វិស័យទេសចរណ៍ និងកន្លែងដើរលេង
ការធ្លាក់ចុះភ្ញៀវទេសចរចិនប៉ះពាល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ខណៈកម្ពុជាមើលឃើញពីកំណើនទេសចរណ៍ចិន
ការថយចុះនៃភ្ញៀវទេសចរចិនបានជះឥទ្ធិពលដល់សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ដែលរារាំងផែនការស្តារសេដ្ឋកិច្ច Covid របស់ប្រទេសទាំងនេះ។ ការស្ទុះងើបសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនៅក្នុងប្រទេសចិន បានធ្វើឱ្យប្រជាជនរបស់ខ្លួនកាន់តែស្ទាក់ស្ទើរក្នុងការចំណាយប្រាក់លើការធ្វើដំណើរទៅក្រៅស្រុក។ ទិន្នន័យផ្លូវការដែលចងក្រងដោយសារព័ត៌មាន Bloomberg News បង្ហាញថា ការមកដល់របស់ជនជាតិចិននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ មានការប្រែប្រួលចន្លោះពី ១៤% ទៅ ៣៩% នៅក្នុងខែឧសភា បើធៀបទៅនឹងតួលេខកាលពីមុនការរាតត្បាតឆ្នាំ ២០១៩។ ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ដូចជាថៃដែលគេស្គាល់ថាជាប្រទេសពឹងផ្អែកជាចម្បងលើវិស័យទេសចរណ៍ កំពុងមើលឃើញពីការស្ទុះងើបឡើងវិញនៃតម្រូវការធ្វើដំណើរបន្ទាប់ពីជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ការមកដល់របស់ភ្ញៀវចិនត្រូវបានគេរំពឹងថានឹងធ្លាក់ចុះតិចជាងគោលដៅចំនួន ៧លាននាក់សម្រាប់ឆ្នាំ ២០២៣ យ៉ាងហោចណាស់ពីរលាននាក់។ កោះបាលី ដែលជាគោលដៅវិស្សមកាលដ៏ពេញនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការសម្រាប់សណ្ឋាគារប្រណីតក្នុងអំឡុងពេលខែមករា ដល់ខែឧសភា នៃឆ្នាំ២០២៣នេះ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរចិន។ ប្រទេសសិង្ហបុរីដែលជាប្រទេសមួយល្បីថាមានការរីកចម្រើនខ្លាំងលើវិស័យទេសចរណ៍ក្រោយវិបត្តិសេដ្ឋកិច្ច ក៏បានឃើញចំនួនដ៏គួរឱ្យខកចិត្តនេះផងដែរ ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរចិនចាប់ពីខែមករា ដល់ខែឧសភា មានចំនួនសរុបត្រឹមតែ ៣១០.៩០១ ធៀបនឹង ១, ៥៥ លាននាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ការធ្លាក់ចុះនៃភ្ញៀវទេសចរចិននេះ បង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំនេះ អាចនឹងមានដំណើរការយឺតជាងមុន។ គោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងជាសាកល និងសន្ទុះកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេសចិន រួមចំណែកដល់ចក្ខុវិស័យកំណើនធ្លាក់ចុះសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ខណៈពេលដែលប្រទេសមួយចំនួនដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរីបានជួបប្រទះនឹងការធ្លាក់ចុះនៃចំនួនអ្នកទេសចរចិន ប្រទេសកម្ពុជាបែរជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវមកពីប្រទេសចិន។ ក្រសួងទេសចរណ៍នៅកម្ពុជា […]
អានបន្ថែមរដ្ឋគ្រោងប្រែក្លាយកំពង់ផែទេសចរណ៍១នេះ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិនៅក្រុងព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុ បានស្នើដល់ក្រសួងទេសចរណ៍ ជួយរៀបចំកែប្រែកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដែលទើបសម្ពោធឱ្យប្រើប្រាស់ថ្មីៗនេះ ជាកំពង់ផែទេសចរណ៍អន្តរជាតិដ៏ធំមួយ ដើម្បីសម្រួលដល់ការរៀបចំលំហូរទេសចរណ៍រវាងបីប្រទេស(កម្ពុជា-ថៃ-វៀតណាម) ឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកតាមផ្លូវទឹកបានល្អប្រសើរបំផុត។ នេះជាការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ស្ថិតលើផ្ទៃដីជាង ២ហិកតា របស់ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។ (អានបន្ថែម) ឯកឧត្តមអភិបាល បានបញ្ជាក់ពីគោលបំណងដោយមិនត្រឹមតែចង់មានកំពង់ផែទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងចង់ប្រែក្លាយកំពង់ផែនេះ ជាកំពង់ផែមានលក្ខណៈជាអន្តរជាតិ។ ឯកឧត្តមអភិបាល បានបន្តថា ក្នុងក្របខណ្ឌអាស៊ាន ពិសេសជាមួយថៃ និងវៀតណាម មានគោលការណ៍ឯកភាពគ្នាក្នុងការរៀបចំលំហូរទេសចរណ៍រវាងប្រទេសទាំង០៣ ឱ្យមានការផ្លាស់ប្តូរទេសចរណ៍ទៅមកតាមផ្លូវទឹក។ ប៉ុន្តែមកទល់ពេលនេះ ខេត្តព្រះសីហនុ នៅមិនទាន់មានកំពង់ផែស្តង់ដារនៅឡើយ ដូច្នេះយើងចង់ប្រែក្លាយកំពង់ផែដែលមានស្រាប់នេះឱ្យមានលក្ខណៈស្តង់ដារ ដើម្បីអាចឱ្យនាវាទេសចរណ៍អន្តរជាតិចេញ ចូលបាន ខណៈនៅថៃ និងវៀតណាម គេមានកំពង់ផែទេសចរណ៍អន្តរជាតិ និងមានគោលការណ៍នេះរួចរាល់ហើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានស្នើសុំឯករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការជួយគាំទ្រលើការរៀបចំប្រែក្លាយកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ជាកំពងផែទេសចរណ៍អន្តរជាតិមួយ ដែលគ្រោងនឹងដាក់ស្នើទៅរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងសម្រេច។
អានបន្ថែមរង្វង់មូលដំរី៥០៥ ក្នុងស្រុកវាលវែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ
រង្វង់មូលដំរី៥០៥ ត្រង់ចំនុចផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ រង្វង់មូលដំរី៥០៥ ក្បាលនេះ ត្រូវបានសម្ពោធនៅថ្ងៃទី២៥ ខែមិថុនា ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ បន្ថែមពីនេះ រង្វង់មូលដំរី៥០៥ ត្រូវបានចាប់ផ្ដើមកសាងឡើងនៅខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ ទើបរួចរាល់ជាស្ថាពរ ដោយចំណាយអស់ថវិកាសរុប ៣៩៩លានរៀល។ ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងជាប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥០៥ ឬ រង្វង់មូលប្រម៉ោយ ជារូបតំណាងនៃទីរួមស្រុកវាលវែង ដែលទេសចរតែងតែបានឃើញនៅពេលទៅដល់ទឹកដីមួយនេះ។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា និម្មិតរូបនៃដំរីទាំង៥០៥នេះ គឺតំណាងឲ្យភាពអស្ចារ្យទាំង៥៖ ទី១.សត្វដំរីគឺជាសត្វដែលកម្រមាន មាឌធំ ស្លូតបូត ចេះសាមគ្គីគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខដុមរមនា។ ទី២.ដោយសារភូមិសាស្ត្រស្រុកវាលវែងមានផ្លូវជាតិលេខ៥៥ ប្រសព្វគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូលឆ្ពោះទៅកាន់ឃុំទាំង០៥នៃស្រុកវាលវែង។ ទី៣.ស្រុកវាលវែងមានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលប្រសិទ្ធនាមថា”ផ្លូវបុប្ផាលាក់ខ្លួន” […]
អានបន្ថែមឆមាសទី១ ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជិត ១៨លានដុល្លារ
ឆមាសទី១ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៧.៨៧៧.៤១៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៨៥.៧៦៩នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៦៣៨,៧១ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១.៨១១.៥៨៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១.០១២នាក់ ដែលចំណូលនេះកើនឡើង ២២១,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ក៏បានបង្ហាញពីរបាយការណ៍ ដែលកម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១,១លាននាក់ ក្នុងរយៈពេល៦ខែដំបូង ក្នុងឆ្នាំ២០២៣នេះ ។ (អានបន្ថែម)
អានបន្ថែមឆមាសទី១-២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១១លាននាក់ កើនឡើង ៧៥%
៦ខែដំបូង ក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១,១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ចុះផ្សាយដោយក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង ៣០៦.៥២៤ម៉ឺននាក់ ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះ ភ្ញៀវជាតិ២៧៣.០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣.៤៦៩នាក់។ ចំនួនភ្ញៀវទេសចរខាងលើនេះ មានការកើនឡើងប្រមាណ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជារកចំណូលបានពីភ្ញៀវអន្តរជាតិ ១.៤១៥លានដុល្លារ ខណៈពីភ្ញៀវជាតិបានចំនួន ៦៥០លានដុល្លារ។ (អានបន្ថែម)
អានបន្ថែម៥ខែ-២០២៣ ទេសចរកម្ពុជាជាង២០ម៉ឺននាក់ បានហៀរចូលទៅថៃ ដើម្បីធ្វើរឿង ២យ៉ាង
រយៈពេលត្រឹម៥ខែ គិតពីខែមករា ដល់ខែឧសភា ឆ្មាំ២០២៣ នេះ ប្រទេសថៃទទួលបានភ្ញៀវទេសចរមកពីប្រទេសកម្ពុជាកើនដល់ ២២៩.០០០នាក់ ខណៈភ្ញៀវទេសចរមកពីប្រទេសឡាវមានចំនួន ៣៣ម៉ឺននាក់ បានធ្វើដំណើរទៅប្រទេសថៃ ដើម្បីលំហែកាយ និងពិនិត្យសុខភាព។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរទេសចរណ៍ថៃ (TAT) ដែលបានចុះផ្សាយលើកាសែត pattayamail នៅថ្ងៃទី២ កក្កដា ២០២៣។ TAT បញ្ជាក់ថា បច្ចុប្បន្នមាន ៥០ភាគរយនៃភ្ញៀវទេសចរកម្ពុជា និងឡាវ បានធ្វើដំណើរទៅប្រទេសថៃ គឺក្នុងគោលបំណងលំហែរកាយ និងពិនិត្យសុខភាព ដែលជាហេតុផលពេញដ៏និយមបំផុតសម្រាប់ពួកគេ។ ក្នុងនោះ ទេសចរណ៍វេជ្ជសាស្រ្តមកពីប្រទេសឡាវមានប្រមាណជា ២០ភាគរយ និង៤,៥ភាគរយ មកពីប្រទេសចរកម្ពុជា។ ជាមួយគ្នានេះដែរ តំណាងរបស់ TAT នៅកម្ពុជា និងឡាវ Oranooch Pakapan-Rutten មានលើកឡើងថា អ្នកវិនិយោគចិន កូរ៉េ និងជប៉ុន ដែលរស់នៅក្នុងប្រទេសឡាវ និងកម្ពុជា តែងតែធ្វើដំណើរឆ្លងព្រំដែនទៅកាន់ប្រទេសថៃ ដើម្បីទិញផលិតផល និងសេវាកម្ម។ Oranooch បានបន្ថែមថា មនុស្សមួយក្រុមនេះបានស្គាល់ច្បាស់ពីវប្បធម៌ និងសេវាកម្មរបស់ថៃ ដោយតែងតែបានលើកឡើងពីគុណភាព និងតម្លៃសមរម្យនៃផលិតផល […]
អានបន្ថែមរដ្ឋគ្រោងប្រែក្លាយអាកាសយានដ្ឋានសៀមរាបចាស់ ជាកន្លែងសម្រាប់រៀបចំព្រិត្តិការណ៍ធំៗ ដូចជា…
រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ គ្រោងស្នើរាជរដ្ឋាភិបាលស្នើទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ។ នេះបើតាមការថ្លែងឱ្យដឹងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើនេះទៅសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរជាផ្លូវការ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏គ្រោងនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយ ដើម្បីបង្កើនផលិតផលទេសចរណ៍ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងត្រូវបើកដំណើរការជាផ្លូវនាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈបានបើកដំណើរការសាកល្បងចំនួន ០២លើកបានជោគជ័យរួចមកហើយ។ (អានបន្ថែម)
អានបន្ថែម១ឆ្នាំ កម្ពុជារកចំណូលបានជាង ២ពាន់លានដុល្លារ ពីទេសចរជាតិនិងអន្តរជាតិក្នុងឆ្នាំ២០២២
ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជារកចំណូលបានពីភ្ញៀវអន្តរជាតិ ១.៤១៥លានដុល្លារ ខណៈពីភ្ញៀវជាតិបានចំនួន ៦៥០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទើបចេញជាផ្លូវការនាឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ របាយការណ៍ដដែលនេះ បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់ កើនឡើង១.០៥៨,៦% និងភ្ញៀវទេសចរជាតិ១៣,៩៣លាននាក់ កើនឡើង១៩៨,៨%។ ចំណែកឯភ្ញៀវទេសចរជាតិ ដែលចេញក្រៅប្រទេសមានចំនួនប្រមាណ ៩៧ម៉ឺននាក់ កើនឡើង៣.០៧៩,៥%។ របាយការណ៍ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ កន្លងទៅនោះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ។ របាយការណ៍បានបន្តទៀតថា ចំណូលដែលបានពីវិស័យទេសចរណ៍នេះ ក៏បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៣,៦%នៃផលិតផលក្នុងស្រុកសរុបផងដែរ។ លើសពីនេះ របាយការណ៍ដដែលបានអះអាងទៀតថា រយៈពេលស្នាក់នៅ ៣ថ្ងៃ២យប់ និងការចំណាយរបស់ភ្ញៀវទេសចរជាតិ ម្នាក់ៗជាមធ្យម ៥០ដុល្លារ។ នៅក្នុងឆ្នាំ២០២២ ដូចគ្នានោះដែរ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារដល់ប្រជាជនប្រមាណ ៣២ម៉ឺននាក់។ គួរបញ្ជាក់ដែរថា រយៈពេល ៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ កើនឡើង ១.០៥៩% […]
អានបន្ថែមកម្ពុជាស្នើជប៉ុនភ្ជាប់ជើងហោះហើរ ANA ឡើងវិញដើម្បីជំរុញទេសចរណ៍មកកម្ពុជាឱ្យបានច្រើន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយជំរុញការភ្ជាប់ឡើងវិញនូវជើងហោះហើររបស់ក្រុមហ៊ុន ANA ឡើងវិញ ដើម្បីជួយជំរុញទេសចរណ៍មកកម្ពុជាឱ្យបានរិតតែច្រើន។ នេះបើតាមជំនួបរវាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្ដម Yuji Kumamaru កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យឯកឧត្ដម Yuji Kumamaru ជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA នេះបានផ្អាកជើងហោះហើរដោយសារមានភាពរាំងស្ទះដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបានស្នើលោក Yuji Kumamaru ជួយជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម Yuji Kumamaru បានសន្យាជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាការជួយឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅទៀត ក្នុងការជួយជំរុញឱ្យមានការបើកដំណើរការជើងហោះហើរផ្សេងៗទៀតមកកម្ពុជា។ បន្ថែមពីនេះ ឯកឧត្ដម Yuji Kumamaru ក៏បានឱ្យដឹងដែរថា មានក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន គឺក្រុមហ៊ុន Japan Dream Tours ចង់បង្កើតការិយាល័យ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ។ […]
អានបន្ថែមកម្ពុជារំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤
ប្រទេសកម្ពុជា បានរំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤ ក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ លោកបានថ្លែងថា គណៈកម្មធិការគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក ទាំងមូល បានយល់ឃើញថា ជាលទ្ធផលរយៈពេល ៣០ឆ្នាំកន្លងមកនេះ កម្ពុជាមានភាពល្អប្រសើរ និងរឹងមាំសម្រាប់ខ្លួនឯង។ លោកបានបន្ថែមថា អ្វីដែលជាចំណុចកត់សម្គាល់ នោះគឺថាក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជារំពឹងថានឹងទទួលបានព័ត៌មានយ៉ាងល្អប្រសើរពីគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលនឹងសម្រេចបញ្ចូលរមណីយដ្ឋានកោះកេរ្តិ៍ជាជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤ ផ្នែកវប្បធម៌។
អានបន្ថែម