វិស័យទេសចរណ៍ និងកន្លែងដើរលេង
មជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាតម្លៃជាង ៣ពាន់លានដុល្លារ គ្រោងនឹងសង់នៅខេត្តសៀមរាប
គម្រោងកសាងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពព្រះពុទ្ធសាសនាខ្នាតធំបំផុត លើផ្ទៃដីទំហំ ២៨៨ហិចតា ជាមួយនឹងថវិកាវិនិយោគប្រមាណ ២០០លានដុល្លារអាមេរិក (បើគិតទាំងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមអាចនឹងឈានដល់ជាង ៣ពាន់លានដុល្លារ) នឹងចាប់ផ្តើមការសាងសង់នៅលើទឹកដីខេត្តសៀមរាប នៅក្នុងខែធ្នូខាងមុខនេះ យោងតាមការផ្សាយរបស់ទូរទស្សន៍ BTV នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ . ទីសក្ការៈបូជាពុទ្ធសាសនាដ៏ធំនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏មហិមា ដោយមានការចូលរួមពីសមាគមពុទ្ធសាសនិកចំនួន ២៨ មកពីប្រទេសជុំវិញពិភពលោក រួមមានប្រទេសចិន តៃវ៉ាន់ ហុងកុង និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប។ គំនិតផ្តួចផ្តើមផ្នែកសន្តិភាពនេះ ត្រៀមនឹងកំណត់ឡើងវិញនូវវិស័យទេសចរណ៍វប្បធម៌ និងលើកកំពស់ភាពទាក់ទាញរបស់ខេត្តសៀមរាប ទៅកាន់ប្រជាប្រិយភាពថ្មីមួយទៀត ដែលមិនធ្លាប់មានពីមុនមក។ លោក Lim Peter ដែលជាអ្នកចាត់ចែងគម្រោងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា បានលើកឡើងថា “គោលបំណងនៃការកសាងពុទ្ធស្ថាននេះ គឺដើម្បីផ្តល់នូវមជ្ឈមណ្ឌលប្រមូលផ្តុំសម្រាប់ពុទ្ធសាសនិកទាំងអស់នៅជុំវិញពិភពលោកដើម្បីមកសិក្សានិងប្រតិបត្តិជុំគ្នានូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងទឹកដីខេត្តសៀមរាបដ៏ពិសិដ្ឋនេះ” ។ លោកបានបន្ថែមថា “គោលបំណងមួយទៀតក៏ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាមជ្ឈមណ្ឌលនេះ ព្រោះគេអាចប្រតិបត្តិព្រះធម៌ផង ហើយក៏បានទស្សនារមណីយដ្ឋានវប្បធម៌ផ្សេងទៀតក្នុងខេត្តសៀមរាបផង ដែលជាកន្លែងប្រវត្តិសាស្ត្រប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងពេលជាមួយគ្នាតែម្តង”។ ស្ថិតនៅចំកណ្តាលសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ភាពអស្ចារ្យនៃស្ថាបត្យកម្មនេះឈរជាសក្ខីភាពនៃការច្នៃប្រតិដ្ឋរបស់មនុស្ស។ ជាការកត់សម្គាល់ ប្លង់ស្ថាបត្យកម្មត្រូវបានបង្កើតឡើងដោយនិស្សិតខ្មែរដ៏ប៉ិនប្រសប់ មកពីសាកលវិទ្យាល័យន័រតុន ដែលជាសក្ខីភាពដ៏គួរឱ្យចាប់អារម្មណ៍មួយចំពោះការបណ្តុះទេពកោសល្យក្នុងស្រុក។ លោក Peter បានបន្ថែមថា […]
អានបន្ថែមរដ្ឋនឹងប្រែក្លាយភ្នំសំពៅឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដើម្បីទាក់ទាញភ្ញៀវទេសចរ
រដ្ឋបាលខេត្តបាត់ដំបង កំពុងអនុវត្តផែនការរៀបចំកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្ត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនេះ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង។ ក្នុងនោះ មន្ទីរទេសចរណ៍ខេត្ត បានរៀបចំជាផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដោយបានរំលេចនូវសកម្មភាពរៀបចំសំខាន់ៗរួមមាន៖ (១) ទីតាំងផ្តល់ព័ត៌មាន និងបញ្ជរលក់សំបុត្រ (២) ចំណតភ្ញៀវនៅខាងក្រោម និងលើកំពូលភ្នំ (៣) ស្លាកសញ្ញា និងស្លាកបង្ហាញទិសសំខាន់ៗ (៤) ផែនទីគោលរបស់រមណីយដ្ឋាន និងផែនទីទស្សនា (៥) តូបលក់វត្ថុអនុស្សាវរីយ៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (៦) បង្គន់អនាម័យសាធារណៈ (៧) ទីតាំងគោរពបូជាព្រះ និងលក់គ្រឿងថ្វាយព្រះ (៧) ទីតាំងទស្សនាសត្វប្រជៀវ (៨) ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សនិ្តសុខ និងសណ្តាប់ធ្នាប់ (៩) ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឡើងភ្នំ និង(១០) ការចងក្រងឯកសារស្តីពីរមណីដ្ឋាន និងមគ្គុទ្ទេសន៍ពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។ ជាមួយគ្នានេះផងដែរ ការអនុវត្តផែនការលម្អិតនេះទាមទារឲ្យមានការចូលរួមបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឲ្យរមណីយដ្ឋាននេះក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ […]
អានបន្ថែមក្លឹបបាល់ទាត់អង្គរថៃហ្គឺរ នឹងសង់កីឡាដ្ឋានដ៏ធំ១ អាចផ្ទុកអ្នកទស្សនាបាន ៥ពាន់កៅអី ក្នុងខេត្តសៀមរាប
ក្លឹបបាល់ទាត់ អង្គរថៃហ្គឺរ (ATFC) នឹងសាងសង់កីឡាដ្ឋានរបស់ខ្លួន នៅលើផ្ទៃដី៣ហិកតា ស្ថិកនៅខេត្តសៀមរាប ដែលមានកៅអីអង្គុយចំនួន៥ពាន់កន្លែង។ ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ បានចុះអនុស្សារណនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Fuxin Steel Building កាលពីថ្ងៃទី១៤ ខែសីហា ក្រោមសក្ខីភាពពីលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ AKP ។ លោក Akihiro Kato ប្រធានក្លឹបកីឡាបាល់ទាត់អង្គរថាយហ្គឺរ មានប្រសាសន៍ថា កីឡដ្ឋានអង្គរថាយហ្គឺរនេះនឹងចាប់ផ្តើមការសាង់សង់ពីខែតុលា និងបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប ដោយអាចផ្ទុកអ្នកទស្សនាចំនួន ៥.០០០កៅអី។ លោក Akihiro Kato បានសង្កត់ធ្ងន់ថា គម្រោងកីឡដ្ឋានអង្គរថាយហ្គឺរនឹងសាងសង់លើផ្ទៃដីទំហំ៣ហិកតា ក្នុងចំណោមដីទំហំ ៥ហិកតា ដោយនៅសល់នេះនឹងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្រៅពីកីឡដ្ឋានបាល់ទាត់។
អានបន្ថែមវិមានឯករាជ្យអមដោយសួនប្រវត្តិសាស្រ្តនៅក្រុងបាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា វិមានឯករាជ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) វិមានឯករាជ្យ បានសាងសង់លើផ្ទៃដីទំហំ ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី ១៣,៨៥០ម៉ែត្រការ៉េ និងចែកជា ៥តំបន់។ ឯកឧត្តម បានបន្តថា តំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ, តំបន់សន្តិភាព ស្ងប់ស្ងាត់ […]
អានបន្ថែមកម្ពុជាទើបទទួលបានឧបករណ៍ប្រើបច្ចេកវិទ្យាបរមាណូ សម្រាប់ជួសជុលសម្បត្តិបេតិកភណ្ឌជាតិ
នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រ បានទទួលឧបករណ៍ Leica ScanStation P40 / P30 3D Laser Scanner ពីស្ថាប័នទីភ្នាក់ងារថាមពលបរម៉ាណូអន្តរជាតិ (IAEA) និងការបណ្ដុះបណ្ដាលដើម្បីប្រើប្រាស់ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica សម្រាប់ការងារការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។ នាយកដ្ឋានបានទទួលនូវឧបករណ៍នេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ព្រមជាមួយនឹងការបណ្ដុះបណ្ដាលនៃការប្រើប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica ជូនចំពោះមន្ត្រីចំនួន ០៦រូប។ ការបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃពេញ ដោយបានធ្វើការណែនាំ អនុវត្តន៍ការប្រើប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល ៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។ […]
អានបន្ថែមរដ្ឋចេញយុទ្ធសាស្ត្រសំខាន់៣ ដើម្បីអភិវឌ្ឍខេត្តកែប ជាគោលដៅទេសចរណ៍បែបប្រណិតកម្រិតខ្ពស់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដោយកំណត់ចេញជាយុទ្ធសាស្ត្រ ០៣ធំៗ។ ផែនការមេនេះ សំដៅអភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍ និងជាមេដែកឆក់នៅតំបន់ឆ្នេរដ៏សំខាន់ និងប្រកបដោយសក្តានុពល។ ទន្ទឹមនឹងនេះ ដើម្បីប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ រដ្ឋបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៣រួមមាន៖ ១.យុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប ២.យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងផ្សព្វផ្សាយទីផ្សារ និង៣.យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ខេត្តកែប។ បន្ថែមពីនេះ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបត្រូវបានរំពឹងថា នឹងទទួលបានប្រយោជន៍ធំធេងបន្ថែមទៀតពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានអនុញ្ញាតឱ្យមានការសិក្សាដោយរាជរដ្ឋាភិបាល។ (អានបន្ថែម)
អានបន្ថែមជប៉ុនគ្រោងវិនិយោគសង់ភូមិបុរាណបែបជប៉ុន សម្រាប់មនុស្សចាស់សំរាកលំហែនៅកំពង់ស្ពឺ
អ្នកវិនិយោគជប៉ុន គ្រោងនឹងសាងសង់ភូមិបុរាណបែបជប៉ុន សម្រាប់មនុស្សចាស់ពីប្រទេសជប៉ុនមកសម្រាកលំហែ និងព្យាបាល នៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការឱ្យដឹងពី ឯឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា អ្នកវិនិយោគិនជប៉ុន បាននាំគ្នាមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យអចលនទ្រព្យ កសិកម្ម និងសិប្បកម្មកែច្នៃ ដោយអ្នកវិនិយោគទាំងនេះ បានចុះមកសិក្សានៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ អស់រយៈពេល ០៣ឆ្នាំរួចមកហើយ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា អ្នកវិនិយោគជប៉ុន បានចុះពិនិត្យតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យដោយផ្ទាល់ ព្រោះចង់សង់ជាភូមិបុរាណជប៉ុន ដោយមានរៀបចំជាសួនទឹក និងសួនលំហែរបស់ជប៉ុននៅជាប់ជើងភ្នំនេះផងដែរ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា គម្រោងសាងសង់នេះ មានគោលដៅសំរាប់មនុស្សចាស់ដែលចូលនិវត្តន៍មកសម្រាក ដោយនៅរដូវធ្លាក់ទឹកកកនៅប្រទេសជប៉ុន មនុស្សចាស់គឺពិបាករស់នៅណាស់។ គម្រោងនេះ នឹងផ្តល់សេវាថែទាំមនុស្សចាស់ដែលស្នាក់នៅទីនោះ ពិសេសក៏មានសេវាថែទាំសុខភាព និងការហូបចុកផងដែរ។ ជាមួយគ្នានេះដែរ គម្រោងនេះនឹងរៀបចំបង្កើតឱ្យមានទីលានវាយកូនហ្គោល ០១កន្លែង […]
អានបន្ថែមរដ្ឋ និងឯកជន រួមគ្នាពង្រីកសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឺក ដើម្បីជំរុញវិស័យទេចរណ៍
ក្រសួងទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Samra Seaplane លើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ខណៈក្រុមហ៊ុននេះ ត្រៀមនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣ នេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ភាគីទាំងពីរ បានជួបពិភាក្សាគ្នាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែម ដោយក្នុងនោះក្រុមហ៊ុនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand ។ល។ ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏បានស្នើឲ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេចផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន […]
អានបន្ថែមមជ្ឈមណ្ឌលអភិរក្សកេសរកូលនៅភ្នំគូលែន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ពន្ធ័នានា ស្ថិតលើផ្ទៃដី ១០ហិកតា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលមានផ្ទៃដីទំហំ ៣៧.៣៧៣ហិកតា ជាតំបន់អាទិភាពមួយនៃតំបន់អេកូឡូស៊ីព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង។ បន្ថែមពីនេះ អគារដែលបានដាក់សម្ពោធនេះ មានចំនួន៣ ជាប់គ្នា […]
អានបន្ថែមជប៉ុនគ្រោងវិនិយោគសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតលំដាប់សណ្ឋាគារផ្កាយ៥ នៅលើភ្នំគូលែន
ក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងដើមឈើប្រណិតៗ លំដាប់សណ្ឋាគារផ្កាយ៥ ឬសណ្ឋាគារពិភពលោកនៅលើភ្នំគូលែន ដើម្បីបំបែកកំណត់ត្រាថ្មី។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ គម្រោងនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ដ៏ប្រណិតកម្រឹតសណ្ឋាគារផ្កាយ៥ ពិភពលោក (Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហា ឆ្នាំ២០២២ថ្មីៗនេះ ។ លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul ដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណិតៗនៅលើកោះអូគីណា បានមកប្រទេសកម្ពុជា ដោយលោកបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក Satoru Kikugawa មានចំណាប់អារម្មណ៍ក្នុងសាងសង់ផ្ទះបន្តោងដ៏ប្រណិតនៅលើភ្នំប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស មកពិនិត្យវាយតម្លៃអំពីសក្តានុពល និងផលប៉ះពាល់នៅតំបន់នេះ និងឈានដល់ការកសាងផែនការមេ ដាក់ជូនក្រសួងពាក់ព័ន្ធ ដើម្បីសុំការអនុញ្ញាតសម្រាប់ការវិនិយោគមួយនេះ ខណៈតំបន់ភ្នំគូលែននេះ […]
អានបន្ថែម