ខេត្តកំពតបានបញ្ចប់ការវាស់វែងដីធ្លីជូនពលរដ្ឋទាំងស្រុង និងប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិនៅឆ្នាំនេះ

ខេត្តកំពត បានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ស្មើនឹង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ខណៈអាជ្ញាធរក៏បានប្តេជ្ញាបញ្ចប់ចែកបណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងឆ្នាំនេះផងដែរ។ នេះបើតាមពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រធានមន្ទីររៀបចំដែនដីខេត្តកំពត លោក ព្រាប សុផាត បានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ខេត្តកំពតបានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង ទាំង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដី កាលពីឆ្នាំ២០២៥កន្លងទៅ។ ទន្ទឹមនឹងនោះ លោកថាមន្ទីរដែនដីនឹងពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិ និងធ្វើការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានអស់នៅក្នុងឆ្នាំ២០២៦តាមការគ្រោងទុក ដើម្បីឆ្លើយតបការចង់បានរបស់ពលរដ្ឋ។ ជុំវិញលទ្ធផលនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ដែលបានខិតខំពុះពារក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លី រហូតប្រសូតបាននូវបណ្ណកម្មសិទ្ធិជូនពលរដ្ឋនាពេលកន្លងមក។ ឯកឧត្តម ក៏បានជំរុញឱ្យពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីទាំងអស់ សូមយកទៅប្រើប្រាស់ឱ្យបានចំគោលដៅដើម្បីទាញយកប្រយោជន៍ពីវិស័យដីធ្លី៕

អាន​បន្ថែម

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥៥៣ប័ណ្ណ ត្រូវបានរដ្ឋបាលខេត្តកណ្តាល ផ្ដល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៥ នៃសង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។ នេះបើយោងតាម ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម មាន ចន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលរៀបចំដោយរដ្ឋបាលខេត្តកាលទី២៦ ខែធ្នូ ឆ្នាំ២០២៥។ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥៥៣ បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ០៥ភូមិ ស្ថិតនៅភូមិព្រែកមេស្រុក ភូមិព្រែកលោក ភូមិចុងព្រែក ភូមិព្រែកតាមេម និងភូមិចាស់ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ​បានស្នើដល់ពលរដ្ឋពេលបានបណ្ណហើយ សូមយកចិត្តទុកដាក់ថែរក្សាឯកសារនេះឱ្យបានត្រឹមត្រូវ ប្រើប្រាស់ឱ្យចំគោលដៅ និងសម្រាប់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា៖ ខេត្តកណ្តាល បានអនុវត្តនីតិវិធីបិទផ្សាយចប់ និងត្រៀមចេញបណ្ណនាពេលខាងមុខចំនួន ៣០២ ភូមិ មាន២៨៩ ៨៧៥ ក្បាលដី […]

អាន​បន្ថែម

ក្រសួងដែនដីដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រកម្មសិទ្ធិគំរូថ្មីដើម្បីបង្កើនសុវត្ថិភាពក្នុងការចុះបញ្ជីដីធ្លី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាផ្ទៀងផ្ទាត់កម្រិតខ្ពស់ដើម្បីលុបបំបាត់ការក្លែងបន្លំ និងពង្រឹងទំនុកចិត្តសាធារណៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តប្រែក្លាយកម្មវិធីជីថលរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបែបទំនើប ដែលត្រូវបានសមាហរណកម្មជាមួយប្រព័ន្ធផ្លូវការ verify.gov.kh។ ប្រព័ន្ធថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាលេខកូដ QR ដែលមានសុវត្ថិភាពខ្ពស់ ដើម្បីធានានូវសុពលភាពនៃទិន្នន័យ និងផ្ដល់នូវវិធីសាស្រ្តដ៏រហ័សក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារកម្មសិទ្ធិ។ តាមរយៈការភ្ជាប់ប័ណ្ណកម្មសិទ្ធិទៅនឹងក្របខ័ណ្ឌផ្ទៀងផ្ទាត់ជាលក្ខណៈអន្តរការីមួយដែលគាំទ្រដោយបច្ចេកវិទ្យាប្លុកឆេន (Blockchain) ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការធ្វើប្រតិបត្តិការដីធ្លី។ បច្ចុប្បន្ន ប្រព័ន្ធចុះបញ្ជីទំនើបថ្មីនេះកំពុងត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅក្នុងរាជធានី និងខេត្តចំនួន ១០ នៅទូទាំងប្រទេស ដែលសន្យានឹងជួយសម្រួលដល់ដំណើរការប្រតិបត្តិការអចលនទ្រព្យឱ្យកាន់តែមានភាពរលូន និងរក្សាការពារព័ត៌មានសំខាន់ៗឱ្យមានសុវត្ថិភាព។ លេខកូដ QR ដែលមាននៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិនឹងផ្ដល់នូវមធ្យោបាយប្រកបដោយប្រសិទ្ធភាពសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនៃអចលនទ្រព្យបានភ្លាមៗ។ មុខងារនេះមិនត្រឹមតែជួយលើកកម្ពស់តម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ និងជម្លោះផ្សេងៗពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លីផងដែរ។ ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា ការកែលម្អផ្នែកបច្ចេកវិទ្យាបែបនេះគឺជាភាពចាំបាច់បំផុតក្នុងការធ្វើទំនើបកម្មវិស័យអចលនទ្រព្យ ដែលកន្លងមកធ្លាប់មានបញ្ហាប្រឈមពាក់ព័ន្ធនឹងការរៀបចំឯកសារ និងការផ្ទៀងផ្ទាត់។ ការសាកល្បងប្រព័ន្ធចុះបញ្ជីដីធ្លីថ្មីនេះអនុញ្ញាតឱ្យមានការផ្ដល់មតិត្រឡប់ និងការកែសម្រួលតាមស្ថានភាពជាក់ស្តែង មុននឹងឈានទៅដល់ការអនុវត្តពេញលេញនៅទូទាំងប្រទេស។ អាជ្ញាធរមានក្ដីសង្ឃឹមយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើមនេះនឹងនាំមកនូវការធ្វើប្រតិបត្តិការអចលនទ្រព្យដែលមានតម្លាភាព និងគួរឱ្យទុកចិត្តបំផុត ដែលជាកត្តាគន្លឹះក្នុងការបង្កើនទំនុកចិត្តពីសាធារណជនក្នុងទីផ្សារអចលនទ្រព្យ។ ក្នុងបរិបទដែលកម្ពុជាកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគ ការទទួលយកប្រព័ន្ធដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបែបនេះ គឺជាចំណុចសំខាន់បំផុតក្នុងការទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិ។ ការផ្លាស់ប្ដូរនេះមិនត្រឹមតែមានគោលបំណងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់មុខមាត់របស់កម្ពុជាឱ្យក្លាយជាតួអង្គដែលមានការគិតគូរវែងឆ្ងាយ […]

អាន​បន្ថែម