រដ្ឋាភិបាលសាងសង់វិមានឈ្នះឈ្នះដ៏ធំមួយនៅលើភ្នំ២០០ខេត្តឧត្តរមានជ័យ

ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នឹងមានស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ថ្មីមួយកន្លែង ខណៈការដ្ឋានសាងសង់បានចាប់ផ្ដើមជាផ្លូវការហើយកាលពីថ្ងៃទី ៩ មីនា ក្រោមវត្តមានសម្ដេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងនេះ ជាទីតាំងប្រវត្តិសាស្រ្តបញ្ចប់សង្រ្គាមចុងក្រោយគេ ស្ថិតនៅចំណុចភ្នំ២០០ ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ សម្តេច ទៀ បាញ់ បានបញ្ជាក់ថា ទីនោះគឺជាតឹកតាងប្រវត្តិសាស្ត្រ ដែលមានតម្លៃគ្រប់គ្រាន់សម្រាប់ការកសាងស្តូបសម្រាប់មនុស្សជំនាន់ក្រោយឱ្យដឹងពីរឿងរ៉ាវប្រវត្តិសាស្រ្ត។ «ការកែប្រែតំបន់នេះទៅជាតំបន់ប្រវត្តិសាស្ត្រយោធា មិនមែនមានន័យថា ជាកិច្ចការសម្រាប់តែផ្នែកកងទ័ពនោះទេ ប៉ុន្តែគឺជាមូលដ្ឋាននៃការបង្កើត និងពង្រីកសក្កានុពល នៃវិស័យសេដ្ឋកិច្ចសង្គមតាមរយៈអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ធ» សម្ដេចបានបន្ដ។ ក្រោយពេលបញ្ចប់ការសាងសង់វិមានឈ្នះ-ឈ្នះនៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង កសាងស្តូបវិមានឈ្នះ-ឈ្នះ នៅកោះកុង ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗជាបន្តបន្ទាប់។

អាន​បន្ថែម

ឯកជនស្នើវិនិយោគបង្កើតទេសចរណ៍ធម្មជាតិ ១៦កន្លែង នៅឧទ្យានជាតិបូកគោ

ក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម ១០ហិកតា ចំនួន ១៦គម្រោង នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ កិច្ចចុះពិនិត្យធ្វើឡើងកាលពីថ្ងៃទី ៧ មីនា ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងចូលរួមពីមន្ដ្រីពាក់ព័ន្ធ។ ឯកឧត្តម នេត្រ ភក្ត្រា ថា៖ «ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋាន ធម្មជាតិមួយដ៏មានសក្តានុពល និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាកម្សាន្ត»។ «ការចូលរួមពីវិស័យឯកជនតាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នឹងជួយធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ និងជាទិសដៅទេសចរណ៍ប៉ែកសមុទ្រមួយយ៉ាងសំខាន់បំផុត» ឯកឧត្តមបន្ត៕

អាន​បន្ថែម

អាជ្ញាធរខេត្តមណ្ឌលគិរីគ្រោងរៀបចំតំបន់អណ្តូងរ៉ែមាសជាតំបន់ទេសចរណ៍

អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយក្រុមហ៊ុនរ៉ុករករ៉ែ Renaissance Minerals Cambodia គ្រោងររៀបចំតំបន់អណ្តូងរ៉ែមាសទៅជាកញ្ចប់ទេសចរណ៍ទៅថ្ងៃអនាគត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជាក់ ម៉េងហាង អភិបាលរងខេត្តក្នុងកម្មវិធីវឌ្ឍនភាពមូលដ្ឋាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ។ ឯកឧត្តមបញ្ជាក់ថា ក្រុមហ៊ុននឹងរៀបចំតំបន់នោះជាទេសចរណ៍ឱ្យដូចនៅក្រៅប្រទេស ដោយនឹងបង្កើតជាកញ្ចប់ទេសចរណ៍តែម្តង។ «កញ្ចប់នេះអាចមានរយៈពេលពី ៣ ទៅ៤ យប់ ដោយកញ្ចប់ទី១ គឺការទស្សនារមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តមានដូចជាទឹកជ្រោះ ភ្នំជាដើម រីឯកញ្ចប់ទី២ គឺជាការទស្សនាដំណើរការនៃការចម្រាញ់យករ៉ែមាស» ឯកឧត្តមបន្ដ។

អាន​បន្ថែម

សណ្ឋាគារប្រេន Ibis Budget របស់បណ្ដាញ Accor ដំបូងគេនៅកម្ពុជា នឹងបើកនៅខែកក្កដា

ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារតម្លៃមធ្យមប្រេន Ibis Budget នៅកម្ពុជាជាលើកដំបូងបង្អស់ នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ សណ្ឋាគារថ្មីមួយនេះមានឈ្មោះថា Ibis Budget Phnom Penh Riverside ដែលមានបន្ទប់សរុប ៣២២បន្ទប់ និងរួមបញ្ចូលគំនិតដោយការរចនាបែបសហសម័យ។ សណ្ឋគារនេះ មានទីតាំងនៅក្នុងខណ្ឌចំការមន ដែលទីតាំងសក្ដានុពល តំបន់ពាណិជ្ជកម្ម និងកម្សាន្តក៏ធំរបស់រាជធានីភ្នំពេញ។ ដូចគ្នានឹងសាខាផ្សេងទៀតជុំវិញពិភពលោក Ibis Budget Phnom Penh Riverside នឹងក្លាយជាសណ្ឋាគារតម្លៃសមរម្យស្ដង់ដាអន្តរជាតិ ដ៏ល្អឥតខ្ចោះសម្រាប់ធ្វើដំណើរដែលចង់បាន បន្ទប់ឆ្លាតវៃ ផាសុខភាព និងការរចនាប្រកបដោយភាពច្នៃប្រឌិត។

អាន​បន្ថែម

សួនទេសចរណ៍តេជោ Westerdam គ្រោងសាងសង់ឡើងនៅក្រុងព្រះសីហនុ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ គ្រោងបង្កើតសួនទេសចរណ៍តេជោ Westerdam នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រៅពីតំបន់ឆ្នេរ និងកោះ។ បើយោងតាមសេចចក្តីសម្រេចចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ក្រុមការងារបច្ចេកទេសថ្មីមួយ ដែលដឹកនាំដោយឯកឧត្តម គឺម សេរីរដ្ឋ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបានបង្កើតឡើង ដើម្បីសិក្សារៀបចំគម្រោងនេះ។ ក្រុមការងារបច្ចេកទេស នឹងសហការជាមួយនឹងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីសិក្សាពិនិត្យទីតាំង ស្វែងរកថវិកា ដៃគូគាំទ្របច្ចេកទេស និងដៃគូអនុវត្តគម្រោងជាដើម។ ការបង្កើតសួនទេសចរណ៍ Westerdam នេះឡើង គឺដើម្បីរំលឹកដល់ពេលដែលកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍របស់អាមេរិក Westerdam ដែលផ្ទុកមនុស្សសរុបជាង ២ ០០០ នាក់ឱ្យចូលចតកាលពីដើមឆ្នាំ ២០២០ ខណៈនាវានេះត្រូវបានបដិសេដដោយប្រទេសជាច្រើន។

អាន​បន្ថែម

ក្រុង ៣ របស់កម្ពុជា ជាប់ជ័យលាភីទីក្រុងស្អាតអាស៊ាន ២០២២-២០២៤

ទីក្រុងបាត់ដំបង ព្រះសីហនុ និងសៀមរាប បានជាប់ជ័យលាភីជា ទីក្រុងទេសចរណ៍ស្អាតប្រចាំអាស៊ានលើកទី៣ (ASEAN Clean Tourist City Standard) សម្រាប់ឆ្នាំ២០២២-២០២៤ ក្នុងចំណោមក្រុងជ័យលាផី ១៨ ផ្សេងទៀតនៅក្នុងតំបន់។ នេះយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ។ ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន។ ការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។          

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែបសាងសង់រួចរាល់ ត្រៀមដាក់សម្ពោធឆាប់ៗនេះ

រដ្ឋបាលខេត្តកែប បានឱ្យដឹងថា ការស្ថាបនាកំពង់ផែទេសចរណ៍តម្លៃ ១,២លានដុល្លារ បានបញ្ចប់រួចរាល់ហើយ និងត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ។ ពេលដាក់ឱ្យដំណើរការ កំពង់ផែនេះនឹងបម្រើដល់ការដឹកជញ្ជូនទេសចរណ៍ទៅកាន់កោះទន្សាយ និងទៅកាន់កំពង់ផែទេសចរណ៍ប្រទេសជិតខាង វៀតណាម។ នេះជាការលើកឡើងរបស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។ កំពង់ផែនេះអាចទទួលនាវាដឹកទេសចររហូតដល់ជិត ៣០០នាក់ ដែលជាចំនួនមួយយ៉ាងច្រើន។ កំពង់ផែនេះ ស្ថិតនៅលើ ទីតាំងផែចាស់ ស្ថិតក្នុង ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានសណ្ឋានជារូបក្តាម មានចម្ងាយពីដីគោកចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង ៦៨ម៉ែត្រ មានផ្ទៃក្រឡាប្រមាណ ៥០០០ ម៉ែត្រការ៉េ ប្រើប្រាស់ថវិកាសាងសង់ ១,២លានដុល្លារ ។ គួរបញ្ជាក់ថា នៅលើកោះទន្សាយ រដ្ឋបាលខេត្តកែប ក៏កំពុងសាងសង់កំពង់ផែទេសចរណ៍មួយដែលមានតម្លៃប្រមាណជិត៧លានដុល្លារ ដែលជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ (អានបន្ថែម)

អាន​បន្ថែម

ការលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ និងសណ្ឋាគារ បន្តដល់ខែមិថុនា ២០២២

រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ រហូតដល់ខែមិថុនា ឆ្នាំ២០២២។ ការលើកលែងនេះ ជាការបន្តពីថ្ងៃផុតកំណត់ចាស់ នៅខែមីនា ២០២២ ទិសដៅដើម្បីផ្តល់ការគាំទ្របន្ថែម ដល់ធុរជនពាក់ព័ន្ធ ក្នុងការកែលម្អ និងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរក្រោយបើកប្រទេសពេញលេញ។ (អានបន្ថែម) ការផ្តល់ការអនុគ្រោះនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹក ២២ ខែធ្នូ ឆ្នាំ២០២១នេះ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា៖ «រាជរដ្ឋាភិបាល នឹងបន្តផ្តល់ការ-អនុគ្រោះផ្នែកពន្ធ ដូចដែលបានដាក់ចេញនៅក្នុងវិធានការអន្តរាគមន៍ទាំង១០ជុំកន្លងមក សម្រាប់ឆមាសទី១ នៃឆ្នាំ ២០២២ ដល់ប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩»។ គួរបញ្ជាក់ថា ក្រៅពីលើកលែងពន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក៏គ្រោងទម្លាក់កញ្ចប់ហិរញ្ញប្បទានបន្ថែមទៅដល់អាជីវករទេសចរណ៍ និងសណ្ឋាគារ ដើម្បីឱ្យពួកគេយកធ្វើជាទុនក្នុងការស្ដារ ជួសជុល កែលម្អ ឬពង្រីកទីតាំង ពេលបើកអាជីវកម្មឡើងវិញ។ ជំនួយហិរញ្ញវត្ថុនេះ នឹងធ្វើឡើងនៅក្រោមគម្រោងសហហិរញ្ញប្បទានជាមួយធនាគារដៃគូ ដោយទំហំកម្ចីនឹងមិនធំទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យកម្មវិធីនេះ […]

អាន​បន្ថែម

ឯកជនគ្រោងវិនិយោគបង្កើតផែទូកអេកូទេសចរណ៍ថ្មីមួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ បានបើកភ្លើងខៀវគាំទ្រឱ្យឯកជនវិនិយោគលើគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិថ្មីមួយកន្លែង ដែលស្ថិតនៅស្រុកព្រៃនប់ ទិសដៅដើម្បីពង្រីកសក្ដានុពលទេសចរណ៍ខេត្តឱ្យកាន់តែខ្លាំងក្លា។ បើតាមកិច្ចពិនិត្យទីតាំងផ្ទាល់របស់អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ កំពង់ផែនេះ នឹងត្រូវសាងសង់លក្ខណៈជាផែទូកតូចៗ ក្នុងគោលបំណងដើម្បីរក្សានូវសោភ័ណភាព និងអេកូឡូស៊ីក្នុងតំបន់។ ទីតាំងផែនេះ គឺស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ដែលជាដីត្រូវបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធរួចរាល់ ដោយមានការកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្ររួចហើយ។ ឯកឧត្តម គួច ចំរើន ក៏បានស្នើដល់ម្ចាស់គម្រោង ត្រូវធ្វើការសិក្សាពីបច្ចេកទេសនៃការសាងសង់ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុតផងដែរ។ ឯកឧត្តមបន្ដថា កំពង់ផែនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ សហគមន៍នេសាទមូលដ្ឋាន ការការពារ និងអភិរក្សព្រៃលិចទឹកនៅតំបន់នោះ។

អាន​បន្ថែម

សណ្ឋាគារប្រេនលំដាប់ពិភពលោក TRIBE នឹងបើកសាខានៅកម្ពុជាឆ្នាំក្រោយ

TRIBE ដែលជាផ្នែកមួយនៃក្រុមហ៊ុនម្ចាស់បណ្តុំម៉ាកយីហោល្បីៗ Ennismore កំពុងឈានជើងចូលមកទីផ្សារអាស៊ីជាលើកដំបូង ដោយនឹងបើកសណ្ឋាគារនៅទីក្រុងភ្នំពេញ នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដោយសណ្ឋាគារនេះនឹងក្លាយជាសណ្ឋាគារប្រេន TRIBE ដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ សណ្ឋាគារនេះមានឈ្មោះថា TRIBE Phnom Penh Post Office Square មានបន្ទប់សរុបចំនួន ២៦០ បន្ទប់ រួមនឹងអាហារដ្ឋាន Skybar និងកន្លែងធ្វើការរួមគ្នា។ ក្រុមហ៊ុនមិនបានបញ្ជាក់ថាទីតាំងរបស់សណ្ឋាគារនេះទេ ប៉ុន្តែបើយោងតាមឈ្មោះ គឺនឹងស្ថិតនៅជិតប្រៃសណីយ៍រាជធានីភ្នំពេញ ម្ដុំវត្តភ្នំ។ យោងតាមសេចក្ដីប្រកាសពត៌មានរបស់ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ៧ ធ្នូ នេះ សណ្ឋាគារនេះ គឺជាសណ្ឋាគារប្លែកថ្មី ដែលនឹងនាំរសជាតិថ្មីមកកាន់ទីផ្សារកម្ពុជា។ បង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៧ យីហោសណ្ឋាគារ TRIBE គឺសម្រាប់ឆ្លើយតបទៅ អ្នកធ្វើដំណើរ ដែលចង់បានសណ្ឋាគារដែលមានរចនាប្លែកថ្មី ទំនើប និងឆ្លាតវៃ តែក្នុងតម្លៃសមរម្យ។ យីហោ TRIBE គឺជាផ្នែកមួយនៃក្រុមហ៊ុន Ennismore ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Accor ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២១។ យីហោ TRIBE […]

អាន​បន្ថែម