ហេតុអ្វីអ្នកវិនិយោគមិនសូវមានចំណាប់អារម្មណ៍ខ្លាំងលើយុទ្ធសាស្រ្ត Visa10ឆ្នាំ របស់កម្ពុជា?

ទិដ្ឋាការមាសរយៈពេល១០ ឆ្នាំសម្រាប់ប្រទេសកម្ពុជា ដែលទើបតែត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ប៉ុន្តែរយៈពេលជិត ១ឆ្នាំហើយ គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញលើកឡើងថា ដោយសារតែវិនិយោគិនមានជម្រើសទិដ្ឋាការដែលងាយស្រួលជាង ហើយមានតម្លៃសមរម្យជាង។

ទិដ្ឋាការរយៈពេលវែងនេះត្រូវបានបង្កើតឡើង ដោយមានបំណងទាក់ទាញនាយកប្រតិបត្តិ អ្នកជំនួញ សហគ្រិន អ្នកមានទ្រព្យធន និងសូម្បីតែអ្នកចូលនិវត្តន៍ ឱ្យចូលមកវិនិយោគ ក្នុងរយៈពេលនៃដំណើរកំសាន្តរបស់ពួកគេ។

វាត្រូវបានដំណើរការដោយសមាគមសប្បុរសធម៌ផ្ទះខ្មែរ (Khmer Home Charity Association) ដែលទើបតែបង្កើតឡើង ហើយដាក់ឲ្យដំណើរការលើពីថ្ងៃទី២២ ខែកក្កដា ២០២២កន្លងមក។

លោក កែវ សុង អ្នកជំនាញផ្នែកវីសា និងជាភ្នាក់ងារទេសចរណ៍ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញផ្នែកអន្តោប្រវេសន៍ នៅក្នុងក្រុងភ្នំពេញ បានមានប្រសាសន៍ថា ចាប់តាំងពីដាក់ឱ្យដំណើរការ នៅមមិនទាន់ឃើញមានចំណាត់ការជំហានបន្ទាប់ស្តីពីទិដ្ឋការពិសេសនេះនៅឡើយទេ។ លោកបានលើកឡើងយ៉ាងដូច្នេះជាមួយសែត pattayamail នៅថ្ងៃទី០៩ ឧសភា ២០២៣។

លោកបន្តទៀតថា ទិដ្ឋាការនេះមិនសូវទាន់ពេញនិយមនៅឡើយទេ នេះគឺដោយសារ នៅពេលចូលមកកម្ពុជា ជនជាតិបរទេសអាចទទួលបានទិដ្ឋាការជាច្រើនប្រភេទ ហើយថែមទាំងអាចបន្តសុពលភាពបាន មិនថាសម្រាប់ ការចូលនិវត្តន៍ ធ្វើការ សិក្សា ឬ លក្ខណៈជាគ្រួសារនោះទេ មានតម្លៃត្រឹមតែ ៣០០ដុល្លារប៉ុណ្ណោះ ដូច្នេះទិដ្ឋាការរយៈពេលវែងដល់ ១០ឆ្នាំមិនសូវមានទីផ្សារនៅឡើយ។ ម៉្យាងពួកគេមានជម្រើសមួយទៀត ដោយគ្រាន់ទតែវិនិយោគ ៣០ម៉ឺនដុល្លារ គឺអាចស្នើសុំចូលសញ្ជាតិកម្ពុជាបានហើយ។ (អានបន្ថែម)

ទិដ្ឋាការប្រភេទពិសេសរយៈពេល១០ឆ្នាំនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីទាក់ទាញវិនិយោគិនបរទេស ដែលជាកម្លាំងចលករសំខាន់មួយជំរុញឱ្យសេដ្ឋកិច្ច ជាពិសេសវិស័យអចលនទ្រព្យកម្ពុជាឲ្យទទួលបានការរីកចម្រើនកាន់តែខ្លាំង។ ដូច្នេះ តើរដ្ឋាភិបាល និងវិស័យឯកជននឹងមានចំណាត់ការយ៉ាងណា ដើម្បីជំរុញឱ្យមានការស្នើសុំទិដ្ឋាការប្រភេទនេះកាន់តែច្រើន? សូមរង់ចាំតាមដាននូវវិធានការបន្ទាប់ទាំងអស់គ្នា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]