ក្រសួងដែនដី៖ ធនធានមនុស្សជំនាញក្នុងវិស័យសំណង់ដែលបានចុះបញ្ជី កើនឡើងជាង ៧១%

ចំនួនធនធានមនុស្សមានវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលបានទៅចុះបញ្ជីមានការកើនឡើងជាមធ្យមប្រមាណ ៧១,៥% ក្រោយមានវត្តមានច្បាប់សំណង់។ នេះបើយោងតាម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ។

ឯកឧត្តម ជា សុផារ៉ា បានថ្លែងដូច្នេះ ក្នុងជំនួបអនឡាញជាមួយនឹង ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន កម្ពុជាមានស្ថាបត្យករចុះបញ្ជីសរុប ១ ១៨១នាក់ ខណៈមុនមានច្បាប់សំណង់មានតែ ៨៣៨នាក់ ប៉ុណ្ណោះ។ ចំនួននេះបានកើនដល់ ៣៤៣នាក់ ឬស្មើ៤០,៩% ថែមទៀត»។

ដោយឡែក វិស្វករក្នុងវិស័យសំណង់ដែលចុះបញ្ជីមាននាពេលបច្ចុបន្នមានសរុប ៤ ៦២៣ នាក់។ តែមុនច្បាប់សំណង់មានត្រឹមតែ ២ ២៧៤ នាក់ ប៉ុណ្ណោះ ដែលកើនឡើងប្រមាណ ១០៣,២%។ ទាំង ២ ជំនាញនេះបានកើនឡើងប្រមាណ ៧១,៥%។

ទន្ទឹមគ្នានេះដែរ មន្រ្តីរាជការ អ្នកវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជន សរុប ៦៦៨៧នាក់ ក៏បានមកចូលរួមការបណ្តុះបណ្តាលច្បាប់ស្តីពីសំណង់ផងដែរ។ ក្នុងនោះរួមមាន គ្រូបង្គោលនិងមន្រ្តីជំនាញក្រសួង ៥៩០ នាក់ អាជ្ញាធរថ្នាក់ក្រោមជាតិ ១២៦៦ នាក់ អ្នកមានវិជ្ជាជីវៈ ៣៨២៤ នាក់ និងអ្នកមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ១០០៧ នាក់/ក្រុមហ៊ុន។

គួរបញ្ជាក់ដែរថា ច្បាប់សំណង់ ដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៣ ខែ វិច្ចិកា ឆ្នាំ២០១៩ មានទាំងអស់ ២២ជំពូក និង ១១១មាត្រា។

ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្ត វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក។ ជាក់ស្ដែង ចំនួនការដ្ឋានសំណង់ដែលគ្មានលិខិតអនុញ្ញាត ទូទាំងប្រទេសធ្លាក់ចុះជាង ៧,៧% ពីឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]