វិស័យទេសចរណ៍ និងកន្លែងដើរលេង
សិង្ហបុរីគ្រោងវិនិយោគ $២ពាន់លាន អភិវឌ្ឍលំនៅឋានប្រណីតៗនៅភូកេត ប្រទេសថៃ
ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិដែលមានមូលឋាននៅប្រទេសសិង្ហបុរី បានប្រកាសពីផែនការសាងសង់គម្រោង Laguna Lakelands ដែលមានតម្លៃ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍលំនៅឋានបែបប្រណីតៗបំផុតលំដាប់តំបន់ និងត្រៀមខ្លួនកំណត់ស្តង់ដារថ្មីក្នុងការរស់នៅដ៏សំបូរបែប នៅលើឆ្នេរភូកេតដ៏ស្រស់ស្អាតនៃប្រទេសថៃ នេះបើតាមសេចក្តីរាយការណ៍ដោយ Asia Nikkei នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។ ទីតាំងជាយុទ្ធសាស្ត្រនៅលើឆ្នេរសមុទ្រភាគខាងលិចនៃកោះ Laguna Lakelands គ្រោងនឹងចាប់ផ្តើមការសាងសង់នៅចុងឆ្នាំនេះ ដោយមានសរុបចំនួន ៦000 យូនីត ក្រោយពេលសាងសង់បញ្ចប់។ ជាមួយនឹងតម្លៃជាមធ្យម ៣២៥.000 ដុល្លារ គម្រោងអភិវឌ្ឍនិវាសនដ្ឋាននេះ នឹងត្រូវបានអនុវត្តឡើងជាដំណាក់កាលៗក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Banyan បានសម្រេច ២០% នៃសំណង់និវាសនដ្ឋានចំនួន ៣០០ យូនីតដំបូងរួចមកហើយ ក្នុងនោះមានខុនដូ និងវីឡាប្រកបដោយរចនាប័ទ្មបែបស៊ីវិល័យ។ ការបណ្តាក់ទុកលើគម្រោងអភិវឌ្ឍលំនៅឋានដ៏ធំសម្បើមនេះ ប៉ះចំទីតាំងល្អដែលស្ថិតនៅជិតរមណីយឋាន Laguna Phuket ដ៏ល្បីល្បាញ មានទំហំធំទូលាយប្រមាណ ១លានម៉ែត្រការ៉េ […]
អានបន្ថែមអាជ្ញាធរខេត្តកំពតគ្រោងរៀបចំឆ្នេរកម្សាន្ត២ទៀត ខណៈទើបទទួលបានពានជាក្រុងទេសចរណ៍ស្អាតនៅអាស៊ាន
រដ្ឋបាលខេត្តកំពត គ្រោងនឹងបង្កើតឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ខណៈទើបតែទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ មន្ទីរព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរចុះពិនិត្យ និងសិក្សាគម្រោងកែលម្អសោភាពសួនច្បារដងព្រែក ត្រង់ចំណុចទីលានកីឡាលើទឹកចាស់ ក្បែររូបសំណាកត្រីផ្សោត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តគម្រោងកែលម្អសោភាពក្រុងជាច្រើន ក្នុងនោះមានដូចជា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន_ទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង។ ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត បាននឹងកំពុងរៀបចំឆ្នេរទាំង០២ទីតាំងនេះ ដោយក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែកកំពង់បាយ ការបង្កើតបំពាក់រូបសេះសមុទ្របាញ់ទឹកនៅវេរ៉ងដាខាងមុខសាលាខេត្តចាស់ ការកែសម្រួលទីលានកីឡាលើទឹកមកជាសួនច្បារ ការរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមបណ្តោយមាត់ព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវ និងសួនច្បារ គម្រោងរៀបចំសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។ បន្ថែមពីនេះ រដ្ឋបាលខេត្ត នឹងកែលម្អពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ) ឱ្យកាន់តែធំទូលាយ ដើម្បីឱ្យព្រែកកំពង់បាយស្អាត ហើយឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ។ ឯកឧត្តមអភិបាល […]
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបនៅស្រុកគិរីសាគរ ខេត្តកោះកុង
ក្រុមហ៊ុន Coastal City Development Group Co., LTD កំពុងស្នើសុំវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គម្រោងស្នើសុំនេះ កំពុងត្រូវបានចុះពិនិត្យវាយតម្លៃដោយក្រុមការងារអន្តក្រសួង ដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នៅក្នុងកិច្ចប្រជុំអំឡុងពេលចុះពិនិត្យទីតាំងគម្រោងវិនិយោគជាក់ស្តែង លោកអភិបាលបាលរង បានចូលរួមជាមតិយោបល់ និងស្នើដល់ក្រុមហ៊ុននូវចំណុចដូចខាងក្រោម៖ ១-សូមក្រុមហ៊ុនអនុវត្តឱ្យបានល្អប្រសើរ ត្រូវគោរពតាមល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការវិនិយោគលើសួនកម្សាន្តបែបទំនើបនេះ។ ២-សហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងជាយថាហេតុ។ ៣-ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធសុវត្តិភាពអោយបានប្រសើរ ដើម្បីកុំអោយមានគ្រោះថ្នាក់នានាដល់អ្នកមកកម្សាន្ត។ ៤-ក្រុមហ៊ុនត្រូវបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង។ ៥-ត្រូវរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា។ ៦-ត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។ គួររំលឹកថា ថ្មីៗនេះ ខេត្តកោះកុង ក៏កំពុងតែទទួលបានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ១៨០ហិកតា នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលខណៈនេះ ក្រុមការងារអន្តរក្រសួងកំពុងពិនិត្យវាយតម្លៃជូនក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) […]
អានបន្ថែមក្រុមហ៊ុនឯកជន នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបបំផុតពីបារាំង មកបង្កើតសារមន្ទីរ3D នៅខេត្តសៀមរាប
ក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គើស៊ី ឯ.ក នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយពីប្រទេសបារាំង មកបំពាក់ក្នុងគម្រោងសាងសង់សារមន្ទីរឌីជីថល (សារមន្ទីរ 3D) នៅក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបើកដមណើរការ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបពិភាក្សាខាងលើនេះ បានសង្កត់ធ្ងន់លើការវិនិយោគបេតិកភ័ណ្ឌបែបទំនើបសារមន្ទីរឌីជីថល (សារមន្ទីរ 3D) ដែលមានការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនៅក្នុងប្រទេសបារាំង ហើយគម្រោងមួយនេះនឹងលេចចេញជារូបរាងជាផ្លូវការនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក ។ នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងវិនិយោគដ៏ធំមួយនេះ ព្រមទាំងសង្ឃឹមថាគម្រោងនេះនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុក ក្នុងពេលឆាប់ៗខាងមុខនេះ។ គួររំលឹកថា ជំនួបពិភាក្សាខាងលើកនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងលោក […]
អានបន្ថែមខែដំបូង ២០២៤ កម្ពុជារកចំណូលបានជាង ៥,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
ក្នុងខែមករា ឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ៥.៤៩៨.០៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ១១៥.៥៣២នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៥០,៩០ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។ (អានបន្ថែម)
អានបន្ថែមអង្កការ WMF របស់អាមេរិក ប្រគល់ប្រាសាទចំនួន៣ ជូនកម្ពុជាវិញ ក្រោយជួសជុលរួច
អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានប្រគល់ប្រាសាទចំនួន៣ ស្ថិតក្នុងរមណីយដ្ឋានអង្គរ ជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីបានជួសជុលរួចរាល់ជាស្ថាពរ។ នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ចំខួបលើកទី ៣៥ឆ្នាំ នៃបេសកកម្មរបស់អង្គការមួយនេះ។ ប្រាសារទាំង ៣នេះ រួមមាន៖ ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូរទឹកដោះរបស់ប្រាសាទអង្គរវត្ត ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាបន្តគ្រប់គ្រង និងថែរក្សាវិញ។ ក្រោយបញ្ចប់ការងារជួសជុលនេះ ក្រសួងវប្បធម៌ និងវិចិត្រ នឹងនៅតែរង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកនេះ ក្នុងការងារការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។ គួរបញ្ជាក់ថា បេសកកម្មជួសជុលប្រាសាទរបស់អង្គការខាងលើនេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ ជាមួយនឹងបេសកកម្មចុះវាល ដើម្បីវាយតម្លៃស្ថានភាពប្រាសាទ ដែលនេះជាការឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ។ បន្ទាប់មក អង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញនាពេលនោះ។
អានបន្ថែមកម្ពុជា មានសណ្ឋាគារលើកោះ ជាប់ជាសណ្ឋាគារល្អដាច់គេលើលោក និងបានចុះក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤
សណ្ឋាគារ និងរីស៊តមួយកន្លែង ដែលស្ថិតនៅក្នុងប្រជុំកោះរ៉ុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា បានជាប់ជាសណ្ឋាគារដ៍ល្អបំផុតនៅលើលោក និងបានចុះក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤។ នេះបើតាមទំព័រហ្វេកប៊ុករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ចំណាត់ថ្នាក់ដាច់គេលើលោកនេះ ត្រូវបានចេញផ្សាយដោយទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក គឺ cntraveller.com។ សណ្ឋាគារ និងរីស៊តដ៏ល្អដាច់គេមួយនេះ មានឈ្មោះថា Song Saa Private Island មានចម្ងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ បានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ក្លាយជាសណ្ឋាគារ និងរីស៊តដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024»។
អានបន្ថែមរដ្ឋបើកការដ្ឋានរៀបចំសួនឧទ្យានទន្លេស្ងួត ក្នុងខេត្តត្បូងឃ្មុំ ដើម្បីទាក់ទាញភ្ញៀវទេសចរ
ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់រៀបចំសួនឧទ្យានទន្លេស្ងួត នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ នេះបើតាមពិធីបើកការដ្ឋាន ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ តំបន់ទន្លេស្ងួតនេះ មានទំហំផ្ទៃដី ១៤ហិកតា នឹងត្រូវបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដោយចែកជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត លើផ្ទៃដីទំហំប្រមាណ ៨.៧៥០ម៉ែត្រការ៉េ ដែលគ្រោងនឹងសាងសង់ឱ្យបានរួចរាល់ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ លើសពីនេះ រដ្ឋនឹងរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានកន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត កន្លែងទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះដែរ គម្រោងរៀបចំតំបន់ទន្លេស្ងួតឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ នឹងអាចជួយបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋានថែមទៀតផង។ គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន ក៏បានតម្លើងអំពូលសូឡាជាង ១០០បង្គោល នៅជុំវិញតំបន់ទន្លេស្ងួត […]
អានបន្ថែមក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់ពិភពលោក Banyan Group គ្រោងពង្រីកខ្លួនចូលទីផ្សារកម្ពុជា
ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្តោតលើសេវាករផ្នែកបដិសណ្ឋារកិច្ចលំដាប់សកលគ្រប់គ្រងម៉ាកយីហោល្បីចំនួន ១២ប្រទេសទូទាំងពិភពលោក បានបង្ហាញផែនការពង្រីកទីផ្សារដ៏ធំរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបទពិសោធន៍ដ៏ប្រណីតចម្រុះ និងគ្មានគូប្រៀបនៅទូទាំង ២២ ប្រទេសបន្ថែមទៀត នេះបើយោងតាម Travelbizmonitor ចុះផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារថ្មីដ៏មានមហិច្ឆតាមួយនេះ Banyan Group គ្រោងនឹងណែនាំគម្រោងអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗចំនួន ១៩គម្រោង នៅក្នុងប្រទេសចំនួន០៦ទៀត ក្នុងនោះមាន៖ កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងម៉ិកស៊ិក។ ការបង្ហាញខ្លួនដំបូងរបស់ក្រុមហ៊ុននេះនៅកម្ពុជា គឺត្រូវបានធ្វើឡើងតាមរយៈគម្រោង Angsana Siem Reap នៅក្នុងខេត្តសៀមរាប ដែលនេះជាសញ្ញានៃការចូលទៅក្នុងទីផ្សារដ៏រស់រវើករបស់ប្រទេសកម្ពុជា ខណៈពេលដែលគម្រោង Banyan Tree Higashiyama Kyoto នៅក្នុងប្រទេសជប៉ុន នឹងបន្ថែមទំហំថ្មីដល់ការបោះជំហានជាសកលរបស់ខ្លួនផងដែរ។ លោក Ren Yung Ho អនុប្រធានជាន់ខ្ពស់ផ្នែក Brand & Commercial របស់ក្រុមហ៊ុន Banyan […]
អានបន្ថែមរដ្ឋមន្ត្រីដែនដី៖ សមុទ្រកម្ពុជាអាចផ្តល់ចំណូល ២ពាន់លានដុល្លារក្នុងមួយឆ្នាំជូនជាតិ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សមុទ្រកម្ពុជាអាចផ្តល់ចំណូលប្រមាណ ២ពាន់លានដុល្លារជូនជាតិក្នុងមួយឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈខេត្តកែប របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងទេសចរណ៍។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា តំបន់ឆ្នេរ ជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះសមុទ្រអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រសួងទាំងពីរ បានឯកភាពលើទស្សនៈទានរួមនៃការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រែក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីអោយសក្តិសមជាតារារះនាទិសនារតី និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ បន្ថែមពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង ២៧០០ម៉ែត្រនៅខេត្តកែបផងដែរ។ (អានបន្ថែម) លើសពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ផ្លូវជិះកង់ប្របមាត់សមុទ្រដោយតភ្ជាប់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយអន្តរក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីគិតគូរជារួមថាក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែបដល់ខេត្តកោះកុង […]
អានបន្ថែម