វិស័យទេសចរណ៍ និងកន្លែងដើរលេង
OCIC អ្នកអភិវឌ្ឍធំជាងគេនៅកម្ពុជា សហការនិង Spectrum KH បង្កើតកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗ
ក្រុមហ៊ុន OCIC បានចាប់ដៃគូជាមួយ Spectrum KH ដើម្បីនាំយកម៉ូដសម្លៀកបំពាក់ម៉ាកល្បីៗរបស់ប្រទេសមាន Armada by Abello, The Privé, និង Natacha Van ដើម្បីបង្ហាញម៉ូដក្នុងកម្មវិធី Alta Moda ដែលជារាត្រីដ៏ស្រស់បំព្រង ម៉ូដសម្លៀកបំពាក់ និងការបង្ហាញម៉ូដសម្លៀកបំពាក់ និងការបង្ហាញពី ការអភិវឌ្ឍន៍ស្ថាបត្យកម្មសម្រាប់ប្រទេសកម្ពុជាដោយក្រុមហ៊ុន OCIC ជាការបំពេញបន្ថែមលើសិល្បៈហត្ថកម្ម និងសិល្បៈនៃម៉ាកម៉ូដល្បីៗចំនួនបី។ អ្នកស្រី Lenen Mar Porras ប្រធានទីផ្សារនិងច្នៃប្រឌីតក្រុមហ៊ុន OCIC មានប្រសាសន៍ថា “អស់ជាច្រើនឆ្នាំមកនេះ អចលនទ្រព្យមិនមែនជាអ្វីដែលត្រូវចាប់ដៃគូសម្រាប់កម្មវិធីបង្ហាញម៉ូតនោះទេ។ គឺមានតែការតុបតែងមុខ និងគ្រឿងអលង្ការប៉ុណ្ណោះ”។ “យើងមានមោទនភាពក្នុងការចែករំលែកដល់ភ្ញៀវទាំងអស់ និងអតិថិជនទាំងអស់របស់ Armada by Abello, The Privé, & Natacha Van ថាការអភិវឌ្ឍន៍ និងគម្រោងរបស់ OCIC អាចផ្តល់នូវការបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃការវិនិយោគដ៏គួរឱ្យទាក់ទាញ និងរបៀបរស់នៅដែលគួរឱ្យចង់បាន និងនាំមកនូវគុណសម្បត្តិផ្សេងៗគ្នា នៃទំនុកចិត្ត ជាពិសេសនៅក្នុងទីផ្សារដែលអ្នកទិញមិនដឹងថាត្រូវទុកចិត្តអ្នកណា […]
អានបន្ថែមរដ្ឋឯកភាពលើគម្រោងវិនិយោគទេសចរណ៍ធម្មជាតិ លើផ្ទៃដីជិត២ពាន់ហិកតា នៅកោះកុង
ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង បានសម្រេចឯកភាពឱ្យក្រុមហ៊ុនឯកជនមួយ ធ្វើការវិនិយោគបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ លើផ្ទៃដីទំហំ ១៨៤៣ហិកតា នៅភូមិសាស្រ្តឃុំតាតៃក្រោម និងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ នេះបើតាមការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ ទីតាំងវិនិយោគនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលក្នុងនោះមានផ្ទៃដីទំហំ ១០២១ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងផ្ទៃដីទំហំ ៧៨៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ។ មួយវិញទៀត តំបន់ស្នើសុំនេះមានការអភិវឌ្ឍផ្លូវមួយចំនួនរួចទៅហើយ ហើយអាចភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់បានផងដែរ។ ក្រុមការងាររបស់អាជ្ញាធរទាំងពីរ បានសម្រេចឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យទេសចរណ៍ធម្មជាតិ ត្រឹមតែ១៥% ប៉ុណ្ណោះ នៃផ្ទៃដីទំហំសរុប ដោយត្រូវរៀបចំមានលក្ខណៈមេត្រីភាពជាមួយបរិស្ថាន ដែលមានលក្ខណៈ Eco-Lodge នៅចន្លោះដើមឈើ ហាមដាច់ខាតការកាប់ ព្រៃកោងកាង ឬព្រៃលិចទឹក។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំផែនការអភិរក្សធនធានជីវៈចម្រុះ រួមទាំងធនធាន ព្រៃកោងកាង នៅក្នុងទីតាំងវិនិយោគ និងរៀបចំគំរូប្រតិបត្តិល្អក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នៅតាមកោះ និងតំបន់ឆ្នេរសមុទ្រុ។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅ គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិមួយ ទំហំ ៣០៨ហិកតា ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង […]
អានបន្ថែមសួនសត្វតម្លៃជិត២០លានដុល្លារនៅខេត្តសៀមរាបគ្រោងបើកដំណើរការនៅខែតុលា
សួនសត្វ នៅលើទឹកដីខេត្តសៀមរាប តម្លៃ១៨លានដុល្លារ គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាម ការចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនសត្វនេះ របស់ឯកឧត្តម វេង សាខុន កាលទី១៦ ខែមិថុនា។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Roger Reynolds បានឲ្យដឹងថា សួនសត្វនេះ បង្កើតឡើងដើម្បីដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងកម្រ ដែលអាចស្នើសុំនាំចូលខ្លះបើមានការចាំបាច់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងចាត់ទុកថានេះជាគម្រោងដំបូងគេក្នុងខេត្តសៀមរាប នឹងជួយជំរុញវិស័យទេសចរណ៍។ ឯកឧត្តម ក៏ជំរុញក្រុមជំនាញឱ្យឆាប់បញ្ចប់ការងារសាងសង់ឱ្យទាន់ផែនការ ដើម្បីឲ្យគម្រោងបើកសម្ពោធដំណើរការបានដោយជោគជ័យ។ គួរបញ្ជាក់ថា សួនសត្វនេះមានផ្ទៃដីទំហំ ២២ហិកតា ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សួនសត្វនេះ វិនិយោគដោយក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក ក្នុងទំហំទឹកប្រាក់ប្រមាណជា ១៨លានដុល្លារ។ បច្ចុប្បន្ន សាងសង់សម្រេចបានប្រមាណ៧០%ហើយ ខណៈដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។ សួនសត្វនេះ […]
អានបន្ថែមរដ្ឋបាលខេត្តស្វាយរៀង កសាងសួនច្បារច្រាំងទន្លេវៃគោ លើកសោភ័ណភាពទីក្រុង
រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងកសាងសួនច្បារជុំវិញទន្លេវ៉ៃគោ ដើម្បីចូលរួមលើកសោភ័ណភាពទីក្រុងឱ្យមានភាពទាក់ទាញ និងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងទេសចរណ៍ ដើរកម្សាន្ត។ មន្រ្តីរដ្ឋបាលខេត្ត បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា នេះថា រដ្ឋបាលខេត្ត កំពុងសាងសង់គម្រោងសួនច្បារច្រាំងទន្លេវ៉ៃគោនេះស្ថិតក្នុងដំណាក់កាលទីពីរ ចំណែកសួនច្បារច្រាំងដំណាក់កាលទីមួយ ស្ថិតក្នុងភាគខាងលិច ទន្លេវ៉ៃគូ បានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់កាលពីខែមេសា។ ប្រភពដដែលបន្តថា គម្រោងសួនច្បារច្រាំងទន្លេនេះ មានប្រវែង ៩៦៧ម៉ែត្រ ម៉ែត្រ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំចាក់ដីបំពេញ មានទីតាំងជាប់នឹងផ្លូវជាតិលេខ១។ ច្រាំងថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ៗ គឺ លើកកម្ពស់សោភ័ណភាព លើកកម្ពស់សុខុមាលភាពសង្គម តាមរយៈផ្ដល់ជាលំហបៃតង និងជាទីតាំងសម្រាប់ហាត់ប្រាណ សម្រាប់ជាវេទិកាប្រណាំងទូក និងជាទីតាំងទេសចរណ៍ សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត។ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអមដំណើដោយឯកឧត្តមអភិបារងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលរងក្រុង បានអញ្ជើញចុះពិនិត្យមើលការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ និងពិនិត្យលើវឌ្ឍភាពផ្សេងៗទៀតដែលជាចក្ខុវិស័យរបស់ឯកឧត្តមអភិបាលខេត្តក្នុងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន។ រូបភាពដោយ popular
អានបន្ថែមកម្ពុជា-វៀតណាម ពិចារណាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកកែប-កោះត្រល់
អាជ្ញាធរកម្ពុជា និងវៀតណាម កំពុងពិភាក្សាគ្នា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រវាងខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាមក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ។ យោងតាមការចុះផ្សាយរបស់ TTG ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំការតភ្ជាប់ទិសដៅទេសចរណ៍ទាំងពីរតាមផ្លូវទឹក តាមរយៈប្រើប្រាស់ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តកែប និងខេត្តកំពត។ គម្រោងភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺស្របពេលដែលខេត្តកែបកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍ (អានបន្ថែម) និងកំពង់ផែទេសចរណ៍ខេត្តកំពត (អានបន្ថែម) ដែលគ្រោងនឹងដាក់ឱ្យដំណើរការបម្រើដល់ការធ្វើដំណើររបស់ទេសចរបរទេស។ ( លោក Pham Ha ស្ថាបនិកក្រុមហ៊ុន Lux Travel DMC បានលើកឡើងថា ការផ្តល់ជូននេះនឹងជំរុញដល់ភ្ញៀវទេសចរណ៍វៀតណាម និងអាស៊ានផ្សេងទៀតដែលអាចធ្វើដំណើរដោយពុំចាំបាប់ស្នើសុំទិដ្ឋាការ។ លោក Pham Ha មានប្រសាសន៍ថា៖ «វាជាការផ្លាស់ប្តូរដ៏ល្អ ដោយសារវាភ្ជាប់កោះ Phu Quoc ជាមួយនឹងតំបន់ដែលមិនសូវមានគេស្គាល់នៅក្នុងប្រទេសកម្ពុជា ហើយផ្តល់ឱកាសឱ្យអ្នកដំណើរវៀតណាមទៅលេងកន្លែងនានាដូចជាខេត្តព្រះសីហនុ និងកោះទន្សាយបានដោយងាយស្រួលថែមទៀតផង។
អានបន្ថែមកម្ពុជាស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ
អភិបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិសេសមួយជាមួយទីប្រឹក្សាជប៉ុន ស្តីអំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ គម្រោងអភិវឌ្ឍទីក្រុងឆ្លាតនៅក្រុងបាត់ដំបង គឺផ្តោចសំខាន់លើការកែប្រែទីក្រុង តាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបៗនៅតាមទីសាធារណៈ ជាពិសេសគឺការកែលម្អសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ។ គម្រោងនេះទៀតសោធ នឹងជួយលើកកម្ពស់វិស័យវប្បធម៌ និងមរតកក្នុងតំបន់ ព្រមទាំងអាចទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងបច្ចកវិទ្យា VR ដែលនឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាសារមន្ទីរខេត្តបានកាន់តែច្រើនជាងមុន។ ពាក់ព័ន្ធនឹងការកែលម្អសារមន្ទីរនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ព្រោះថាគម្រោងនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ វិស័យវប្បធម៌ និងអរិយធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា ដែលនេះជាការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ថែមទៀតផង។ ឯកឧត្តមបន្ថែមថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរឆ្លាតវៃទេ ក្នុងនោះក៏នឹងមានការកែប្រែចំណតយានយន្តឱ្យក្លាយជាចំណតឆ្លាតវៃ ដែលគម្រោងមួយនេះក៏មានសារសំខាន់ខ្លាំងណាស់ដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាលខេត្ត ដែលកំពុងតែរៀបចំចំណតចតយានយន្ត។ យ៉ាងណាមិញ តាមរយៈកិច្ចពិភាក្សាខាងលើ រដ្ឋបាលខេត្តបាត់ដំបង ក៏បានស្នើយ៉ាងទទូចដល់ភាគីជប៉ុន ឱ្យជួយធ្វើការសិក្សាឱ្យបានលឿន និងលម្អិតអំពីគម្រោងទីក្រុងវៃឆ្លាតមួយនេះ៕
អានបន្ថែមភោជនីយដ្ឋានអណ្តែតទឹកដ៏ល្បីនៅហុងកុងត្រូវបានលិចចុះទៅបាត់បឹងក្រោយម្ចាស់ប្រកាសក្ស័យធន
ភោជនីយដ្ឋានកម្ពស់បីជាន់អណ្តែតទឹកល្បីឈ្មោះ នៅលើទឹកបឹងក្នុងទីក្រុងហុងកុង បានត្រូវពន្លិចទៅក្រោមបាតបឹង បន្ទាប់ពីម្ចាស់ក្ស័យធន។ បើកដំណើរការនៅលើបឹង កំពង់ផែ Aberdeen Harbour ភោជនីដ្ឋាន Jumbo Floating Restaurant បានរងសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ក្នុងវិបត្តិជំងឺកូវីដ១៩ ជាងពីរឆ្នាំ ដែលម្ចាស់ភោជនីយដ្ឋានមួយនេះ មិនអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបានទៀត។ មានរចនាបទបែបចិនបុរាណ ភោជនីយដ្ឋានអណ្តែតទឹកនេះ មិនត្រឹមតែជាកន្លែងបម្រើសេវាអាហារចិនបុរាណនោះទេ ប៉ុន្តែវាជាទិសដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ប្រជាជនហុងកុង និងទេសចរបរទេស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP បានបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋាន Jumbo Floating Restaurant ធ្លាប់ផ្ទេរសិទ្ធិគ្រប់គ្រងភោជនីដ្ឋានអណ្តែតទឹកនេះទៅអ្នកដទៃម្តងដែរ ប៉ុន្តែត្រូវបានគេបដិសេធ ដោយបញ្ជាក់ថា តម្លៃនៃការគ្រប់គ្រងភោនីយដ្ឋាន និងសេវាថែទាំ ថ្លៃខ្ពស់ខ្លាំងពេកមិនអាចរ៉ាប់រងចំណាយបាន។ ប្រភពដដែលបន្តថា អាជ្ញាធរក្នុងស្រុក កំពុងបើកការស៊ើបអង្កេត ជុំវិញការលិចភោជនីដ្ឋានអណ្តែតទឹកមួយនេះ ដែលបានកើតឡើងកាលពីចុងខែឧសភាកន្លងទៅ ប៉ុន្តែមិនមានមនុស្សរងគ្រោះពីព្រឹត្តិការណ៍លិចភោជនីយដ្ឋាន អណ្តែតទឹកមួយនេះទេ៕
អានបន្ថែមបន្ទប់រង់ចាំពិសេស តម្លៃ៥០លានដុល្លារ នៅអាកាសយានដ្ឋាន Changi បើកដំណើរការហើយ
ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី (Singapore Airlines)បានបញ្ចប់ជាស្ថាពរនូវការពង្រីកបន្ថែមបន្ទប់រង់ចាំពិសេស (Lounge)តម្លៃ៥០លានដុល្លារ ស្ថិតក្នុងអាកាសយានដ្ឋាន Changi នេះជាការបោះជំហានឆ្ពោះទៅកាន់ការដំណើរការឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាស។ ក្រុមហ៊ុន Singapore Airlines និយាយថា ក្រុមហ៊ុនបានបើកដំណើរការឡើងវិញ បន្ទប់រងចាំពិសេសចំនួនពីរកន្លែងនៅអាកាសយានដ្ឋាន Changi កាលពីថ្ងៃទី៣១ ខែឧសភា។ គម្រោងនេះមានតម្លៃ ៥០លានដុល្លារ ដែលបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៩។ សារព័ត៌មាន The Straits Times ចុះផ្សាយកាលពីថ្ងទី៣០ ខែឧសភា។ តំណាងក្រុមហ៊ុន Singapore Airlines បានលើកឡើងកាលពីថ្ងៃទី៣០ ខែឧសភា ថាបន្ទប់រងចាំពិសេស SilverKris និង KrisFlyer Gold ត្រូវបានកែលម្អជាថ្មីយ៉ាងល្អប្រណិតនៅស្ថានីយ៍អ្នកដំណើរទីបី របស់អាកាសយានដ្ឋាន Changi ដែលនេះគឺជាការផ្តល់នូវបទពិសោធន៍ដ៏ល្អ និងការចងចាំដ៏អស្ចារ្យបំផុតសម្រាប់អ្នកដំណើរតាមយន្តហោះ។ ប្រធានក្រុមហ៊ុនអាកាសចរណ៍លោក Peter Seah ក៏បានបន្ថែមទៀតថាការកែលម្អជាថ្មីនេះ នឹងជួយក្រុមហ៊ុន Singapore Airlines ឱ្យបន្តបង្កើតភាពជាអ្នកដឹកនាំរបស់ខ្លួន នៅក្នុងឧស្សាហកម្មអាកាសចរណ៍ឱ្យរិតតែប្រសើរជាងមុនថែមទៀតផង។ លោក Peter Seah បន្តទៀតថា៖ “យើងសង្ឃឹមថា ការបើកកន្លែងទទួលភ្ញៀវថ្មីនេះ […]
អានបន្ថែមកម្ពុជា រំពឹងពីកំណើនទេសចរអន្តរជាតិ តាមរយៈការភ្ជាប់ផ្លូវនាវាពីច្រកព្រំដែន វៀតណាម-ថៃ
ក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការតភ្ជាប់ផ្លូវនាវាពីច្រករបៀងព្រំដែនជាមួយប្រទេសវៀតណាម និងថៃ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាមួយកាលថ្ងៃទី៣០ ខែឧសភា។ នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានឲ្យដឹងថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិតខាង មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ។ (អានបន្ថែម) ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ប្រសិនបើអភិវឌ្ឍខេត្តកំពត និងកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានយ៉ាងច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែននាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែបតែម្តង។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃក៏អាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុង រួចបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។ គួរបញ្ជាក់ថា កម្ពុជា វៀតណាម និងថៃ បានដាក់ចេញរួចមកហើយនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី […]
អានបន្ថែមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំអនុសាសន៍ ៥ចំណុច ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់មាត់ឆ្នេរ
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានផ្តល់អនុសាសន៍ណែនាំចំនួន ៥ ចំណុច ដល់ខេត្តទាំង ៤ ជាប់មាត់សមុទ្រ ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។ នេះជាការលើកឡើងក្នុងសិក្ខាសាលាស្តីពី បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃ៣០ ខែឧសភា ឆ្នាំ២០២២។ អនុសាសន៍ណែនាំទាំង ៥ ចំណុច រួមមាន៖ ១- ការពារ និងថែរក្សាឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងអភិវឌ្ឍផ្លូវសាធារណៈ និងបណ្តាញបៃតងតាមបណ្តោយឆ្នេរ ដើម្បីជាលំហសាធារណៈប្រកបដោយសុខដុមរមនា និងទាក់ទាញភ្ញៀវទេសចរនៅតំបន់ឆ្នេរសមុទ្រ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។ ២- ការពារ និងថែរក្សាដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនិងសមុទ្រដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម ដើម្បីគ្រប់គ្រងការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនា។ ៣- ធានាការគ្រប់គ្រង ថែរក្សាស្រែអំបិល ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងប្រភពនៃសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា តាមរយៈការគ្រប់គ្រង ការអភិវឌ្ឍដី ស្របតាមបទប្បញ្ញត្តិនគរូបនីយកម្ម […]
អានបន្ថែម