រដ្ឋគាំទ្រគម្រោងវារីវប្បកម្ម និងអេកូទេសចរណ៍ លើផ្ទៃដីជាង ៧ពាន់ហិកតា នៅស្រុកបុទុមសាគរ

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង បានគាំទ្រគម្រោងវិនិយោគបង្កើតវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើផ្ទៃដីទំហំ ៧.១២៦,៩៣ ហិកតា ស្ថិតនៅ ៥ទីតាំង ក្នុងឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងមានដូចជា ដងពែង ឃុំតានូន ឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំមួយដឹកនាំដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារបានសម្រេចគាំទ្រលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមការងារ ត្រូវធ្វើការសិក្សាទីតាំងជាក់ស្តែងឡើងវិញ រួចបញ្ជូនរបាយការណ៍លទ្ធផលនៃការសិក្សាពីទីតាំងទាំងនោះ មកក្រសួងបរិស្ថាន ដើម្បីពិនិត្យលទ្ធភាពស្នើសុំជួលដីវិនិយោគ។ ក្រសួងបរិស្ថាន នឹងផ្តល់ទិន្នន័យ និងផែនទីនៃការកាត់ដីវិនិយោគជូនក្រុមហ៊ុន ដើម្បីបានជាមូលដ្ឋានក្នុងការសិក្សាដីដែលនៅសល់ ដើម្បីស្នើសូមវិនិយោគ។

អាន​បន្ថែម

រដ្ឋគ្រោងបង្កើតទីលានប្រណាំងទូកខ្នាតអន្តរជាតិជាអចិន្ត្រៃយ៍មួយនៅខេត្តកំពត

អាជ្ញាធរខេត្តកំពត កំពុងសិក្សារកទីតាំង ដើម្បីរៀបចំបង្កើតទីលានប្រណាំងទូកកាយ៉ាក់ជាអចិន្ត្រៃយ៍មួយ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ។ នេះបើតាម ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត ថ្លែងក្នុងពិធីបើកការប្រកួតទូកកាយ៉ាក់ ដែលរៀបចំឡើងនៅកីឡដ្ឋាន កីឡាលើទឹកខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារសិក្សា ដើម្បីបង្កើតទីលានប្រណាំងទូកជាអចិន្ត្រៃយ៍ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ក្នុងគោលបំណង់ដើម្បីជំរុញវិស័យកីឡាផង និងវិស័យទេសចរណ៍ក្នុងខេត្តកំពត ឱ្យកាន់តែល្អប្រើសើរឡើងផង។ ឯកឧត្តមបន្តថា វិស័យកីឡាលើទឹក (កីឡាទូក) នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើង ហើយនឹងជួយជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក៏ដូចជាបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតផងដែរ។ បន្ថែមពីនេះ លោក រិន ដាណេរ ជាកីឡាករអុំទូកកាយ៉ាក់ ឈ្នះជើងទី១ លើវិញ្ញាសាអុំរយៈចំងាយ ២.០០០ម៉ែត្រ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ទូកកាយ៉ាក់ បានក្លាយជាប្រភេទកីឡាលើទឹកដ៏ពេញ​និយមមួយសម្រាប់ភ្ញៀវ​ទេសចរ​ដែល​បានមកកម្សាន្តនៅក្នុងខេត្តកំពត ហើយការបង្កើតការប្រកួត​ទូកកាយ៉ាក់នេះឡើង នឹងកាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍ចង់មកលេងខេត្តកំពត​កាន់តែច្រើន។

អាន​បន្ថែម

ថៃស្នើកម្ពុជាបើកច្រកប្រាសាទព្រះវិហារឡើងវិញដើម្បីជំរុញវិស័យទេសចរណ៍

ក្រោយពីបានផ្អាកអស់រយៈពេល ១៥ឆ្នាំ ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារ ក្នុងការបើកឱ្យចូលទស្សនាប្រាសាទព្រះវិហារ តាមរយៈច្រកព្រំដែនក្នុងខេត្តស៊ីសាកេត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានបាងកកបុស្តិ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ ដោយ​សារតែ​ជម្លោះ​ព្រំដែនរវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០៨ បានធ្វើឱ្យកម្ពុជាហាមប្រាមមិនឲ្យមានការចេញ-ចូលមកកាន់ប្រាសាទព្រះវិហារតាម​ស្រុក ​Kantharalak នៃខេត្ត​ស៊ីសាកេតប្រទេសថៃ ​ទៀតនោះទេ។ បើគិតតាំងពីពេលនោះមក ច្រកនេះត្រូវបានបិទអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ។ ប្រភពដដែលបានលើកឡើងថា ប្រទេសថៃបានព្យាយាមចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីបើកដំណើរការវិស័យទេសចរណ៍រវាងប្រទេសទាំង២ឡើងវិញតាមរយៈច្រកដ៏សំខាន់មួយនេះ។​ ជាក់ស្តែង អភិបាលខេត្ត អ៊ូប៊ុន រ៉ាតឆាថានី បានស្នើយ៉ាងទទូចឲ្យកម្ពុជាអនុញ្ញាតឲ្យភ្ញៀវទេសចរដែលមកពីខាងភាគីថៃ អាចចូលមកទស្សនា និងកំសាន្ដនៅប្រាសាទព្រះវិហារបាន តាមរយៈច្រកនៃខេត្តស៊ីសាកេតនេះ។ យ៉ាងណាក្តី សំណើរនេះត្រូវបានច្រានចោលទាំងស្រុង ក្រោមហេតុផលថា មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ ដែលមានសិទ្ធសម្រេចលើបញ្ហានេះ។ គួររម្លឹកថា កាល​ពី​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​ទាមទារ​ឱ្យភាគី​ទាំងពីរដក​កង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​នៅ​មុខ​ប្រាសាទ​ព្រះវិហារនៅខាង​កម្ពុជា។ យ៉ាងណាក្តី សេចក្តី​សម្រេច​របស់​តុលាការ​បាន​អនុញ្ញាតឱ្យភាគី​ថៃ និង​កម្ពុជា​ដាក់​ពង្រាយ​កម្លាំង​ល្បាត​តាម​ព្រំដែន​។

អាន​បន្ថែម

រដ្ឋចាយជាង ១១០លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ខណៈទទួលបានទេសចរបរទេសជិត ២ម៉ឺននាក់ក្នុងមួយថ្ងៃ

រដ្ឋាភិបាលកម្ពុជាបានចំណាយអស់ជាង ១១៨លានដុល្លារ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលរំពឹងត្រឡប់មកវិញនូវលទ្ធដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដើម្បីឱ្យពិភពលោកបានស្គាល់ បានដឹង បានឃើញវប្បធម៍ អរិយ្យធម៍ និងប្រជាជាតិដ៏អស្ចារ្យមួយនេះផងដែរ។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ កម្ពុជាទទួលបាននូវអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។ ឯកឧត្ដមបន្ថែមថា បើទោះបីជាជួបការលំបាកជាច្រើនដែលសេសសល់ពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួត បានខិតខំប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយ​ទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេមនេះបានយ៉ាងរលូនតាមការគ្រោងទុក។ បន្ថែមពីនេះ ឯកឧត្ដមបានបន្តថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម។ ដោយឡែក សម្តេចតេជោ បានអះអាងថា កម្ពុជាបានចំណាយថវិកាអស់ប្រមាណ ១១៨លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងបានត្រៀមចំនួន ៧លានដុល្លារ បន្ថែមទៀត សម្រាប់កីឡាករ កីឡាការនី។ សម្តេចបានលើកឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រនិស្សិតកសិកម្ម កាលពីថ្ងៃទី១៥ […]

អាន​បន្ថែម

វិមាន ‌« រូបពីរ​» រំលឹកដល់វិរៈបុរសក្នុងសង្គ្រាមលោកលើកទី១ សង់បាន៧៥%ហើយ

គម្រោង​ការ​ស្ថា​បនា​ឡើង​វិញ​នូវ​វិមាន « រូបពីរ​» ​រំលឹកដល់​វិរៈបុរស​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ពី​ឆ្នាំ​ ១៩១៤ ដល់​ឆ្នាំ​ ១៩១៨» មក​ទល់​ពេល​នេះ ស្ថា​បនា​បាន​ប្រមាណ ​៧៥ភាគរយ ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ​លី ​រស្មី ​រដ្ឋ​លេខាធិ​ការ​​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម និង​សំណង់​ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តម ​លី ​រស្មី ​បានលើកឡើងថា ជារួមវិមាននេះសាងសង់បាន​ប្រមាណ​៧៥% ខណៈ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ក្រសួង,សារមន្ទីរ​ជាតិ​ភ្នំពេញ​ ​ក្រុម​ជាង​ចម្លាក់​និង​ជាង​ស្ពាន់ កំពុង​ខិតខំ​ធ្វើ​កិច្ចការ​យ៉ាង​ផ្ចិត​ផ្ចង់​ដោយ​សម្រិត​សម្រាំង​វិចិត្រ​រចនា​តាម​រូប​ដើម​ទាំង​ស្រុង​ដើម្បី​អភិរក្ស​សំណង់​បេតិក​ភណ្ឌ​ប្រវត្តិ​សាស្ត្រ​នេះ​ឱ្យ​បាន​ល្អ​បំផុត​​។​ ​ឯកឧត្តមបន្តថា វិមាន​រំឭក​ដល់​អ្នក​ដែល​ទទួល​អនិច្ច​កម្ម​ក្នុង​សង្គ្រាម​លោក​លើកទី​១ ពី​ឆ្នាំ​១៩១៤ ដល់​ឆ្នាំ​១៩១៨​ នេះ ​ត្រូវ​បាន​សាង​សង់​រួ​ចរាល់​នៅ​ឆ្នាំ​១៩២៥​ និង​ត្រូវ​បាន​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​បំផ្លាញ​ចោល​វិញនៅ​ឆ្នាំ​១៩៧៥​។​ សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល​ អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។ លើសពីនេះ វិមាននេះ ក៏ត្រូវសាងសង់ឡើងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំងផងដែរ។ វិមាននេះ ត្រូវបានរៀបចំពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ កាលថ្ងៃទី២៥ ខែមករា […]

អាន​បន្ថែម

រដ្ឋផ្តល់សិទ្ធិឱ្យឯកជនអភិវឌ្ឍដីជាង ១២០០ហិកតា នៅកែបជាក្រុងរណបថ្មី និងតំបន់ទេសចរណ៍

ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក បានទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍបង្កើតទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន ២ទីតាំង ទំហំសរុប ១.២៤៧ហិកតា​ ស្ថិតនៅតំបន់ឆ្នេរ ក្នុងសង្កាត់កែប ក្រុងកែប និងឃុំពងទឹក និងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បើតាមលិខិតលេខ ២៦៩ សជណ.ដប ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក កាយដីពីទីតាំងជ្រៅមកបំពេញទីតាំងរាក់ ចំនួន ២ទីតាំង ទំហំសរុប ១.៤៦៧ហិកតា ក្នុងនោះទីតាំងទី១ ទំហំ ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប និង ឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និងទីតាំងទី២ ទំហំ ១.១៧៨ហិកតា ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ទន្ទឹមនឹងនេះ រដ្ឋបានធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋនូវផ្ទៃដីវិនិយោគនេះ ក្នុងនោះ ទីតាំងទី១ […]

អាន​បន្ថែម

អតីតសាលាខេត្តបាត់ដំបងអាយុជាង ១០០ឆ្នាំ បានក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រ

អតីតសាលាខេត្តបាត់ដំបងមានអាយុកាល ១១៨ឆ្នាំ (គិតត្រឹមឆ្នាំ២០២៣) ត្រូវបានរចនាក្លាយជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង សម្រាប់ភ្ញៀវទេសចរចូលទស្សនា។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ អគារបេតិកភណ្ឌនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ 1905 ជាកន្លែងស្នាក់នៅរបស់អតីតអភិបាលខេត្ត លោកជំទាវ កថា ថន ឈុំ ពេលដែលខេត្តបាត់ដំបងបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម។ កថា ថន ឈុំ ជា​សមាជិក​នៃ​គ្រួសារ​បៀន (ផ្ទះ​អបៃវង្ស) ដែល​គ្រួសារ​នេះបាន​គ្រប់គ្រង​ខេត្ត​បាត់ដំបង​អស់​ប្រាំមួយ​ជំនាន់​នាសម័យនោះ។​ បន្ទាប់ពីការប្រគល់ខេត្តបាត់ដំបងមកកម្ពុជាវិញតាមរយៈសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៧ អគារនេះបានក្លាយជាសាលាខេត្តសម្រាប់ខេត្តបាត់ដំបងរហូតដល់ឆ្នាំ ២០០៥។ បច្ចុប្បន្ននេះ អតីតសាលាខេត្តបាត់ដំបង ត្រូវបានរចនាដោយស្ថាបត្យករជនជាតិអ៊ីតាលី ក្លាយជាអគារបេតិកភណ្ឌ ដែលជាសារមន្ទីរប្រវត្តិសាស្ត្របាត់ដំបង ដែលភ្ញៀវទេសចរអាចដឹងគុណចំពោះអគារប្រវត្តិសាស្ត្រនេះ ឧបករណ៍ភ្លេងបុរាណ ប្រវត្តិរបស់អភិបាលខេត្តបាត់ដំបង និងរូបគំនូរសិល្បករល្បីៗដែលមានកំណើតនៅខេត្តបាត់ដំបង។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនាបាន ដោយក្នុងនោះតម្លៃ​ចូល​ទស្សនាសម្រាប់ជនជាតិខ្មែរ​តែ​១០០០​រៀល រីឯតម្លៃចូលទស្សនាសម្រាប់ជនបរទេសគឺ ១២,០០០រៀល។

អាន​បន្ថែម

IMF ថាវិស័យសំខាន់៤ បានជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះល្អក្នុងឆមាសទី២-២០២៣

សេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី២-២០២៣នេះ អាចនឹងបន្តរក្សាបាននូវកំណើនយ៉ាងល្អប្រសើរ ដោយមានការជំរុញពីវិស័យសំខាន់ៗចំនួន៤។ នេះបើយោងតាមការលើកឡើងរបស់លោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី IMF ក្នុងជំនួបជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។ លោក Davide Furceri បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចសកល ជាពិសេស ប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា អាចនឹងមានភាពល្អប្រសើរក្នុងឆមាសទី២ ឆ្នាំ ២០២៣នេះ ហើយកត្តានេះនឹងជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមួយកម្រិតទៀតតាមរយៈការងើបឡើងវិញនៃវិស័យសំខាន់ៗ៤រួមមាន កំណើននៃការនាំចេញ កំណើននៃវិស័យសេវាកម្ម ទេសចរ និងវិស័យឧស្សាហកម្ម មិនមែនកាត់ដែរ។ លោកបន្តថា «ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ នៅតែអាចបន្តរក្សាបាននូវកំណើនមួយដ៏ល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការ វិលត្រលប់ទៅរកប្រក្រតីភាពវិញបានយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅដល់ការបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹងទុកការងើបឡើងវិញ នៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជាផងដែរ»។ ជាមួយគ្នានេះ ធនាគារពិភពលោក (World Bank) ក៏បានព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យឈរលើលំដាប់ទី៣ បើធៀបនឹងប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន ក្នុងអត្រា ៥,២% […]

អាន​បន្ថែម

ហេតុអ្វីអ្នកវិនិយោគមិនសូវមានចំណាប់អារម្មណ៍ខ្លាំងលើយុទ្ធសាស្រ្ត Visa10ឆ្នាំ របស់កម្ពុជា?

ទិដ្ឋាការមាសរយៈពេល១០ ឆ្នាំសម្រាប់ប្រទេសកម្ពុជា ដែលទើបតែត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ប៉ុន្តែរយៈពេលជិត ១ឆ្នាំហើយ គម្រោងនេះហាក់មានភាពស្ងប់ស្ងាត់នៅឡើយ។ អ្នកជំនាញលើកឡើងថា ដោយសារតែវិនិយោគិនមានជម្រើសទិដ្ឋាការដែលងាយស្រួលជាង ហើយមានតម្លៃសមរម្យជាង។ ទិដ្ឋាការរយៈពេលវែងនេះត្រូវបានបង្កើតឡើង ដោយមានបំណងទាក់ទាញនាយកប្រតិបត្តិ អ្នកជំនួញ សហគ្រិន អ្នកមានទ្រព្យធន និងសូម្បីតែអ្នកចូលនិវត្តន៍ ឱ្យចូលមកវិនិយោគ ក្នុងរយៈពេលនៃដំណើរកំសាន្តរបស់ពួកគេ។ វាត្រូវបានដំណើរការដោយសមាគមសប្បុរសធម៌ផ្ទះខ្មែរ (Khmer Home Charity Association) ដែលទើបតែបង្កើតឡើង ហើយដាក់ឲ្យដំណើរការលើពីថ្ងៃទី២២ ខែកក្កដា ២០២២កន្លងមក។ លោក កែវ សុង អ្នកជំនាញផ្នែកវីសា និងជាភ្នាក់ងារទេសចរណ៍ ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជំនាញផ្នែកអន្តោប្រវេសន៍ នៅក្នុងក្រុងភ្នំពេញ បានមានប្រសាសន៍ថា ចាប់តាំងពីដាក់ឱ្យដំណើរការ នៅមមិនទាន់ឃើញមានចំណាត់ការជំហានបន្ទាប់ស្តីពីទិដ្ឋការពិសេសនេះនៅឡើយទេ។ លោកបានលើកឡើងយ៉ាងដូច្នេះជាមួយសែត pattayamail នៅថ្ងៃទី០៩ ឧសភា ២០២៣។ លោកបន្តទៀតថា ទិដ្ឋាការនេះមិនសូវទាន់ពេញនិយមនៅឡើយទេ នេះគឺដោយសារ នៅពេលចូលមកកម្ពុជា ជនជាតិបរទេសអាចទទួលបានទិដ្ឋាការជាច្រើនប្រភេទ ហើយថែមទាំងអាចបន្តសុពលភាពបាន មិនថាសម្រាប់ ការចូលនិវត្តន៍ ធ្វើការ សិក្សា ឬ លក្ខណៈជាគ្រួសារនោះទេ មានតម្លៃត្រឹមតែ […]

អាន​បន្ថែម

ត្រឹមខែមេសា-២០២៣ កម្ចីជាង ៥០លានដុល្លារ បានផ្តល់ឱ្យអាជីវកម្មទេសចរណ៍ជាង ៣៤០ទីតាំង

គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៦មូលដ្ឋាន ទទួលបានហិរញ្ញប្បទានចំនួន ៥៣,៤៦លានដុល្លារ ដែលស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS)។ នេះបើតាមការឱ្យដឹងពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ចំពោះហិរញ្ញប្បទានដែលបានផ្តល់នេះ គឺមានចំនួន ៥៣,៤៦លានដុល្លារ ឬស្មើនឹង ៣៥,៦៤% នៃគម្រោងថវិកាសរុបមានចំនួន ១៥០លានដុល្លារ សម្រាប់គម្រោង TRCS ។ ក្នុងនោះ ហិរញ្ញប្បទានសម្រាប់អាជីវកម្មសណ្ឋាគារមាន ២៩% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៥% អាជីវកម្មភោជនីយដ្ឋានមាន ៣១% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៥% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤១%។ ជាមួយគ្នានេះផងដែរ SME Bank បានបញ្ជាក់ដែរថា សហគ្រិនស្ត្រីអាចស្នើសុំហិរញ្ញប្បទានខាងលើជាមួយទំហំទឹកប្រាក់រហូតដល់ ១,០០០,០០០ដុល្លារ  ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំទាបចាប់ពី ៥.៥% និងរយៈពេលហិរញ្ញប្បទានរហូតដល់ ១០ឆ្នាំផងដែរ។ គួរបញ្ជាក់ថា ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា […]

អាន​បន្ថែម