Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne
ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរិវត្តកម្មឌីជីថលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ដោយប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីសាងសង់ និងគ្រប់គ្រងគម្រោងផ្លូវក្រវាត់ក្រុង M80 នៅឯទីក្រុង Melbourne។ ដោយប្រើប្រើប្រាស់យុទ្ធសាស្ត្រ Digital Twin ដ៏ទំនើប ក្រុមការងារគម្រោងបានកាត់បន្ថយពេលវេលារៀបចំផែនការ កាត់បន្ថយហានិភ័យ និងបញ្ចៀសការងារដែលត្រូវធ្វើឡើងវិញបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការងារទាំងនេះបើគិតជាទឹកប្រាក់គឺមានដល់ប្រមាណជាង ១០៥ លានដុល្លារអូស្ត្រាលី។ ជាក់ស្ដែង គម្រោងនេះប្រឈមមុខនឹងបញ្ហាក្នុងការគ្រប់គ្រងការរចនា និងការសាងសង់ក្នុងពេលដំណាលគ្នានៅចំកណ្តាលចរាចរណ៍ដ៏មមាញឹក។ ដូច្នេះ ក្រុមហ៊ុន ACCIONA បានងាកមកប្រើប្រាស់ Bentley Infrastructure Cloud និង ProjectWise ដើម្បីបង្កើតមជ្ឈដ្ឋានទិន្នន័យរួម (Connected Data Environment – CDE)។ ប្រព័ន្ធនេះគឺធានាថាភាគីពាក់ព័ន្ធទាំងអស់ធ្វើការលើ “ប្រភពទិន្នន័យតែមួយ ” ដោយរាល់ការធ្វើបច្ចុប្បន្នភាពលើការរចនាត្រូវបានធ្វើសមកាលកម្មដោយស្វ័យប្រវត្តិទៅក្នុងគំរូ iTwin ផ្ទាល់។ ការរួមបញ្ចូលគ្នានៃឧបករណ៍ទាំងនេះបានជួយឱ្យក្រុមការងារបោះជំហានហួសពីការបង្កើតគំរូ 3D ធម្មតា ទៅជាបែប 4D ដែលមានលក្ខណៈរស់រវើក និងផ្អែកលើពេលវេលាជាក់ស្តែង។ ក្រុមហ៊ុន ACCIONA ក៏បានប្រើប្រាស់ […]
អានបន្ថែមវិធីសាស្ដ្រសាង់សង់ និងគ្រប់គ្រងបណ្តាញអគ្គិសនីដោយបច្ចេកវិទ្យា AI និង គំរូ 4D
ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិ ៤ បានបង្ហើបថានិន្នាការបច្ចេកវិទ្យា AI និង គំរូ 4D បាននិងកំពុងជួយឱ្យការសាង់សង់ និងគ្រប់គ្រងបណ្តាញអគ្គិសនីឱ្យកាន់តែប្រសិទ្ធភាព និងមានភាពធន់។ និន្នាការថ្មីៗទាំង២ នេះ ត្រូវបានលើកមកពិភាក្សាក្នុងនៅក្នុងកិច្ចពិភាក្សាថ្មីៗមួយដែលរៀបចំដោយក្រុមហ៊ុន Bentley និង Energy Central ក្រោមប្រធានបទ «ការផ្តល់ថាមពលដល់ឧបករណ៍ប្រើប្រាស់ឌីជីថល» (Powering the Digital Utility)។ កម្មវិធីនេះក៏មានការចូលរួមពីក្រុមហ៊ុន Aquawolf និងក្រុមហ៊ុន BAM Infra Netherlands ផងដែរ។ របកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតពីត្រូវបានចែករំលែកលោក Alex Richards ប្រធានក្រុមហ៊ុន Aquawolf។ លោក Richards បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរបង្គោលបញ្ជូនអគ្គិសនីធ្វើមួយដើមអាចមានតម្លៃរហូតដល់ទៅជាង ១៥០,០០០ ដុល្លារ។ ដើម្បីកាត់បន្ថយចំណាយ ក្រុមការងាររបស់លោកកំពុងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលដើរដោយ AI និងបច្ចេកវិទ្យា Photogrammetry (ការវាស់វែងតាមរយៈរូបថត) ដើម្បីស្កែនខ្សែបណ្តាញអគ្គិសនី។ តាមរយៈការបង្កើតគំរូ 3D ដ៏ច្បាស់លាស់ពីទិន្នន័យអង្កេត ក្រុមហ៊ុនអគ្គិសនីឥឡូវនេះអាចកំណត់បានថា តើបង្គោលណាដែលចាំបាច់ត្រូវផ្លាស់ប្តូរពិតប្រាកដ ហើយបង្គោលណាដែលនៅមានគុណភាពរឹងមាំ។ ចំណុចនេះគឺ […]
អានបន្ថែមBentley អាប់ក្រេត SYNCHRO+ ដែលអាចឱ្យអ្នកស្រមៃគម្រោងសំណង់បែប 4D បាន
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានធ្វើបច្ចុប្បន្នភាពដំឡើងសេរីកម្មវិធីគ្រប់គ្រងគម្រោងសំណង់ SYNCHRO 4D របស់ខ្លួនទៅជា SYNCHRO+ ដោយបញ្ចូលលេខា និងគំរូភូមិសាស្ត្រពី Cesium ដែលអាចឱ្យភាគីពាក់ព័ន្ធទាំងអស់នៃគម្រោង អាចមើលឃើញនឹងភ្នែកថាគម្រោងនោះនឹងមានរូបរាងយ៉ាងណាលើទីតាំងជាក់ស្ដែង មុនពេលសាងសង់ទៅទៀត។ កម្មវិធី SYNCHRO 4D គឺជាកម្មវិធីឆ្លាតវៃបែបគ្រប់ជ្រុងជ្រោយមួយដែលអ្នកជួយអ្នករៀបចំផែនការគម្រោងសំណង់ និងពិសេសជួយបង្ហាញគំរូប្លង់នៃគម្រោងបែបរស់រវើកដូចពិតនៅលើទីតាំងជាក់ស្ដែង ពោលគឺអ្នកអាចមើលឃើញដូចជាគម្រោងនោះដូចសង់រួចរាល់ហើយដូច្នោះ។ នេះមានន័យថា ម្ចាស់គម្រោង ឬគ្រប់ភាគីពាក់ព័ន្ធនឹងមិនពិបាកស្រមៃគម្រោងដោយប្រើប្លង់លើក្រដាសទៀតទេ គំរូប្លង់នឹងត្រូវបានបង្ហាញលើកុំព្យូទ័របែប 3D រស់រវើកដូចពិតដូច្នោះ។ ម្ចាស់គម្រោងអាចផ្លាស់ប្ដូរប្លង់បានតាមតម្រូវការ ប៉ុន្មានដងក៏បាន ហើយផ្លាស់ប្ដូរបែបណាក៏បាន ដែលការផ្លាស់ប្ដូរនេះនឹងបង្ហាញដូចមានការដ្ឋានពិតៗក្នុងដូច្នោះដែរ។ នេះជួយឱ្យម្ចាស់គម្រោងសន្សំថវិកា និងពេលវេលាបានច្រើន ដោយមិនបាច់ទៅកែការងារនៅលើការដ្ឋានគម្រោងពិតៗ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ កម្មវិធីកាន់តែមានប្រសិទ្ធភាពជាមុន ដោយមានការបញ្ចូល AI បញ្ចូលនិងទិន្នន័យភូមិសាស្ដ្រ 3D កាត់បន្ថយមកជាមួយមុខងារបន្ថែម។ (អានបន្ថែម) AI ពិសេសដែលត្រូវបានហ្វឹកហាត់ដោយប្រើទិន្នន័យសំណង់ដ៏ច្រើនរបស់ Bentley នឹងជួយធ្វើជាលេខារបស់អ្នក។ ដោយសារតែជំនួយពី AI អ្នកគ្មានចំណេះដឹងរឿងវិស្វកម្មក៏អាចប្រើកម្មវិធីបាន។ អ្នកប្រើមិនចាំបាច់ចេះសរសរកូដ ឬសរសរគូរប្លង់ទេ គ្រាន់តែចេះបញ្ជា AI ក៏អាចចេញជាប្លង់រស់រវើកឱ្យយើងមើលបាន។ ដោយឡែក […]
អានបន្ថែម

English
