ក្រសួងកំពុងបន្តសិក្សាកិច្ចការងារស្ថារឡើងវិញផ្លូវបំបែកស្រែអំបិលទៅខេត្តកោះកុង

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាលើគម្រោងស្ថារឡើងវិញផ្លូវជាតិលេខ៤៨ឬផ្លូវបំបែកស្រែអំបិលទៅខេត្តកោះកុងដែលជាគម្រោងគាំទ្រដោយរដ្ឋាភិបាលកូរ៉េ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួល គម្រោងផ្លូវជាតិលេខ៤៨ ជាមួយនឹងក្រុមហ៊...

អាន​បន្ថែម

ជប៉ុនបេ្តជ្ញាជួយអភិវឌ្ឍ និងធ្វើទំនើបកម្មកំពង់ផែទឹកជ្រៅកម្ពុជា

រូបភាពដោយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រាជរដ្ឋាភិបាលជប៉ុនបានប្រកាសជាបន្តបន្ទាប់ពីការប្តេជ្ញាគាំទ្រការអភិវឌ្ឍន៍កំពង់ផែព្រសីហនុ តាមរយៈជំនួយឥតសំណង និងជំនួយបច្ចេកទេស ដើម្បីលើកកំពស់សមត្ថភាពកំពង់ផែ និងវិស័យភស្តុភារនៅកម្ពុជា។ នៅក្នុងជំនួបជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ...

អាន​បន្ថែម

គម្រោងពហុមុខងារតាមមាត់សមុទ្ររបស់ក្រុមហ៊ុនយក្សចិនបានចាប់ផ្តើមសាងសង់ហើយ

រូបភាពដោយ Prince Real Estate Group (Cambodia) គម្រោងពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមការសាងសង់ជាផ្លូវការហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយការសាងសង់ទាំងមូលរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់។ លាតសន្ធឹងលើផ្ទៃក្រឡាសំណង់ប្រមាណជា ៣៤០ ០០០ ម៉ែត្រការ៉េនៅតាមបណ្តោយឆ្នេរជ័យជម្នះ គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន ដែលវិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍយក្សចិន ព្រី...

អាន​បន្ថែម

រោងចក្រផលិតអគ្គិសនីអានុភាព១០០មេហ្កាវ៉ាតក្នុងខេត្តព្រះសីហនុត្រូវបានបើកការដ្ឋានសាងសង់

រូបភាពដោយ រដ្ឋបាលខេត្តព្រះសីហនុ រោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មដែលមានអានុភាពផលិតអគ្គិសនី១០០មេហ្កាវ៉ាត ស្ថិតក្នុងខេត្តព្រះសីហនុគឺត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីសប្តាហ៍មុនកន្លងទៅនេះ។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ រោងចក្រផលិតអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនផលិតសំលៀកបំពាក់ឈានមុខគេមួយរបស់ប្រទេសចិន HOdo Group Co., Ltd. គឺស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ថ្ល...

អាន​បន្ថែម

ក្រសួងកំពុងរៀបចំច្បាប់សំណង់ថ្មីលើគ្រឿងបង្គុំសំណង់និងបញ្ហាសុវត្ថិភាពអគ្គីភ័យ

ឆ្លើយតមទៅនឹងកំណើនសំណង់អគារដែលកើនឡើងឥតឈប់ឈរ និងការធានាគុណភាព និងសុវត្ថិភាពសំណង់ទាំងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងរៀបចំច្បាប់ថ្មីដែលផ្តោតសំខាន់លើគ្រឿងបង្គុំសំណង់ និងបញ្ហាសុវត្ថិភាពអគ្គីភ័យ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងកម្មវិធីពិព័រណ៍កម្ពុជាស្តីពីស្ថាបត្យកម្ម និងរចនាផ្ទៃខ...

អាន​បន្ថែម

ក្រុមហ៊ុនកូរ៉េចាប់អារម្មណ៍វិនិយោគវិស័យធំៗពីរនៅខេត្តព្រះសីហនុ

រូបភាពដោយ ក្រសួងបរិស្ថាន ក្រុមហ៊ុនពហុវិស័យក្នុងវិស័យសំណង់របស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញការចាប់អារម្មណ៍ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅខេត្តព្រះសីហនុ ខេត្តឆ្នេរសមុទ្រប្រទេសកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងផ្នែកវិនិយោគសំណង់ អចលនទ្រព្យ និងទេសចរណ៍។ នៅក្នុងជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ កាលពីថ្ងៃទី៣ មិថុនា លោក Lee Kun Ki ប្រធានសមាគមអ្នកម៉ៅការសាងសង់អន្តរជាតិនៃប្រទ...

អាន​បន្ថែម

រោងចក្រអគ្គិសនីដើរដោយចំហេះទំហំ៤០០មេហ្គាវ៉ាត់គ្រោងសាងសង់នៅល្វាឯម

រោងចក្រអគ្គិសនីដើរដោយចំហេះ ទំហំ៤០០មេហ្គាវ៉ាត គ្រោងសាងសង់នៅស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីផលិតថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ទីក្រុងភ្នំពេញ។ លោក ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គម្រោងអគ្គិសនីនេះ គ្រោងចំណាយថវិការវិនិយោគប្រមាណ ៣៥០លានដុល្លារ ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងចរចាជាមួយក្រុមហ៊ុន នៅប្រទេសហ្វាំងឡង់ និងអាឡឺម៉ង់ ដើម្បីដំឡើងរោងចក្រ។ លោក បញ្ជាក់ថា រដ្ឋាភិបាលបានបញ្ជាទិញម៉ាស៊ី...

អាន​បន្ថែម

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជិត២លានដុល្លារអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ

រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន២០០លាន យ៉េន ឬប្រហាក់ប្រហែល១.៨ លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងសង់ឃ្លាំងកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កិច្ចព្រមព្រៀមផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែឧសភានេះ ដែលចុះហត្ថលេខារវាង ឯកឧត្តម ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្...

អាន​បន្ថែម

ក្រុមហ៊ុនចំនួន២៦ជាប់នៅក្នុងការដេញថ្លៃគម្រោងថាមពលពន្លឺព្រះអាទិត្យនៅកំពង់ឆ្នាំង

ក្រុមហ៊ុនចំនួន២៦ ជាប់នៅក្នុងបញ្ជីបេក្ខភាពចុងក្រោយរបស់អគ្គិសនីកម្ពុជា បន្ទាប់ពីដំណើរការដាក់ឯកសារដេញថ្លៃជាសាធារណៈនៃគម្រោងស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំ។ បេក្ខភាពជ័យលាភីចុងក្រោយ ដែលនឹងត្រូវវាយតម្លៃទៅលើការវិនិយោគ និងតម្លៃលក់ នឹងប្រកាសឡើងនៅពេលខាងមុខ។ នៅក្នុងកិច្ចប្រជុំបើកឯកសារដេញថ្លៃជាសាធារណៈ ដែលធ្វើឡើងនៅអគ្គិសនីកម្ពុជា លោក ប៉ា និមល អគ្គនាយករងនៃអគ្គនាយកដ្ឋានថាមពេល ...

អាន​បន្ថែម

កម្ពុជាទទួលបានកម្ចីជាង៥ពាន់លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ

ប្រទេសកម្ពុជាទទួលបានប្រាក់កម្ចីជាង៥ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធពីធនាគារអភិវឌ្ឍន៍ចិន ដែលជាផ្នែកមួយនៃការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកន្លងមក នេះបើយោងតាមការឲ្យដឹងពីធនាគារផ្ទាល់កាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩។ ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការគាំទ្រហិរញ្ញប្បទានអភិវឌ្ឍន៍សេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមនៅកម្ពុជា» នៅឯសាលបុរីកោះពេជ្រ លោក Liu Jin ព្រឹទ្ធបុរសនៃវិទ្យាស្ថានអភិវឌ្ឍន...

អាន​បន្ថែម