JLL៖ ការវិនិយោគអលចនទ្រព្យប្រភេទសណ្ឋាគារនៅអាស៊ីនឹងមានសន្ទុះខ្លាំងឆ្នាំ ២០២២

ការវិនិយោគអចលនទ្រព្យប្រភេទសណ្ឋាគារនៅអាស៊ីប៉ាស៊ីហ្វិកនឹងបន្តងើបឡើងវិញក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២២  និងមានសន្ទុះខ្លាំងនៅឆ្នាំ ២០២៣  ខណៈក្នុងអំឡុងពេល២ ឆ្នាំនេះ អ្នកវិនិយោគគ្រោងនឹងចាក់ដើមទុនជាច្រើនក្នុងវិស័យនេះ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីវិបត្តិកូវីដមក។ បើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន JLL’s Hotels & Hospitality Group ការវិនិយោគអលចនទ្រព្យប្រភេទសណ្ឋាគារនៅជុំវិញពិភពលោកនឹងកើន ៨០% ក្នុងឆ្នាំ ២០២២។ របាយការណ៍ដដែលបានបន្ថែមថា ២០% នៃអ្នកវិនិយោគថាពួកគេនឹងដាក់ទុនពី ៥០០ លានដុល្លារ ទៅ ១ ពាន់លានដុល្លារអាមេរិក ទៅក្នុងវិស័យបដិសណ្ឋារកិច្ច ដែលកើនឡើង ៧% បើធៀបនឹងឆ្នាំ ២០២១  ឬកើន ១៦% បើធៀបនឹងឆ្នាំ ២០២០។ ក្នុងរយៈពេល៦ ខែ ខាងមុខនេះ  វិនិយោគិន ៥៧% ឆ្លើយថា គ្រោងនឹងវិនិយោគក្នុងប្រភេទអចលនទ្រព្យបែបសណ្ឋាគារសេវាកម្មពេញលេញ និងគ្រប់ជ្រុងជ្រោយ ខណៈ៨២% នៃអ្នកវិនិយោគឆ្លើយថា ពួកគេកំពុងផ្តោតលើឱកាសថ្មីៗក្រៅពីសណ្ឋាគារបែបធម្មតាៗ។ ដោយឡែក វិនិយោគិន ៣៤%ទៀត ថាពួកគាត់ចាប់អារម្មណ៍លើសណ្ឋាគារដែលមានភាពច្នៃប្រឌិត។ ទីក្រុងឡុងដ៍ តូក្យូ និងបូស្តុន […]

អាន​បន្ថែម

កម្ពុជានឹងអនុញ្ញាតិឱ្យពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែន ចូលទស្សនាអង្គរដោយគ្មានលិខិតឆ្លងដែន

រដ្ឋាភិបាលកម្ពុជា គ្រោងឱ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ ដោយមិនចាំបាច់មានលិខិតឆ្លងដែន ខណៈបច្ចុប្បន្នគណៈកម្មការអន្តរក្រសួងកំពុងពិចារណាលើរឿងនេះ។ នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។ ឯកឧត្ដម ថោង ខុន បានលើកឡើងអំពី សំណើស្នើទៅរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែនទេ)។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមហោ សារុន អនុប្រធាន គ.អ.ច.ទ ក៏បានបន្ថែមថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។ គួរបញ្ជាក់ថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន៖១.ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ។ ២.ខេត្តស្រីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ៣.ខេត្តសុរិន្ទ្រ (Surin) […]

អាន​បន្ថែម

ឌូបៃគ្រោងបង្កើតទីក្រុងបៃតង១០០% គ្មានឡាន ប្រើថាមពលស្អាត និងគ្មានផ្សែងពុល

ក្រុមហ៊ុនអភិវឌ្ឍន៍ URB ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ គ្រោងនឹងសាងសង់ទីក្រុងគ្មានកាបូន ១០០%  ពោលគឺគ្មានផ្សែងពុល គ្មានឡាន និងគ្មានថាមពលកខ្វក់ នៅក្នុងប្រទេសគុយវ៉ែត នេះបើយោងតាម ​​GCR កាលពីថ្មីៗនេះ។ មានទីតាំងនៅលើផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ ភាគខាងត្បូងនៃប្រទេសគុយវ៉ែត ទីក្រុងនេះមានឈ្មោះថា XZero។ ទីក្រុងនេះ នឹងកែច្នៃទឹក និងកាកសំណល់ទាំងអស់មកប្រើឡើងវិញ ខណៈលំនៅឋានជាង ៣ម៉ឺនខ្នង នឹងប្រើថាមពលកកើតឡើងវិញសុទ្ធ ១០០%។ XZero ក៏នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលថែទាំសុខភាព សាលាមត្តេយ្យ សាលារៀន និងវិទ្យាស្ថានផងដែរ។ អាហារក្នុងទីក្រុងនេះ នឹងត្រូវបានផ្តល់ដោយសួនសហគមន៍ អាងចិញ្ចឹមត្រី កសិដ្ឋានទឹកដោះគោ និងកសិដ្ឋានបៃតង។ អ្នករស់នៅទីនោះនឹងប្រើប្រាស់រថយន្តអគ្គិសនី និងរថយន្តស្វ័យប្រវត្តិ ទាំងអស់ផងដែរ ខណៈទីក្រុងក៏មានផ្លូវរត់ និងជិះកង់ចម្ងាយ ៣៥ គីឡូម៉ែត្រ និងផ្លូវជិះសេះ ៩ គីឡូម៉ែត្រ។ ទីក្រុងនេះ ក៏រោងចក្រថាមពលព្រះអាទិត្យដ៏ធំ និងស្ថានីយសាកថាមពលរថយន្តអគ្គិសនីជាច្រើន។      

អាន​បន្ថែម

ប្រេនសណ្ឋាគារប្រណីតនៅកម្ពុជា​  នឹងបើកសាខាក្រៅប្រទេសលើកដំបូងនៅឆ្នាំ២០២៣

ក្រុមហ៊ុនបដិសណ្ឋារកិច្ចល្បីនៅកម្ពុជា Shinta Mani  នឹងបើកសណ្ឋាគារប្រណីតកម្រិតខ្ពស់បំផុត ជាលើកដំបូងគេនៅក្រៅប្រទេស ឈ្មោះ(Shinta Mani Mustang) នៅ​តាមជ្រលងភ្នំហិមាល័យ ខ្ពង់រាបទីបេ នៃប្រទេសណេប៉ាល់។ សណ្ឋាគារ Shinta Mani Mustang មានបន្ទប់ ចំនួន ២៩បន្ទប់ ជាសណ្ឋាគារដ៏ប្រណីតបំផុត ដែលគ្រោងនឹងបើកនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣។ សាខាថ្មីនៃសណ្ឋាគារដ៏ទំនើបមួយនេះ នឹងត្រូវសង់នៅទីប្រជុំជន Jomsom ស្ថិតនៅលើផ្លូវមួយកន្លែងនៃតំបន់ Mustang ក្នុងប្រទេសនេប៉ាល់ ម្យ៉ាងទៀតត្រូវបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញ Bill Bensley។ ចំនុចពិសេសនៃទីតាំងសណ្ឋាគារនេះ គឺលាក់នៅក្នុងជ្រលង Kali Gandaki ចន្លោះជួរភ្នំ Annapurna និង Dhaulagiri ដែលជាជ្រលងជ្រៅបំផុតមួយ និងកន្លែងដ៏អស្ចារ្យបំផុតនៅលើពិភពលោក។ Shinta Mani Mustang នឹងក្លាយជាសណ្ឋាគារដែលផ្តល់ជាបទពិសោធន៍ថ្មីនិងអស្ចារ្យបំផុតសម្រាប់ភ្ញៀវដែលបានមកស្នាក់នៅទីនេះ ព្រោះរចនាបទ្មរបស់សណ្ឋាគារត្រូវបានរៀបចំឡើងជាមួយនិងទស្សនីយភាពដ៏ប្រណីត ៣៦០ដឺក្រេ ដែលអាចធ្វើឱ្យភ្ញៀវទទួលបាននូវភាពរំភើបមិនធ្លាប់មាននៅក្នុងតំបន់ហិម៉ាឡៃយ៉ា។ ក្នុងសណ្ឋាគារ មានភោជនីយដ្ឋានមួយដែលមានកន្លែងបរិភោគអាហារដ៏ធំ បារ៍ កន្លែងហាត់ប្រាណ អាងហែលទឹកក្តៅ បន្ទប់ស្ទីម […]

អាន​បន្ថែម

អាជ្ញាធរខេត្តកំពតគ្រោងបង្កើតមណីយដ្ឋានឆ្នេរ និងសួនកម្សាន្តដ៏ប្រណីត

អាជ្ញាធរខេត្តកំពត គ្រោងនឹងស្ថាបនារមណីយដ្ឋានឆ្នេរសមុទ្រ និងសួនកម្សាន្តដ៏ប្រណីតជាច្រើនកន្លែង ដើម្បីទាក់ទាញ​ភ្ញៀវ​ទេស​​ចរបន្ថែមទៀត ខណៈដែលខេត្តមួយនេះ មិនទាន់មានឆ្នេរសម្រាប់បម្រើដល់ការកម្សាន្ត របស់​ភ្ញៀវទេស​ចរ​នៅឡើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២​។ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ដែលមានសក្តានុពល និងធនធានដ៏​សម្បូរ​​បែប​ ប៉ុន្តែខេត្តនេះ នៅមិនទាន់មានឆ្នេរសម្រាប់ឱ្យភ្ញៀវទេសចរកម្សាន្តនៅឡើយនោះទេ។ ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលខេត្តបានរៀបចំផែនការស្ថាបនាជាឆ្នេរកម្សាន្តព្រែកកំពតមួយ ដែល​មាន​ប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅតំបន់កោះស្មៅ។ ដោយឡែក ការស្ថាបនាសួនកម្សាន្តដ៏ប្រណីតមួយទៀត គឺនៅ​ជាប់​ព្រែក​កំពតដែលឋិតនៅចន្លោះស្ពានឥន្ទធនូ និងស្ពានថ្មីក្នុងក្រុងកំពត។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា «គម្រោងស្ថាបនាឆ្នេរ នឹងសួនកម្សាន្តនេះ មិនទាន់ដឹងថា ត្រូវចំណាយ​ថវិកាចំនួនប៉ុន្មាននៅឡើយទេ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅពេលណានោះដែរ ដោយរដ្ឋបាលខេត្ត​កំពុង​សិក្សា​ពីការស្ថាបនានេះ ប៉ុន្តែសម្រាប់សួនកម្សាន្តវិញ គ្រោងបង្កើតឱ្យមានជា សួនច្បារលម្អ នៅលើវិថីរង្វ​ង់មូល​បាញ់​ទឹក សួនច្បារស្វាគមន៍ សួនផ្ការំដួល ផែសម្រាប់អ្នកដំណើរ ចំណតយានយន្ត កន្លែងដាក់ភ្ញៀវទេសចរ និងស្ពាន​សម្រាប់​ចំណតទូក ដែលមានរូបរាងជាសណ្ឋានដូចឥន្ទធនូ»។ បច្ចុប្បន្ននេះ ក្រុមការងារ […]

អាន​បន្ថែម

សណ្ឋាគារ និងផ្ទះសំណាក់ជាង ៥០០ទីតាំង បើកទទួលភ្ញៀវឡើងវិញក្រោយផ្អាកជាង២ឆ្នាំ

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ​២០២២ សណ្ឋាគារ និងផ្ទះសំណាក់ ៥២០ទីតាំងនៅកម្ពុជា បានបើកដំណើរការជាធម្មតា​វិញហើយ ខណៈនៅសល់ ១៩០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង ២៩ទីតាំង បានបិទអាជីវកម្មតែម្តង ដោយសារ​ការ​​រង​​ផល​​ប៉ះ​ពាល់​ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើយោតាមរបាយការណ៍​របស់​ក្រសួង​ទេស​ចរណ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ ក្នុងប្រទេសកម្ពុជាមានសរុបចំនួន ៧៣៩ទីតាំង ដោយឡែកភោជនីយដ្ឋានមានចំនួនសរុប ២៥២៩ទីតាំង ក្នុងនោះជាង​ ២ពាន់​កន្លែង​កំពុងបើកដំណើរការ និង ៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។ ជាមួយគ្នានេះផងដែរ ឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមាន​ប្រសា​ស​ន៍​​ថា​ ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ ដែល​មូល​​​ដ្ឋានអាជីវកម្មប្រមាណ ៩០% បានផ្អាក និងបិទអាជីវកម្ម។ ចំណែកខេត្ត​គោលដៅទេសចរ​ណ៍ផ្សេងទៀត រង​ផល​ប៉ះពាល់តិចតួច។ រីឯមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយ​ចំនួន​នៅ​ស្ទាក់​ស្ទើរ […]

អាន​បន្ថែម

CCA នឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មទៅប្រទេសថៃនៅខែកញ្ញាខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពួកគេពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។ ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម និងដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនខ្នាតធំដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃផងដែរ។ យោងតាមលោក ជីវ ស៊ីវផេង អគ្គនាយកលេខាធិការដ្ឋាន CCA គោលបំណងសំខាន់នៃដំណើរទេសចរណ៍នេះគឺដើម្បីជួយសមាជិកស្វែងរកឱកាសអាជីវកម្មបន្ថែមទៀតនៅបរទេស។ លោកបានបន្ថែមថា “លើសពីនេះ កម្មវិធីក៏នឹងជួយពួកគេពង្រឹងបណ្តាញអាជីវកម្មរបស់ពួកគេទាំងកម្រិតជាតិ និងអន្តរជាតិផងដែរ”។ លោក ស៊ីវផេង បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ CCA បានទទួលនូវមតិល្អៗជាច្រើនពីសមាជិក និងក្រុមហ៊ុនសំណង់ដែលមិនមែនជាសមាជិក ទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ ជាមួយនឹងក្រុមហ៊ុនយ៉ាងតិចចំនួន១០ ដែលបានចុះឈ្មោះចូលរួមដំណើរកម្សាន្តនេះ។ CCAគឺជាសមាគមសំណង់ដំបូងគេ និងធំជាងគេក្នុងប្រទេសកម្ពុជា ដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ជាង ១៦០។ ជា​រៀង​រាល់​ឆ្នាំ CCA ក៏បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​សំណង់​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយ​បង្ហាញ​ផលិតផល​រាប់​ពាន់​មុខ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១-៣ ខែធ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

អាន​បន្ថែម

ក្រសួងកំពុងជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ មកខេត្តសៀមរាប

ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗ ដើម្បីជំរុញចលនាទេសចរទៅកាន់ខេត្តសៀមរាប ក្នុងឱកាសនោះដែរ ក្រសួងក៏បានជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីកោះត្រល់ មកកាន់ខេត្តសៀមរាបផងដែរ។ នេះបើយោងតាមកិច្ចប្រជុំស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងក្នុងកិច្ចប្រជុំនេះថា ក្រសួងកំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួនរួមមាន៖ ១. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។ ២. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass)។ ៣. ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។ ៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃទាបនៅកម្ពុជា។ គួររម្លឹកដែរថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៥០ម៉ឺននាក់ កើនទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិចំនួន ៦០,៤៣៥នាក់។ ផ្អែកតាមទិន្នន័យខាងលើ ក្រសួងមានបំណងចង់ជំរុញបន្ថែមនូវចលនាទេសចរទៅកាន់ខេត្តគោលដៅមួយនេះឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ៕  

អាន​បន្ថែម

សម្តេចតេជោ៖ បញ្ជាឱ្យលុបចោលនូវរាល់ការអនុញ្ញាតអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាភ្លាមៗឱ្យលុបចោលរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ (អានបន្ថែម) សារបញ្ជានេះ ត្រូវបានប្រកាសចេញនៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់របស់សម្តេច នៅថ្ងៃទី០៧ សីហា ២០២២ នេះថា៖ “ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១. លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ ២. រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម ៣. ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ ជាចុងក្រោយ សម្តេចតេជោបានថ្លែងអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនាផងដែរ៕

អាន​បន្ថែម

រដ្ឋកំណត់យកទីតាំងសំខាន់ៗក្នុងខេត្តក្រុងចំនួន៥ ដើម្បីត្រៀមរៀបចំកីឡាស៊ីហ្គេម ២០២៣

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្ញួនរួចរាល់ហើយដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រដ្ឋបានកំណត់យកទីតាំងក្នុងខេត្តក្រុងចំនួន៥ ដើម្បីរៀបចំការប្រកួតកីឡាផ្សេងៗ។ នេះបើតាម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកជាតិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្គេមកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ តាមរយៈសារអេឡិចត្រូនិក នៅថ្ងៃទី១៩ កក្កដា ២០២២។ ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធកីឡា និងទីលានប្រកួតទាំងអស់ ត្រូវបានកំណត់ និងចែកចេញជាប្រាំតំបន់​។ តំបន់ទីមួយ គឺនៅរាជធានីភ្នំពេញ មានពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងអគារពិព័រណ៌ជ្រោយចង្វាររបស់ក្រុមហ៊ុន​ OCIC។​ ចំណែកតំបន់បួនផ្សេងទៀត​គឺស្ថិតនៅខេត្តសៀមរាប ខេត្តព្រះសីហុន ខេត្តកំពត និងខេត្តកែប។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ “ទីលានទាំងអស់ត្រូវបានសាងសង់រួចរាល់អស់ហើយ នៅតែការជួសជុល កែលម្អបន្តិចបន្តួចទៀតតែប៉ុណ្ណោះ ហើយមិនមានតម្រូវឱ្យសង់កីឡដ្ឋានថ្មី​ទៀតដែរ”។ គួរម្លឹកផងដែរថា កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកាមួយកញ្ជាប់ធំសម្រាប់គម្រោងចំណាយដល់ទៅ ៣០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម […]

អាន​បន្ថែម