វិស័យទេសចរណ៍ និងកន្លែងដើរលេង
ឥណ្ឌាជំរុញនិងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត២ នៅកម្ពុជា
ប្រទេសឥណ្ឌា បានបង្ហាញពីជំហរគាំទ្រលើគម្រោងអភិវៃឌ្ឍសហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តចំនួន ០២ រួមមានខេត្តកំពង់ធំ និងខេត្តព្រៃវែង។ នេះបើតាមលទ្ធផលនៃជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឥណ្ឌាបានគាំទ្រគម្រោងអភិវឌ្ឍទេសចរណ៍របស់កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Quick Impact Projects – QIP) ចំនួន០៣ រួមមាន ១) “ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដើម្បីផ្សព្វផ្សាយសហគមន៍ និងអេកូទេសចរណ៍» ២) «ការលើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅក្នុងសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយ នៅខេត្តកំពង់ធំ» និង ៣) «ការលើកកម្ពស់ការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍បឹងស្នេហ៍ នៅខេត្តព្រៃវែង»។ ក្រៅពីនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើគំនិតផ្តួចផ្តើមឱ្យបង្កើតកញ្ចប់ទេសចរណ៍បែបជំនឿ និងសាសនាផងដែរ។
អានបន្ថែមរមណីយដ្ឋានប្រាសាទកោះកេរ (អតីតរាជធានីខ្មែរមុនសម័យអង្គរ) ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក
ប្រាសាទកោះកេរ ដែលល្បីថាជាប្រាសាទពីរ៉ាមីតខ្មែរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមការសម្រេចជាឯកច្ឆ័ន្ទដោយសេចក្តីសម្រេចលេខ ៤៥ COM 8B.8 របស់ណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ការសម្រេចបញ្ជូលរមណីដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនេះ ធ្វើឡើងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជោគជ័យនេះ គឺជាការនាំមកនូវកិត្យានុភាពថ្មីមួយទៀតសម្រាប់ប្រាសាទខ្មែរ។ មោទកភាពជាតិនេះ គឺជាការរំលឹកពីរ សារៈសំខាន់ជាសកល ពិសេសរបស់ប្រាសាទនេះ ថាជាកំណប់ទ្រព្យសកលលោកដែលមានតម្លៃហួសពីក្របខណ្ឌព្រំដែនប្រទេសឬជាតិសាសន៍ តែជាទ្រព្យសាកល និងឈរជាសក្ខីកម្មបញ្ជាក់ពីភាពច្នៃប្រតិដ្ឋកំពូលនៃបញ្ញាញាណរបស់មនុស្សជាតិខ្មែរកាលពីជំនាន់មុន។ ប្រាសាទដែលធ្លាប់ជាបេះដូងនៃចក្រភពខ្មែរបុរាណនេះ លាក់ខ្លួនយ៉ាងស្ងប់ស្ងាត់ស្ថិតនៅក្នុងទេសភាពដ៏ស្រស់ស្អាតនៃភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ប្រាសាទនេះមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីខេត្តសៀមរាប និង ៦០គីឡូម៉ែត្រពីព្រះវិហារ។ អ្នកធ្វើដំណើរមកពីទីក្រុងភ្នំពេញ អាចធ្វើដំណើរក្នុងចម្ងាយ ៤៦០គីឡូម៉ែត្រ ដើម្បីទស្សនាភាពអស្ចារ្យនៃស្ថាបត្យកម្មដ៏ស្កឹមស្កៃមួយនេះបាន។ ពេលទៅដល់រមណីយដ្ឋានកោះកេរនេះ បច្ចុប្បន្នយើងមើលឃើញត្រឹមតែសំណង់ប្រាសាទ តែកាលពីជាង ១០០០ឆ្នាំមុន ទីនេះគឺជាអតីតរាជធានីខ្មែរបុរាណ ឈ្មោះឆោកគគ៌រ្យ ឬលិង្គបុរៈ ដែលត្រូវបានកសាងឡើងក្នុងសតវស្សទី១០ (ឆ្នាំ៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរផ្សេងទៀតសម័យមុនអង្គរ។ ដោយលាតសន្ធឹងលើផ្ទៃដី ១៦គីឡូម៉ែត្រការ៉េ និងរោមព័ទ្ធទៅដោយប្រាង្គប្រាសាទជាច្រើនទៀតចំនួន ៩៨ ដ៏អស្ចារ្យនៅជុំវិញ […]
អានបន្ថែមអាមេរិកជួយ ៤៥ម៉ឺនដុល្លារ សម្រាប់បន្តការងារអភិរក្សប្រាសាទភ្នំបាខែង
សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយជាថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ ដោយឡែក ចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាការបន្តការងាររយៈពេល ០៥ឆ្នាំទៀត រវាងកម្ពុជា និងអាមេរិក ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» និងកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។ បន្ថែមពីនេះ ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះនឹងបន្តការផ្លាស់ប្តូរគា្ននូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនយល់កាន់តែច្បាស់ និងផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ក្នុងរយៈពេល ២០ឆ្នាំកន្លងមក អនុស្សរណៈនៃការយោគយល់គ្នា នេះបានជួយសម្រួលដល់ការ បញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង១០០ដុំ និងបានកសាងសមត្ថភាពរបស់ ជនជាតិខ្មែរដែលធ្វើការងារថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌។ គួរបញ្ជាក់ថា តាំងពីឆ្នាំ ២០០១មក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ការអភិរក្ស វប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកាសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា […]
អានបន្ថែមរដ្ឋមន្ត្រីទេសចរណ៍ថ្មីចេញយុទ្ធសាស្ត្រសំខាន់៣ ទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៦.៤លាននាក់នៅឆ្នាំ២០២៥
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣ សំខាន់ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឱ្យបាន ៦.៤លាននាក់ ជាមួយទេសចរជាតិ១៦.៧លាននាក់នៅឆ្នាំ២០២៥។ នេះបើតាមពិធីសំណេះសំណាលរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ជាមួយថ្នាក់ដឹកនាំ-មន្ត្រីរាជការ៤០០នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ គឺការអភិវឌ្ឍប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធសាស្រ្តចំនួន៣៖ ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ទសាស្រ្តចំនួន៥ ទៀត ហៅកាត់ថា «បង្កើន៥ -BUILD» ព្រមទាំងមានសមាសធាតុគាំទ្រដោយការងារអាទិភាពចំនួន៣ ហៅកាត់ថា «អភិវឌ្ឍ៣-3Ds» ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ […]
អានបន្ថែមមជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាតម្លៃជាង ៣ពាន់លានដុល្លារ គ្រោងនឹងសង់នៅខេត្តសៀមរាប
គម្រោងកសាងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពព្រះពុទ្ធសាសនាខ្នាតធំបំផុត លើផ្ទៃដីទំហំ ២៨៨ហិចតា ជាមួយនឹងថវិកាវិនិយោគប្រមាណ ២០០លានដុល្លារអាមេរិក (បើគិតទាំងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមអាចនឹងឈានដល់ជាង ៣ពាន់លានដុល្លារ) នឹងចាប់ផ្តើមការសាងសង់នៅលើទឹកដីខេត្តសៀមរាប នៅក្នុងខែធ្នូខាងមុខនេះ យោងតាមការផ្សាយរបស់ទូរទស្សន៍ BTV នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ . ទីសក្ការៈបូជាពុទ្ធសាសនាដ៏ធំនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏មហិមា ដោយមានការចូលរួមពីសមាគមពុទ្ធសាសនិកចំនួន ២៨ មកពីប្រទេសជុំវិញពិភពលោក រួមមានប្រទេសចិន តៃវ៉ាន់ ហុងកុង និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប។ គំនិតផ្តួចផ្តើមផ្នែកសន្តិភាពនេះ ត្រៀមនឹងកំណត់ឡើងវិញនូវវិស័យទេសចរណ៍វប្បធម៌ និងលើកកំពស់ភាពទាក់ទាញរបស់ខេត្តសៀមរាប ទៅកាន់ប្រជាប្រិយភាពថ្មីមួយទៀត ដែលមិនធ្លាប់មានពីមុនមក។ លោក Lim Peter ដែលជាអ្នកចាត់ចែងគម្រោងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា បានលើកឡើងថា “គោលបំណងនៃការកសាងពុទ្ធស្ថាននេះ គឺដើម្បីផ្តល់នូវមជ្ឈមណ្ឌលប្រមូលផ្តុំសម្រាប់ពុទ្ធសាសនិកទាំងអស់នៅជុំវិញពិភពលោកដើម្បីមកសិក្សានិងប្រតិបត្តិជុំគ្នានូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងទឹកដីខេត្តសៀមរាបដ៏ពិសិដ្ឋនេះ” ។ លោកបានបន្ថែមថា “គោលបំណងមួយទៀតក៏ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាមជ្ឈមណ្ឌលនេះ ព្រោះគេអាចប្រតិបត្តិព្រះធម៌ផង ហើយក៏បានទស្សនារមណីយដ្ឋានវប្បធម៌ផ្សេងទៀតក្នុងខេត្តសៀមរាបផង ដែលជាកន្លែងប្រវត្តិសាស្ត្រប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងពេលជាមួយគ្នាតែម្តង”។ ស្ថិតនៅចំកណ្តាលសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ភាពអស្ចារ្យនៃស្ថាបត្យកម្មនេះឈរជាសក្ខីភាពនៃការច្នៃប្រតិដ្ឋរបស់មនុស្ស។ ជាការកត់សម្គាល់ ប្លង់ស្ថាបត្យកម្មត្រូវបានបង្កើតឡើងដោយនិស្សិតខ្មែរដ៏ប៉ិនប្រសប់ មកពីសាកលវិទ្យាល័យន័រតុន ដែលជាសក្ខីភាពដ៏គួរឱ្យចាប់អារម្មណ៍មួយចំពោះការបណ្តុះទេពកោសល្យក្នុងស្រុក។ លោក Peter បានបន្ថែមថា […]
អានបន្ថែមរដ្ឋនឹងប្រែក្លាយភ្នំសំពៅឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដើម្បីទាក់ទាញភ្ញៀវទេសចរ
រដ្ឋបាលខេត្តបាត់ដំបង កំពុងអនុវត្តផែនការរៀបចំកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ឲ្យក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ ដ៏ទាក់ទាញមួយរបស់ខេត្ត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ការរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅនេះ ស្ថិតក្នុងផែនការអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានរំលេចក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង។ ក្នុងនោះ មន្ទីរទេសចរណ៍ខេត្ត បានរៀបចំជាផែនការលម្អិតរៀបចំរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ដោយបានរំលេចនូវសកម្មភាពរៀបចំសំខាន់ៗរួមមាន៖ (១) ទីតាំងផ្តល់ព័ត៌មាន និងបញ្ជរលក់សំបុត្រ (២) ចំណតភ្ញៀវនៅខាងក្រោម និងលើកំពូលភ្នំ (៣) ស្លាកសញ្ញា និងស្លាកបង្ហាញទិសសំខាន់ៗ (៤) ផែនទីគោលរបស់រមណីយដ្ឋាន និងផែនទីទស្សនា (៥) តូបលក់វត្ថុអនុស្សាវរីយ៍ និងប៉ុស្តិ៍ត្រួតពិនិត្យ (៦) បង្គន់អនាម័យសាធារណៈ (៧) ទីតាំងគោរពបូជាព្រះ និងលក់គ្រឿងថ្វាយព្រះ (៧) ទីតាំងទស្សនាសត្វប្រជៀវ (៨) ការគ្រប់គ្រងសោភ័ណ្ឌភាព អនាម័យ បរិស្ថាន សនិ្តសុខ និងសណ្តាប់ធ្នាប់ (៩) ការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឡើងភ្នំ និង(១០) ការចងក្រងឯកសារស្តីពីរមណីដ្ឋាន និងមគ្គុទ្ទេសន៍ពិសេសតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ។ ជាមួយគ្នានេះផងដែរ ការអនុវត្តផែនការលម្អិតនេះទាមទារឲ្យមានការចូលរួមបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្មារតី កម្លាំង និងធនធានថវិកា ដើម្បីឲ្យរមណីយដ្ឋាននេះក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្រគំរូ […]
អានបន្ថែមក្លឹបបាល់ទាត់អង្គរថៃហ្គឺរ នឹងសង់កីឡាដ្ឋានដ៏ធំ១ អាចផ្ទុកអ្នកទស្សនាបាន ៥ពាន់កៅអី ក្នុងខេត្តសៀមរាប
ក្លឹបបាល់ទាត់ អង្គរថៃហ្គឺរ (ATFC) នឹងសាងសង់កីឡាដ្ឋានរបស់ខ្លួន នៅលើផ្ទៃដី៣ហិកតា ស្ថិកនៅខេត្តសៀមរាប ដែលមានកៅអីអង្គុយចំនួន៥ពាន់កន្លែង។ ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ បានចុះអនុស្សារណនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Fuxin Steel Building កាលពីថ្ងៃទី១៤ ខែសីហា ក្រោមសក្ខីភាពពីលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ AKP ។ លោក Akihiro Kato ប្រធានក្លឹបកីឡាបាល់ទាត់អង្គរថាយហ្គឺរ មានប្រសាសន៍ថា កីឡដ្ឋានអង្គរថាយហ្គឺរនេះនឹងចាប់ផ្តើមការសាង់សង់ពីខែតុលា និងបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប ដោយអាចផ្ទុកអ្នកទស្សនាចំនួន ៥.០០០កៅអី។ លោក Akihiro Kato បានសង្កត់ធ្ងន់ថា គម្រោងកីឡដ្ឋានអង្គរថាយហ្គឺរនឹងសាងសង់លើផ្ទៃដីទំហំ៣ហិកតា ក្នុងចំណោមដីទំហំ ៥ហិកតា ដោយនៅសល់នេះនឹងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្រៅពីកីឡដ្ឋានបាល់ទាត់។
អានបន្ថែមវិមានឯករាជ្យអមដោយសួនប្រវត្តិសាស្រ្តនៅក្រុងបាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
វិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា វិមានឯករាជ្យ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) វិមានឯករាជ្យ បានសាងសង់លើផ្ទៃដីទំហំ ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី ១៣,៨៥០ម៉ែត្រការ៉េ និងចែកជា ៥តំបន់។ ឯកឧត្តម បានបន្តថា តំបន់ទាំងនោះ រួមមានតំបន់នាគបាញ់ទឹក ឬតំបន់រីករាយ, តំបន់សន្តិភាព ស្ងប់ស្ងាត់ […]
អានបន្ថែមកម្ពុជាទើបទទួលបានឧបករណ៍ប្រើបច្ចេកវិទ្យាបរមាណូ សម្រាប់ជួសជុលសម្បត្តិបេតិកភណ្ឌជាតិ
នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រ បានទទួលឧបករណ៍ Leica ScanStation P40 / P30 3D Laser Scanner ពីស្ថាប័នទីភ្នាក់ងារថាមពលបរម៉ាណូអន្តរជាតិ (IAEA) និងការបណ្ដុះបណ្ដាលដើម្បីប្រើប្រាស់ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica សម្រាប់ការងារការវិភាគ ជួសជុល និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ។ នាយកដ្ឋានបានទទួលនូវឧបករណ៍នេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ព្រមជាមួយនឹងការបណ្ដុះបណ្ដាលនៃការប្រើប្រាស់ឧបករណ៍នេះ ពីអ្នកជំនាញមកពីក្រុមហ៊ុន Leica ជូនចំពោះមន្ត្រីចំនួន ០៦រូប។ ការបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ០១ថ្ងៃពេញ ដោយបានធ្វើការណែនាំ អនុវត្តន៍ការប្រើប្រាស់នៅទីតាំងសារមន្ទីរជាតិ និងធ្វើការបម្លែង កែសម្រួលទិន្នន័យនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ សូមជម្រាបថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបានគម្រោង TC Project: KAM1002 ស្តីពីការគាំពារនិងអភិរក្សសម្បត្តិវប្បធម៌ពីស្ថាប័នទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) រយៈពេល ៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០ ដល់២០២៤ ដែលមានលោក ឡេង វិទូ ប្រធានស្តីទីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា ជាមន្រ្តីអនុវត្តគម្រោង។ […]
អានបន្ថែមរដ្ឋចេញយុទ្ធសាស្ត្រសំខាន់៣ ដើម្បីអភិវឌ្ឍខេត្តកែប ជាគោលដៅទេសចរណ៍បែបប្រណិតកម្រិតខ្ពស់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដោយកំណត់ចេញជាយុទ្ធសាស្ត្រ ០៣ធំៗ។ ផែនការមេនេះ សំដៅអភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍ និងជាមេដែកឆក់នៅតំបន់ឆ្នេរដ៏សំខាន់ និងប្រកបដោយសក្តានុពល។ ទន្ទឹមនឹងនេះ ដើម្បីប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ រដ្ឋបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៣រួមមាន៖ ១.យុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប ២.យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងផ្សព្វផ្សាយទីផ្សារ និង៣.យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍ខេត្តកែប។ បន្ថែមពីនេះ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបត្រូវបានរំពឹងថា នឹងទទួលបានប្រយោជន៍ធំធេងបន្ថែមទៀតពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលត្រូវបានអនុញ្ញាតឱ្យមានការសិក្សាដោយរាជរដ្ឋាភិបាល។ (អានបន្ថែម)
អានបន្ថែម