អគារសួនច្បារអាកាសខ្ពស់បំផុតលើពិភពលោក តម្លៃ ២ពាន់លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំនេះ

អគារធនាគារ Southbank តម្លៃជាង ២ ពាន់លានដុល្លារនៅទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី នឹងក្លាយជាអគារសួនច្បារលើអាការ ឬ Vertical Garden Tower ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ក្រោយសាងសង់រួចនៅពេល ៥ឆ្នាំខាងមុខ។ យោងតាមរបាយការណ៍របស់គេហទំព័រ Architecture & Design គម្រោងនេះនឹងត្រូវសាងសង់ ដោយក្រុមហ៊ុន Beulah និងត្រូវបានរចនាប្លង់ដោយ UNStudio និង Cox Architecture ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីល្បាញ។ អគារ So...

អាន​បន្ថែម

ការសិក្សាគម្រោងផ្លូវរថភ្លើងទាំង៣ ប្រភេទនឹងបញ្ចប់នៅខែមីនានេះ ខណៈរដ្ឋកំពុងស្វែងរកទុន

រដ្ឋាភិបាលកំពុងរង់ចាំលទ្ធផលការសិក្សាលទ្ធភាពគម្រោងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ដែលនឹងបញ្ចប់នៅខែ មីនា ខាងមុខនេះ ដើម្បីយកទៅប្រៀបធៀបនឹងការសិក្សាដែលបានបញ្ចប់រួចហើយ ២ ទៀត ពោលគឺ រថភ្លើងលើអាកាស AGT និងរថភ្លើង Mono Rail មុននឹងសម្រេចថាសង់ប្រភេទរថភ្លើងមួយណា។ ក្នុងអំឡុងពេលនេះដែរ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោង នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី...

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាត តម្លៃជាង១៩០លានដុល្លារ នៅជាយក្រុងភ្នំពេញ នឹងបើកការដ្ឋាននៅចុងខែមករានេះ

គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង គ្រោងនឹងចាប់ផ្ដើមបើកការដ្ឋាននៅចុងខែមករា នេះ ដោយនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់ទៅ ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការសាងសង់គម្រោងនេះ នឹងត្រូវថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍ...

អាន​បន្ថែម

ចិនកំពុងសាងសង់នាវាទេសចរណ៍មិនប្រើសាំងធំជាងគេលើពិភពលោក ដែលនឹងដំណើរការចុងឆ្នាំនេះ

ក្រុមហ៊ុនចិន Wuxi Saisiyi Electric Technology បច្ចុប្បន្នកំពុងសាងសង់នាវាទេសចរណ៍ដើរដោយអាគុយមួយឈ្មោះថា Yangtze River Three Gorges 1 ដែលនឹងបំបែកឯកត្តកម្មនាវាដើរដោយអាគុយ និងមិនប្រើសាំងធំជាងគេលើពិភពលោកនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ យោងតាមគេហទំព័រ insideevs គម្រោងនេះត្រូវបានប្រកាសកាលពីខែធ្នូឆ្នាំ ២០២០ កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ កក្កដា ហើយនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅខែ វិច្ឆិកា ឆ្នាំ...

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ីទទួលការងារបុកគ្រឹះគម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះដ៏ធំមួយនៅភ្នំពេញ

ក្រុមហ៊ុនម៉ាឡេស៊ី Econpile កាលពីថ្ងៃទី ១៤ ធ្នូ កន្លងមកនេះ បានប្រកាសថាខ្លួនបានទទួលកិច្ចសន្យាការងារតម្លៃ ៨៥,៧ លានដុល្លារ ដើម្បីធ្វើការងារបុកគ្រឹះ និងផ្នែកខ្លះនៃគ្រឿងបង្គុំ នៃគម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះដ៏ធំមួយនៅទីក្រុងភ្នំពេញ។ សេចក្ដីប្រកាសរបស់ក្រុមហ៊ុន មិនបានបញ្ជាក់ឈ្មោះនៃគម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះនេះទេ តែគ្រាន់តែបញ្ជាក់ថា ទទួលកិច្ចសន្យារងនេះពី ក្រុមហ៊ុន MCC International Incorporation Ltd. ...

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៥៣៖ តើបច្ចេកវិទ្យា AI អាចជួយអ្វីបានខ្លះក្នុងវិស័យសំណង់?

<div class="youtube"> https://www.youtube.com/watch?v=UYJepTLzhpI </div> ជាទូទៅនៅតាមការដ្ឋានសំណង់អគារខ្ពស់ៗ រមែងត្រូវការអ្នកជំនាញជាច្រើនដើម្បីមកត្រួតពិនិត្យរកបញ្ហា ឬកំហុសបច្ចេកទេសផ្សេងៗក្នុងការសាងសង់។ ចុះបើសិនជា បច្ចេកវិទ្យា AI ធ្វើការងារទាំងនោះជំនួសវិញ ការដ្ឋាននឹងទៅជាយ៉ាងណា? ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុង...

អាន​បន្ថែម

ចិនចុះហត្ថលេខាជាមួយកម្ពុជាជំរុញប្រព័ន្ធផ្កាយរណប Bei Dou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មឧស្សាហកម្មមហាកំផែងចិន (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញប្រព័ន្ធផ្កាយរណប BeiDou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) នៅកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា នេះ។ កិច្ចសហប្រត្តិការនេះ សំដៅទៅលើកម្មវិធីឧស្សាហកម្មចំនួន ២ គឺ ថ្នាលព័ត៌មាន ឬទម្រព័ត៌មានតាមដានត្រួតពិនិត្យយានយន្តជាតិ "NCVSP" និងប្រព័ន្ធតាមដានត្រួតពិនិត្យនាវា “VM...

អាន​បន្ថែម

តើបច្ចេកវិទ្យា AI អាចជួយអ្វីបានខ្លះក្នុងវិស័យសំណង់?

ជាទូទៅនៅតាមការដ្ឋានសំណង់អគារខ្ពស់ៗ រមែងត្រូវការអ្នកជំនាញជាច្រើនដើម្បីមកត្រួតពិនិត្យរកបញ្ហា ឬកំហុសបច្ចេកទេសផ្សេងៗក្នុងការសាងសង់។ ចុះបើសិនជា បច្ចេកវិទ្យា AI ធ្វើការងារទាំងនោះជំនួសវិញការដ្ឋាននឹងទៅជាយ៉ាងណា? បច្ចេកវិទ្យា AI ឬ Artificial Intelligence គឺជាប្រព័ន្ធវិទ្យាសាស្រ្តដែលធ្វើឱ្យកុំព្យូរទ័រ ឬម៉ាស៊ីនអាចរៀនសូត្រ និងធ្វើការឆ្លើយតបដូចមនុស្សធម្មតាបាន។ សម្រាប់វិស័យសំណង់ វាមានអត្ថប្រយោជន៍ជាច្រើនដូច...

អាន​បន្ថែម

រោងចក្រផលិតឥដ្ឋដោយស្វ័យប្រវត្តិ តម្លៃជាង៩លានដុល្លារ បើកដំណើរការនៅខេត្តកំពត

សហគ្រាសផលិតឥដ្ឋដោយស្វ័យប្រវត្តិនៅខេត្តកំពត តម្លៃប្រមាណ៩លានដុល្លារ បានបើកដំណើរការជាផ្លូវការហើយ ដោយនឹងរួមចំណែកផ្គត់ផ្គង់ឥដ្ឋសម្រាប់ទីផ្សារស្រុកថែមបានមួយកម្រិតទៀត ខណៈវិស័យសំណង់កំពុងមានកំណើនខ្ពស់។ ការបើកសម្ពោធសហគ្រសផលិតឥដ្ឋនេះ ធ្វើឡើងកាលពីថ្ងៃទី២២ វិច្ឆិកា នេះក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត។ មានទីតាំងស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត សហគ្រាសនេះលាតសន្ធឹងលើផ្ទៃ...

អាន​បន្ថែម

ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខនៃប្រទេសថៃ គ្រោងពង្រីកអាជីវកម្មមកកម្ពុជានៅឆ្នាំក្រោយ

ក្រុមហ៊ុនឯកទេសផលិតម៉ាស៊ីនត្រជាក់ និងថាមពលសូឡា ឈានមុខនៅប្រទេសថៃ PPJ. Engineering Co., Ltd. គ្រោងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយ ដើម្បីឆ្លើយតបកំណើនតម្រូវការក្នុងស្រុក ជាពិសេសក្នុងវិស័យសំណង់។ យោងតាមព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក Somkiat Limchamrunthon នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន PPJ. Engineering Co., Ltd. បានសន្យានឹងពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅក្នុងឆ្ន...

អាន​បន្ថែម