២០២៤ ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិរបស់ថៃ នឹងវាយលុកទីផ្សារសកលលោក ព្រោះថា…
ការងើបឡើងវិញនៃវិស័យទេសចរណ៍ពិភពលោកបានជំរុញឱ្យក្រុមហ៊ុនបដិសណ្ឋារកិច្ចថៃមានថាមពលក្នុងការបណ្តាក់ទុនលើសពីព្រំដែនក្នុងស្រុកដោយចាប់យកឱកាសក្នុងគោលដៅទេសចរណ៍អន្តរជាតិដែលកំពុងមានសន្ទុះឡើងវិញ។ មុនការរាតត្បាតនៃជំងឺរាតត្បាត ក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារថៃជាច្រើន ធ្លាប់បានទទួលប្រាក់ចំណេញដ៏ច្រើន ជាមួយនឹងអត្រាបន្ទប់ប្រចាំថ្ងៃជាមធ្យម ជាពិសេសនៅក្នុងទីតាំងសំខាន់ៗនៅទូទាំងពិភពលោក។ ឆ្នាំ ២០២៤នេះ ថៃប្តេជ្ញានឹងពង្រីកវត្តមានប...
អានបន្ថែម២០២៣ កម្ពុជារកចំណូលបានជាង ៣៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២២២,៦៨ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៥២.១៤១ដុល...
អានបន្ថែមរយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិតកន្លះលាននាក់
រយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជា បានស្រូបទាញភ្ញៀវទេសចរចិនបានចំនួន ៤៩៨.២៥០នាក់ ស្មើនឹង ១០,១% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារពត៌មានចិន XINHUANET កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ បើតាមប្រភពខាងលើបានឱ្យដឹងថា យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា មានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៩១លាននាក់ បានចូលមកទស្សនាប្រទេសកម្ពុជា អំឡុងខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះ ប្រ...
អានបន្ថែមជប៉ុនជួយកម្ពុជា ៣០ម៉ឺនដុល្លារ អភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កញ្ចប់ជំនួយថ្មីចំនួន ៣០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងធ្វើការជួសជុលឡើងវិញនៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូនេះ ឆ្នាំ២០២៣។ គម្រោងជំនួយថ្មីនេះ មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក» ដ...
អានបន្ថែមសណ្ឋាគារដ៏ធំ១របស់ម៉ាឡេស៊ី តម្លៃ ៥០លានដុល្លារ សម្ពោធបើកដំណើរការនៅព្រះសីហនុហើយ
សណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូ មានទីតាំងនៅនៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានតម្លៃ ៥០លានដុល្លារ ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត មានចំណាប់អារម្មណ៍ថា អ្វីដែលអ្នកវិនិយោគមកពីម៉ាឡេស៊ី ជ្រើសរើសខេត្តព្រះសីហនុក្នុងការវិនិយោគទឹកប្រាក់ ៥០លានដុល្លា លើសណ្ឋាគារ ន...
អានបន្ថែមគិតមកទល់ពេលនេះ អាមេរិកបានផ្តល់ជំនួយ ៤លានដុល្លារ សម្រាប់គម្រោងអភិរក្សប្រាសាទភ្នំបាខែង
គិតចាប់តាំងពីឆ្នាំ ២០០៤ មកទល់ពេលនេះ កម្មវិធី AFCP របស់សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ៨ដង គិតជាទឹកប្រាក់សរុប ៤លានដុល្លារ មកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារអភិរក្សប្រាសាទភ្នំបាខែង ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះដែរ កម្មវិធី AFCP ទើបតែបានធ្វើពិធីចុះហត្ថលេខាផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ សម្រាប់ថែរក្សាអភ...
អានបន្ថែម១១ខែ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
រយៈពេល ១១ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣២.៥៤៦.៨៤៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦៩៩.៩៩៦នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២៦១,១២ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៦៤.៤១២ដុ...
អានបន្ថែមស្ថាប័ន២ ជំរុញការអភិវឌ្ឍថាមពលបៃតង ដើម្បីជួយឧស្សាហកម្មទេសចរណ៍នៅកម្ពុជា
សហព័ន្ធទេសចរណ៍កម្ពុជា(CTF) និងអង្គការ(WWF)កម្ពុជា បានបង្ហាញនូវការយល់ឃើញដូចគ្នាថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល គឺជាជំរុញការអភិវឌ្ឍបៃតងឱ្យកាន់តែប្រសើរសម្រាប់វិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់អង្គការ(WWF)កម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការយល់ឃើញរបស់ស្ថាប័នទាំង ០២នេះ ស្របគ្នានឹងការផ្សាយរបស់ក្រសួងទេសចរណ៍នាពេលថ្មីៗដែលថាចំនួនភ្ញៀវទេសចរអន្តរជាតិបានមកទស្សនាប្រទេសកម្ពុជាកើនច...
អានបន្ថែមសណ្ឋាគារដ៏ទំនើបតម្លៃជាង ៨៤លានដុល្លារ កណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបុកគ្រឹះហើយ
សណ្ឋាគារខ្នាតអន្តរជាតិលំដាប់ផ្កាយ៥ ស្ថិតចំកណ្តាលរាជធានីភ្នំពេញ មានតម្លៃជាង ៨៤,៥លានដុល្លារ ត្រូវបានបុកគ្រឹះសាងសង់នៅថ្ងៃ១៩ វិច្ឆិកា ២០២៣នេះហើយ។ សណ្ឋាគារអន្តរជាតិដ៏ទំនើបមួយនេះ មានឈ្មោះថា Marriott International Hotel វិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍ KHOU TOWER CO., LTD របស់ឧកញ៉ា លាង ហ៊ី ក្រោមទុនវិនិយោគ ៨៤,៥ លានដុល្លារ។ គួរបញ្ជាក់ថា សណ្ឋាគារនេះ នឹងសាងសង់ឡើងដោយមាន ២៣៧បន្ទប់ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ...
អានបន្ថែមរដ្ឋរៀបចំផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ
ក្រសួងទេសចរណ៍ កំពុងរៀបចំផែនការជំរុញការវិនិយោគ និងការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ» កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។ ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ ...
អានបន្ថែម