វិស័យទេសចរណ៍ និងកន្លែងដើរលេង
ខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍តំបន់ទេសចរបៃតងថ្មីជាប់មាត់ព្រែកត្រើយកោះ
មិនយូរទេ មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង ខេត្តកំពត នឹងត្រូវប្ដូរមុខមាត់ថ្មីក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់របស់ខេត្តកំពត ខណៈបច្ចុប្បន្នអាជ្ញាធរកំពុងពន្លឿនសិក្សាគម្រោងអភិវឌ្ឍន៍ទីតាំងនេះ។ នេះបើយោងតាមអភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ ក្នុងពេលចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍តំបន់បៃតង និងលទ្ធផលសំណង់ស្ពានត្រើយកោះ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា តំបន់ជាប់មាត់ព្រែកត្រើយកោះ ដែលស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត មានទេសភាពស្អាត និងមានសក្ដានុពលទេសចរណ៍ខ្ពស់។ ដូច្នេះ ក្រុមការងារកំពុងសិក្សាបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យតំបន់នេះក្លាយជាទីកម្សាន្តលំហែកាយគំរូមួយ។ តាមផែនការ ទីតាំងនេះនឹងត្រូវរៀបចំជាតំបន់បៃតង សួនកំសាន្ត កន្លែងហាត់ប្រាណ ជាមួយនឹងការសាងសង់ផ្លូវខ្វាត់ខ្វែង ផងដែរ។ នាឱកាសនេះ ឯកឧត្តមក៏បានជំរុញពន្លឿនដំណើរការសាងសង់ស្ពានបេតុងត្រើយកោះ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យចប់នៅចុងឆ្នាំ ២០២១ នេះ។ ដោយឡែក ពលរដ្ឋចំនួន ១៣ គ្រួសារ ដែលកំពុងរស់នៅលើដីចំណីព្រែកត្រើយកោះ អ្នកជំនាញកំពុងសិក្សាដើម្បីផ្ដល់ជូនប័ណ្ណកម្មសិទ្ធិឱ្យបានឆាប់ៗផងដែរ ។
អានបន្ថែមរដ្ឋបន្តសង់ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុត្រៀមប្រើជាវេទិកាប្រជុំអន្តរជាតិនានា
រដ្ឋាភិបាល សម្រេចជ្រើសយកខេត្តព្រះសីហនុ ធ្វើជាទីកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅឆ្នាំ២០២២ (ASEAN Tourism Forum 2022) ខណៈរដ្ឋនៅតែបន្តសាងសង់ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះយ៉ាងសស្រាក់សស្រាំ។ នេះបើយោងតាមដំណើរពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៣ ខែសីហា កន្លងទៅនេះ។ តាមផែនការ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងត្រូវធ្វើឡើងក្នុងបរិវេណសណ្ឋាគារសុខា ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ ២០២២ នេះ ប៉ុន្តែមិនអាចធ្វើធំដូចមុនៗបានទេ ហើយនឹងត្រូវអនុវត្តតាមវិធានការសុខាភិបាលឱ្យបានហ្មត់ចត់។ ឯកឧត្ដម ថោង ខុន ក៏បានបញ្ជាក់ថា មូលហេតុជ្រើសយកខេត្តព្រះសីហនុ រៀបចំវេទិកានេះ ព្រោះរដ្ឋបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយផ្នែកធំរួចហើយនៅក្នុងខេត្តនេះ ពិសេសព្រលានយន្តហោះអន្តរជាតិ ដែលអាចហោះត្រង់ពីប្រទេសជាច្រើនបាន។ គួររំឭកថា រដ្ឋាភិបាលកំពុងបន្តអភិវឌ្ឍ ចេញផែនការមេ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម ពោលគឺមិនត្រឹមតែជាការរៀបចំសម្រាប់វេទិកាទេសចរណ៍អាស៊ានប៉ុណ្ណោះទេ តែដើម្បីផែនការធំ ក្នុងការធ្វើឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងទៅថ្ងៃអនាគត។ កាលពីខែមិថុនា កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងមួយរួចមកហើយ ដើម្បីឱ្យមកពន្លឿនការងារប្រែក្លាយខេត្តព្រះសីហុនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ។ (អានបន្ថែម) លើសពីនេះ កាលពីថ្មីៗ ក្រសួងរៀបចំដែនដី […]
អានបន្ថែមហេតុផលធំៗ ទាំង ៥ ចំនុច ដែលធ្វើឱ្យរដ្ឋកំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤
រដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥។ តាមរយៈចក្ខុវិស័យក្នុងផែនការមេនេះ នឹងជំរុញវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នាពេលដ៏ខ្លីខាងមុខ។ តើមានភាពចាំបាច់អ្វីខ្លះ ទើបរដ្ឋបង្កើត និងដាក់ផែនការមេ កំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤? បើយោងតាមប្រកាសរបស់ក្រសួងទេសចរណ៍ ខាងក្រោមនេះ គឺជាហេតុផលសំខាន់ៗទាំង៥ ចំណុច៖ ចំណុចទី១៖ ការសិក្សាបង្ហាញថាខេត្តមណ្ឌលគិរីមានឱកាសខ្ពស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ សឱ្យឃើញតាមកំណើនភ្ញៀវទេសចរ និងសកម្មភាពវិនិយោគជារៀងរាល់ឆ្នាំគួរឱ្យកត់សម្គាល់។ ចំណុចទី២៖ ខេត្តមណ្ឌលគិរី មានភាពចម្រុះ ទាំងធនធានទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិ ដែលជាឱកាសវិនិយោគបានច្រើនវិស័យ។ ចំណុចទី៣៖ ខេត្តនេះមានហេដ្ឋរចនាសម្ព័ន្ធខ្វាត់ខ្វែងស្រាប់ ព្រមនឹងផែនការរបស់រដ្ឋដែលចង់បន្ថែមហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅគោលដៅទេសចរណ៍សំខាន់ៗផ្សេងៗទៀត រួមមាន ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងការគ្រប់គ្រងសំណល់ ជាដើម។ ចំណុចទី៤៖ ការគ្រប់គ្រងដីធ្លី និងការបែងចែកតំបន់អភិរក្ស នៅមិនទាន់ច្បាស់លាស់។ ដូច្នេះ រដ្ឋត្រូវតែបង្កើតផែនការមេ ដើម្បីយកមកជួយកំណត់ព្រំប្រទល់ឱ្យច្បាស់លាស់ ទិសដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ចំណុចទី៥៖ ការសិក្សាបង្ហាញថា ខេត្តនេះទៅអនាគតនឹងទាក់ទាញទេសចរជាង ២លាននាក់ ក្នុង១ ឆ្នាំៗ ដោយនឹងជួយបង្កើតការងារប្រមាណ៨ ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ ១,០០០ លានដុល្លារ។ ដូច្នេះត្រូវតែមានផែនការគ្រប់គ្រងច្បាស់លាស់។ ក្រៅហេតុផលទាំង ៥ […]
អានបន្ថែមរដ្ឋដកហូតគម្រោងវិនិយោគកំពង់ផែទេសចរណ៍ចុងឃ្នៀសខេត្តសៀមរាប ពីឯកជនមកជាសម្បត្តិរដ្ឋវិញ
រដ្ឋាភិបាលបានសម្រេច លុបចោល និងដកហូតទីតាំងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ចុងឃ្នៀស នៅខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង អ៊ិនវេសមិន មកជាសម្បត្តិរដ្ឋវិញ ក្រោមការគ្រប់គ្រងជាបណ្ដោះអាសន្ន របស់រដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ។ នេះបើតាមលិខិតទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះផ្សាយជាផ្លូវការកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ លិខិតដដែល បានបន្ថែមថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ពន្ធនានានៅលើទីតាំងវិនិយោគ ស្ថិតនៅតំបន់ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។ លើសពីនេះ រដ្ឋក៏នឹងបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងចូលរួមដោយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយសំណើសុំទូទាត់សំណងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រមនឹងការទូទាត់បំណុលពន្ធរបស់ក្រុមហ៊ុន។ លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា មូលហេតុដែលរដ្ឋសម្រេចលុបចោលគម្រោងខាងលើ ដោយសារតែក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវតាមគោលការណ៍កំណត់ការបង់ពន្ធ និង ស.ជ.ណ ដែលរដ្ឋបានកំណត់។ អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តសៀមមរាប លោក លី សំរិទ្ធិ កាលពីថ្ងៃទី១១ ខែសីហា បានឲ្យដឹងថា ខាងរដ្ឋបាលខេត្តបានទទួលហើយ ដោយនៅរង់ចាំតែការអនុវត្តប៉ុណ្ណោះ ប៉ុន្តែមិនទាន់កំណត់បានពីការអនុវត្តនៅពេលណា ឬថ្ងៃណានោះបានឡើយ៕
អានបន្ថែមការស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្តនៅតែបន្ត រដ្ឋមន្រ្តីស្នើផ្ទាល់ទៅរាជទូតថៃសុំមើលឯកសារបន្ថែម
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្ពុជានៅតែបន្តស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្ត ដោយទើបតែស្នើផ្ទាល់ទៅអគ្គរាជទូតថៃនៅកម្ពុជា ឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារប្លង់ផ្លូវការបន្ថែម។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែសីហា កន្លងទៅ។ លោកជំទាវ ភឿង សកុណា បានលើកឡើងថា៖ «ភាគីកម្ពុជាចង់ស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ដើម្បីឱ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធានការនានាដើម្បីបន្តសំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំង២ »។ ជាការឆ្លើយតប ឯកឧត្តម Panyarak Poolthup សន្យាថានឹងធ្វើតាមសំណើរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ ប៉ុន្តែមិនបានបញ្ជាក់ថានឹងបញ្ជូនឯកសារមកនៅពេលណានោះទេ។ គួររំឭកថា រឿងនេះបានផ្ទុះក្នុងបណ្ដាញសង្គមតាំងពីចុងខែមិថុនា មកម្ល៉េះ ដោយភាគីថៃធ្លាប់អះអាងថា ការកសាងប្រាសាទនៅខេត្តបុរីរាំ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តឡើយ តែជាគំរូប្លង់គូរដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ នេះបើយោងតាមព័ត៌មានបឋមដែលមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ទទួលបានក្នុងកិច្ចចុះស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធ។ (អានបន្ថែម)
អានបន្ថែមរដ្ឋាភិបាលកំពុងសាងសង់មណ្ឌលបដិសណ្ឋារកិច្ចដ៏ធំមួយ នៅប្រាសាទព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចខ្នាតធំថ្មីមួយកន្លែង នៅឯតំបន់ប្រាសាទព្រះវិហារ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដធូរស្បើយ។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ៣ ខែសីហា មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចនេះ មានទីតាំងស្ថិតនៅទល់មុខសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។ គម្រោងសាងសង់នេះត្រូវសាងសង់ឡើងដោយក្រុមហ៊ុន ខេភី ខនស្ត្រាក់សិន និងដេគ័រ ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ។ មណ្ឌលបដិសណ្ឋារកិច្ចនេះ រួមមាន អគារផ្តល់សំបុត្រ អគារព័ត៌មានទេសចរណ៍ អគាររង់ចាំ ចំណតសាធារណៈ ចំណតសហគមន៍ និងបន្ទប់ទឹក។ ក្រោយសាងសង់រួច មណ្ឌលបដិសណ្ឋារកិច្ចត្រូវបានរំពឹងទុកថា នឹងក្លាយជាគោលដៅទេសចរណ៍មួយសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រាសាទព្រះវិហារ ហើយក៏អាចផ្សារភ្ជាប់ទៅនឹងគោលដៅទេសចរណ៍ផ្សេងៗទៀតក្នុងតំបន់ផងដែរ។
អានបន្ថែមរដ្ឋបាលខេត្តកែប បើកឱ្យឯកជនកសាងសង់ផែទេសចរណ៍មួយកន្លែងទៀត តភ្ជាប់នឹងគម្រោងឆ្នេរថ្មី
រដ្ឋបាលខេត្តកែប សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់ផែទេសចរណ៍ថ្មីមួយកន្លែង ឬស្គាល់ទូទៅថាជាផែសេះស ដើម្បីសម្រួលដល់ការធ្វើដំណើរភ្ញៀវទេសចរ និងប្រជានេសាទ។ គម្រោងនេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣ ខែសីហា ក្រោមវត្តមានរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។ មុននឹងឈានដល់ដំណាក់ការចុះហត្ថលេខាសាងសង់នេះ គម្រោងត្រូវបានសិក្សាពីផលប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ឯកឧត្តម សោម ពិសិដ្ឋ មានប្រសាសន៍ថា៖ «គម្រោងផែសេះស នឹងជាមុខព្រួញថ្មីនៃការអភិវឌ្ឍវិស័យទេសចរណ៍ ឆ្ពោះមកភាគខាងលិចនៃខេត្តកែប និងជាទីតាំងតភ្ជាប់គម្រោងពង្រីកឆ្នេរខ្សាច់កំសាន្តថ្មីក្នុងសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ ផងដែរ»។ «គម្រោងនេះ នឹងផ្តល់នូវផលប្រយោជន៍ និងឱកាសការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ដែលភាគច្រើនពឹងផ្អែកលើមុខរបរនេសាទសមុទ្រ និងសេវាកម្មទេសចរណ៍។ ដូច្នេះ វាក៏ជាផ្នែកមួយនៃការកាត់បន្ថយភាពក្រីក្រផងដែរ»។ គួរបញ្ជាក់ថា ការសាងសង់ផែនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងអំឡុងចុងឆ្នាំ២០២៣ ដោយប្រើរយៈពេលសាងសង់ប្រមាណ ២ឆ្នាំ។ ផែសេះសនេះ គឺខុសពីផែកោះទន្សាយដែលមកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ៧៥% ហើយ។ (អានបន្ថែម)
អានបន្ថែមអាជ្ញាធរកំពុងពន្លឿនការងារលើកកម្ពស់ផ្លូវវង់តូចទាំង៣កំណាត់នៃរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារលើកម្ពស់ផ្លូវវង់តូចក្នុងរមណីយអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួនជាង ៦ ៣០០ម៉ែត្រ។ បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលថ្ងៃទី ៤ ខែសីហា នេះ ការជួសជុលបែងចែកជា៣ កំណាត់នេះរួមមាន៖ -កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង ២១២២ម៉ែត្រ -កំណាត់ទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ម៉ែត្រ -កំណាត់ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ម៉ែត្រ ដោយឡែកការងាររួមមាន ការពង្រីកស្មាផ្លូវសងខាង និងអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ ៦ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ដារ និងកែលម្អកំណាត់ផ្លូវទាំង ៣កំណាត់នេះ គឺប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល ខណៈផ្លូវសំខាន់ៗទាំងនេះ នឹងល្អប្រសើរទាំងស្រុងនៅចុងឆ្នាំ២០២១ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្ដរជាតិក្រោយបញ្ចប់កូវីដ-១៩ ៕
អានបន្ថែមជប៉ុនកំពុងពន្លឿនរៀបចំផែនការមេ Smart City និងប្រព័ន្ធអនាម័យស្ដង់ដារនៅសៀមរាបខាងកើត
ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ JICA កំពុងជួយកម្ពុជាពន្លឿនរៀបចំផែនការមេទីក្រុងវៃឆ្លាត (Smart City) និងសិក្សាគម្រោងសាងសងប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងអនាម័យស្ដង់ដារ នៅភូមិសាស្រ្តក្រុងសៀមរាបប៉ែកខាងកើត។ ជាក់ស្ដែងភាគីជប៉ុនបានជួយជ្រោមជ្រែងលើការងារនេះមួយរយៈហើយ ដោយកាលពីថ្ងៃ ២៨ ខែកក្កដា កន្លងទៅនេះ ភាគីទាំង២ ទើបបានជួយពិភាក្សាគ្នាម្ដងទៀត ដើម្បីតាមដាន និងពន្លឿនការងារ។ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជារួមកិច្ចអង្គប្រជុំបានពិភាក្សាបន្ថែម អំពីវិធីសាស្ត្រ និងស្ថានភាពនៃការគ្រប់គ្រងទឹកកខ្វក់ និងអនាម័យ ដែលមានភាពចាំបាច់ណាស់មុននឹងឈានទៅរកការបង្កើតទីក្រុងឆ្លាតវៃ។ បើយោងតាមផែនការដែលក្រសួងធ្លាប់បានបង្ហើបពីមុន តំបន់ ៣ រួមមាន ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប នឹងត្រូវជ្រើសដើម្បីអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ដោយរួមបញ្ចូលទាំងការងារលើកកម្ពស់សន្តិសុខ ការដឹកជញ្ជូន ការគ្រប់គ្រងសំរាម និងទេសចរណ៍ ផងដែរ។ តាមផែនការ ការងារទាំងនេះគ្រោងនឹងសម្រេចឱ្យបានទាំងស្រុងនៅឆ្នាំ ២០៣១។ គួរបញ្ជាក់ផងដែរ ទោះបីខេត្តសៀមរាបកំពុងរងសម្ពាធយ៉ាងខ្លាំងពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្ដី រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ តួយ៉ាងដូចជា គម្រោងផ្លូវ ៣៨ខ្សែ ដែលសម្រេចបានប្រមាណ ៦៣,៨៧% ហើយត្រឹមខែមិថុនា នេះ។ […]
អានបន្ថែមឆ្នេរជាង ២១ ០០០ ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅខេត្តព្រះសីហនុ ត្រូវបានលើកកម្ពស់
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មកទល់បច្ចុប្បន្ន បានរៀបចំកែលម្អឆ្នេរសមុទ្រសរុបជាង ២១ ០០០ ម៉ែត្រ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជុំវិញឆ្នេរប្រមាណជិត ២០កន្លែង នៅខេត្តព្រះសីហនុ ក្នុងទិសដៅដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមក្រោយវិបត្តិកូវីដ។ គណៈកម្មាធិការបានបង្ហាញវឌ្ឍនភាពការងារទាំងនេះក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅ។ ទាក់ទងនឹងការងាររៀបចំឆ្នេរ ការងារធំគឺបែងចែកជាពីរ ទី១គឺការរៀបចំកែលម្អឆ្នេរសមុទ្រ ប្រវែងសរុប ១៨ ៨៧៤ ម៉ែត្រ ចាប់ពីឆ្នេរសុខា ដល់ឆ្នេររាមឱ្យមានសោភ័ណភាពឡើងវិញ និង ទី២ ការបើកឆ្នេរសមុទ្រថ្មី ចំនួន៣ទីតាំង ដែលមានប្រវែងសរុប ៣ ១៣៤ ម៉ែត្រ។ ឆ្នេរសមុទ្រ៣ទីតាំង នេះរួមាន ឆ្នេរពយតាមួង ប្រវែង ១ ០៣៤ ម៉ែត្រ ឆ្នេរពយអូរឈើទាល ប្រវែង ២៤២ម៉ែត្រ និងឆ្នេរពយជំទាវម៉ៅ ប្រវែង ១ ៨៥០ ម៉ែត្រ។ ដោយឡែក សម្រាប់ការងារហេដ្ឋារចនាសម្ព័ន្ធវិញ ក្រៅពីគម្រោងផ្លូវ ៣៤ខ្សែ និង ១១ខ្សែ ដែលកំពុងអភិវឌ្ឍដោយរដ្ឋាភិបាល គណៈកម្មាធិការក៏បានស្ថាបនាផ្លូវអាទិភាពថ្មីចំនួន៣ខ្សែ ប្រវែងសរុបជាង […]
អានបន្ថែម