វិស័យទេសចរណ៍ និងកន្លែងដើរលេង
ក្រុង៥ របស់កម្ពុជា និងប្រទេស ៥ទៀតនៅអាស៊ី ចុះហត្ថលេខាលើ Indore 3R ដើម្បីទឹក ដី ខ្យល់ស្អាត
ក្រុងចំនួន ៥នៃប្រទេសកម្ពុជា និងប្រទេសចំនួន ៥ទៀត នៅអាស៊ី បានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។ នេះបើតាមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » នៅខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុងទាំង ៥នៃកម្ពុជា រួមមាន ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប។ ដោយឡែក បណ្តាប្រទេសដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ និងបានចុះហត្ថលេខាលើ Indore 3R រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៤៦ប្រទេសហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R៕
អានបន្ថែមកម្ពុជាកំពុងជំរុញពន្លឿនការសាងសង់ភូមិកីឡាដំបូងបង្អស់របស់ខ្លួន ដើម្បីឱ្យទាន់ស៊ីហ្គែម
ការសាងសង់ភូមិកីឡាសម្រាប់ទទួលកីឡាករចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ អាចនឹងជួបហានិភ័យខ្ពស់ ប្រសិនបើសង់មិនរួចរាល់តាមផែនការកំណត់ ខណៈការប្រកួតខិតជិតចូលមកដល់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ភូមិកីឡាត្រូវទទួលការស្នាក់នៅរបស់ប្រតិភូអត្តពលិកចន្លោះ ៦០០០ទៅ៧០០០នាក់។ ក្នុងដំណាច់ខែមករានេះ គឺត្រូវទទួលជាង ១៨៣០គ្រែ សម្រាប់ការស្នាក់នៅ ហើយនៅខែកុម្ភៈត្រូវទទួលជាង ២០០០គ្រែទៀត ហើយនៅចុងបញ្ចប់នាខែមីនាខាងមុខនឹងត្រូវទទួលសរុប ជាង ៦០០០គ្រែ សម្រាប់ការប្រកួតនៅភ្នំពេញ ដោយមានអត្តពលិកត្រូវហូបចុកស្នាក់នៅក្នុងភូមិកីឡាយ៉ាងតិចក៏មានចន្លោះ ៤០០០ទៅ ៥០០០នាក់ ក្នុង១ថ្ងៃ ខណៈចំនួនអត្តពលិកមួយចំនួនទៀតត្រូវស្នាក់នៅបណ្តាខេត្តគោលដៅមួយចំនួនតាមប្រភេទកីឡានីមួយៗ។ ឯកឧត្តមបន្តថា៖ «វានឹងមានហានិភ័យខ្ពស់ណាស់ ប្រសិនបើយើងសាងសង់ភូមិកីឡានេះមិនរួចរាល់តាមផែនការកំណត់។ ដូច្នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC បានជំរុញពន្លឿនឲ្យការសាងសង់ភូមិកីឡាឲ្យទាន់ពេលវេលា ដោយឲ្យគណៈកម្មការជំនាញចុះត្រួតពិនិត្យមើលរាល់ថ្ងៃតែម្តង។ ជាមួយគ្នានេះ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាក្រុមហ៊ុនសាងសង់បានផ្តល់សក្ខីកម្មពីការដំណើរការសាងសង់ និងវឌ្ឍនភាពការងារបានល្អប្រសើរផងដែរ»។ ឯកឧត្តមបន្ថែមទៀតថា ៖ «ប្រសិនបើម្ចាស់ផ្ទះកម្ពុជារៀបចំភូមិកីឡបានល្អ និងទាន់ពេលវេលា គឺជាការរៀបចំស្តង់ដាកម្រិតអូឡាំពិក មិនមែនត្រឹមតែជាស្តង់ដាស៊ីហ្គេមប៉ុណ្ណោះទេ […]
អានបន្ថែមរដ្ឋបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ៣ខែទៀត សម្រាប់តែខេត្តសៀមរាប
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគាររយៈពេល ០៣ខែបន្ថែមទៀតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ សម្រាប់តែខេត្តសៀមរាបប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសពត៌មានលេខ ០១ ប្រកព ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ក្នុងនោះ រដ្ឋបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាប រយៈពេល ៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។ ប៉ុន្តែអាជីវកម្មទាំងអស់នេះ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលលើកលែងនេះ។ ដោយឡែក រដ្ឋក៏មានផ្តល់ការសម្របសម្រួលតាមរយៈការបន្តតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍នោះទេ។ គួរបញ្ជាក់ថា នេះជាការលើកពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ៣ខែទៀត ប៉ុន្តែសម្រាប់តែខេត្តសៀមរាបតែប៉ុណ្ណោះ ដែលខុសពីមុនៗ ដែលរដ្ឋធ្លាប់បានបន្តលើកលែងដល់អាជីវកម្មក្នុងវិស័យទាំងនេះ ដែលស្ថិតក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញផងដែរ។ (អានបន្ថែម) រដ្ឋាភិបាលដាក់ចេញនូវផែនការយុទ្ធសាស្រ្តមួយនេះ គឺជាចំណែកមួយដ៏សំខាន់ដើម្បីជួយជំរុញសក្តានុពលវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យមានស្ទុះលឿនរហ័ស ជាពិសេសដើម្បីឱ្យសក្តិសមនឹងចំណាត់ថ្នាក់ដែលទើបទទួលបានលេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងពិភពលោក។ (អានបន្ថែម)
អានបន្ថែមអាជ្ញាធររៀបចំផែនការគ្រប់គ្រងកាកសំណល់សមុទ្រក្នុងខេត្តជាប់សមុទ្រទាំង ៤
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តជាប់សមុទ្រទាំង ៤ រួមមានខេត្តព្រះសីហនុ កែប កំពត និងកោះកុង កំពុងរៀបចំផែនការពង្រឹងលើការគ្រប់គ្រងសំណល់សមុទ្រ។ នេះបើតាមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានបំណងប្រមូលធាតុចូលដើម្បីរៀបចំផែនការពង្រឹងការគ្រប់គ្រងសំណល់ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង់សំណល់សមុទ្រ កាន់តែមានប្រសិទ្ធភាព និងមានការចូលរួមទទួលខុសត្រូវខ្ពស់តាមជំនាញ។ បន្ថែមពីនេះ កិច្ចប្រជុំនេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលដៅធានាឱ្យបាននូវសោភ័ណ្ឌភាពស្អាត បរិស្ថានល្អ និងជីវៈចម្រុះសំបូរបែប សាកសមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាគ្នា ដោយទទួលបានធាតុចូលយ៉ាងច្រើនពីគ្រប់ភាគីពាក់ព័ន្ធ និងបានចងក្រងជាធាតុចូលសម្រាប់កសាងផែនការសកម្មភាពដើម្បីជាផែនទីចង្អុលផ្លូវនាពេលអនាគត។ ពាក់ព័ន្ធនឹងការរៀបចំតំបន់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ ដោយស្នើកិច្ចសហការពីប្រធានក្លឹប និងសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក។ (អានបន្ថែម)
អានបន្ថែមសៀមរាបជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ពេញនិយមបំផុតទី៤នៅក្នុងពិភពលោក
ខេត្តសៀមរាប នៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតផ្សេងទៀតចំនួន១០ នៅក្នុងពិភពលោក។ នេះបើយោងតាម Trip Advisor ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញ ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក។ ក្នុងរបាយការណ៍ទិសដៅពេញនិយមបំផុតរបស់ TripAdvisor សម្រាប់ឆ្នាំ២០២៣ ដែលចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា ប្រទេសគុយបាជាប់ចំណាត់ថ្នាក់នាំមុខគេ តាមដោយទីក្រុង Hoi An របស់វៀតណាមស្ថិតនៅលំដាប់ទី២ ប្រទេស Mauritius ជាប់ចំណាត់ថ្នាក់លេខ៣ ហើយខេត្តសៀមរាប របស់ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៤ នាំមុខខេត្តឈៀងម៉ៃរបស់ប្រទេសថៃ។ ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃដោយផ្អែកលើការពិនិត្យរបស់អ្នកប្រើប្រាស់ TripAdvisor ចំនួនរាប់លាននាក់ ដែលបានបង្ហាញចំណាប់អារម្មណ៍ចង់ទៅទស្សនាគោលដៅពេញនិយមបំផុតនៅក្នុងពិភពលោក ក៏ដូចជាកន្លែងដែលមានការចាប់អារម្មណ៍ ក្នុងការរៀបចំផែនការធ្វើដំណើរ។ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តមួយដែលមានសក្តានុពលវិស័យទេសចរណ៍ ក្រៅពីប្រាសាទ សៀមរាបមានតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតដែលរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការកម្សាន្តពេលរាត្រីក្រោយពីការទស្សនាអស់រយៈពេលពេញមួយថ្ងៃមក ទីនោះគឺ PUB Street ដែលជាទីកន្លែងមួយដែលផ្តល់នៅអារម្មណ៍រីករាយ សប្បាយ និងញាំម្ហូបអាហារ ភេសជ្ជៈ អមដោយតន្រ្តីដ៏ពិរោះផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយកាលពីសប្តាហ៍មុន បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី […]
អានបន្ថែមក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌អភិរក្សសំណង់បុរាណបានចំនួន ១៣៧សំណង់
ក្នុងឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការអភិរក្សសំណង់បុរាណ និងបេតិកភណ្ឌបានចំនួន ១៣៧សំណង់ ស្មើនឹង ២១៦ទីតាំង។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសិទចតុម្មុខ។ ក្នុងនោះ សំណង់ដែលបានជួសជុលសរុបចំនួន ៤៨សំណង់ ស្មើនឹង ៧៥ទីតាំង និងសំណង់ដែលបានអភិរក្សក្រៅពីការជួសជុលសរុបចំនួន ៨៩សំណង់ ស្មើនឹង ១៤១ទីតាំង។ ជាមួយគ្នានេះផងដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងធ្វើការអភិរក្ស និងបេតិកភណ្ឌនៅឆ្នាំ២០២៣ ឱ្យបាន ២២៩ សំណង់ ស្មើនឹង ២៤៥ទីតាំង (ធៀបនឹងឆ្នាំ២០២២ កើនឡើង ៩២សំណង់)។ ដោយឡែក ក្រសួងក៏បានពិនិត្យ និងសម្រេចលើសំណើសុំសាងសង់ សំណើសុំជួសជុល និងសំណើសុំកែលម្អសំណង់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងតំបនបេតិកភណ្ឌសរុបចំនួន ៣២២៨ ករណី បានអនុញ្ញាតតាមសំណើចំនួន ៨៦៧ ករណី និងមិនអនុញ្ញាតតាមសំណើសុំចំនួន ១១៥៦ ករណី។
អានបន្ថែមរដ្ឋត្រៀមដីប្រវែង ១៦ គ.ម សង់សួនច្បារទុកជាប្រវត្តិសាស្ត្រ តាមបណ្តោយដងទន្លេសាប
រដ្ឋបាលខេត្តកំពង់ឆ្នាំ បានត្រៀមដីប្រវែង ១៦ គីឡូម៉ែត្រតាមបណ្តោយដងទន្លេសាប ដើម្បសាងសង់សួនច្បារសាធារណៈ ទុកជាប្រវត្តិសាស្ត្រ ក្រោយជម្លៀសប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរស់នៅជាប់មាត់ទន្លេនេះ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹងថា «បន្ទាប់ពីឆ្នាំ២០២៣ ឬ២០២៤ ខ្ញុំនឹងបញ្ចប់ការងារផ្លូវថ្នល់ ចាក់បេតុង AC ឬ DBST ឱ្យអស់ក្នុងក្រុងកំពង់ឆ្នាំង យើងនឹងចាប់ផ្តើមផែនការថ្មីបន្ត ធ្វើសួនច្បារតាមបណ្តោយទន្លេប្រវែង ១៦ គ.ម ទុកជាប្រវត្តិសាស្ត្រ»។ ឯកឧត្តមអភិបាល បានបន្ថែមថា «ចាំសុំការអនុញ្ញាតដល់ថ្នាក់ដឹកនាំ ដើម្បសុំដាក់ឈ្មោះសួននេះពីរាជរដ្ឋាភិបាល»។ លើសពីនេះ ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលខេត្តបានត្រៀមធ្វើសួនច្បារនៅបឹងធំ មុខវត្តយាយទេព ដោយរៀបចំទីនោះឱ្យក្លាយជាសួនសាធារណៈ ជុំវិញបឹងដែលមានទំហំជាង ២០០០ហិកតាផងដែរ។
អានបន្ថែមរដ្ឋកំពុងជំរុញការសិក្សាពីផលប៉ះពាល់លើគម្រោងអភិវឌ្ឍកោះថ្មី ខេត្តព្រះសីហនុ
អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាវាយតម្លៃផលប៉ះពាល់ លើគម្រោងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិលើកោះថ្មីដែលមានផ្ទៃដីសរុប ១៦៦៨ ហិកតា របស់ក្រុមហ៊ុន HTTH Island Investment Co., LTD.។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាលរង បានឱ្យដឹងថា ក្រុមហ៊ុននេះ នឹងអភិវឌ្ឍលើកោះថ្មី ដែលស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយវិនិយោគក្នុងគោលដៅជាអេកូទេសចរណ៍។ ឯកឧត្តមអភិបាលរង បានបន្ថែមថា គម្រោងនេះ នឹងប្រើប្រាស់ទឹកប្រាក់ជាង ៤លានដុល្លារអាមេរិក ក្នុងរយៈពេល ០៣ឆ្នាំដំបូង។ តាមរយៈអភិវឌ្ឍនគម្រោងនេះ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងនោះ ការចូលរួមចំណែកក្នុងកិច្ចការពារធនធានធម្មជាតិ អភិវឌ្ឍសេដ្ឋកិច្ច ជំរុញអេកូទេសចរណ៍ ព្រមទាំងផ្តល់ការងារសម្រាប់ប្រជាពលរដ្ឋតំបន់នោះផងដែរ។
អានបន្ថែមរដ្ឋជំរុញអនុវត្តគម្រោងគ្រប់គ្រងសំរាម ដើម្បរៀបចំខេត្តនេះឱ្យសមជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់ពិភពលោក
រដ្ឋបាលខេត្តសៀមរាប កំពុងជំរុញអនុវត្តគម្រោងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងនៅតាមទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ដែលនេះជាផែនការមួយជួយជំរុញនិងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យសក្កិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ នេះបើតាមសិក្ខាសាលារៀបចំផែនការសម្រាប់គម្រោងនេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ ទទួលបានកិច្ចសហប្រតិបត្តិការពីក្រសួងបរិស្ថាន និងភ្នាក់ងារប្រតិបត្តការអាល្លឺម៉ង (GIZ) ដែលគម្រោងនេះអនុវត្តនៅក្នុងប្រទេសគោលដៅចំនួន ៤នៅតាមបណ្តាប្រទេសអាស៊ានរួមមាន កម្ពុជា ឡាវ វៀតណាម ថៃ។ ដោយអនុវត្តរយៈពេល ០៤ឆ្នាំ គម្រោង AMUSE ប្រើប្រាស់ថវិកាប្រមាណ ៦លានអឺរ៉ូ ស្មើនឹងជាង ៦,៥ លានដុល្លារអាមេរិក ដែលផ្តោតសំខាន់ទៅលើ៖ សម្រាលសម្ពាធលើប្រព័ន្ធសាធារណៈដែលមានស្រាប់ កាត់បន្ថយផលប៉ះពាល់/បន្ទុកទៅលើបរិស្ថាន ដាក់បញ្ចូលការគ្រប់គ្រងសំណល់នៅក្នុងច្បាប់ និងយុទ្ធសាស្រ្តជាតិ ធានាបាននូវភាពទាក់ទាញនៃវិស័យទេសចរណ៍ដែលមានសាៈសំខាន់ខាងសេដ្ឋកិច្ច។ កន្លងមក រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការគិតគូរ និងយកចិត្តទុកដាក់ផងដែរ ក្នុងជំរុញនិងលើកកម្ពស់សោភ័ណភាព អនាម័យ នៅក្នុងទីក្រុងទាំងមូលឱ្យសក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលខេត្ត បានរៀបចំកែលម្អសោភ័ណភាពក្រុង តាមរយៈការដាំកូនឈើ រៀបការ៉ូឡា ដាំស្មៅ ដាំផ្កាភ្លើងបំភ្លឺសាធារណៈក្នុងក្រុង ប្រព័ន្ធចម្រោះ ទឹកកខ្វក់ ។ល។ ទន្ទឹមនឹងនោះផងដែរ រដ្ឋបាលខេត្តក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នករំលោភបំពានតំបន់ការពារធម្មជាតិ […]
អានបន្ថែមវិមាន « រូបពីរ» រំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានសាងសង់ឡើងវិញ នៅភ្នំពេញ
រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានរៀបចំសាងសង់ឡើងវិញវិមាន «រូបពីរ» រំលឹកដល់អ្នកដែលទទួល អនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ នៅមុខស្ថានទូតបារាំងនៅទីក្រុងភ្នំពេញ ដើម្បីជាការរំលឹកដល់ការពលីកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។ ពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ក្រោមវត្តមានឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម Olivier Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្រ្តីអឺរ៉ុបនិងកិច្ចការបរទេសបារាំង។ វិមានរំលឹកដល់អ្នកពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ នេះ គឺដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំង។ វិមាននេះ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន ៣ថ្នាក់ ធ្វើអំពីបេតុង ក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប ១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត និងកម្ពស់សរុប ១២,៧៤ ម៉ែត្រ ដោយមាន បដិមាទាហានខ្មែរ-បារាំង សាងសងតាមរចនាសិល្បៈខ្មែរ ៕ (អានបន្ថែម)
អានបន្ថែម