អាជ្ញាធរខេត្តកំពតគ្រោងបង្កើតមណីយដ្ឋានឆ្នេរ និងសួនកម្សាន្តដ៏ប្រណីត

អាជ្ញាធរខេត្តកំពត គ្រោងនឹងស្ថាបនារមណីយដ្ឋានឆ្នេរសមុទ្រ និងសួនកម្សាន្តដ៏ប្រណីតជាច្រើនកន្លែង ដើម្បីទាក់ទាញ​ភ្ញៀវ​ទេស​​ចរបន្ថែមទៀត ខណៈដែលខេត្តមួយនេះ មិនទាន់មានឆ្នេរសម្រាប់បម្រើដល់ការកម្សាន្ត របស់​ភ្ញៀវទេស​ចរ​នៅឡើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២​។ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ដែលមានសក្តានុពល និងធនធានដ៏​សម្បូរ​​បែប​ ប៉ុន្តែខេត្តនេះ នៅមិនទាន់មានឆ្នេរសម្រាប់ឱ្យភ្ញៀវទេសចរកម្សាន្តនៅឡើយនោះទេ។ ឯកឧត្តមអភិបាល បានបន្តថា រដ្ឋបាលខេត្តបានរៀបចំផែនការស្ថាបនាជាឆ្នេរកម្សាន្តព្រែកកំពតមួយ ដែល​មាន​ប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅតំបន់កោះស្មៅ។ ដោយឡែក ការស្ថាបនាសួនកម្សាន្តដ៏ប្រណីតមួយទៀត គឺនៅ​ជាប់​ព្រែក​កំពតដែលឋិតនៅចន្លោះស្ពានឥន្ទធនូ និងស្ពានថ្មីក្នុងក្រុងកំពត។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា «គម្រោងស្ថាបនាឆ្នេរ នឹងសួនកម្សាន្តនេះ មិនទាន់ដឹងថា ត្រូវចំណាយ​ថវិកាចំនួនប៉ុន្មាននៅឡើយទេ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅពេលណានោះដែរ ដោយរដ្ឋបាលខេត្ត​កំពុង​សិក្សា​ពីការស្ថាបនានេះ ប៉ុន្តែសម្រាប់សួនកម្សាន្តវិញ គ្រោងបង្កើតឱ្យមានជា សួនច្បារលម្អ នៅលើវិថីរង្វ​ង់មូល​បាញ់​ទឹក សួនច្បារស្វាគមន៍ សួនផ្ការំដួល ផែសម្រាប់អ្នកដំណើរ ចំណតយានយន្ត កន្លែងដាក់ភ្ញៀវទេសចរ និងស្ពាន​សម្រាប់​ចំណតទូក ដែលមានរូបរាងជាសណ្ឋានដូចឥន្ទធនូ»។ បច្ចុប្បន្ននេះ ក្រុមការងារ […]

អាន​បន្ថែម

សណ្ឋាគារ និងផ្ទះសំណាក់ជាង ៥០០ទីតាំង បើកទទួលភ្ញៀវឡើងវិញក្រោយផ្អាកជាង២ឆ្នាំ

គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ​២០២២ សណ្ឋាគារ និងផ្ទះសំណាក់ ៥២០ទីតាំងនៅកម្ពុជា បានបើកដំណើរការជាធម្មតា​វិញហើយ ខណៈនៅសល់ ១៩០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង ២៩ទីតាំង បានបិទអាជីវកម្មតែម្តង ដោយសារ​ការ​​រង​​ផល​​ប៉ះ​ពាល់​ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើយោតាមរបាយការណ៍​របស់​ក្រសួង​ទេស​ចរណ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ ក្នុងប្រទេសកម្ពុជាមានសរុបចំនួន ៧៣៩ទីតាំង ដោយឡែកភោជនីយដ្ឋានមានចំនួនសរុប ២៥២៩ទីតាំង ក្នុងនោះជាង​ ២ពាន់​កន្លែង​កំពុងបើកដំណើរការ និង ៣៦៣ទីតាំងទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។ ជាមួយគ្នានេះផងដែរ ឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានមាន​ប្រសា​ស​ន៍​​ថា​ ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ១៩ ខេត្តសៀមរាប ជាខេត្តដែលរងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ ដែល​មូល​​​ដ្ឋានអាជីវកម្មប្រមាណ ៩០% បានផ្អាក និងបិទអាជីវកម្ម។ ចំណែកខេត្ត​គោលដៅទេសចរ​ណ៍ផ្សេងទៀត រង​ផល​ប៉ះពាល់តិចតួច។ រីឯមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយ​ចំនួន​នៅ​ស្ទាក់​ស្ទើរ […]

អាន​បន្ថែម

CCA នឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មទៅប្រទេសថៃនៅខែកញ្ញាខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពួកគេពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។ ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម និងដំណើរទស្សនៈកិច្ចទៅកាន់ក្រុមហ៊ុនខ្នាតធំដែលពាក់ព័ន្ធនៅក្នុងប្រទេសថៃផងដែរ។ យោងតាមលោក ជីវ ស៊ីវផេង អគ្គនាយកលេខាធិការដ្ឋាន CCA គោលបំណងសំខាន់នៃដំណើរទេសចរណ៍នេះគឺដើម្បីជួយសមាជិកស្វែងរកឱកាសអាជីវកម្មបន្ថែមទៀតនៅបរទេស។ លោកបានបន្ថែមថា “លើសពីនេះ កម្មវិធីក៏នឹងជួយពួកគេពង្រឹងបណ្តាញអាជីវកម្មរបស់ពួកគេទាំងកម្រិតជាតិ និងអន្តរជាតិផងដែរ”។ លោក ស៊ីវផេង បានមានប្រសាសន៍ទៀតថា រហូតមកដល់ពេលនេះ CCA បានទទួលនូវមតិល្អៗជាច្រើនពីសមាជិក និងក្រុមហ៊ុនសំណង់ដែលមិនមែនជាសមាជិក ទាក់ទងនឹងគំនិតផ្តួចផ្តើមនេះ ជាមួយនឹងក្រុមហ៊ុនយ៉ាងតិចចំនួន១០ ដែលបានចុះឈ្មោះចូលរួមដំណើរកម្សាន្តនេះ។ CCAគឺជាសមាគមសំណង់ដំបូងគេ និងធំជាងគេក្នុងប្រទេសកម្ពុជា ដែលតំណាងឱ្យក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ជាង ១៦០។ ជា​រៀង​រាល់​ឆ្នាំ CCA ក៏បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​សំណង់​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ដោយ​បង្ហាញ​ផលិតផល​រាប់​ពាន់​មុខ។ ឆ្នាំនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១-៣ ខែធ្នូ ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

អាន​បន្ថែម

ក្រសួងកំពុងជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ មកខេត្តសៀមរាប

ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗ ដើម្បីជំរុញចលនាទេសចរទៅកាន់ខេត្តសៀមរាប ក្នុងឱកាសនោះដែរ ក្រសួងក៏បានជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីកោះត្រល់ មកកាន់ខេត្តសៀមរាបផងដែរ។ នេះបើយោងតាមកិច្ចប្រជុំស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងក្នុងកិច្ចប្រជុំនេះថា ក្រសួងកំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួនរួមមាន៖ ១. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ (Phu Quoc) មកកាន់ខេត្តសៀមរាប។ ២. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass)។ ៣. ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។ ៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃទាបនៅកម្ពុជា។ គួររម្លឹកដែរថា សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៥០ម៉ឺននាក់ កើនទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិចំនួន ៦០,៤៣៥នាក់។ ផ្អែកតាមទិន្នន័យខាងលើ ក្រសួងមានបំណងចង់ជំរុញបន្ថែមនូវចលនាទេសចរទៅកាន់ខេត្តគោលដៅមួយនេះឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ៕  

អាន​បន្ថែម

សម្តេចតេជោ៖ បញ្ជាឱ្យលុបចោលនូវរាល់ការអនុញ្ញាតអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ

សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាភ្លាមៗឱ្យលុបចោលរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរ និងអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ (អានបន្ថែម) សារបញ្ជានេះ ត្រូវបានប្រកាសចេញនៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់របស់សម្តេច នៅថ្ងៃទី០៧ សីហា ២០២២ នេះថា៖ “ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖ ១. លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱ្យធ្វើការដោះដូរនិងអភិវឌ្ឍ ២. រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម ៣. ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ ជាចុងក្រោយ សម្តេចតេជោបានថ្លែងអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនាផងដែរ៕

អាន​បន្ថែម

រដ្ឋកំណត់យកទីតាំងសំខាន់ៗក្នុងខេត្តក្រុងចំនួន៥ ដើម្បីត្រៀមរៀបចំកីឡាស៊ីហ្គេម ២០២៣

រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្ញួនរួចរាល់ហើយដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រដ្ឋបានកំណត់យកទីតាំងក្នុងខេត្តក្រុងចំនួន៥ ដើម្បីរៀបចំការប្រកួតកីឡាផ្សេងៗ។ នេះបើតាម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកជាតិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្គេមកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ តាមរយៈសារអេឡិចត្រូនិក នៅថ្ងៃទី១៩ កក្កដា ២០២២។ ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធកីឡា និងទីលានប្រកួតទាំងអស់ ត្រូវបានកំណត់ និងចែកចេញជាប្រាំតំបន់​។ តំបន់ទីមួយ គឺនៅរាជធានីភ្នំពេញ មានពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងអគារពិព័រណ៌ជ្រោយចង្វាររបស់ក្រុមហ៊ុន​ OCIC។​ ចំណែកតំបន់បួនផ្សេងទៀត​គឺស្ថិតនៅខេត្តសៀមរាប ខេត្តព្រះសីហុន ខេត្តកំពត និងខេត្តកែប។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ “ទីលានទាំងអស់ត្រូវបានសាងសង់រួចរាល់អស់ហើយ នៅតែការជួសជុល កែលម្អបន្តិចបន្តួចទៀតតែប៉ុណ្ណោះ ហើយមិនមានតម្រូវឱ្យសង់កីឡដ្ឋានថ្មី​ទៀតដែរ”។ គួរម្លឹកផងដែរថា កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកាមួយកញ្ជាប់ធំសម្រាប់គម្រោងចំណាយដល់ទៅ ៣០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម […]

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវិស័យឯកជន ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលំនឹងអាជីវកម្មធុរកិច្ច ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវិដ១៩ ដោយបានដាក់ចេញនូវវិធានការធំៗ៣ សម្រាប់ការលើកលែងពន្ធក្នុងខេត្តទេសចរណ៍ទាំង៣នេះ រួមមានដូចខាងក្រោម៖ ១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។ ២. បន្តផ្តល់ការសម្របសម្រួលតាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។ ៣. ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហរិញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។ សេចក្តីប្រកាសនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ សម្រាប់ខេត្តក្រុងសំខាន់ៗ៣ រួមមាន រាជធានីភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ ។ គួរបញ្ជាក់ផងដែរថា ការលើកលែងនេះ បានធ្វើឡើងដើម្បីស្តារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅរកកំណើនសក្កានុពល និងពង្រឹងភាពធន់សម្រាប់ការអភិឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន […]

អាន​បន្ថែម

ក្រសួងនឹងសង់អង់តែនចំនួន១០០ នៅតំបន់ទេសចរណ៍ភ្លាមៗ ក្រោយសម្តេចតេជោជំរុញឱ្យគិតគូរឡើងវិញ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន១០០ ដើម្បីលើកកម្ពស់​គុណភាព​សេវា​នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដោយប្រើប្រាស់ថវិការបស់មូល​និធិ​សេវាសកល។ នេះបើតាមសេចក្តីប្រកាស​ពត៌មាន​កាល​ពី​ថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០២២។​ គម្រោងសាងសង់នេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញ​ឱ្យក្រុមហ៊ុន​ទូរស័ព្ទ និង​ក្រុម​ហ៊ុន​​បម្រើ​សេវា​អ៊ីន​ធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់​ទេសចរណ៍​នានា​ទូទាំង​​ប្រទេស ដោយបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការសាងសង់ស្ថានីយអង់តែនទាំងនេះ ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័តផងដែរ។ ការដាក់ចេញគម្រោងសាងសង់នេះ គឺស្របទៅនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបាន​បង្កើត​​ក្រុមការងារពិសេសចំនួន៨ សម្រាប់ចុះពង្រឹងគុណភាព​សេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ​ និងក្រុមការងារ​ពង្រឹង​គុណភាព​សេវានៅតាមតំបន់ចំនួន៥ ទូទាំងប្រទេសកម្ពុជា។

អាន​បន្ថែម

សម្តេចតេជោ ជំរុញឱ្យពង្រឹងគុណភាពសេវាទូរស័ព្ទនិងអ៊ីនធើណែតនៅទូទាំងប្រទេស ជាពិសេសតំបន់ទេសចរណ៍ដាច់ស្រយាល

សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រុមហ៊ុនទូរស័ព្ទ និង​ក្រុម​ហ៊ុន​បម្រើ​សេវា​អ៊ីន​ធើណែត ឱ្យពង្រឹងសេវាកម្មរបស់ខ្លួននៅតាមទីក្រុង និងពង្រីកទៅតាមតំបន់​ទេសចរណ៍​នានាទូទាំងប្រទេស។ ​ សម្តេចតេជោ បានថ្លែងពីបញ្ហានេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ សម្តេចតេជោបានលើកឡើងថា «….​ការពង្រឹងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍​ដែលទៅលេង​នៅតំបន់ដាច់​ស្រយា​​​​លឆា្ងយៗ ដោយ​ចាំបាច់ត្រូវមានប្រព័ន្ធគាំទ្រខាងសេវាអ៊ីនធើណេត ពីព្រោះជួនកាលគេទៅដេកនៅនោះ [តំបន់ទេស​​ចរណ៍​​​] ប៉ុន្តែ​​គេធ្វើការ ព្រោះ​សម័យឥឡូវ គេមិនចាំបាច់ជួបមុខគ្នាទេ គេជួបគ្នាតាមតែវីដេអូខលក៏បាន…»។​ សម្តេចតេជោបានសង្កត់ធ្ងន់បន្ថែមថា «ចឹង!​ ចំនុចនេះ ជាចំណុច ដែលខ្ញុំសូមផ្តល់ជាអនុសាសន៍ឱ្យគិតគូរពង្រឹង​បន្ថែម​ទៀត ​នូវការលើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង»។ បច្ចុប្បន្នបញ្ហាសេវាទូរស័ព្ទ និងអ៊ីនធើណែត កំពុងតែកើតឡើងទាំងក្នុងរាជធានីភំពេញផងដែរ គឺមិនមែនមានតែនៅតាមតំបន់ដាច់ស្រយាលនោះទេ។ កន្លងមក ក្រសួងបានព្រមានដល់ក្រុមហ៊ុនទូរស័ព្ទ និង អ៊ីនធើណេត និងម្ចាស់បុរីជាច្រើនលើកជាច្រើនសារមកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ។ ដោយឡែកថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានដាក់ចេញនូវវិធានការថ្មី ដើម្បីដោះ​ស្រាយបញ្ហា​សេវាទូរស័ព្ទ និងសេវាអ៊ិន​ធើណែតឱ្យបានលឿនបំផុតនៅទូទាំងប្រទេស​ ដោយបានបង្កើតក្រុមការងារពិសេស ៨ក្រុម សម្រាប់ចុះពង្រឹងគុណភាព​សេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ​។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនបើប្រតិបត្តិករណាមួយ ឬម្ចាស់បុរីមិនគោរពតាមវិធានការនេះ ក្រសួងនឹងបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់​សេវាអ៊ីនធឺណិត។ ចុងក្រោយក្រសួង នឹងក៏ជំរុញបន្ថែមលើការផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យា […]

អាន​បន្ថែម

សិង្ហបុរីនឹងមានតាក់ស៊ីដ្រូនដំបូងគេនៅដើមឆ្នាំ២០២៤

សិង្ហបុរីនឹងប្រើមធ្យាបាយធ្វើដំណើរបែបទំនើប និងថ្មីមួយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទទួលបាននូវបទពិសោធន៍ថ្មី និងអារម្មណ៍រំភើបដែលមិនធ្លាប់មាន ដោយប្រើតាក់ស៊ីដ្រូនហោះលើអាកាស ដែលអាចហោះបានចម្ងាយ ១២គីឡូម៉ែត្រ និងអាចផ្ទុកបានអ្នកដំណើរ២នាក់។ នេះបើយោងតាម The Straits Time ចុះផ្សាយកាលពីថ្ងៃទី១២ កក្កដា នេះ។ កូនយន្តហោះដ្រូនប្រភេទនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Volocopter ដែលរំពឹងថានឹងអាចចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាសាធារណៈក្នុងប្រទេសសិង្ហបុរីនៅដើម ឬពាក់កណ្តាលឆ្នំា២០២៤។ តាក់ស៊ីដ្រូននេះនឹងអាចហោះបានចម្ងាយ ១២គីឡូម៉ែត្រ សម្រាប់ជំហ៊ានដំបូង។ បើតាមប្រសាសន៍របស់លោក គ្រីស្ទីន បោវអឺ ជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Volocopter បានបញ្ជាក់ថា អនាគតក្រុមហ៊ុននឹងបង្កើនសមត្ថភាពហោះរបស់វាឱ្យអាចហោះបានរហូតដល់ ៣៥ គីឡូម៉ែត្រ រយៈកម្ពស់ ១០០ ទៅ ១៥០ម៉ែត្រ និងល្បឿន ៩០ គីឡូម៉ែត្រ/ម៉ោង។ លោក បោវអឺ បានសង្កត់ធ្ងន់ថា តម្លៃនៃការជិះតាស៊ីអាកាសមួយនេះគឺរិតតែពិសេសទៅទៀត ព្រោះវាថោកជាងតម្លៃនៃការជិះឧទ្ធម្ភាគចក្រប្រហែលជា ៧០ ទៅ ៧៥ ភាគរយ នៅក្នុងប្រទេសសិង្ហបុរី ។ បច្ចុប្បន្ន ក្រុមហ៊ុន Volocopter នៅរង់ចាំតែការអនុម័តចុងក្រោយមួយទៀតប៉ុណ្ណោះរបស់រដ្ឋាភិបាលសិង្ហបុរី ព្រោះហេដ្ឋារចនាសម្ព័នផ្លូវអាកាសត្រូវបានរៀបចំរួចស្រេចទៅហើយ។

អាន​បន្ថែម