កម្ពុជាមានឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២

ប្រទេសកម្ពុជា មានឆ្នេរចំនួន១១ ជាប់ជ័យលាភីជាឆ្នេរខ្សាច់កម្សាន្តស្អាតប្រចាំឆ្នាំ២០២២ ក្នុងនោះកម្រិតល្អណា​​ស់មា​ន ៦ឆ្នេរ និងកម្រិតមធ្យមមាន ៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន២៧ឆ្នេរនៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា​។ ជ័យ​លាភីនេះ បានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅការអបអរសាទរពិធី​បុណ្យសមុទ្រលើកទី៩ ជុំទី៣ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ បើតាមលោក លោក មុំ បូវីល លេខាធិការក្រុមការងារទទួលបន្ទុកតាមដាននិងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គ​ដ្ឋានគណៈក​ម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានឱ្យដឹងថា ក្រុមការងារ បានចុះត្រួតពិនិត្យ និ​ង​វាយតម្លៃឆ្នេរបេក្ខភាពចំនួន ២៧នៅតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះនៅខេត្តកែបមានចំនួន ៦ឆ្នេរ ខេត្តកោះកុងចំនួន ៥ឆ្នេរ និងខេត្តព្រះសីហនុចំនួន ១៦ឆ្នេរ។ ក្រោយពីការត្រួតពិនិត្យ ក្រុមការងារបានសម្រេចឱ្យ  ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាតកម្រិ​ត​ល្អណាស់មានចំនួន ៦ឆ្នេរ រួមមាន ខេត្តកែបមាន២ឆ្នេរ គឺ ឆ្នេរកែប និងឆ្នេរកោះទន្សាយ ចំណែកខេត្តព្រះសីហនុមាន ៤ឆ្នេរ គឺឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរឋានសួគ៌។ ដោយឡែក ឆ្នេរខ្សាច់កម្សាន្តដែលទទួលបានចំណាត់ថ្នាក់ជាឆ្នេរស្អាតកម្រិតមធ្យមមានចំនួន៥ឆ្នេរ រួមមាន ខេត្តកោះកុងមាន ១ឆ្នេរ គឺ ឆ្នេរកោងកាង ចំណែកខេត្តព្រះសីហនុមាន […]

អាន​បន្ថែម

កម្ពុជាស្នើឱ្យមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈធំ

កម្ពុជា បានស្នើទៅជប៉ុនជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទី​ក្រុង​​ភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីអំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ នេះបើតាមជំនួបរវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសាហឺរ៉ូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឱ្យបើកជើងហោះហើរឡើងវិញនេះ គឺដោយសារបច្ចុប្បន្ន ជប៉ុនបាន​បើកឡើងវិញ​នូវការ​ហោះ​ហើរត្រង់ទៅមកជាមួយប្រទេសផ្សេងៗមួយចំនួនទៀត ដូចជាប្រទេសថៃ វៀតណាមជាដើម។ ហេតុដូច្នេះហើយ កម្ពុជាក៏បានស្នើឱ្យប៉ុនបន្តកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូននេះជាមួយកម្ពុជាឡើងវិញ ដើម្បីជំរុញ​កំណើន​ទេសចរ​ទៅមករវាងប្រទេសទាំងពីរផងដែរ។ ជាការឆ្លើយតប ឯកឧត្ដមឯកអគ្គរាជទូតជប៉ុនបានសន្យារ នឹងនៅតែបន្តខិតខំ ដើម្បីពង្រីកទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាតទៅមុខទៀត ពិសេសគឺពាក់ព័ន្ធនឹង​ការជំរុញជើងហោះហើ​រត្រង់ឡើង​វិញ​រប​ស់ក្រុមហ៊ុនអាកាសចរណ៍ ANA មកកាន់កម្ពុជា។ គួរជម្រាបថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២២នេះ នៅប្រទេសជប៉ុនទ​ទួលបានភ្ញៀ​វទេសចរក​ម្ពុជាប្រ​មាណ​ជាង​៧,០០០​នាក់ ខណៈកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន​ប្រមាណជាង១៩,០០០នាក់ ក្នុងរយៈពេលដូចគ្នា។  

អាន​បន្ថែម

អាជ្ញាធរនឹងសង់វិមានឯករាជ្យ សួន និងផ្សាររាត្រី ដើម្បីបង្កើនចំនុចទាក់ទាញក្នុងក្រុងបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី​បាត់​ដំ​ប​ងថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់មុខមាត់ក្រុងបាត់ដំបង​ឱ្យមាន​សោភ័​ណ​​​ភា​ព​​កាន់​តែ​ស្រស់ស្អាតជាងមុន។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន​លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯករាជ្យ និងសួនសម្ដេច​ក្រឡាហោម​វិមានឯករាជ្យលើទីតាំងចាស់នៃផ្សាររាត្រីបាត់ដំបង និងវិថីម្ហូបអាហារ។ ចំណែកទីតាំងផ្សាររាត្រីបាត់ដំបងថ្មី រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការសាងសង់នាពេលខាងមុខ​ដ៏ខ្លី​នេះ​ផង​ដែរ​ ដែលមានចំងាយប្រមាណជា ៥០០ម៉ែត្រពីសួនសម្ដេចក្រឡាហោម​វិមានឯករាជ្យ។ ដោយឡែក វិមានឯករាជ្យ និងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ គឺសាងសង់ឡើង​ដើម្បីឱ្យភ្ញៀវទេសចរ​ដើរ​កំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងការរៀបចំសួនច្បារថ្មី ដែលមានមុខងា​រច្រើននៅក្នុងសួ​ន​ច្បា​រ​នោះ​ផងដែរ។ កាលពីកន្លងមកអាជ្ញាធរខេត្តបាត់ដំបង ក៏ធ្លាប់ធ្វើការស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយអភិរក្សសំណង់អគារ​បុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរមកទស្សនាកំសាន្តផងដេរ។​ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មី៤ តម្លៃ ១៧១.៩លានដុល្លារ នៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៧១.៩លានដុល្លារអាមេរិក ដើម្បីសង់សណ្ឋាគារផ្កាយ៥ និងបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- ក្រុមហ៊ុន MARITIME CITY CO., LTD វិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ (មាន៥៨២បន្ទប់) មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។   ២- ONEPLUS NEW MATERIAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។ ៣- JINLAI TEXTILES CO., LTD គម្រោងបង្កើតរោងចក្រផលិតភួយ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន […]

អាន​បន្ថែម

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេញ និងខេត្តព្រះសីហនុ   គ្រោងនឹង​បើកការ​ដ្ឋានសា​ង​​សង់​សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅថ្ងៃទី២៤ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ២០២២ នេះ។ គម្រោងសាងសង់នេះ នឹងត្រូវចំណាយប្រមាណចំនួន ១១លានអឺរ៉ូ (ជាង១១ លានដុល្លាដុល្លារអាមេរិក) ដែ​ល​ជា​កម្ចីហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)។ នេះ​បើ​​តាមជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋ​​មន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី Boucher Sandrine នាយិកា​ទីភ្នាក់​ងា​របារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) កាលពីថ្ងៃទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីនេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ( AFD) ក៏បានផ្តល់ជំនួយប្រមាណ ១,៥លានអឺរូ (ជាង ១,៥ លាន​ដុល្លា​រអាមេរិក) ដល់ការពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ផងដែរ។ ក្រៅពីការជួយសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) នេះ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ​បា​ន​គាំ​ទ្រ​ដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពទាំងស្ថាប័ន និងបុគ្គលិកក្នុងវិស័យទេសចរណ៍។ បើតាមជំនួបនេះ AFD អាចនឹងបន្តជួយក្នុងការបង្កើតសា​លាជាតិនេះនៅតាមបណ្តា​ខេត្តសក្តានុពលដ៏ទៃ​ទៀត​ផង​ដែ​រ។

អាន​បន្ថែម

រដ្ឋបន្តលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ និងសណ្ឋាគារដល់ខែធ្នូ ២០២២

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ០៣ខែបន្ថែមទៀត ចាប់គិត​ពី​​ខែ​តុលា ​ដល់​ខែ​ធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ រដ្ឋបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះ​សំណា​ក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែម​ទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២ ។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់​ការគ្រប់​គ្រង​​អាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនេះ ។ ជាមួយគ្នានេះផងដែរ រដ្ឋបានលើកលែងការបង់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ ផ្ទះ​សំណា​ក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មាន​សកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

អាន​បន្ថែម

កម្ពុជា-វៀតណាមគ្រោងនឹងតភ្ជាប់គោលដៅទេសចរណ៍ថ្មីតាមរយៈផ្លូវសមុទ្រ

ប្រទេសកម្ពុជា-វៀតណាម បានអនុម័តផែនការសកម្មភាពដោយតភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និង​កសាង​កញ្ចប់ទេសចរណ៍នាវារួមគ្នា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេ​សចរណ៍​សមុទ្រ​ខាង​ត្បូង ជាពិសេសផ្លូវសមុទ្រថ្មី គឺកំពង់ផែទេសចរណ៍កំពត និងកំពង់ផែទេសចរណ៍ Bai Vong។ កន្លងមកភាគីទាំងពីក៏ធ្លាប់ពិភាក្សាអំពីផែនការនេះផងដែរ (អានបន្ថែម) នេះបើតាមកិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា-វៀតណាមលើកទី៣ កាល​ពី​ថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០២២។ លើសពីនេះ ភាគីទាំងពីរ បានអនុម័តផែនការសកម្មភា​ពរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ២០២៣​-២០២៤ ដែលផ្តោតលើកិច្ចប្រតិបត្តិការសំខាន់ចំនួន ០៦ទៀត រួមមាន៖ ១)-ពង្រឹងការសម្របសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២)-ការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ ៣)-ការចែករំលែកបទពិសោធន៍ និងព័ត៌មាន ៤)-ការអភិវឌ្ឍន៍និងការតភ្ជាប់ផលិតផលទេសចរណ៍រវាងប្រទេសទាំងពីរ ដូចជាការចូលរួមចែករំលែកបទ​ពិសោធន៍​ដល់ ការអភិវឌ្ឍន៍កសិទេសចរណ៍ ដោយផ្តោតជាពិសេសលើការរៀបចំសួនផ្កា និងសួនដំណាំ និង​កា​រអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីផ្សេងទៀតនៅក្នុងខេត្តមណ្ឌលគិរី ស្របតាមផែនការ​មេអភិវ​ឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ៥)-ជំរុញព្រឹត្តិការណ៍ទេសចរណ៍កីឡា ដូចជា កីឡាវាយកូនហ្គោល ប្រណាំងកង់ កីឡាលើ​ឆ្នេរសមុទ្រ​និង​កីឡា​លើទឹក រៀងរាល់ឆ្នាំក្នុងប្រទេសទាំងពីរ ៦)-រួមគ្នាជំរុញទេសចរណ៍ម្ហូបអាហារ។ គួរបញ្ជាក់ផងដែរ បើតាមក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កំណើនទេសចរវៀតណាម​មកកម្ពុជា​មានការ​កើន​ឡើង​គួរឲ្យកត់សម្គាល់ ដោយ ៨ខែដើមឆ្នាំ២០២២នេះ ទេសចរវៀតណាមប្រមាណ ២៤ម៉ឺននាក់បានមកកំសាន្ត​នៅ​កម្ពុជា កើនឡើងជាង៣០០០%ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

អាន​បន្ថែម

កំពង់ផែទេសចរណ៍ខេត្តកំពត តម្លៃជាង ៩លានដុល្លារ​ បញ្ចប់ការសាងសង់ជាស្ថាពរ

គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។ វឌ្ឍនភាពនៃគម្រោងសាងសង់នេះ​ ត្រូវបានលើកឡើងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៧ ខែតុលា។ គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ស្ថិតលើផ្ទៃដីទំហំ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨។ កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវទឹក និងផ្លូវសមុទ្ររវាងកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ និងផ្តល់អនុសាសន៍សំខាន់ៗដែលជាដំណោះស្រាយចាំបាច់លើបញ្ហាប្រឈមមួយចំនួន ដើម្បីឱ្យកំពង់ផែនេះអាចដំណើការបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសថ្នាក់ដឹកនាំបានណែនាំឱ្យបញ្ចប់ការរៀបចំឯកសារចាំបាច់មួយចំនួន ដើម្បីស្វែងរកក្រុមហ៊ុនឯកជនជាដៃគូចូលធ្វើប្រតិបត្តិការឱ្យបានឆាប់ មុននឹងសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីនេះជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋចេញគោលការណ៍ថ្មីសម្រាប់ការអនុវត្តគម្រោងទេសចរណ៍ធម្មជាតិតូចជាង១០ហិកតា

ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ បានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់សំខាន់ចំនួន២ គឺតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ នេះបើយោងតាមសក្ខាសិលាកាលពីថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០២២។ ឯកឧត្តម រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា “ការរៀបចំគោលការណ៍ណែនាំបច្ចេកទេស គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការតម្រង់ទិស និងចង្អុលបង្ហាញអំពីដំណើរការបំពេញបែបបទនីតិវិធី ការរៀបចំ និងអនុវត្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់ដី ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវការរៀបចំផលិតផល និងសេវាទេសចរណ៍ធម្មជាតិប្រកបដោយទទួលខុសត្រូវ។ ជាមួយគ្នានេះដែរ លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោក បានឱ្យដឹងដែរថា គម្រោងនិរន្តភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជា គឺក្នុងគោលបំណងក្នុងការលើកកម្ពស់គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ លោកស្រីបន្តថា គម្រោងនេះ មានសមាសភាពចំនួន៣ គឺទី១_រៀបចំគម្រោងក្នុងការគ្រប់គ្រង ទី២_ការរៀបចំឱកាសក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទី៣_ការផ្សារភ្ជាប់ទីផ្សារ។ សូមបញ្ជាក់ថា បើតាមក្រសួងបរិស្ថាន បានឱ្យដឹងថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០% នៅក្នុងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ។ ដោយឡែក បើតាមប្រភពដដែល បានបញ្ជាក់ដែរថា គិតមកដល់ពេលនេះ […]

អាន​បន្ថែម

គម្រោងអភិវឌ្ឍតម្លៃជាង ១៧ លានដុល្លារ នឹងត្រូវសាងសង់នៅកោះត្បាល់ នៃខេត្តកែប

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” បោះទុន ១៧ លានដុល្លារ បង្កើតគម្រោងអភិវឌ្ឍធំមួយ លើកោះត្បាល់ ក្នុងក្រុងកែប។ គម្រោងនេះនឹងអាចបង្កើតការងារបានចំនួន ១០៥កន្លែង ប៉ុន្តែក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងអភិវឌ្ឍជាអ្វីខ្លះនោះទេ។ កោះត្បាល់ ស្ថិតនៅចង្ងាយជាងមួយគីឡូម៉ែត្រភាគអាគ្នេយ៍នៃកោះទន្សាយ ហើយមានប្រវែងមួយពាន់ម៉ែត្រ និងទទឹង ៦០០ម៉ែត្រ។ គួបញ្ជាក់ថា កោះទន្សាយ ក៏កំពុងអភិវឌ្ឍដោយក្រុមហ៊ុន ទ្រី ភាព ផងដែរ ក្រោមទុន១៣០ លានដុល្លារ។ គម្រោងនេះជាគម្រោងអភិវឌ្ឍចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា ខណៈការសាងសង់បានចាប់ផ្តើមដំណើរការជាបណ្ដើៗតាំងពីឆ្នាំ ២០២១ មកម្លេះ។

អាន​បន្ថែម