រដ្ឋបាលខេត្តស្វាយរៀង កសាងសួនច្បារច្រាំងទន្លេវៃគោ លើកសោភ័ណភាពទីក្រុង

រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងកសាងសួនច្បារជុំវិញទន្លេវ៉ៃគោ ដើម្បីចូលរួមលើកសោភ័ណភាពទីក្រុងឱ្យមានភាពទាក់ទាញ និងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងទេសចរណ៍ ដើរកម្សាន្ត។ មន្រ្តីរដ្ឋបាលខេត្ត បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា នេះថា រដ្ឋបាលខេត្ត កំពុងសាងសង់គម្រោងសួនច្បារច្រាំងទន្លេវ៉ៃគោនេះស្ថិតក្នុងដំណាក់កាលទីពីរ ចំណែកសួនច្បារច្រាំងដំណាក់កាលទីមួយ ស្ថិតក្នុងភាគខាងលិច ទន្លេវ៉ៃគូ បានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់កាលពីខែមេសា។​ ប្រភពដដែលបន្តថា គម្រោងសួនច្បារច្រាំងទន្លេនេះ មានប្រវែង ៩៦៧ម៉ែត្រ ម៉ែត្រ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំចាក់ដីបំពេញ មានទីតាំងជាប់នឹងផ្លូវជាតិលេខ១។​ ច្រាំងថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ៗ គឺ លើកកម្ពស់សោភ័ណភាព លើកកម្ពស់សុខុមាលភាពសង្គម តាមរយៈផ្ដល់ជាលំហបៃតង និងជាទីតាំងសម្រាប់ហាត់ប្រាណ សម្រាប់ជាវេទិកាប្រណាំងទូក និងជាទីតាំងទេសចរណ៍ សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត។ នៅព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២២នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ និងមានការអមដំណើដោយឯកឧត្តមអភិបារងខេត្ត​ លោកប្រធានមន្ទីរពាក់ព័ន្ធ​ លោកអភិបាលរងក្រុង​ បានអញ្ជើញចុះពិនិត្យមើលការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ  និងពិនិត្យលើវឌ្ឍភាពផ្សេងៗទៀតដែលជាចក្ខុវិស័យរបស់ឯកឧត្តមអភិបាលខេត្តក្នុងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន។ រូបភាពដោយ popular 

អាន​បន្ថែម

កម្ពុជា-វៀតណាម ពិចារណាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកកែប-កោះត្រល់

អាជ្ញាធរកម្ពុជា និងវៀតណាម កំពុងពិភាក្សាគ្នា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រវាងខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាមក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ។​ យោងតាមការចុះផ្សាយរបស់ TTG ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំការតភ្ជាប់ទិសដៅទេសចរណ៍ទាំងពីរតាមផ្លូវទឹក តាមរយៈប្រើប្រាស់ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តកែប និងខេត្តកំពត។​ គម្រោងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របពេលដែលខេត្តកែបកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ (អានបន្ថែម) និងកំពង់ផែទេសចរណ៍ខេត្តកំពត (អានបន្ថែម) ដែលគ្រោងនឹងដាក់ឱ្យដំណើរការបម្រើដល់ការធ្វើដំណើររបស់ទេសចរបរទេស។ ( លោក Pham Ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានលើកឡើងថា ការផ្តល់ជូននេះនឹងជំរុញដល់ភ្ញៀវទេសចរណ៍វៀតណាម និងអាស៊ានផ្សេងទៀតដែលអាចធ្វើដំណើរដោយពុំចាំបាប់ស្នើសុំទិដ្ឋាការ។ លោក​ Pham Ha មានប្រសាសន៍​ថា​៖ «​វា​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ល្អ ដោយសារ​វា​ភ្ជាប់​កោះ Phu Quoc ជាមួយ​នឹង​តំបន់​ដែល​មិន​សូវ​មានគេស្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ដំណើរ​វៀតណាម​ទៅ​លេង​កន្លែង​នានា​ដូច​ជា​ខេត្ត​ព្រះសីហនុ និង​កោះទន្សាយ​បានដោយ​ងាយស្រួល​ថែមទៀតផង។

អាន​បន្ថែម

កម្ពុជាស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ

អភិបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិសេសមួយជាមួយទីប្រឹក្សាជប៉ុន ស្តីអំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ គម្រោងអភិវឌ្ឍទីក្រុងឆ្លាតនៅក្រុងបាត់ដំបង គឺផ្តោចសំខាន់លើការកែប្រែទីក្រុង តាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបៗនៅតាមទីសាធារណៈ ជាពិសេសគឺការកែលម្អសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ។ គម្រោងនេះទៀតសោធ នឹងជួយលើកកម្ពស់វិស័យវប្បធម៌ និងមរតក​ក្នុង​តំបន់ ព្រមទាំងអាចទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងបច្ចកវិទ្យា VR ដែលនឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាសារមន្ទីរខេត្តបានកាន់តែច្រើនជាងមុន។ ពាក់​ព័ន្ធ​នឹងការកែលម្អសារមន្ទីរនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ព្រោះថាគម្រោងនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ ​ ​​វិស័យវប្បធម៌ និងអរិយធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា ដែលនេះជាការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ថែមទៀតផង។ ឯកឧត្តមបន្ថែមថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរ​ឆ្លាតវៃទេ ក្នុងនោះក៏នឹងមានការកែប្រែចំណតយាន​យន្ត​ឱ្យក្លាយជាចំណតឆ្លាតវៃ ដែលគម្រោង​មួយនេះក៏​មានសារ​សំខាន់ខ្លាំងណាស់​ដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាល​ខេត្ត ដែលកំពុង​តែរៀបចំ​ចំណតចតយានយន្ត។ យ៉ាងណាមិញ តាមរយៈកិច្ចពិភាក្សាខាងលើ រដ្ឋបាលខេត្តបាត់ដំបង ក៏បានស្នើយ៉ាងទទូចដល់ភាគីជប៉ុន ឱ្យជួយធ្វើការសិក្សា​ឱ្យបានលឿន និងលម្អិតអំពីគម្រោងទី​ក្រុងវៃឆ្លាតមួយ​នេះ៕

អាន​បន្ថែម

ភោជនីយដ្ឋានអណ្តែតទឹកដ៏ល្បីនៅហុងកុងត្រូវបានលិចចុះទៅបាត់បឹងក្រោយម្ចាស់ប្រកាសក្ស័យធន

ភោជនីយដ្ឋានកម្ពស់បីជាន់អណ្តែតទឹកល្បីឈ្មោះ នៅលើទឹកបឹងក្នុងទីក្រុងហុងកុង បានត្រូវពន្លិចទៅក្រោមបាតបឹង បន្ទាប់ពីម្ចាស់ក្ស័យធន។ បើកដំណើរការនៅលើបឹង កំពង់ផែ Aberdeen Harbour​  ភោជនីដ្ឋាន Jumbo Floating Restaurant បានរងសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ក្នុងវិបត្តិជំងឺកូវីដ១៩ ជាងពីរឆ្នាំ ដែលម្ចាស់ភោជនីយដ្ឋានមួយនេះ មិនអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបានទៀត។ មានរចនាបទបែបចិនបុរាណ ភោជនីយដ្ឋានអណ្តែតទឹកនេះ មិនត្រឹមតែជាកន្លែងបម្រើសេវាអាហារចិនបុរាណនោះទេ ប៉ុន្តែវាជាទិសដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ប្រជាជនហុងកុង និងទេសចរបរទេស។​ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP បានបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋាន Jumbo Floating Restaurant ធ្លាប់ផ្ទេរសិទ្ធិគ្រប់គ្រងភោជនីដ្ឋានអណ្តែតទឹកនេះទៅអ្នកដទៃម្តងដែរ ប៉ុន្តែត្រូវបានគេបដិសេធ ដោយបញ្ជាក់ថា តម្លៃនៃការគ្រប់គ្រងភោនីយដ្ឋាន និងសេវាថែទាំ ថ្លៃខ្ពស់ខ្លាំងពេកមិនអាចរ៉ាប់រងចំណាយបាន។​ ប្រភពដដែលបន្តថា អាជ្ញាធរក្នុងស្រុក កំពុងបើកការស៊ើបអង្កេត ជុំវិញការលិចភោជនីដ្ឋានអណ្តែតទឹកមួយនេះ ដែលបានកើតឡើងកាលពីចុងខែឧសភាកន្លងទៅ ប៉ុន្តែមិនមានមនុស្សរងគ្រោះពីព្រឹត្តិការណ៍លិចភោជនីយដ្ឋាន អណ្តែតទឹកមួយនេះទេ៕

អាន​បន្ថែម

បន្ទប់រង់ចាំពិសេស តម្លៃ៥០លានដុល្លារ នៅអាកាសយានដ្ឋាន Changi បើកដំណើរការហើយ

ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី (Singapore Airlines)​​បានបញ្ចប់ជាស្ថាពរនូវការពង្រីកបន្ថែមបន្ទប់រង់ចាំពិសេស (Lounge)​តម្លៃ៥០លានដុល្លារ ស្ថិតក្នុងអាកាសយានដ្ឋាន Changi នេះជាការបោះជំហានឆ្ពោះទៅកាន់ការដំណើរការឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាស។​ ក្រុមហ៊ុន Singapore Airlines និយាយថា ក្រុមហ៊ុនបានបើកដំណើរការឡើងវិញ បន្ទប់រងចាំពិសេសចំនួនពីរកន្លែងនៅអាកាសយានដ្ឋាន Changi កាលពីថ្ងៃទី៣១ ខែឧសភា។ គម្រោងនេះមានតម្លៃ ៥០លានដុល្លារ ​ដែលបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៩។ សារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងទី៣០ ខែឧសភា។ តំណាងក្រុមហ៊ុន Singapore Airlines បានលើកឡើងកាលពីថ្ងៃទី៣០ ខែឧសភា ថាបន្ទប់រងចាំពិសេស SilverKris និង KrisFlyer Gold ត្រូវបានកែលម្អជាថ្មីយ៉ាងល្អប្រណិតនៅស្ថានីយ៍អ្នកដំ​ណើរទីបី របស់អាកាសយានដ្ឋាន Changi ដែលនេះគឺជាការផ្តល់នូវបទពិសោធន៍ដ៏ល្អ និងការចងចាំដ៏អស្ចារ្យបំផុតសម្រាប់អ្នកដំណើរតាមយន្តហោះ។ ប្រធានក្រុមហ៊ុនអាកាសចរណ៍លោក Peter Seah ក៏បានបន្ថែមទៀតថាការកែលម្អជាថ្មីនេះ នឹងជួយក្រុមហ៊ុន Singapore Airlines ឱ្យបន្តបង្កើតភាពជាអ្នកដឹកនាំរបស់ខ្លួន នៅក្នុងឧស្សាហកម្មអាកាសចរណ៍ឱ្យរិតតែប្រសើរជាងមុនថែមទៀតផង។ លោក Peter Seah បន្តទៀតថា៖ “យើងសង្ឃឹមថា ការបើកកន្លែងទទួលភ្ញៀវថ្មីនេះ […]

អាន​បន្ថែម

កម្ពុជា រំពឹងពីកំណើនទេសចរអន្តរជាតិ តាមរយៈការភ្ជាប់ផ្លូវនាវាពីច្រកព្រំដែន វៀតណាម-ថៃ

ក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការតភ្ជាប់ផ្លូវនាវាពីច្រករបៀងព្រំដែនជាមួយប្រទេសវៀតណាម និងថៃ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាមួយកាលថ្ងៃទី៣០ ខែឧសភា។ នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានឲ្យដឹងថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិតខាង មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ។​ (អានបន្ថែម) ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ប្រសិនបើអភិវឌ្ឍខេត្តកំពត និងកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានយ៉ាងច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែននាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែបតែម្តង។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃក៏អាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុង រួចបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។ គួរបញ្ជាក់ថា កម្ពុជា វៀតណាម និងថៃ បានដាក់ចេញរួចមកហើយនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី […]

អាន​បន្ថែម

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំអនុសាសន៍ ៥ចំណុច ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់មាត់ឆ្នេរ

ឯកឧត្តមបណ្ឌិត ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)​ បានផ្តល់អនុសាសន៍ណែនាំចំនួន ៥ ចំណុច ដល់ខេត្តទាំង ៤ ជាប់​មាត់​​សមុទ្រ ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និង​បរិយា​បន្ន។ នេះជាការលើកឡើងក្នុងសិក្ខាសាលាស្តីពី បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២២។ អនុសាសន៍ណែនាំទាំង ៥ ចំណុច រួមមាន៖ ១-​ ការពារ និងថែរក្សាឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងអភិវឌ្ឍផ្លូវសាធារណៈ និងបណ្តាញ​បៃតង​តាមបណ្តោយ​ឆ្នេរ ដើម្បីជាលំហសាធារណៈប្រកបដោយសុខដុមរមនា និងទាក់ទាញភ្ញៀវទេសចរនៅតំបន់ឆ្នេរសមុទ្រ តាមរយៈ​ការ​រៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។ ២-​ ការពារ និងថែរក្សាដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់​ទៅនិងសមុទ្រដែលជាទ្រព្យសម្បត្តិ​សាធារណៈ​រប​ស់​​​​រដ្ឋ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម ដើម្បីគ្រប់គ្រងការអភិរក្ស និង​អភិ​វឌ្ឍ​ប្រកប​​ដោយចីរភាព និងសុខដុមរមនា។ ៣-​ ធានាការគ្រប់គ្រង ថែរក្សាស្រែអំបិល ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងប្រភព​នៃសន្តិសុខ​ស្បៀង​របស់​ប្រ​ទេ​ស​កម្ពុជា តាមរយៈការគ្រប់គ្រង​ ការអភិវឌ្ឍដី ស្របតាមបទប្បញ្ញត្តិនគរូបនីយកម្ម […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគរមណីដ្ឋានទេសចរណ៍ធម្មជាតិលើកោះស្រមោច ខេត្តព្រះសីហនុ

គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតគម្រោងវិនិយោគលើកោះស្រមោច ក្នុងខេត្តព្រះសីហនុ ទៅជារមណីយដ្ឋានធម្មជាតិ។​ គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំលើផែនការមេថ្មីនៃគម្រោងវិនិយោគកោះស្រមោច កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ។​ យោងតាម លោក​ ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អង្គប្រជុំបានអនុម័តផែនការមេថ្មីរបស់គម្រោងអភិវឌ្ឍន៍កោះស្រមោច ដែលមានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន Ream Resort and Development Co Ltd. លោក ឡុង ឌីម៉ង់ បានលើកឡើងថា គម្រោងទាំងនេះ កើតឡើងនៅក្នុងដំណាក់កាលវិបត្តិសកលនៃកូវីដ១៩ ប៉ុន្តែដោយសារគោលនយោបាយគ្រប់គ្រងការរីករាតត្បាតជំងឺកូវីដ រួមទាំងគោលនយោបាយស្រោចស្រប់វ៉ាក់សាំង បានធ្វើឲ្យអ្នកវិនិយោគមានជំនឿមកលើកម្ពុជា។

អាន​បន្ថែម

សណ្ឋាគារ Raffles Grand d’Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែមិថុនា

សណ្ឋាគារ Raffles Grand d’Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែក្រោយនេះ បន្ទាប់ពីត្រូវ​បាន​បិទ​អស់​រយៈពេល​ជិត​បី​ឆ្នាំ ហើយ​ការបើកដំណើរការឡើងវិញនេះ គឺស្របពេលដែលមានទេសចរបរទេសចូលមកទស្សនានៅកម្ពុជា ក្រោមមានការ​បន្ធូរបន្ថយ​ការ​រឹតត្បិតនៃវិធានសុខាភិបាល។ សណ្ឋាគារ Raffles Grand d’Angkor ដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវឡើងវិញនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ជាលើកដំបូងក្នុងរយៈពេលជិតបីឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BW HOTELIER នៅថ្ងៃទី២៦ ខែឧសភា។ អ្នកគ្រប់គ្រងទូទៅលោក Dennis de Groot បាននិយាយថា “វាពិតជាអស្ចារ្យណាស់ដែលសណ្ឋាគារដ៏ប្រណីតរបស់យើងអាចបើកដំណើរការឡើងវិញក្នុងគ្រាដ៏សមស្របមួយនេះ” ។ លោកមានប្រសាសន៍ថា៖ “ឆ្នាំនេះ យើងត្រូវរៀបចំពិធីអបអរសាទរខួបលើកទី ៩០ របស់សណ្ឋាគារ ហើយយើងពិតជារីករាយណាស់ ដែលសណ្ឋាគារនេះអាចបន្តផ្តល់សេវាបដិសណ្ឋារកិច្ចដែលមានស្តង់ដារ គុណភាព និងទទួលបាននូវអារម្មណ៍ជាពិសេសមួយ គឺភាពជាមិត្ត ជាក្រុមគ្រួសារ ជូនដល់ភ្ញៀវទាំងអស់ដែលមកស្នាក់នៅទីនេះ”។ ការបើកដំណើរការឡើងវិញនៅថ្ងៃទី ០១ ខែមិថុនា ស្របពេលដែលប្រទេសកម្ពុជា បានលុបចោលការវិធានការរឹតបន្តឹងសំខាន់ៗទាំងអស់លើការធ្វើដំណើរ។

អាន​បន្ថែម

គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទំហំ ៣០៨ហិកតា ទទួលបានការអនុញ្ញាត

គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទំហំ ៣០៨ហិកតា ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ទទួលបានការអនុញ្ញាតជាគោលការណ៍ ដោយអាជ្ញាធរពាក់ព័ន្ធស្នើឱ្យម្ចាស់គម្រោងរៀបចំផែនការវិនិយោគ​ និងអាជីវកម្មឱ្យបានច្បាស់លាស់ស្នើដល់ក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងសម្រេច។​ ក្រុមមន្ត្រីពាក់ព័ន្ធ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន ក្រុមការងារក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអាជ្ញាធរស្រុក ឃុំ បានចុះពិនិត្យសិក្សាទីតាំងជាក់ស្តែងលើករណីស្នើសូមជួលដីទំហំ ៣០៨ហិកតា ស្ថិតក្នុងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្តឃុំបឹងព្រាវ ស្រុកស្រែអំបិល កាលពីថ្ងៃទី១៧ ខែឧសភាកន្លងទៅ។​ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកោះកុង។​ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត និងក្រសួងបរិស្ថាន បានគាំទ្រឱ្យមានការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិ ប៉ុន្តែត្រូវគិតគូរឱ្យបានហ្មត់ចត់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេស។ អាជ្ញាធរពាក់ព័ន្ធ បានស្នើដល់ក្រុមហ៊ុនរៀបចំផែនការលម្អិត របស់គម្រោងវិនិយោគ ដាក់ជូនក្រសួងបរិស្ថាន ប្រជុំ ពិនិត្យ និងសម្រេចតាមនីតិវិធី និងរាល់ការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវសុំច្បាប់អនុញ្ញាតសាងសង់តាមនីតិវិធី។ លោក អ៊ុក ភ័ក្ត្រា លើកឡើងថា រដ្ឋបាលខេត្តកោះកុង តែងតែសាទរ និងគាំទ្រចំពោះក្រុមហ៊ុន ដែលចាប់អារម្មណ៍លើការជួលដីវិនិយោគរៀបចំបង្កើតតំបន់ទេចរណ៍ធម្មជាតិ នៅក្នុងខេត្តកោះកុង […]

អាន​បន្ថែម