បច្ចុប្បន្នសណ្ឋាគារនៅសៀមរាប ១០% បើកដំណើរការប៉ុន្តែមិនមានប្រាក់ចំណេញ

ប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាបបានឱ្យដឹងថា សណ្ឋាគារប្រមាណ ១០% នៅខេត្តសៀមរាបបានដំណើរការហើយ ប៉ុន្តែមិនទទួលបានប្រាក់ចំណេញទេ។ នេះបើយោងតាមប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាប។ លោក ដេវីដ ចាយ៉ា ភីអូត (David Jaya PIOT) ប្រធានសមាគមសណ្ឋាគារកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងក្នុងសារព័ត៌មាន AKP ថ្ងៃ ២៧ តុលានេះ ថា៖ «ដោយសារតែវិបត្តិនៃកូវីដ១៩ ធ្វើឱ្យអាជីវកម្មក្នុងវិស័យសណ្ឋាគារត្រូវបានជាប់គាំង។ មានសណ្ឋាគារខ្លះ បានបិទ ខ្លះបានលក់ ដោយសារតែគ្មានភ្ញៀវទេសចរចេញដើរកម្សាន្ត»។ លោកបានបន្តថា បច្ចុប្បន្ននេះ មានសណ្ឋាគារ ប្រមាណ ១០% ប៉ុណ្ណោះ ដែលបានដំណើរការ ដែលសណ្ឋាគារទាំងនោះជាសណ្ឋាគារ ដែលផ្តោតសំខាន់ទៅលើភ្ញៀវទេសចរក្នុងស្រុក ហើយការដំណើរនេះមិនទទួលបានប្រាក់ចំណេញទេ ដោយគ្រាន់តែអាចទប់ទល់ការចំណាយប្រចាំខែ និងសណ្ឋាគារខ្លះក៏ខាតថែមទៀតផង។ គួរបញ្ជាក់ផងដែរថា គិតត្រឹម៤ខែ ដំបូងនៃឆ្នាំ២០២០ ភ្ញៀវទេសចបរទេសមកកម្ពុជា ធ្លាក់ចុះជាង៧០% អាជីវកម្មទេសចរណ៍ជិត ៣០០០ កន្លែងបានផ្អាកដំណើរការ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាងសរុប ១០០០ កន្លែងបានបិទទ្វារ ដែលបង្កឱ្យប្រជាជនរាប់ម៉ឺននាក់បាត់បងការងារ។

អាន​បន្ថែម

តំណាង Hyatt Regency បញ្ជាក់ថាសណ្ឋាគារនឹងបើកទ្វារនៅដើមឆ្នាំ២០២១

អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Hyatt Regency Phnom Penh លោក Herman Kemp បានបញ្ជាក់ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៦ តុលានេះថា សណ្ឋាគារនឹងបើកដំណើរការជាក់លាក់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីពន្យារពេលមួយរយៈមក ដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩។ យោងតាមប្រភពដដែលនេះ ការសាងសង់បានបញ្ចប់ ១០០ ភាគរយហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការតុបតែងផ្នែកខាងក្នុងនៃបន្ទប់ភ្ញៀវ ភោជនីយដ្ឋាន និងកន្លែងផ្សេងៗទៀត។ លោក Herman Kemp បានឱ្យដឹងថា៖ «សណ្ឋាគារនឹងបើកទ្វារនៅត្រីមាសទី ១ ឆ្នាំ ២០២១ ដោយមានបន្ទប់ភ្ញៀវចំនួន ២៤៧ បន្ទប់ ទីធ្លាប្រើប្រាស់ចម្រុះ និងបន្ទប់សិក្ខាសាលាចំនួន ៩ កន្លែង បារ និងភោជនីយដ្ឋានដែលមានមុខម្ហូបទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនប្រភេទ»។ ដំបូងសណ្ឋាគារនេះ គ្រោងនឹងបើកបើកនៅឆ្នាំនេះ ប៉ុន្តែដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ទើបពន្យារទៅឆ្នាំក្រោយ។ លោក Herman Kemp បានឱ្យដឹងទៀតថា៖ […]

អាន​បន្ថែម

ការពង្រីកផ្លូវរត់ព្រលានយន្តហោះព្រះសីហនុបញ្ចប់ការសាងសង់ដោយនឹងបើកដំណើរការចុងឆ្នាំនេះ

ការពង្រីក និងជួសជុលផ្លូវរត់(Runway) នៃអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅត្រីមាសចុងក្រោយ ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។ ពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ តុលា នេះ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ផ្លូវរត់យន្តហោះ(Runway)នេះ ត្រូវបានពង្រីក និងជួសជុលក្រោមការវិនិយោគទឹកប្រាក់ ៥៨ លានដុល្លារអាមេរិក ដែលពង្រីកពីប្រវែង ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ ដើម្បីអនុញ្ញាតឲ្យយន្តហោះខ្នាតធំចុះចត និងហោះចេញបានងាយស្រួលជាងមុន ពោលគឺដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកដំណើរ។ (អានបន្ថែម) ការពង្រីកផ្លូវរត់នេះ ធ្វើឱ្យអាកាសយាន្តដ្ឋាននេះ មានសមាសភាពអាចទទួលការចុះចតយន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER រឺយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា នៅចន្លោះឆ្នាំ ២០១៥ និង […]

អាន​បន្ថែម

ភូមិវប្បធម៌កម្ពុជានៅសៀមរាបប្រកាសបិទអាជីវកម្មទាំងស្រុងនៅខែក្រោយ

រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង នៅដើមខែវិច្ឆិកា នេះ បន្ទាប់ពីជួបប្រទះបញ្ហាកូវីដ ១៩ ដែលនាំមកនូវការថយចុះចំនួនភ្ញៀវចូលមកទស្សនា។ សេចក្ដីជូនដំណឹងកាលពីថ្ងៃទី ១១ ខែតុលា របស់គណៈគ្រប់គ្រងភូមិវប្បធម៌កម្ពុជាបានឱ្យដឹងថា ដោយសារការរីករាលដាលនៃជំងឺកូវីដ0១៩ ជាច្រើនខែមកនេះ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនាមានការថយចុះជាគំហុក និងធ្វើឱ្យអាជីវកម្មមួយនេះជួបប្រទះបញ្ហាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ ក្រុមហ៊ុននឹងបិទដំណើរការអាជីវកម្មនៅភូមិវប្បធម៌ទាំងស្រុង ចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ២០២០ តទៅ។ ហើយការបិទអាជីវកម្មនេះទៀតសោត ក្រុមហ៊ុននឹងបញ្ចប់កិច្ចសន្យាជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ព្រមទាំងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទបញ្ញត្តិ និងច្បាប់ស្ដីពីការងារ។ គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅ ក្រុមកម្មករ ក៏បានតវ៉ាសុំទាមទារឱ្យនិយោជកនៃរមណីយដ្ឋានមួយនេះ ជួយដោះស្រាយបញ្ហាចំនួន ៣ លក្ខខណ្ឌ រួមមាន ការចរចាអនុសញ្ញារួមជាមួយសហជីព ការទាមទារប្រាក់ថ្លៃអាហារ ២៥ ដុល្លារប្រចាំខែ និងប្រាក់ខែ ២០% ដែលនិយោជកបានកាត់ពីកម្មករផងដែរ។ នេះបើយោងតាមសារព័ត៌មាន RFI ចុះថ្ងៃទី ២៦ សីហា ២០២០។ យ៉ាងណាមិញ កាលពីថ្ងៃទី ២២ កញ្ញា កន្លងទៅ អភិបាលខេត្តសៀមរាប […]

អាន​បន្ថែម

សណ្ឋាគារថៃចេញលិខិតសូមទោសក្រោយចម្លងយករចនាបទខ្មែរអង្គរទៅប្រើតុបតែងសណ្ឋាគារ

ម្ចាស់សណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃបានចេញលិខិតសូមអភ័យទោស លើករណីដែលសណ្ឋាគារបានប្រើប្រាស់រចនាបទប្រាសាទបុរាណខ្មែរអង្គរ មកតែងលម្អសណ្ឋាគារ និងភោជនីយដ្ឋាន។ លិខិតចេញដោយម្ចាស់សណ្ឋាគារ Le Palais Hotel កាលពីថ្ងៃទី ០៤ តុលា នេះបានសរសេរថា៖ «យើងសូមអភ័យទោស និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការរចនាសណ្ឋាគារចេញពីរចនាបទខ្មែរ ដែលបង្កឱ្យមានការមិនពេញចិត្តពីប្រជាជនកម្ពុជាជាច្រើន។» លិខិតនេះបានបន្តថា៖ «យើងបានសាងសង់សណ្ឋាគារនេះឡើង ក្នុងគោលគំនិតកោតសរសើរ គោរពស្រឡាញ់ ចំពោះសិល្បៈដ៏អស្ចារ្យនេះ។ ការស្ថាបនាការតុបតែងនៅទីនេះធ្វើឡើង ដោយទឹកដៃ និងបេះដូងរួមគ្នារវាង ក្រុមការងារថៃ និងកម្ពុជា។ ទោះយ៉ាងណាក្ដី ភាពអស្ចារ្យពិតប្រាកដនៅតែស្ថិតលើប្រាសាទអង្គរវត្តរបស់កម្ពុជាដដែល ហើយគ្មានអ្វីប្រៀបធៀបបានឡើយ»។ សេចក្ដីប្រកាសនេះធ្វើឡើងក្រោយពេល ដែលមានការរិះគន់ជាច្រើនពីសំណាក់ប្រជាជនកម្ពុជា និងស្នើរឲ្យមានវិធានការជាបន្ទាន់ចំពោះករណីនេះ។ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ប្រាប់កាសែត Phnom Penh Post កាលពីថ្ងៃទី ០៥ តុលា ថា សណ្ឋាគារនេះប្រើប្រាស់រចនាបទប្រាសាទបុរាណខ្មែរចំនួន ៣ គឺ ប្រាសាទបាយ័ន […]

អាន​បន្ថែម

កាស៊ីណូហុងកុងដ៏ធំសម្បើមមួយកំពុងប្តូរទីតាំងពីខេត្តព្រះសីហនុទៅតំបន់តារាសាគរ

ក្រុមហ៊ុន Century Entertainment International Holdings ដែលជាក្រុមហ៊ុនកាស៊ីណូហុងកុងដ៏ធំសម្បើមមួយបានឱ្យដឹងថា ក្រុមហ៊ុននឹងប្តូរទីតាំងលេងល្បែង ពីក្រុងព្រះសីហនុ ទៅក្រុងតារាសាគរ ខេត្តកោះកុងវិញ។ នេះបើតាមឲ្យដឹងពី សារព័ត៌មាន G3 Newswire កាលពីថ្ងៃទី១ តុលា ២០២០នេះ។ Century Entertainment International បានឱ្យដឹងទៀតថា ការផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូពីទីតាំងចាស់ដែលនៅសណ្ឋាគារ Sunshine Bay Hotel នៅខេត្តព្រះសីហនុ ទៅទីតាំងថ្មីវិញដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ ទីតាំងថ្មីនៃកាស៊ីណូនេះ នឹងស្ថិតនៅក្នុងអគារលេខ ៨៩ នៃគម្រោង Long Bay ដែលក្រោមកិច្ចព្រមព្រៀងជួលជាមួយនឹង Long Bay Entertainment រយៈពេល ៣៥ ឆ្នាំ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០៣៥។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតពន្យារពេលបញ្ចប់ការសាងសង់

ការស្ថាបនាកំពង់ផែទេសចរណ៍នៅ ខេត្តកំពត មិនអាចបញ្ចប់ការសាងសង់តាមការគ្រោងទុកនៅឆ្នាំនេះបានឡើយ ដោយសារដំណើការសាងសង់រាំងស្ទះដោយការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមក្រសួងទេសចរណ៍ កាលបរិច្ឆេទបញ្ចប់ការងារសាងសង់ទាំងមូលនៃកំពង់ផែទេសចរណ៍នេះ គឺលើកទៅចុងឆ្នាំ ២០២១។ ឯកឧត្តម តុប សុភ័ក្រ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹង កាលពីថ្ងៃទី ១៤ កញ្ញានេះថា៖ «បច្ចុប្បន្នការងារសាងសង់សម្រេចបានជាង ៣០%។ តែដោយសារបញ្ហាកូវីដហ្នឹង ការសាងសង់នឹងបញ្ចប់នៅចុងឆ្នាំ ២០២១…បើមិនមានអីប្រែប្រួលទេ ក្នុងរង្វង់ដើមឆ្នាំ ២០២២ គឺអាចដាក់ឱ្យដំណើរការ»។ គួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហាកូវីដ ការសាងសង់គម្រោងនេះគឺយឺតយ៉ាវម្ដងហើយម្ដងទៀត ដោយកាលពីខែ ឧសភា កន្លងមកនេះ ការសាងសង់សម្រេចបានប្រមាណ ៣០% ហើយច្ចុប្បន្ន គឺនៅទ្រឹងប្រមាណជាង ៣០% ដដែល។ (អានបន្ថែម) កំពង់ផែទេសចរណ៍អន្តរជាតិនេះ មានទីតាំងស្ថិតនៅស្រុកទឹកឈូ ដែលបានបើកការដ្ឋានកាលពីខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់កម្ចីប្រមាណ ៨លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម) ក្រោយបញ្ចប់ការសាងសង់ កំពង់ផែដែលមានប្រវែង ៣០០ម៉ែត្រ អាចនឹងឱ្យនាវាដឹកដំណើរពីអ្នកដំណើរពី ៣០០ ទៅ៤០០នាក់ ចូលចតបាន។ លើសពីនេះ […]

អាន​បន្ថែម

ថៃកំពុងប្រែក្លាយមន្ទីរឃុំឃាំងសរុប៧២កន្លែងជាតំបន់ទេសចរណ៍

រូបភាពពី៖ Chiangrai Times ប្រទេសថៃគ្រោងប្រែក្លាយមន្ទីរឃុំឃាំងចំនួន ៧២កន្លែង ឬស្មើនឹង ៥០% នៃមន្ទីរឃុំឃាំងសរុបទូទាំងប្រទេស ទៅជាតំបន់ភ្ញៀវទេសចរណ៍។ នេះបើយោងតាមសារព័ត៌មាន Chiangrai Times កាលពីចុងខែសីហាកន្លងទៅ។ មន្រទីឃុំឃាំងចំនួន ៧២កន្លែងនោះ នឹងត្រូវរៀបចំឱ្យមានជាកន្លែងធ្វើកម្មវិធីប្រលងធ្វើម្ហូប ស្ដង់លក់វត្ថុអនុវស្សារីយផ្សេងៗដែលធ្វើឡើងដោយអ្នកទោស និងកន្លែងផ្សេងៗទៀតដើម្បីបង្ហាញពីទេពកោសលរបស់អ្នកទោសក្នុងមន្ទីរឃុំឃាំងទាំងនោះ។ គម្រោងនេះនឹងជួយលើកកម្ពស់មុខជំនាញជាច្រើនប្រភេទ ដែលជួយដល់អ្នកទោសទាំងនោះអាចស្វែងរកមុខរបរបានត្រឹមត្រូវ ក្រោយពេលចេញពីមន្ទីរឃុំឃាំង។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបានឱ្យដឹងថា៖ «គម្រោងនេះត្រូវបានអនុវត្តនៅមន្ទីរឃុំឃាំងចំនួន ៥ រួចមកហើយ ដែលរួមមានមន្ទីរឃុំឃាំងនៅ ត្រាត រ៉ាយ៉ង រ៉ាត់បូរី និងនគររាជសីមាជាដើម។ យើងនឹងបន្តការផ្លាស់ប្ដូរមុខមាត់មន្ទីរឃុំឃាំង ៦៧ កន្លែងទៀត សរុប ៧២ មន្ទីរ ឬស្មើនឹង ៥០% នៃចំនួនមន្ទីរឃុំឃាំងទាំងអស់»។ រដ្ឋមន្ត្រីរូបនេះ ក៏បានឲ្យដឹងថា គម្រោងនេះមិនអាចអនុវត្តបានគ្រប់ឃុំឃាំងទាំងអស់ក្នុងប្រទេសទេ ព្រោះវានៅមានកម្រិត។ ដោយឡែក ប្រសិនបើគម្រោងនេះទទួលបានប្រជាប្រិយភាព ក្រសួងយុត្តិធម៌នឹងសហការជាមួយក្រសួងទេសចរណ៍ ប្រែក្លាយគម្រោងនេះទៅជាការលើកកម្ពស់វិស័យទេសចរណ៍នៅប្រទេសថៃ។

អាន​បន្ថែម

វៀតណាមអនុម័តរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រតម្លៃជាង ៩ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច

រដ្ឋាភិបាលវៀតណាម កាលពីថ្មីៗនេះ បានអនុម័តគម្រោងលំនៅដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រដ៏ធំសម្បើមមួយតម្លៃប្រមាណ ៩,៣ ពាន់ដុល្លារ នៅក្នុងតំបន់ឆ្នេរ Can Gio ជាយក្រុងហូជីមិញ។ គម្រោងអភិវឌ្ឍន៍នេះ មានចម្ងាយ ៤០ គម ពីទីក្រុងហូជីមិញ លាតសន្ធឹងនៅលើផ្ទៃដីព្រៃកោងកាងទំហំជិត ៨ ម៉ឺនហិកតា ហើយកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុនភាគហ៊ុន Can Gio Tourist Urban Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំលំដាប់ទី២ នៃប្រទេសវៀតណាម Vinhomes ។ គម្រោងនេះ រួមមានការសាងសង់ទីក្រុងថ្មីមួយលើមានផ្ទៃដីជាង ២ ពាន់ហិកតា ដែលបានមកពីការចាក់បំពេញទឹកសមុទ្រ ។ ក្រោយបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣១ គម្រោងនេះនឹងក្លាយជាលំនៅដ្ឋានរបស់ប្រជាជនកប្រមាណ ២៣ម៉ឺននាក់ និងជាសណ្ឋាគារសម្រាប់ភ្ញៀវរហូតដល់ ៩ លាននាក់ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ ២០០០ គម្រោងនេះត្រូវបានជំទាស់ដោយក្រុមបរិស្ថានដែលព្រួយបារម្ភថានឹងផលប៉ះពាល់ដល់ព្រៃកោងកាង។ ទោះយ៉ាងណារដ្ឋាភិបាលវៀតណាមបាន យល់ឃើញថាគម្រោងនេះគឺជាដំណោះស្រាយជាក់ស្តែង ដើម្បីស្ដារសេដ្ឋកិច្ច និង វិស័យទេសចរណ៍ពីវិបត្តិកូវីដ១៩ ។

អាន​បន្ថែម

ក្រុមហ៊ុនឯកជនវិនិយោគលើគម្រោងឆ្នេរខ្សាច់សិប្បនិម្មិតទំហំ ២៣៤ហិកតា នៅខេត្តកំពត

រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុនវិនិយោគឯកជន IGB Cambodia Co Ltd គ្រោងនឹងបង្កើតរមណីយដ្ឋានឆ្នេរមាសតេជោសែន ដែលជាឆ្នេរខ្សាច់សិប្បនិមិ្មតទំហំ ២៣៤ហិកតា។ នេះបើយោងតាមដឹងក្នុងកិច្ចប្រជុំរវាងភាគីទាំង ២ កាលពីថ្ងៃទី ៤ ខែកញ្ញា កន្លងមកនេះ។ ឆ្នេរមាសតេជោសែននេះ មានទីតាំងស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។ ដោយឡែក ការបែងចែកផលប្រយោជន៍នៃគម្រោង គឺក្រុមហ៊ុន IGB Cambodia Co Ltd កាន់កាប់ដី ៦០% ហើយ រដ្ឋបាលខេត្តកំពត មានសិទ្ធ ៤០% ភាគរយ។ បច្ចុប្បន្ន គម្រោងស្ថិតនៅក្នុងដំណាក់កាលបង្កើតសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍន៍នេះ។ ក្រោយពីសេចក្តីសម្រេចត្រូវបានចុះហត្ថលេខារួច ឯកឧត្តមអភិបាលខេត្ត ជាវ តាយ នឹងជំរុញឱ្យក្រុមហ៊ុន IGB CO.LTD សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរណ៍បន្ថែមទៀត និងការអភិវឌ្ឍន៍គម្រោងនេះបានឆាប់រហ័ស៕

អាន​បន្ថែម