ក្រសួងបានអនុញ្ញាតឲ្យណាហ្គាសាងសង់គម្រោងទី៣របស់ខ្លួនលើដីអតីតអគារបូឌីង

គម្រោងសាងសង់មណ្ឌលកម្សាន្តណាហ្គា៣ ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកនៅលើដីអតីតអគារបូឌីងគឺទទួលបានលិខិតអនុញ្ញាតសាងសង់ហើយ ក្រោយពីក្រុមហ៊ុននេះបានធ្វើការកែប្រែប្លង់នៃគម្រោងរបស់ខ្លួន។ គម្រោងណាហ្គា៣ខាងលើ គឺជាគម្រោងអភិវឌ្ឍន៍កន្លែងកម្សាន្តចម្រុះរបស់ក្រុមហ៊ុន NagaCorp Ltd ក្រោមទុនវិនិយោគប្រមាណជា ៤ពាន់លានដុល្លារអាមេរិក លើផ្ទៃដីទំហំសរុបរហូតដល់ទៅ ១៦,៨៣៧ ម៉ែត្រការ៉េ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធា...

អាន​បន្ថែម

កម្ពុជាផ្សព្វផ្សាយសក្តានុពលវិនិយោគទាក់ទាញធុរកិច្ចជប៉ុន

កម្ពុជាផ្សព្វផ្សាយពីបរិយាកាស និងសក្តានុពលវិនិយោគដើម្បីទាក់ទាញវិនិយោគិន និងធុរកិច្ចជនជាតិជប៉ុនថែមទៀត មកបណ្តាក់ទុននៅកម្ពុជា ខណៈប្រមុខរដ្ឋាភិបាលវាយតម្លៃខ្ពស់ពីគុណភាពវិនិយោគ ធុរកិច្ចជប៉ុននៅកម្ពុជា។ ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា ឯទីក្រុងតូក្យូ កាលពីថ្ងៃទី២៩ សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវដល់ធុរជន និងអ្នកវិនិយោគជប៉ុនដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងអ្នកវិ...

អាន​បន្ថែម

កូរ៉េពិចារណានាំយកបច្ចេកវិទ្យាផលិតទឹកស្អាត និងថាមពលថ្មីមកកម្ពុជាដោយប្រើពន្លឺព្រះអាទិត្យ

រូបភាពដោយ ABB Group ក្រុមហ៊ុនកូរ៉េកំពុងពិចារណាលើការនាំយកបច្ចេកវិទ្យាផលិតទឹកស្អាត និងថាមពលថ្មី មកកាន់ប្រទេសកម្ពុជាដោយការប្រើប្រើប្រាស់ប្រពន័្ធពន្លឺព្រះអាទិត្យ ហើយក៏កំពុងស្វែងរកដៃគូវវិនិយោគក្នុងស្រុក នេះបើយោងតាមការចុះផ្សាយដោយក្រសួងពាណិជ្ជកម្មកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ក្នុងជំនួបជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Gyu-Ha Jang អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) បានជម្...

អាន​បន្ថែម

ក្រុមហ៊ុនផលិតដែកដ៏ធំរបស់ចិនកំពុងសិក្សាលទ្ធភាពផ្លាស់ទីម៉ាស៊ីនសម្រាប់រំលាយដែកមកកម្ពុជា

រូបភាពដោយ Xinhua ក្រុមហ៊ុនផលិតដែករបស់ប្រទេសចិន China Baowu Steel Group កំពុងធ្វើការសិក្សាពីលទ្ធភាពដើម្បីផ្លាស់ទីចង្រ្កានសម្រាប់រំលាយដែកពីខេត្តស៊ីនជាំងមកកាន់ប្រទេសកម្ពុជានៅចុងឆ្នាំ២០១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០១៩។ ថ្លែងទៅកាន់ប្រភពខាងលើ អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Baowu ដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងសិក្ស...

អាន​បន្ថែម

ក្រុមជំនាញនគររូបនីយកម្មចិនជួយកម្ពុជាធ្វើគំរូប្លង់មេខេត្តព្រះសីហនុ

ក្រុមជំនាញមកពីវិទ្យាស្ថានគំរូប្លង់ និងនគរូបនីយកម្ម នៃទីក្រុងស៊ីនជិនប្រទេសចិន នឹងចាប់ផ្តើមរៀបចំពង្រាងប្លង់មេ សម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកការពង្រាងប្លង់មេនេះមានសារសំខាន់ដោយសាររដ្ឋាភិបាលកម្ពុជាចាត់ទុកថាខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ នៅក្នុងជំនួបជាមួយឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសិប្បកម្ម និងឧស្សាហកម្ម កាលពីថ្ងៃអង្គារកន្លង...

អាន​បន្ថែម

អន្តរក្រសួងសម្រេចធ្វើទំនើបកម្មសមត្ថភាពច្រោះទឹកកខ្វក់ស្តារបរិស្ថានឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ

រូបភាពដោយ ក្រសួងសាធារណការ​ និងដឹងជញ្ជូន អន្តរក្រសួងបានឯកភាពគ្នាក្នុងការធ្វើទំនើបកម្មស្ថានីយប្រព្រឹត្តកកម្មទឹកកខ្វក់ចំនួន៤កន្លែងនៅខេត្តព្រះសីហនុ ពី ២ម៉ឺន ៥ពាន់ម៉ែត្រគួប ទៅ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីជួយស្តារបញ្ហាបរិស្ថាននៅឆ្នេរសមុទ្រក្រុងព្រះសីហនុទាន់សភាពការណ៍។ ការបង្កើនសមត្ថភាពច្រោះទឹកកខ្វក់នេះ គឺនឹងត្រូវធ្វើឲ្យទាន់ពេលវេលានៅមុនកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងធ្វើឡើង នៅខេត្តព្រះសីហនុន...

អាន​បន្ថែម

ព្រឹត្តិការណ៍ពិព័រណ៍ស្ថាបត្យកម្មនិងការតុបតែងលំអកម្ពុជាឆ្នាំ២០១៩

វេទិកាដែលបង្កើតបណ្តាញ និងឱកាសអាជីវកម្មរវាងអ្នកពាក់ព័ន្ធអន្តរជាតិ និងស្ថាបត្យករកម្ពុជាក្នុងស្រុក អ្នកអភិវឌ្ឍន៍គម្រោង អ្នករចនាផ្ទៃខាងក្នុង ព្រមទាំងពាណិជ្ជករ និងអ្នកចែកចាយ នឹងវិលត្រឡប់មកវិញនៅថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ អ្នករៀបចំកម្មវិធីសមាគមស្ថាបត្យករកម្ពុជា (CSA) និងក្រុមហ៊ុន ICVeX បានរក្សាប្រធានបទ «ការរចនាសម្រាប់កន្លែងធ្វើការងារ...

អាន​បន្ថែម

ចិននឹងសាងសង់ប្រព័ន្ធផ្លូវក្រោមដីនៅក្រុងម៉ានីល

រូបថត៖ Wikipedia សាជីវកម្មសំណង់វិស្វកម្មសំណង់ស៊ីវិលចិន (CECC) បានឈ្នះកិច្ចសន្យាសាងសង់ប្រព័ន្ធផ្លូវក្រោមដីដែលមានតម្លៃ ៣,៧ ពាន់លានដុល្លារអាមេរិក និងប្រវែង១១ គីឡូម៉ែត្រក្នុងទីក្រុងម៉ានិល ប្រទេសហ្វីលីពីន។ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Philippine Infradey ដែលជាក្រុមហ៊ុនក្នុងស្រុកកំពុងអភិវឌ្ឍរថភ្លើងក្រោមដីនៅទីក្រុងម៉ានីលន ដែលជាក្រុមហ៊ុនមួយរបស់ CECC ត្រូវបានប្រកាសនៅផ្សារហ៊ុនហ្វីលីពីនកាលពីចុងខែមករា។ ...

អាន​បន្ថែម

សំណង់ដ៏ធំស្កឹមស្កៃនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជាង៥០ភាគរយហើយ

សម្លេងកាំជ្រួចបានលាន់លឺយ៉ាងរំពងពាស់ពេញតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មីនៃសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដើម្បីអបអរការបញ្ចប់គ្រឿងបង្គុំសំខាន់ៗនៃសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃដែលជានិម្មិតរូបនៃទំនាក់ទំនងដ៏ផ្អែមល្អែមរបស់ប្រទេសកម្ពុជា និងចិន។ លាតសណ្ធឹងលើផ្ទៃក្រឡាសំណង់ប្រមាណជា ៨២.៤០០ ម៉ែត្រការ៉េ ពហុកីឡដ្ឋានជាតិមរតកតេជោ បានសម្រេចការសាងសង់ប្រមាណជា ៥០ភាគរយហើយ កាលពីថ្ងៃទី១២ ខែឧសភា ...

អាន​បន្ថែម

ក្រសួងដែនដីអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់កម្មវិធីទូរសព្ទ«សំណង់កម្ពុជា»ដើម្បីលើកកម្ពស់តម្លាភាពនៃវិស័យនេះ

ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់កម្មវិធីទូរសព្ទ «សំណង់កម្ពុជា ឬ Cambodia Construction » ដែលក្រសួងបានបង្កើតកាលពីពេលថ្មីៗ ក្នុងគោលបំណងដើម្បីជួយលើកកម្ពស់តម្លាភាពឧស្សាហកម្មមួយនេះ។ ថ្លែងនៅចំពោះមុខធុរកិច្ចជនប្រមាណជាង៣០០ នាក់នៅឯពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកាលពីពេលថ្មីៗនេះ ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិក...

អាន​បន្ថែម