កម្ពុជា មានសណ្ឋាគារលើកោះ ជាប់ជាសណ្ឋាគារល្អដាច់គេលើលោក និងបានចុះក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤

សណ្ឋាគារ និងរីស៊តមួយកន្លែង ដែលស្ថិតនៅក្នុងប្រជុំកោះរ៉ុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា បានជាប់ជាសណ្ឋាគារដ៍ល្អបំផុតនៅលើលោក និងបានចុះក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤។ នេះបើតាមទំព័រហ្វេកប៊ុករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

ចំណាត់ថ្នាក់ដាច់គេលើលោកនេះ ត្រូវបានចេញផ្សាយដោយទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក គឺ cntraveller.com។

សណ្ឋាគារ និងរីស៊តដ៏ល្អដាច់គេមួយនេះ មានឈ្មោះថា Song Saa Private Island មានចម្ងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ បានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ក្លាយជាសណ្ឋាគារ និងរីស៊តដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]