វិស័យទេសចរណ៍ និងកន្លែងដើរលេង
វិធានការឆ្លើយតបកូរ៉ូណារបស់រដ្ឋាភិបាលកម្ពុជា ជំរុញការបញ្ចុះតម្លៃ ៥០% ក្នុងសេវាកម្មទេសចរណ៍
សណ្ឋាគារលំដាប់ផ្កាយ ៥ មួយចំនួន នៅខេត្ដសៀមរាប បានប្រកាសបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនជិត ៥០% សម្រាប់ភ្ញៀវទេសចរជាតិ។ ការបញ្ចុះតម្លៃនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពី ការរីករាលដាលនៃ វីរ៉ុសកូរូណាថ្មី ឬ Covid19 ទៅលើវិស័យទេសចរណ៍ ពេលនេះដែរ ដែលនឹងចាប់អនុវត្តចាប់ពី ខែ មីនា នេះ រហូតដល់ខែ ឧសភា ២០២០។ គេសង្កេតឃើញថា ការប្រកាសនេះ ធ្វើឡើងក្រោយពេលដែលអាជ្ញាធរខេត្ដសៀមរាប បានអំពាវនាវ កាលពីដើមខែ មីនា ឆ្នាំ២០២០ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងទឹកដីអង្គរមួយនេះ ជួយគ្នាសម្រួល ដោយការបញ្ចុះតម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ ដើម្បីធ្វើអោយមានការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ឱ្យបានច្រើន។ ការបញ្ចុះតម្លៃនេះ ប្រកាសឡើងស្របពេលដែល មានការអំពាវនាវដោយ សម្តេចតេជោ ហ៊ុន សែន ផ្ទាល់អោយក្រសួងពាក់ព័ន្ធរួមគ្នាជួយកាត់បន្ថយការចំណាយអោយបាន ៥០ % ដើម្បីជាវិធានការប្រយុទ្ធប្រឆាំងការរីកសាយវីរ៉ុសកូរូណាថ្មី ឬ Covid19 នេះ ដែលកំពុងមានផលប៉ះពាល់យ៉ាងច្រើន ទៅលើវិស័យសក្តានុពលមួយចំនួនធំនៅក្នុងកម្ពុជា ។ គួរបញ្ជាក់ដែរថា ថ្មីៗ នេះ […]
អានបន្ថែមសន្និបាតក្រសួងទេសចរណ៍ស្នើឲ្យដាក់ដំណើរការឡើងវិញព្រលានយន្តហោះនៅបាត់ដំបង
ក្រសួងទេសចរណ៍បង្ហាញផែនការដាក់ឲ្យដំណើការឡើងវិញ ព្រលានយន្តហោះដែលត្រូវបានបោះបង់ចោល នៅខេត្តបាត់ដំបង ក្នុងគោលបំណងសម្រួលដល់ការធ្វើការដំណើរផ្លូវអាកាសក្នុងស្រុក និងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិ។ ថ្លែងនៅក្នុងសន្និបាតក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឲ្យមានការសិក្សាលើលទ្ធភាពដាក់ដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង។ ឯកឧត្តម ថោង ខុន ថ្លែងថា៖ “ព្រលានយន្តហោះខេត្តបាត់ដំបង គួរត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍”។ ការប្រកាសគម្រោងនៃការបើកដំណើរការព្រលានយន្តហោះបាត់ដំបង ខណៈដែលកំណើនទេសចរនៃទឹកដីភាគខាងលិចប្រទេសកម្ពុជាមួយនេះ កាន់តែមានការកើនឡើងគួរកត់សម្គាល់។ សក្តានុពលទេសចរណ៍ខេត្តបាត់ដំបង ល្បីឈ្មោះតាមរយៈគោលដៅទេសចរណ៍ចម្រុះវិស័យជាច្រើន ដូចជាសំណង់អគារអាយុរាប់សិបឆ្នាំ សល់ពីសម័យអាណានិគមបារាំង រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទបុរាណ តំបន់អេកូទេសចរណ៍ បឹងទន្លេសាប ជាដើម។ សូមរម្លឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង បើកដំណើរការនៅឆ្នាំ ១៩៦៧ ហើយត្រូវបិទដំណើរការ នៅឆ្នាំ១៩៧៥ នៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច។ ក្រោយពីរបបខ្មែរក្រហមដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ បម្រើឲ្យវិស័យអាកាសចរណ៍យោធា រហូតដល់ឆ្នាំ១៩៩១ ដែលត្រូវបានបិទដំណើរការរហូតដល់បច្ចុប្បន្ន។ មួយរយៈកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបារាំង Airaviata (AAT) […]
អានបន្ថែមGovernment to adopt community-based tourism development in national policy
Community-based tourism is being adopted as an integral part of the Ecotourism Policy (2019-2030), which will support the private sector, particularly tourism companies, in developing community-based tourism sites. H.E. Thong Khon, Minister of Tourism said on Tuesday, 19 November at the 1st National Ecotourism Forum, that the implementation of the National Eco-Tourism Policy will allow […]
អានបន្ថែមកំណើនទ្វេដង៖ ភាពប្រសើរឡើងនៃអាកាសយានដ្ឋាន ធ្វើឲ្យមានកំណើនសមត្ថភាព
កំណើនពីរខ្ទង់នៃចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជាបាននាំឲ្យមានការធ្វើឲ្យប្រសើរនៃព្រលានយន្តហោះអន្តរជាតិនាពេលបច្ចុប្បន្នរបស់ប្រទេសនេះ។ ដើម្បីទប់ទល់នឹងកំណើនចំនួនអ្នកដំណើរមិនធ្លាប់មាន កន្លែងថ្មីៗ និងប្រសើរជាងមុននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (PPIA) និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP) ត្រូវបានសម្ពោធនៅក្នុងពាក់កណ្តាលខែមីនា បន្ទាប់ពីមានផែនការផ្តួចផ្តើមជាលើកដំបូងនៅឆ្នាំ ២០១១។ ជាមួយនឹងផែនការពង្រីកដែលមានស្រាប់ចាប់តាំងពីការសាងសង់នៅឆ្នាំ ២០០៤ ការធ្វើឲ្យប្រសើរឡើងនៃព្រលានយន្តហោះខេត្តសៀមរាប ត្រូវបានជំរុញទៅមុខដោយកន្លែងថ្មីៗមួយចំនួន បានបើកឲ្យប្រើប្រាស់នៅវវាងកន្លែងពិនិត្យចុះឈ្មោះហោះហើរ និងកន្លែងចេញដំណើរ។ជាមួយគ្នានេះដែរ ស្ថានីយអ្នកដំណើរមកដល់អន្តរជាតិថ្មីត្រូវបានបើកសម្ពោធ នៅក្នុងព្រលានយន្តហោះនេះនៅក្នុងខែមិថុនាឆ្នាំ ២០១៤ ហើយការងារពង្រីកបន្ថែមនូវផ្លូវអាកាសយានបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥ និងបានបើកឲ្យប្រើប្រាស់នៅឆ្នាំនេះ ហើយឥឡូវនេះគឺអាចផ្ទុកយន្តហោះចំនួនបីបន្ថែមទៀត។ ទោះជាយ៉ាងណា នៅមិនទាន់មានផ្លូវដើរឡើងយន្តហោះ ត្រូវបានដំឡើងនៅឡើយទេ នៅក្នុងព្រលានយន្តហោះខេត្តសៀមរាប ព្រោះដើម្បីអភិរក្សស្ថាបត្យកម្មប្លែកពីគេរបស់ព្រលានយន្តហោះនេះ។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ ការសាងសង់គឺមានភាពស្មុគស្មាញជាងព្រោះថាអគារស្ថានីយពិតជាមានភាពចាស់ខ្លាំង ទោះបីជាការពង្រីកអាគារនេះត្រូវបានគិតគូរជាផ្នែកមួយនៃការរចនាដំបូងក៏ដោយ។ព្រោះថាអគារស្ថានីយពិតជាមានភាពចាស់ខ្លាំង ទោះបីជាការពង្រីកអាគារនេះត្រូវបានគិតគូរជាផ្នែកមួយនៃការរចនាដំបូងក៏ដោយ។ បន្ទាប់ពីការអនុម័តលើការរចនាថ្មីនេះ ការសាងសង់បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំ២០១៤ ហើយត្រូវបានបញ្ចប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦។ ការអភិវឌ្ឍថ្មីនៅក្នុងអាកាសយានដ្ឋានភ្នំពេញ មានជាប់ពាក់ព័ន្ធនឹងការពង្រីកបន្ថែមដូចជា បង្កើនទំហំស្ថានីយប្រព័ន្ធចុះឈ្មោះថ្មី និងស្តង់អន្តោប្រវេសន៍ ៣២ បន្ថែមទៀត ព្រមទាំងជួសជុលសម្ភារបរិក្ខារដែលមានស្រាប់ រួមទាំងចំណតរថយន្តផងដែរ។ ជាមួយគ្នានេះ ក៏មានឧបករណ៍ថ្មីៗផ្សេងទៀត រួមមានប្រព័ន្ធឥវ៉ាន់ផ្ទេរថ្មីបំផុត ម៉ាស៊ីនស្កេនឥវ៉ាន់ ទំហំ Wi-Fi ភោជនីយដ្ឋានថ្មី ហាងលក់ទំនិញ កន្លែងទំនេរ និងកន្លែងពិភាក្សាមុខជំនួញ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ថ្មីស្រឡាង […]
អានបន្ថែមអាកាសយានដ្ឋានបង្កើនសមត្ថភាពជាមួយកំណើនអ្នកដំណើរ
(English) The double-digit growth of air passengers through Cambodia’s airports has led to the launch of a huge airport development master plan which offers a transport infrastructure vision for the next 30-40 years.
អានបន្ថែម