ជប៉ុន ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ
គណៈកម្មាធិការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុជប៉ុន (Japan’s regulator sandbox committee) បានមកជួបពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកលទ្ធភាពថ្មីៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពិសេសលើបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ជំនួបពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ រវាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Takeshi Kito សហស្ថាបនិក និងនាយកប្រតិបត្តិស្ថា...
អានបន្ថែមក្រុមហ៊ុនអឺរ៉ុបចំនួន៣ បានមកបង្ហាញនូវបច្ចេកវិទ្យាដ៏ទំនើបក្នុងការកែច្នៃផលិតផលរបស់កម្ពុជា
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនការកែច្នៃផលិតផលកម្ពុជា ក្រុមហ៊ុនផលិតអាហារសម្រន់ដ៏លេចធ្លោរបស់អឺរ៉ុបចំនួនបីបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការណែនាំបច្ចេកវិទ្យាទំនើបទៅកាន់តំបន់។ គំនិតផ្តួចផ្តើមនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ រវាងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និងតំណាងមកពី VacQPack, NCP GROUP...
អានបន្ថែមបដិវត្តន៍មធ្យោបាយធ្វើដំណើរ៖ ក្តីស្រមៃនៃ Hyperloop ពីទីក្រុងញូវយ៉ក ទៅទីក្រុងឡុងដ៍
ពិភពលោកកំពុងព្យាយាមឥតឈប់ឈរដើម្បីស្វែងរកមធ្យោបាយសម្រាប់ការដឹកជញ្ជូនល្បឿនលឿន និងមានប្រសិទ្ធភាពជាងមុន គំនិតប្រកបដោយចក្ខុវិស័យនៃរថភ្លើង hyperloop តភ្ជាប់ទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍បានក្លាយជាចំណុចសំខាន់នៃការពិភាក្សាអំពីការធ្វើដំណើរនាពេលអនាគត។ សាកស្រមៃថាការឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងរយៈពេលត្រឹមតែមួយចំណែកនៃពេលវេលាដែលវាប្រើដោយយន្តហោះនាពេលបច្ចុប្បន្ន ដែលពេលនេះ យើងអាចសម្រេចបានក្នុងល្បឿនមួយរហូតដល់ 4,8...
អានបន្ថែមកម្ពុជា ប្រកាសចូលជាសមាជិករបស់សម្ព័ន្ធភាព DPGA ដើម្បីជំរុញវិស័យបច្ចេកវិទ្យារបស់ខ្លួន
កម្ពុជា បានចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល ដើម្បីអនុវត្តបច្ចេកវិទ្យាបើកចំហ សំដៅឈានទៅអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាឌីជីថលកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពី កម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល Digital Public Goods Alliance (DPGA) របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល បានស...
អានបន្ថែមក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា
ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរួមគ្នាជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយមកម្ពុជា។ ពិធីចុះ MoU ខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេដ្ឋា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រ...
អានបន្ថែមជប៉ុនប្តេជ្ញាគាំទ្រវិស័យទឹកស្អាត និងអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា
គណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន បានប្តេជ្ញាបន្តគាំទ្រវិស័យទឹកស្អាត និងអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា ព្រមទាំងរួមចំណែកកសាងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅឱ្យកាន់តែប្រសើរឡើង។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយគណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២...
អានបន្ថែមកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣២៨ តាមរយៈប្រព័ន្ធ cdcIPM បើកដំណើរការបានជិត១ឆ្នាំ
កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣២៨ តាមរយៈការចុះបញ្ជីតាមប្រព័ន្ធ cdcIPM ក្រោយពេលបើកដំណើរការបានជិត១ឆ្នាំ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ក្នុងកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិកត្រូនិច (e-Sig...
អានបន្ថែមក្រុមហ៊ុន Yalong ប្រកាសជួយកម្ពុជា ជំរុញវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
ក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ ដើម្បីរួមគ្នាជួយលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក CHEN Jiquan នាយកក្រុមហ៊ុន...
អានបន្ថែមរដ្ឋកំណត់យកឃុំចំនួន៥ ក្នុងស្រុកបសេដ្ឋ ដាក់ជាគោលដៅអនុវត្តគម្រោងកសិកម្មបែបទំនើបថ្មី
អាជ្ញាធរខេត្តកំពង់ស្ពឺបានកំណត់យក ឃុំចំនួន៥ ស្ថិតក្នុងស្រុកបសេដ្ឋ ដាក់ជាគោលដៅសម្រាប់អនុវត្តគម្រោងកសិកម្មស្ងួត-សើម(AWD) ដែលនេះគឺជាប្រព័ន្ធកសិកម្មប្រើបច្ចេកវិទ្យាទំនើបថ្មីរបស់ក្រុមហ៊ុនThanks Carbon Inc និងអង្គការសម្ព័ន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ(សម្ព័ន្ធភាពCPDD)។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីចុះអនុស្សារណ:នៃការយោគយល់គ្នា(MOU) រវាងក្រុមហ...
អានបន្ថែមចិនចង់ជួយកម្ពុជាអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)ទំនើបថ្មីចុងក្រោយ
ប្រតិភូទីក្រុង Beihai នៃតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានមកស្វែងរកកិច្ចសហការជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើង។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ជាមួយលោកស្រី Zeng Ling អភិបាលរងក្រុង Beihai នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ លោកស្រី Zeng Ling អភិបាលរងក្រុង Beihai បានឱ្យដឹងថា ជំនួបន...
អានបន្ថែម
