Traffic management
កម្មវិធី OpenPaths ជួយដោះស្រាយបញ្ហាស្ទះចរាចរណ៍បានហើយ ជួយរដ្ឋសន្សំថវិកាទៀត
កម្មវីធី OpenPaths របស់ក្រុមហ៊ុន Bentley System កំពុងជួយរដ្ឋាភិបាលជុំវិញពិភពលោក ពិសេសប្រទេសកាណាដាសន្សំថវិការាប់លានដុល្លារលើការគ្រប់គ្រងចរាចរណ៍តាមរយៈគំរូ Dynamic Traffic Assignment (DTA) ដែលប្រកបដោយភាពច្នៃប្រឌិត។ នេះបើយោងតាមរបាយការណ៍ករណីសិក្សានៃប្រើប្រាស់កម្មវីធី OpenPaths របស់ Bentley ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ តាមរយៈការប្រើប្រាស់ OpenPaths គំរូ Dynamic Traffic Assignment (DTA) នៅតំបន់យ៉កនៃប្រទេសកាណាដា បានឈ្នះពានរង្វាន់លំដាប់ពិភពលោក និងត្រូវបានទទួលស្គាល់ថាជាគម្រោងដែលច្នៃប្រឌិតខ្ពស់ និងមានប្រសិទ្ធខ្លាំងក្នុងការគ្រប់គ្រងចរាចរណ៍ក្នុងក្រុងប្រចាំឆ្នាំ ២០២៥។ តើគំរូនេះជាអ្វី? ប្រើប្រាស់យ៉ាងដូចម្ដេច? ហើយអាចយកមកប្រើនៅកម្ពុជាបានទេ។ OpenPaths មិនមែនការកម្មវិធីវិភាគលំហូរចរាចរណ៍ទូទៅទេ ប៉ុន្តែវាប្រមូលទិន្នន័យចាំបាច់គ្រប់យ៉ាងដូចជា ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ បរិមាណចរាចរណ៍បច្ចុបន្ន ចំនួនយានជំនិះ មធ្យោបាយដឹកជញ្ជូនសាធារណៈ កំណើនមនុស្ស ទម្លាប់នៃការធ្វើដំណើរ និងគ្រប់យ៉ាងផ្សេងទៀតដែលពាក់ព័ន្ធនឹងផ្លូវសាធារណៈ មកបញ្ចូលក្នុងបណ្ដុំទិន្នន័យតែមួយ រួចហើយវិភាគបែបស៊ីជម្រៅ។ ការវិភាគនេ មិនមែនគ្រាន់តែដើម្បីត្រឹមយកមកសម្រួលលំហូរចរាចរណ៍បច្ចុប្បន្ន នៅពេលមានការកកស្ទះនោះទេ ប៉ុន្តែវាក៏អាចព្យាករមើលពីនិន្នការនៅពេលអនាគតថាចរាចរណ៍នៅតំបន់នោះនឹងទៅជាយ៉ាងណា ហើយរដ្ឋាភិបាលគួរ ឬមិនគួរសាងសង់អ្វី សាងសង់នៅកន្លែងណា ហើយត្រូវសាងសង់ដូចម្ដេចដើម្បីឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ខណៈចំណាយតិចបំផុត ប៉ុន្តែដោះស្រាយបញ្ហាបានត្រូវចំណុច។ ម្ចាស់គម្រោងអាចប្រើកម្មវិធីនេះដើម្បីធ្វើេតស្ដមើលគម្រោងសាងសាង់ផ្លូវ […]
អានបន្ថែម

English
