កម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត

ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំង...

អាន​បន្ថែម

រដ្ឋគាំទ្រគម្រោងវារីវប្បកម្ម និងអេកូទេសចរណ៍ លើផ្ទៃដីជាង ៧ពាន់ហិកតា នៅស្រុកបុទុមសាគរ

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង បានគាំទ្រគម្រោងវិនិយោគបង្កើតវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើផ្ទៃដីទំហំ ៧.១២៦,៩៣ ហិកតា ស្ថិតនៅ ៥ទីតាំង ក្នុងឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងមានដូចជា ដងពែង ឃុំតានូន ឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំមួយដឹកនាំដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារបានសម្រេចគាំទ្រលើគម្រោង...

អាន​បន្ថែម

រដ្ឋគ្រោងបង្កើតទីលានប្រណាំងទូកខ្នាតអន្តរជាតិជាអចិន្ត្រៃយ៍មួយនៅខេត្តកំពត

អាជ្ញាធរខេត្តកំពត កំពុងសិក្សារកទីតាំង ដើម្បីរៀបចំបង្កើតទីលានប្រណាំងទូកកាយ៉ាក់ជាអចិន្ត្រៃយ៍មួយ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ។ នេះបើតាម ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត ថ្លែងក្នុងពិធីបើកការប្រកួតទូកកាយ៉ាក់ ដែលរៀបចំឡើងនៅកីឡដ្ឋាន កីឡាលើទឹកខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារសិក្សា ដើម្បីបង្កើតទីលានប្...

អាន​បន្ថែម

ថៃស្នើកម្ពុជាបើកច្រកប្រាសាទព្រះវិហារឡើងវិញដើម្បីជំរុញវិស័យទេសចរណ៍

ក្រោយពីបានផ្អាកអស់រយៈពេល ១៥ឆ្នាំ ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារ ក្នុងការបើកឱ្យចូលទស្សនាប្រាសាទព្រះវិហារ តាមរយៈច្រកព្រំដែនក្នុងខេត្តស៊ីសាកេត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានបាងកកបុស្តិ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ដោយ​សារតែ​ជម្លោះ​ព្រំដែនរវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០៨ បានធ្វើឱ្យកម្ពុជាហាមប្រាមមិនឲ្យមានការចេញ-ចូលមកកាន់ប្រាសាទព្រះ...

អាន​បន្ថែម

រដ្ឋចាយជាង ១១០លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ខណៈទទួលបានទេសចរបរទេសជិត ២ម៉ឺននាក់ក្នុងមួយថ្ងៃ

រដ្ឋាភិបាលកម្ពុជាបានចំណាយអស់ជាង ១១៨លានដុល្លារ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលរំពឹងត្រឡប់មកវិញនូវលទ្ធដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដើម្បីឱ្យពិភពលោកបានស្គាល់ បានដឹង បានឃើញវប្បធម៍ អរិយ្យធម៍ និងប្រជាជាតិដ៏អស្ចារ្យមួយនេះផងដែរ។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ កម្ពុជាទទួលបាននូវអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់ ក្នុងមួយថ្ងៃ។ នេះប...

អាន​បន្ថែម

វិមាន ‌« រូបពីរ​» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ សង់បាន៧៥%ហើយ

គម្រោង​ការ​ស្ថា​បនា​ឡើង​វិញ​នូវ​វិមាន « រូបពីរ​» ​រំលឹកដល់​វិរៈបុរស​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ពី​ឆ្នាំ​ ១៩១៤ ដល់​ឆ្នាំ​ ១៩១៨» មក​ទល់​ពេល​នេះ ស្ថា​បនា​បាន​ប្រមាណ ​៧៥ភាគរយ ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ​លី ​រស្មី ​រដ្ឋ​លេខាធិ​ការ​​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម និង​សំណង់​ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម ​លី ​រស្មី ​បានលើកឡើងថា ជារួមវិមាននេះសាងសង់បាន​ប្រមាណ​៧៥% ខណៈ​ក្រុម​ការ​ងារ​បច្...

អាន​បន្ថែម

រដ្ឋផ្តល់សិទ្ធិឱ្យឯកជនអភិវឌ្ឍដីជាង ១២០០ហិកតា នៅកែបជាក្រុងរណបថ្មី និងតំបន់ទេសចរណ៍

ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក បានទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍបង្កើតទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន ២ទីតាំង ទំហំសរុប ១.២៤៧ហិកតា​ ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បើតាមលិខិតលេខ ២៦៩ សជណ.ដប ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពី...

អាន​បន្ថែម

អតីតសាលាខេត្តបាត់ដំបងអាយុជាង ១០០ឆ្នាំ បានក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រ

អតីតសាលាខេត្តបាត់ដំបងមានអាយុកាល ១១៨ឆ្នាំ (គិតត្រឹមឆ្នាំ២០២៣) ត្រូវបានរចនាក្លាយជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង សម្រាប់ភ្ញៀវទេសចរចូលទស្សនា។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ អគារបេតិកភណ្ឌនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1905 ជាកន្លែងស្នាក់នៅរបស់អតីតអភិបាលខេត្ត លោកជំទាវ កថា ថន ឈុំ ពេលដែលខេត្តបាត់ដំបងបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម។ កថា ថន ឈុំ ជា...

អាន​បន្ថែម

IMF ថាវិស័យសំខាន់៤ បានជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះល្អក្នុងឆមាសទី២-២០២៣

សេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី២-២០២៣នេះ អាចនឹងបន្តរក្សាបាននូវកំណើនយ៉ាងល្អប្រសើរ ដោយមានការជំរុញពីវិស័យសំខាន់ៗចំនួន៤។ នេះបើយោងតាមការលើកឡើងរបស់លោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី IMF ក្នុងជំនួបជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។ លោក Davide Furceri បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូព...

អាន​បន្ថែម

ហេតុអ្វីអ្នកវិនិយោគមិនសូវមានចំណាប់អារម្មណ៍ខ្លាំងលើយុទ្ធសាស្រ្ត Visa10ឆ្នាំ របស់កម្ពុជា?

ទិដ្ឋាការមាសរយៈពេល១០ ឆ្នាំសម្រាប់ប្រទេសកម្ពុជា ដែលទើបតែត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ប៉ុន្តែរយៈពេលជិត ១ឆ្នាំហើយ គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញលើកឡើងថា ដោយសារតែវិនិយោគិនមានជម្រើសទិដ្ឋាការដែលងាយស្រួលជាង ហើយមានតម្លៃសមរម្យជាង។ ទិដ្ឋាការរយៈពេលវែងនេះត្រូវបានបង្កើតឡើង ដោយមានបំណងទាក់ទាញនាយកប្រតិបត្តិ អ្នកជំនួញ សហគ្រិន អ្នកមានទ្រព្យធន និងសូម្បីតែអ្នកចូលនិវ...

អាន​បន្ថែម