អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែច្នៃបច្ចេកវិទ្យាខ្ពស់ និងការទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រក្បែរព្រែកជីកហ្វូណនតេជោ ខេត្តតាកែវកំពុងពង្រឹងខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មដ៏ឆ្នើម ខណៈដែលប្រតិភូវិនិយោគជាន់ខ្ពស់ពីប្រទេសម៉ាឡេស៊ី កំពុងសិក្សាស្វែងយល់ពីឱកាសវិនិយោគថ្មីៗក្នុងតំបន់។ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានទទួលស្វាគមន៍តំណាងធុរកិច្ចម៉ាឡេស៊ី ដើម្បីពិភាក្សាលើគម្រោងវិនិយោគទ្រង់ទ្រាយធំ ផ្ដោតលើការដាំដុះ និងការកែច្នៃផ្លែស្វាយ និងផ្លែខ្នុរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក រួមមានសហភាពអឺរ៉ុប និងដៃគូពាណិជ្ជកម្មផ្សេងៗទៀត។ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ពីសក្តានុពលដ៏មហាសាលរបស់ខេត្ត ដោយលើកឡើងថា ប្រជាពលរដ្ឋជាង ៧០ ភាគរយ ប្រកបរបរកសិកម្ម ចិញ្ចឹមសត្វ និងធ្វើស្រែចម្ការ លើផ្ទៃដីកសិកម្មប្រមាណ ២៦៤,០០០ ហិកតា។ អ្វីដែលកាន់តែពិសេសនោះ ខេត្តតាកែវគឺជាដែនដីនៃផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដ៏ល្បីល្បាញ ដូចជា បង្កងទឹកសាប និងពងទាកូនតាកែវ ដែលជាសក្ខីភាពបញ្ជាក់ពីគុណភាពកសិកម្ម និងជំនាញដ៏ចំណានរបស់កសិករក្នុងតំបន់។ កត្តាសំខាន់បំផុតមួយដែលទាក់ទាញអ្នកវិនិយោគ គឺទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខេត្ត ដែលស្ថិតនៅជិតគម្រោងព្រែកជីកហ្វូណនតេជោ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកជាប្រវត្តិសាស្ត្រនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលពីខេត្តតាកែវ ទៅកាន់កំពង់ផែសមុទ្រក្នុងតម្លៃទាប និងប្រកបដោយប្រសិទ្ធភាព ដែលជាចំណុចគន្លឹះក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់ការនាំចេញកសិផលកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ […]
អានបន្ថែមវិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣
ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញទំនុកចិត្តវិនិយោគិននៅក្នុងច្រកទ្វារភាគខាងត្បូងរបស់ប្រទេសកម្ពុជា ក្រុមអ្នកវិនិយោគចិន ថានឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀត ពិសេសពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ និងវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍របស់កម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្ររបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។ ឯកឧត្តមថា មូលហេតុគន្លឹះដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ “ព្រែកជីកតេជោហ្វូណន” ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ជាដើម។ ជាការឆ្លើយតប តំណាងក្រុមអ្នកវិនិយោគចិន បានបង្ហាញបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។ អ្នកវិនិយោគចិនថា នឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត។ សូមរម្លឹកថា នៅក្នុងឆ្នាំ ២០២៥ ខេត្តតាកែវ មានគម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅ […]
អានបន្ថែមឆ្នាំ២០២៥៖ ខេត្តតាកែវទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីកើនឡើងរហូតដល់១២០%
ការកំណត់ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ និងការកែទម្រង់ បានគាំទ្រដល់អាជីវកម្ម និងជំរុញកំណើនផលិតកម្ម បំបែកកំណត់ត្រា និងការបង្កើតការងារទ្រង់ទ្រាយធំនៅក្នុងខេត្តនៃភាគខាងត្បូងនៃប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៥ បានឱ្យដឹងថា គម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានការកើនឡើងរហូត១២០% បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមអភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា តាមរយៈលទ្ធផលសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តតាកែវ គម្រោងវិនិយោគបង្កើតរោងចក្រក្នុងខេត្តតាកែវតាមរយៈការចុះបញ្ជីនៅ CDC មានចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០២៤ កើនឡើង១២០%។ ចំណែកនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន ៥១ក្រុមហ៊ុន កើនឡើង២៩២% ។ ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការថែរក្សាសន្តិសុខសុវត្ថិភាព ផ្តល់ឱកាសដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា។ សូមរឭកថា CDC កាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានបង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជា […]
អានបន្ថែមទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៦០% ហើយ
គម្រោងគ្រប់គ្រងទឹកជាយុទ្ធសាស្ត្រនៅស្រុកត្រាំកក់ ពុះពារបញ្ចប់តាមផែនការ ដើម្បីធានាប្រព័ន្ធធារាសាស្រ្តសម្រាប់គ្រួសារកសិករក្នុងស្រុក និងបង្កើនទិន្នផលកសិកម្ម ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គិតមកពេលនេះបានសាងសង់សម្រេចបានប្រមាណ ៦០% ហើយ ខណៈគម្រោងនេះ ត្រូវបានរំពឹងថានឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតា ក្រោយបញ្ចប់ការសាងសង់។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងជាក់ស្តែង ដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹកនិងឧតុនិយម កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦។ គម្រោងទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានចាប់ផ្តើមអនុវត្តការងារសាងសង់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយផ្តោតលើការងារសំខាន់ៗ រួមមាន៖ ១. សាងសង់ទំនប់អាងទឹក ប្រវែង ១៣០ម៉ែត្រ និង ២.សាងសង់សំណង់សិល្បការ្យសរុបចំនួន ២កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៦០% និងគ្រោងបញ្ចប់ការងារនៅចុងខែកុម្ភៈ ខាងមុននេះ។ ក្នុងឱកាសនោះដែរ លោក ថាំង វីយុទ្ធដា ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក។ សូមជម្រាបថា ការសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការ ចំនួន ១៥០ហិកតា ជូនដល់ប្រជាកសិករប្រមាណ […]
អានបន្ថែមទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវសាងសង់បាន៣០% ហើយ
ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន ក្នុងភូមិសាស្ត្រខេត្តតាកែវ គិតមកពេលនេះ សាងសងស់សម្រេចបានប្រមាណ ៣០% ហើយ ខណៈគម្រោងនេះ ត្រូវបានរំពឹងថានឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន ១៥០ហិកតាក្រោយបញ្ចប់ការសាងសង់។ នេះបើយោងតាមដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងការងារសាងសង់ផ្ទាល់ ដែលដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺមានទីតាំងស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។គម្រោងនេះ បានចាប់ផ្តើមអនុវត្តការងារសាងសង់នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១. សាងសង់ទំនប់អាងទឹក ប្រវែង ១៣០ម៉ែត្រ និង ២.សាងសង់សំណង់សិល្បការ្យសរុបចំនួន ២កន្លែង ដោយគិតមកដល់ពេលនេះវឌ្ឍនភាពការងារទាំងមូលសម្រេចបានប្រមាណ៣០%។ ក្នុងឱកាសនោះដែរ ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាំង វីយុទ្ធដា ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកផងដែរ។ បើតាមក្រសួងធនធានទឹក បានបញ្ជាក់ថា ការសាងសង់ទំនប់អាងទឹកវិទ្យាស្ថានតេជោសែន គឺក្នុងគោលបំណងស្តុកទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ ក្រោយបញ្ចាប់សាងសង់ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការ ចំនួន ១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង […]
អានបន្ថែមខេត្តតាកែវអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៥ ដែលមានតម្លៃ ១៤៨ លានដុល្លា រក្នុងរយៈពេល ១០ខែ
សកម្មភាពវិនិយោគនៅខេត្តតាកែវបានបង្ហាញឱ្យឃើញពីកំណើនក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ ២០២៥ ដោយអនុគណៈកម្មាធិការវិនិយោគខេត្តបានអនុម័តគម្រោងថ្មីចំនួន ៤៥គម្រោង ដែលមានដើមទុនសរុបជិត ១៥០ លានដុល្លារ នេះបើយោងតាម Fresh news។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញតួលេខទាំងនេះដល់អ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះក្នុងអំឡុងពេលយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៥។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនចំនួន ៤៥ ដែលតំណាងឱ្យការវិនិយោគចំនួន ១៤៨ លានដុល្លារ។ ក្នុងនោះរួមមានក្រុមហ៊ុនផលិតគ្រឿងសង្ហារិម សម្ភារផ្ទះបាយ សម្ភារវេចខ្ចប់សម្លៀកបំពាក់ ឧបករណ៍ហាត់ប្រាណ ប្លាស្ទិក ខ្សែប្រាំង និងហ្គែរ សម្រាប់កង់ម៉ូតូ និងរថយន្ត។ ឯកឧត្តមអភិបាលក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍរោងចក្រផងដែរ ដោយកត់សម្គាល់ថាអគាររោងចក្រថ្មីចំនួន ១៤៩ ក្នុងចំណោមរោងចក្រដែលបានស្នើសុំចុះបញ្ជីក្នុងខេត្តត្រូវបានសាងសង់រួចរាល់ និងរៀបចំបើកដំណើរការ។ រោងចក្រសហគ្រាសថ្មីទាំងអស់នេះ គឺគ្របដណ្តប់លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម វិស័យកាត់ដេរ និងស្បែកជើង។ បច្ចុប្បន្ននេះ ខេត្តតាកែវមានរោងចក្រសរុបចំនួន ៨១៩ មានកម្មករនិយោជិតជាង ១២០,០០០ នាក់ ដែលក្នុងនោះមានស្ត្រីជាង ៨០,០០០ នាក់។ ក្នុងចំណោមរោងចក្រទាំងនេះមានរោងចក្រវាយនភណ្ឌ កាត់ដេរ និងស្បែកជើងចំនួន ១៣៥ ដែលផ្តល់ការងារដល់កម្មករជាង […]
អានបន្ថែម

English
