វិស័យទេសចរណ៍ និងកន្លែងដើរលេង
រដ្ឋគ្រោងប្រែក្លាយអាកាសយានដ្ឋានសៀមរាបចាស់ ជាកន្លែងសម្រាប់រៀបចំព្រិត្តិការណ៍ធំៗ ដូចជា…
រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ គ្រោងស្នើរាជរដ្ឋាភិបាលស្នើទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ។ នេះបើតាមការថ្លែងឱ្យដឹងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើនេះទៅសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដាក់ឱ្យដំណើរជាផ្លូវការ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏គ្រោងនឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយ ដើម្បីបង្កើនផលិតផលទេសចរណ៍ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងត្រូវបើកដំណើរការជាផ្លូវនាខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈបានបើកដំណើរការសាកល្បងចំនួន ០២លើកបានជោគជ័យរួចមកហើយ។ (អានបន្ថែម)
អានបន្ថែម១ឆ្នាំ កម្ពុជារកចំណូលបានជាង ២ពាន់លានដុល្លារ ពីទេសចរជាតិនិងអន្តរជាតិក្នុងឆ្នាំ២០២២
ក្នុងឆ្នាំ២០២២ កន្លងទៅ កម្ពុជារកចំណូលបានពីភ្ញៀវអន្តរជាតិ ១.៤១៥លានដុល្លារ ខណៈពីភ្ញៀវជាតិបានចំនួន ៦៥០លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទើបចេញជាផ្លូវការនាឱកាសសន្និបាតបូកសរុបការងារទេសចរណ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ របាយការណ៍ដដែលនេះ បានឱ្យដឹងបន្ថែមថា ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,២៨លាននាក់ កើនឡើង១.០៥៨,៦% និងភ្ញៀវទេសចរជាតិ១៣,៩៣លាននាក់ កើនឡើង១៩៨,៨%។ ចំណែកឯភ្ញៀវទេសចរជាតិ ដែលចេញក្រៅប្រទេសមានចំនួនប្រមាណ ៩៧ម៉ឺននាក់ កើនឡើង៣.០៧៩,៥%។ របាយការណ៍ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ កន្លងទៅនោះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៤១៥លានដុល្លារ និងទទួលបានពីភ្ញៀវទេសចរជាតិប្រមាណ ៦៥០លានដុល្លារ។ របាយការណ៍បានបន្តទៀតថា ចំណូលដែលបានពីវិស័យទេសចរណ៍នេះ ក៏បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ៣,៦%នៃផលិតផលក្នុងស្រុកសរុបផងដែរ។ លើសពីនេះ របាយការណ៍ដដែលបានអះអាងទៀតថា រយៈពេលស្នាក់នៅ ៣ថ្ងៃ២យប់ និងការចំណាយរបស់ភ្ញៀវទេសចរជាតិ ម្នាក់ៗជាមធ្យម ៥០ដុល្លារ។ នៅក្នុងឆ្នាំ២០២២ ដូចគ្នានោះដែរ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារដល់ប្រជាជនប្រមាណ ៣២ម៉ឺននាក់។ គួរបញ្ជាក់ដែរថា រយៈពេល ៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.១៦លាននាក់ កើនឡើង ១.០៥៩% […]
អានបន្ថែមកម្ពុជាស្នើជប៉ុនភ្ជាប់ជើងហោះហើរ ANA ឡើងវិញដើម្បីជំរុញទេសចរណ៍មកកម្ពុជាឱ្យបានច្រើន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយជំរុញការភ្ជាប់ឡើងវិញនូវជើងហោះហើររបស់ក្រុមហ៊ុន ANA ឡើងវិញ ដើម្បីជួយជំរុញទេសចរណ៍មកកម្ពុជាឱ្យបានរិតតែច្រើន។ នេះបើតាមជំនួបរវាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្ដម Yuji Kumamaru កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យឯកឧត្ដម Yuji Kumamaru ជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA នេះបានផ្អាកជើងហោះហើរដោយសារមានភាពរាំងស្ទះដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបានស្នើលោក Yuji Kumamaru ជួយជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម Yuji Kumamaru បានសន្យាជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា និងជួយជំរុញឱ្យមានភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាការជួយឱ្យមានការជួបពិភាក្សាគ្នាជាបន្តបន្ទាប់ទៅទៀត ក្នុងការជួយជំរុញឱ្យមានការបើកដំណើរការជើងហោះហើរផ្សេងៗទៀតមកកម្ពុជា។ បន្ថែមពីនេះ ឯកឧត្ដម Yuji Kumamaru ក៏បានឱ្យដឹងដែរថា មានក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន គឺក្រុមហ៊ុន Japan Dream Tours ចង់បង្កើតការិយាល័យ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុនផងដែរ។ […]
អានបន្ថែមកម្ពុជារំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤
ប្រទេសកម្ពុជា បានរំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤ ក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ លោកបានថ្លែងថា គណៈកម្មធិការគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក ទាំងមូល បានយល់ឃើញថា ជាលទ្ធផលរយៈពេល ៣០ឆ្នាំកន្លងមកនេះ កម្ពុជាមានភាពល្អប្រសើរ និងរឹងមាំសម្រាប់ខ្លួនឯង។ លោកបានបន្ថែមថា អ្វីដែលជាចំណុចកត់សម្គាល់ នោះគឺថាក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជារំពឹងថានឹងទទួលបានព័ត៌មានយ៉ាងល្អប្រសើរពីគណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលនឹងសម្រេចបញ្ចូលរមណីយដ្ឋានកោះកេរ្តិ៍ជាជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤ ផ្នែកវប្បធម៌។
អានបន្ថែមរដ្ឋជ្រើសរើស«បឹងរ៉ា» នៅស្ថានីយរថភ្លើងក្នុងខេត្តបាត់ដំបង ដើម្បីរៀបជាទីក្រុងបៃតង
អាជ្ញាធរខេត្តបាត់ដំបង បានជ្រើសរើសបឹងរ៉ា ស្ថិតនៅក្នុងតំបន់ស្ថានីយរថភ្លើងដែលចាត់ទុកជាតំបន់ដីសើម សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងបៃតង ដែលកំពុងសិក្សាដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM)។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគដែលមានភាពបត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ គោលបំណងនៃ(Nbs) បឹងរ៉ានេះ ត្រូវបានប្រើប្រាស់ជាអាងស្ដុកទឹកសម្រាប់ទឹកជំនន់ក្នុងតំបន់ និងជាកន្លែងស្ដុកទឹកសង្រ្គោះបន្ទាន់សម្រាប់ទឹកហូរចេញពីស្ទឹងសង្កែ ហើយក៏ចូលរួមក្នុងការកែលម្អរគុណភាពទឹកដែលបានប្រើប្រាស់នៅតាមផ្ទះ និងជំនន់ទឹកភ្លៀង ដោយប្រើដំណោះស្រាយធម្មជាតិ រួមបញ្ជូលទាំងការបង្កើតឧទ្យានទីក្រុងសម្រាប់ការរស់នៅ ជីវចម្រុះ ទេសចរណ៍ធម្មជាតិ និងសោភ័ណភាព ហើយមិនត្រឹមតែប៉ុណ្ណោះកែប្រែស្ថានីយរថភ្លើងចាស់ទៅជាកន្លែងទេសចរណ៍តាមរយៈការលាយបញ្ចូលគ្នានៃគម្រោង Nbs នេះ។ បើតាមការបញ្ជាក់របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គម្រោងនេះ នៅមិនទាន់អនុវត្តបាននៅឡើយទេ ដោយសារមិនទាន់មានថិវកាគ្រប់គ្រាន់ ដោយត្រូវធ្វើការសិក្សាជាមុន ហើយនឹងត្រូវអនុវត្តនៅពេលមានថវិកាគ្រប់គ្រាន់។ ក្រៅពី ICEM នៅខេត្តបាត់ដំបង ក៏កំពុងកសាងប្រព័ន្ធរំដោះទឹកកខ្វក់ទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹងនៅក្នុងក្រុងបាត់ដំបងឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ ដែលទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជិត ៦០លានុដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-ចិនហុងកុង រួមគ្នាបង្កើតសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនចិនហុងកុង Seaplane Asia Limited បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នា បង្កើតការសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ នេះបើតាមការផុសផ្សាយតាមបណ្តាញសង្គមរបស់លោក Phan Natt កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំងពីរនេះ បានបង្កើតក្រុមហ៊ុន Royal Group Samra Seaplan ដែលនឹងផ្តល់ឱ្យនូវសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ បើតាមវេបសាយរបស់ក្រុមហ៊ុនបានលើកឡើងថា សេវាកម្មខាងលើនេះ នឹងផ្តល់ជូននូវភាពរហ័សទាន់ចិត្ត ភាពស្រួល ក្នុងការធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាន ឆ្នេរសមុទ្រ និងកំពង់ផែទេសចរណ៍ផ្សេងៗនៅកម្ពុជា។
អានបន្ថែមសមាគមសណ្ឋាគារ សហការជាមួយ LAC ដើម្បីជំរុញវិស័យសណ្ឋាគារ និងទេសចរណ៍នៅកម្ពុជា
សមាគមសណ្ឋាគារ (CHA) បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុនអាកាសចរឡានម៉ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា។ បើតាមអនុស្សារណៈ ដែលចុះកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ភាគីទាំងពីរនឹងផ្អែកលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ឡានតុន ក្លៅដ៏ “Lanton Cloud”។ បន្ថែមពីនេះ សមាគមសណ្ឋាគារកម្ពុជា នឹងជួយជ្រោមជ្រែងលើការរៀបចំសន្និសិទ្ធិផ្សព្វផ្សាយ បង្កើនអត្រាប្រើប្រាស់របស់អតិថិជន និងការគាំទ្រដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សណ្ឋាគារប្រកបដោយប្រសិទ្ធភាព ភាពពេញលេញការសន្សំសំចៃ និងភាពប្រកួតប្រជែង។ លើសពីនេះ ភាគីទាំងពីរនឹងបន្តអនុវត្តការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មឌីជីថល និងសេវាខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ ការផ្គត់ផ្គង់សណ្ឋាគារ ដើម្បីសម្រេចបាននូវការចែករំលែកធនធានរវាងគ្នានឹងគ្នាយ៉ាងមានប្រសិទ្ធភាព។ ដោយឡែក វេទិកាពាណិជ្ជកម្ម Lanton Cloud នឹងបើកដំណើរការផ្នែកកក់សណ្ឋាគារ នៅលើ APP របស់ខ្លួនអភិវឌ្ឍវិស័យសណ្ឋាគារ និងទេសចរណ៍ ទាញយកធនធានពីការប្រើប្រាស់កម្មវិធីអនឡាញ ក៏ដូចជាផ្តល់សេវាកម្មផ្ទាល់ខ្លួន និងតម្លៃបន្ថែមសម្រាប់អ្នកប្រើប្រាស់ក្នុងបណ្តាប្រទេសអាស៊ាន។ នាពេលអនាគត ផ្នែកកក់សណ្ឋាគារនៅលើ Lanton Cloud APP នឹងបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្ម បង្កើនការឆ្នៃប្រឌិតថ្មីផ្នែកទីផ្សារ និងវិស័យសណ្ឋាគារ ហើយផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ប្រកបដោយផាសុកភាពជាមួយនឹងសេវាកម្ម និងផលិតផលដែលមានភាពប្រសើរជាងមុន។
អានបន្ថែមត្រឹម៥ខែ កម្ពុជារកចំណូលបានជាង ១៦លានដុល្លារ ពីការលក់សំបុត្រទស្សនាអង្គរវត្ត
ត្រឹមរយៈពេល ០៥ខែដើមឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.០៦៥.៨២៩ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៤.៧៥៧នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៧៦៧,៤២ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែឧសភា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.០៣៤.៦២៣ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៥.៧៥៩នាក់ ដែលចំណូលនេះកើនឡើង ៣០៣,៨៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួររម្លឹកដែរថា កាលពីខែមេសា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៨៩៥. ៧១៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦២.៦៥៧នាក់។ (អានបន្ថែម) គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែម៥ខែដើមឆ្នាំ២០២៣ វៀតណាមទទួលបានទេសចរកម្ពុជាជាង ៩ពាន់នាក់ ទៅលេងកោះត្រល់
រយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរកម្ពុជាប្រមាណ ៩,០០០នាក់ បានទៅទស្សនាកោះត្រល់ Phu Quoc ក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតរបស់វៀតណាម tuoitrenews បានចុះផ្សាយនៅថ្ងៃទី៣១ ឧសភា ២០២៣នេះ។ យោងតាមនាយកដ្ឋានទេសចរណ៍ខេត្ត Kien Giang បានឲ្យដឹងថា មានភ្ញៀវទេសចរជាង ៤,៩ លាននាក់ ក្នុងនោះមានជាង ៣៥៤,៩៩២ នាក់ជាជនបរទេស បានមកទស្សនាខេត្តមួយនេះ ចាប់តាំងពីដើមឆ្នាំមក ក្នុងនោះដែរក៏មានភ្ញៀវទេសចរកម្ពុជាបានឡើងដល់ ៩.១៤៥ នាក់។ លោក Tran Quoc Khanh ប្រធានសមាគមទេសចរណ៍ខេត្ត Kien Giang បានបញ្ជាក់ថា ជនជាតិកម្ពុជាគឺជាទីផ្សារអន្តរជាតិដ៏មានសក្តានុពលសម្រាប់កោះនេះ នៅក្នុងរដូវក្តៅ ដោយចំនួនទេសចរកម្ពុជានៅតែបន្តកើនឡើងជាលំដាប់។ លោក Khanh បានឲ្យដឹងថា ប្រទេសវៀតណាមចង់ណែនាំពីសក្ដានុពលនៃសម្រស់ធម្មជាតិ ធនធានមនុស្ស ក៏ដូចជាផលិតផលទេសចរណ៍តែមួយគត់នៃទីក្រុង Ha Tien និង Phu Quoc របស់ខេត្ត Kien Giang […]
អានបន្ថែមកម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត
ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ភាគីទាំងពីរ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជនផងដែរ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ។ (អានបន្ថែម)
អានបន្ថែម