងដំណើរចុះពិនិត្យផ្ទាល់កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា សមិទ្ធផលនៃគម្រោងនេះបានសម្រេចរួចរាល់ ១០០ ភាគរយ ដែលជាសញ្ញាបង្ហាញពីយុគសម័យថ្មីនៃតំបន់លម្ហែបៃតងគ្រប់គ្រងដោយសហគមន៍។ ហេដ្ឋារចនាសម្ព័ន្ធដែលទើបបញ្ចប់ការសាងសង់ រួមមានខ្លោងទ្វារឡើងភ្នំ កន្លែងចតឡាន និងម៉ូតូ សួនច្បារ និងការដាំដើមឈើចម្រុះដើម្បីស្ដារប្រព័ន្ធអេកូឡូស៊ីមូលដ្ឋាន។ ភ្ញៀវទេសចរឥឡូវនេះអាចប្រើប្រាស់សេវាកម្មពីផ្សារសហគមន៍ មជ្ឈមណ្ឌលផ្តល់ព័ត៌មាន បន្ទប់សង្គ្រោះបឋម និងបន្ទប់ទឹកស្អាត។ បន្ថែមពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានសម្រេចការរៀបចំផ្លូវប្រវែង ៧,២ គីឡូម៉ែត្រ ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព។ លើសពីការកម្សាន្ត គម្រោងនេះគឺជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តាមរយៈការផ្ដល់គំរូទេសចរណ៍ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គំនិតផ្តួចផ្តើមនេះបានផ្តល់ប្រយោជន៍ដល់អ្នកភូមិក្នុងមូលដ្ឋានក្លាយជាសហគ្រិនទេសចរណ៍បៃតង និងជាអ្នកការពារថែរក្សាធនធានធម្មជាតិវិញ។ ការផ្លាស់ប្តូរនេះមិនត្រឹមតែធ្វើឱ្យចំណូលគ្រួសារមានភាពចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងចំណោមសហគមន៍ ក្នុងការអភិរក្សជីវចម្រុះ និងសម្រស់ធម្មជាតិនៃជួរភ្នំក្រវាញ។ ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ គឺជាសមាសភាគដ៏សំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ដែលផ្តល់អាទិភាពដល់កម្ពុជាស្អាត បៃតង និងចីរភាព។ […]

អាន​បន្ថែម

Bentley Systems ឈ្នះពានរង្វាន់គ្រប់គ្រងប្រកបដោយនិរន្តរភាពប្រចាំឆ្នាំ 2025

Bentley និងអ្នកប្រើប្រាស់របស់ខ្លួនបានទទួលស្គាល់វិធីសាស្រ្តគិតឆ្ពោះទៅមុខក្នុងគោលដៅកាត់បន្ថយកាបូន ធនធានទឹក និងថាមពលប្រកបដោយនិរន្តរភាព នៅ EXTON រដ្ឋភេសីលវេញៀល — ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2025 — ក្រុមហ៊ុន Bentley Systems Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសាជីវកម្មផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខមួយនៅសហរដ្ឋអាមេរិក បានទទួ ជ័យលាភីជាអ្នកឈ្នះពានរង្វាន់ Environment Analyst’s 2025 Sustainability ដែលប្រារព្ធឡើងកាលពីដើមខែមិថុនានេះ ក្នុងទីក្រុង Chicago។ ក្រុមហ៊ុន Bentley ទទួលបានកិត្តិយសលំដាប់កំពូលនៅក្នុងប្រភេទពានរង្វាន់ចំនួនពីរ និងទីបីជាពានរង្វាន់កិត្តិយស ក្នុងប​ទបង្ហាញពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនក្នុងការបន្តជំរុញនវានុវត្តន៍ និងវឌ្ឍនភាពប្រកបដោយលក្ខណៈសម្បត្តិឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធសកល៖ ជាអ្នកឈ្នះ ពានរង្វាន់នវានុវត្តឌីជីថល ៖ ការវិភាគកាបូនរបស់ Bentley នៅក្នុងបទពិសោធន៍ iTwin ត្រូវបានទទួលស្គាល់ពីសមត្ថភាពដែលអនុញ្ញាតឱ្យវិស្វករហេដ្ឋារចនាសម្ព័ន្ធទាញយកទិន្នន័យដោយងាយស្រួល និងសាមញ្ញ ព្រមទាំងរបាយការណ៍វិភាគកាបូនគ្រប់ជ្រុងជ្រោយ និងការកំណត់បរិមាណកាបូនដែលបានបញ្ចូល និងស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរ ដែលអាចសន្សំពេលវេលា និងកាត់បន្ថយហានិភ័យលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ជាអ្នកឈ្នះគម្រោងធនធានទឹកប្រចាំឆ្នាំ ៖ Bentley និង SABESP […]

អាន​បន្ថែម

ផ្សារទំនើប Aeon ក្លាយជាផ្សារទំនើបដែលមានដំបូលបន្ទះសូឡាខ្នាតធំជាងគេ នៅកម្ពុជា

ក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) កាលពីដើមឆ្នាំនេះ បានបន្ថែមបន្ទះសូឡា ២ MWp ទៀតលើប្រព័ន្ធដែលមានស្រាប់ ១ MWp នៅលើដំបូលផ្សារទំនើបអ៊ីអនសែនសុខ ដែលធ្វើឱ្យផ្សារនេះមានបន្ទះសូឡាលើដំបូលដ៏ធំបំផុតក្នុងចំណោមផ្សារទំនើបដទៃទៀតនៅកម្ពុជា។ បន្ទះសូឡាសរុប ៣MWp នេះ គឺមានទីតាំងនៅលើដំបូលអគារចំណតរថយន្ត អគាររោងភាពយន្ត អគារកណ្តាល អគារ TV Studio និងដំបូលរោងចំណតម៉ូតូ ដែលមានផ្ទៃក្រឡាសរុប ១០ ៤៩០ ម៉ែត្រការ៉េ។ ក្រុមហ៊ុន បញ្ជាក់ថា ការដំឡើងប្រព័ន្ធថាមពលសូឡាបន្ថែមនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដែលតម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជា។ ក្រុមហ៊ុនក៏មានគម្រោងបន្ថែមបន្ទះសូឡានៅផ្សារទំនើបអ៊ីអនទី១ ផងដែរ ដែលបច្ចុប្បន្នស្ថិតក្រោមគម្រោងជួសជុល និងពង្រីក។ ក្រុមហ៊ុន លើកឡើងថា៖ «យើងសង្ឃឹមថា សកម្មភាពនេះនឹងជួយកាត់បន្ថយការបំភាយឧស្ម័នពុល និងរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅកម្ពុជា»។

អាន​បន្ថែម

អាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ

អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀបចំទីក្រុង និងការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាព នៅភ្នំពេញ ទិសដៅដើម្បីជួយប្ដូរបែបផែនរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងឱ្យមានគុណភាព និងមានសណ្ដាប់ធ្នាប់ជាងមុន។ គម្រោងនេះត្រូវបានបង្ហាញ នៅក្នុងសិក្ខាសាលាដែលមានរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានី ដោយមានការចូលរួមបើកដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង លោក Christian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ។ គោលបំណងជារួមនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ជីវិតនៅក្នុងទីក្រុងតាមរយៈការសាងសង់អាគារប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ដែលមាននិរន្តរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ គម្រោងក៏ផ្តោតលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោក នូន ផារ័ត្ន បានមានប្រសាសន៍ថា ការរស់នៅដ៏ល្អមិនអាស្រ័យទៅលើការរស់នៅក្នុងអគារដ៏ល្អអាគារដ៏ខ្ពស់នោះទេ តែអាស្រ័យលើការរស់នៅក្នុងបរិយាកាស និងបរិស្ថានល្អ។ លោកក៏បានជំរុញឲ្យការសិក្សាពីគម្រោងនេះដំណើរការឱ្យបានលឿន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាក្នុងការអនុវត្តក្នុងពេលឆាប់ៗ។

អាន​បន្ថែម