វិស័យទេសចរណ៍ និងកន្លែងដើរលេង
អាកាសចរណ៍ចិន-កម្ពុជានៅមិនទាន់បន្ដ ទោះចិនបើកប្រទេសហើយក្តី
ក្រោយប្រទេសចិនប្រកាសបើកប្រទេសរបស់ខ្លួនឡើងវិញ ស្ថានភាពការហោះហើររវាងប្រទេសកម្ពុជា និងចិន គិតត្រឹមខែមករា ឆ្នាំ២០២៣នេះ នៅមិនទាន់មានការវិវត្តគួរឲ្យកត់សម្គាល់នៅឡើយដោយកម្ពុជាត្រូវរង់ចាំមើលកត្តាមួយចំនួន ទើបអាចវាយតម្លៃពីការងើបឡើងវិញនៃទីផ្សារនេះ។ បើយោងតាមទិន្នន័យរបស់លេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២២ កន្លងមក កម្ពុជាមានជើងហោះហើររវាងចិន និងកម្ពុជាចំនួន៣០ជើងក្នុងមួយសប្តាហ៍ (កូតាកំណត់ដោយភាគីចិន) មានន័យថាក្រុមហ៊ុនអាកាសចរណ៍ខ្មែរចេញទៅប្រទេសចិនចំនួន១៥ ក្នុងមួយសប្ដាហ៍ និងក្រុមហ៊ុនអាកាសចរណ៍ចិនអាចធ្វើការហោះហើរមកកាន់ប្រទេសកម្ពុជា ចំនួន១៥ជើងក្នុងមួយសប្ដាហ៍ដូចគ្នាផងដែរ។ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៦ កំពុងហោះហើរចេញ-ចូលកម្ពុជា បន្ទាប់ពីចិនបានប្រកាសបើកប្រទេសចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ លោកបានបន្តថា ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ។ ប៉ុន្តែ ស្ថានភាពអាកាសចរណ៍រវាងប្រទេសទាំងពីរនៅមិនទាន់ប្រាកដប្រជានោះទេ ដោយសារក្រុមហ៊ុនចិនទាំងនោះបានត្រឹមស្នើសុំទីចំណតបំរុងប៉ុណ្ណោះ ដែលមិនមែនជាសូចនាករច្បាស់លាស់ ដូច្នេះកម្ពុជាត្រូវរាប់ចំនួនការស្នើសុំការអនុញ្ញាតិចុះចត ទើបអាចវាយតម្លៃជាក់លាក់បាន។ លោកបានគូសបញ្ចាក់ថា “ប្រទេសកម្ពុជា ក៏បានស្វាគមន៍ដល់ការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនចិន ពីខេត្តសក្តានុពលទាំងឡាយមកកាន់ប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលយើងមិនទាន់ដឹងច្បាស់ គឺចំនួនជើងហោះហើរ ដោយសារយើងពិនិត្យមើលឃើញមាននិន្នាការស្នើសុំទីចំណតបំរុងឡើងវិញ តែយើងមិនអាចរាប់បានទេ ដោយសារការសុំទីចំណតបំរុង មិនមែនជាសូចនាករជាក់លាក់នោះទេ។ យើងរង់ចាំមើលការស្នើសុំការអនុញ្ញាតិចុះចតសិន ទើបអាចរាប់បានថាជាចំនួនជាក់លាក់”។ លោកបានបញ្ជាក់ថា ដោយការលុបចោលនូវគោលនយោបាយសូន្យកូវីដ ដោយគ្មានការកំណត់កូតាទៀត […]
អានបន្ថែមKOICA បានអនុម័តគម្រោង ៣លានដុល្លារ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងជំហានទី២
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសម្រេចបង្កើតគម្រោងថ្មីតម្លៃ ៣លានដុល្លារអាមេរិក ដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ រយៈពេល ៥ឆ្នាំ ដែលចាប់អនុវត្តពីឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ KOICA និង UNESCO។ គម្រោងជំហានទី២ នេះ នឹងផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និងការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។ មួយវិញទៀត ថវិកាជំនួយដែលបានអនុម័តសម្រាប់ជំហានទី២ នេះ មានចំនួនច្រើនជាងជំហានទី១ ចំនួន ១លានដុល្លារអាមេរិក និងមានរយៈពេលអនុវត្តច្រើនជាងមុនចំនួន ១ឆ្នាំ។ គួរបញ្ជាក់ថា កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។
អានបន្ថែមខេត្តបាត់ដំបងជាប់ជាទីក្រុងល្អស្អាតជាងគេក្នុងពីធីឆ្លងឆ្នំាសកល២០២២
ខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២» ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត កាលពីថ្ងៃទី១០ មករា ២០២៣។ កម្មវិធីនេះត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ (៣១ធ្នូ២០២២ ដល់ ០២មករា ២០២៣) តាមរយៈការបោះឆ្នោតគាំទ្រពីសាធារណៈជនទូទៅ លើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacheancity.gov.kh/ ។ ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុត ក្នុងរួមមាន៖ ខេត្តបាត់ដំបងជាប់លំដាប់លេខ១, ខេត្តព្រះសីហនុជាប់លំដាប់លេខ២ និង ខេត្តសៀមរាបជាប់លំដាប់លេខ៣។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នឹងរៀបចំពិធីប្រគល់ពានរង្វាន់ជូលដល់ជ័យលាភីទាំងបីនៅថ្ងៃទី២៧ កុម្ភៈ ២០២៣ ខាងមុខនេះ។
អានបន្ថែមសណ្ឋាគារអរន្តជាតិលំដាប់ពិភពលោក IBIS គ្រោងបើកដំណើរការនៅកម្ពុជា នៅដើមឆ្នាំនេះ
ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារ អាយប៊ីសភ្នំពេញ (Ibis Budget Phnom Penh Riverside) ដំបូងបង្អស់នៅប្រទេសកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ នេះ។ បើយោងតាមសារព័ត៌មាន Travel News Asia ចេញផ្សាយកាលពីសប្ដាហ៍កន្លងមក បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ គឺជាម្ចាស់សណ្ឋាគារថ្មីមួយនេះ។ លោក ប៊ុន គានអ៊ាប តំណាងក្រុមហ៊ុន OCIC Group ទទួលបន្ទុកភាពជាដៃគូជាមួយ Accor បានមានប្រសាសន៍ថា ៖ «យើងរីករាយដែលបើកឱកាសឱ្យអ្នកធ្វើដំណើរអាជីវកម្ម និងលំហែរកាយ ទទួលបានជម្រើសស្នាក់នៅតម្លៃសមរម្យថ្មីមួយ នៅកណ្តាលនៃរាជធានីភ្នំពេញ»។ យ៉ាងណាក្តី លោកនៅមិនបាបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា ការបើកដំណើរការសាកល្បងគ្រោងធ្វើឡើង នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣នេះ។ ក្រុមហ៊ុន Accor ជាប្រតិបត្តិករអន្តរជាតិឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានសណ្ឋាគារចំនួន៥ ក្រោមម៉ាកយីហោរបស់ខ្លួន រួមមាន Sofitel, Raffles, […]
អានបន្ថែមត្រឹមឆ្នាំ២០២២ ធនាគារSME កម្ពុជា បានផ្តល់កម្ចីជាង ៤១លានដុល្លារដល់អាជីវកម្មទេសចរណ៍ ២៩១ទីតាំង
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់កម្ចីចំនួន ៤១,៥២ លានដុល្លារអាមេរិក ស្មើនឹង ២៧,៦៨% ដល់អាជីវកម្មទេសចរណ៍ចំនួន ២៩១ទីតាំង។ នេះបើតាមការប្រកាសឱ្យដឹងពីធនាគារនេះ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ កម្ចីនេះដែរ ស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ដែលមានថវិកាសរុបប្រមាណ ១៥០លានដុល្លារអាមេរិក។ ក្នុងនោះ ហិរញ្ញប្បទានដែលបានផ្តល់រួមមាន អាជីវកម្មសណ្ឋាគារមាន ២៦% ខណៈអាជីវកម្មផ្ទះសំណាក់មាន ២៨% អាជីវកម្មភោជនីយដ្ឋានមាន ៣២% និងអាជីវកម្មគាំទ្រវិស័យទេសចរណ៍មាន ១៤% ដោយនៅក្នុងនោះមានសហគ្រិនជាស្ត្រី ៤៣%។ ទន្ទឹមនឹងនេះផងដែរ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏បានផ្តល់កម្ចីទំហំប្រមាណ ៨៩លានដុល្លារអាមេរិក ដែលភាគច្រើនជាកម្ចីខ្វះទ្រព្យធានាដល់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម សម្រាប់ធ្វើជាទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម។ (អានបន្ថែម) ក្នុងទិសដៅស្តារវិស័យសហគ្រាសធុនតូច និងមធ្យមនេះ រាជរដ្ឋាភិបាលកម្ពុជា បានគ្រោង និងបានទម្លាក់ថវិកាចំនួនជាង ៥០០លានដុល្លារអាមេរិក […]
អានបន្ថែមរដ្ឋកំពុងកែប្លង់អភិវឌ្ឍកោះពស់ ទៅជាតបន់ទេសចរណ៍ដ៏សម្បូរបែបស្តង់ដារអន្តរជាតិ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC និងរដ្ឋបាលខេត្តព្រះសីហនុ កំពុងធ្វើការកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ដែលជាកោះមួយនៅកៀកដីគោកនៃក្រុងព្រះសីហនុ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ គោលបំណងនៃការកែសម្រួលប្លង់គោល គឺដើម្បីប្រែក្លាយកោះពស់ទៅជាគោលដៅទេសចរណ៍ដ៏សម្បូរបែបស្តង់ដារអន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន កោះពស់ ខេមបូឌា អ៊ិនវេសមេន គ្រុប អិលធីឌី ធ្វើការវិនិយោគកោះមរកត លើទំហំផ្ទៃដីប្រមាណ ១១៦ ហិកតា ដែលមានទីតាំងស្ថិតនៅកោះពស់នេះ ដែលគ្របដណ្តប់ដោយព្រៃធម្មជាតិ និងតំបន់ឆ្នេរលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រនៅភាគខាងជើង។ កន្លងមក ក្រុមហ៊ុន បានសាងសង់ស្ពានឆ្លងសមុទ្រប្រវែងជាង ៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
អានបន្ថែមគម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ
គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងសាងសង់ឡើងក្នុងតំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ខេត្តកំពត។ ដោយមានកម្ពស់ ១០៨ម៉ែត្រ ពុទ្ធបដិមានេះ នឹងក្លាយជាព្រះពុទ្ធបដិមាដ៏ធំបំផុត ក្នុងចំណោមប្រទេសទាំង១០ របស់អាស៊ាន ដើម្បីបម្រើជាទីសក្ការៈបូជា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ នៅក្រុងបូកគោ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ នឹងត្រូវចំណាយថវិកាប្រមាណ ៣០ ទៅ ៤០លានដុល្លារអាមេរិក ដែលនឹងប្រើពេលកសាងរយៈពេល ៤ឆ្នាំ និងត្រូវបានផ្ដួចផ្ដើមគំនិតដោយក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់។
អានបន្ថែមរូបសំណាក់ “រូបពីរ” ដំណាងសាមគ្គីភាពកម្ពុជា-បារាំង នឹងត្រូវសង់ឡើងវិញនៅភ្នំពេញ
រូបសំណាក់ “រូបពីរ” ឬ Monument aux Morts ជាភាសាបារាំង ដំណាងពីសាមគ្គីភាពរវាងកម្ពុជា និងបារាំង ដែលត្រូវបានវាយកម្ទេចចោល ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ នឹងត្រូវសាងសង់ឡើងវិញ ស្ថិតនៅមុខស្ថានទូតបារាំង ក្បែរវង្វង់មូលគួចកានុង ស្ពានជ្រោយចង្វារ។ គម្រោងសាងសង់ឡើងវិញ រូបសំណាក់នេះ ត្រូវបានលើកឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron នាទីក្រុងបារីស កាលពីថ្ងៃទី១៣ ខែធ្នូ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី១៤ ខែធ្នូ។ សម្តេចតេជោ លើកឡើងថា រូបសំណាកនេះត្រូវបានប្រទះឃើញ៣ថ្ងៃមុន ដំណើរសម្តេចតេជោទៅកាន់ប្រទេសបារាំង។ សម្តេចតេជោ បានថ្លែងថា៖«ខ្ញុំបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង»។ សូមបញ្ជាក់ថា រូបសំណាកនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។ សព្វថ្ងៃនេះចំណែកខ្លះស្ថិតនៅសារមន្ទីរជាតិ ក្រុងភ្នំពេញ។
អានបន្ថែមកម្ពុជាសហការនិងសមាជិកឆ្នេរផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍឆ្នេរឱ្យមាននិរន្តរភាព
កម្ពុជា នឹងខំពង្រីកកិច្ចសហការជាមួយសមាជិកឆ្នេរផ្សេងៗទៀត ដើម្បីធានាការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួនបន្ថែមទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នៅថ្ងៃទី១៣ ខែធ្នូ ២០២២។ ឯកឧត្ដមរដ្ឋមន្រ្តីបានលើឡើងថា ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ្រកម្ពុជា។ លើសពីនេះ ឯកឧត្ដមបន្ថែមថា កម្ពុជានឹងខិតខំបំពេញបេសកកម្មមួយនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងខំពង្រីកកិច្ចសហការផ្សេងៗរវាងឆ្នេរសមុទ្រកម្ពុជា និងឆ្នេរសមាជិកផ្សេងទៀត ដើម្បីធានា ការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួន ពិសេសជួយជំរុញដំណើរការប្រកបដោយប្រសិទ្ធភាពរបស់លេខាធិការដ្ឋានក្លិបឆ្នេរសមុទ្រផងដែរ។ សូមជម្រាបដែរថា ឆ្នេរសមុទ្រកម្ពុជាត្រូវបានបញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្នុងឱកាសមហាសន្និបាតលើកទី៧របស់ក្លិបឆ្នេរនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់ (Senegal) ក្រោមឈ្មោះរួមតែមួយគឺ «ឆ្នេរសមុទ្រកម្ពុជា Cambodia Bay» ហើយត្រូវបានប្រសិទ្ធនាមថា «ឆ្នេរសមុទ្រកម្ពុជា ឬ តារារះនាទិសនិរតី»៕
អានបន្ថែមសម្តេចតេជោ ជំរុញអាជ្ញាធរពាក់ព័ន្ធរៀបចំសារៈមន្ទីរឆ្នេរនៅក្រុងព្រះសីហនុ
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ។ នេះបើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក។ ក្នុងការពិនិត្យលទ្ធភាពនេះ សម្តេចតេជោ បានស្នើដល់ប្រធានក្លឹប និងសមាជិកក្លឹបឆ្នេរសមុទ្រ ជួយចែករំលែកអំពីបទពិសោធន៍ និងដំណើរការនៃការរៀបចំសារៈមន្ទីររបស់ខ្លួនផងដែរ។ ក្រៅពីនេះ សម្តេចក៏បានស្នើក្រសួងទេសចរណ៍សហការជាមួយក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក សិក្សារៀបចំឱ្យមាននូវស្ថាប័នអង្កេតទេសចរណ៍សម្រាប់ឆ្នេរ ដើម្បីជាយន្តការស្ថាប័នមួយបន្ថែមទៀត ក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រ ដូចដែលសមាជិកក្លឹបផ្សេងទៀតបានរៀបចំ។ គួរបញ្ជាក់ថា ថ្មីៗនេះកម្ពុជាទើបបានប្រកាសមានឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២ ក្នុងនោះកម្រិតល្អណាស់មាន ៦ឆ្នេរ និងកម្រិតមធ្យមមាន ៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន ២៧ឆ្នេរ នៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។ (អានបន្ថែម)
អានបន្ថែម