ហេដ្ឋារចនាសម្ព័ន្ធគឺសំដៅលើមនុស្ស មិនមែនបេតុង៖ នេះជារបៀបដែលមេដឹកនាំកំពុងគិតឡើងវិញនូវរបៀប ទីកន្លែង និងអ្វីដែលគេចំណាយដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ដោយលោក Tomas Kellner ​គ្មាន​អ្វី​ច្បាស់លាស់ឋិតឋេរទេ ក្រៅ​ពី​សេចក្តីស្លាប់ និង​ពន្ធ ​ – ជាសុភាសិត៏ពេលនិយមរបស់លោកខាងលិច ប៉ុន្តែពេលនេះសូម្បីតែការកំណត់ពន្ធក៏មិនអាចគិតឃើញដែរ ដូចជាតម្លៃនៃហេដ្ឋារចនាសម្ព័ន្ធដែលបំបែកជាផ្នែកៗ។ លោក Tom Smith នាយកប្រតិបត្តិនៃសមាគមវិស្វករសំណង់ស៊ីវិលអាមេរិក (ASCE) បានលើកឡើងថា “នៅពេលដែលយើងបរាជ័យក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នោះវាគឺជាបន្ទុកពន្ធដែលបង្កប់សម្រាប់អ្នកគ្រប់គ្នាត្រូវបង់នៅថ្ងៃនេះ”។ “ជំនួសឱ្យបន្ទុកពន្ធពិតប្រាកដដែលនឹងផលិតអ្វីមួយ ជាការឆ្លើយតប យើងកំពុងរង់បន្ទុកពន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធដែលមិនដំណើរការ។” លោក Smith បានប៉ាន់ប្រមាណថាពន្ធដែលបានបង្កប់នេះមានតម្លៃប៉ះពាល់ដល់គ្រួសារអាមេរិកនីមួយៗប្រហែល $2,000 ក្នុងមួយឆ្នាំ ហើយវាអាចកើនឡើងដល់ $2,700 ប្រសិនបើយើងបរាជ័យក្នុងការបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់វិនិយោគដែលយើងមានសព្វថ្ងៃនេះ”។ លោក Smith បាននិយាយនៅក្នុងវេទិកា Transforming Infrastructure Performance (TIP) នៅទីក្រុងញូវយ៉ក ដែលជាវេទិកា ប្រមូលផ្តុំទស្សនៈអ្នកដឹកនាំពីជុំវិញពិភពលោក ដើម្បីទទួលបាន “ការប្រមូលផ្តុំគំនិតល្អបំផុតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ”។ មានអ្នកចូលរួមល្បីដូចជា អភិបាលរងរដ្ឋមែរីលេន លោកស្រី Aruna Miller ដែលបាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការសាងសង់ស្ពាន Francis Scott Key នៅទីក្រុង Baltimore។ លោកស្រី […]

អាន​បន្ថែម