នគរូបនីយកម្ម និងស្ថាបត្យកម្ម
អាគារសង់ពីឈើសុទ្ធខ្ពស់ជាងគេទាំង ៥ នៅលើពិភពលោក
ពេលនិយាយពីអាគារខ្ពស់ៗ មនុស្សភាគច្រើនមិននឹកស្មានថា អាចសាងសង់ពីឈើបានទេ ព្រោះផ្ទះឈើភាគច្រើនឃើញថាមានកម្ពស់ត្រឹម ២ ទៅ៣ជាន់ប៉ុណ្ណោះ។ ប៉ុន្តែអ្នកដឹងទេថា ជាមួយនឹងបច្ចេកវិទ្យាទំនើប មានអាគារខ្ពស់ៗជាច្រើន ធ្វើចេញឈើ។ Construction Review Online បានចាត់លំដាប់អគារខ្ពស់បំផុតធ្វើពីឈើទាំង ៥ ដូចខាងក្រោម៖ ១) អគារ Voll Arkitekter’s Mjøstårne នៅ Brumunddal នៃប្រទេសន័រវេ អគារនេះមានកម្ពស់ ៨៥ ម៉ែត្រ ឬស្មើនឹង ១៨ ជាន់ ដែលជាអាគារសង់ពីឈើសុទ្ធខ្ពស់បំផុតនៅលើពិភពលោក ក្រោយបញ្ចប់កាលពីខែមីនា ឆ្នាំ ២០១៩។ អគារ Mjøstårnet ត្រូវបានសាងសង់ ដោយប្រើឈើប្រណីតបូកផ្សំនឹងបច្ចេកវិទ្យា Cross-laminated timber និង Glued laminated timber (ឬវិធីសាស្រ្តវិស្វកម្មដោយប្រើឈើមាំ តខ្វែងគ្នា ដើម្បីបង្កើតជាគ្រោងអគារ)។ ២) អគារ Tall Wood Residence នៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា អគារនេះមានកម្ពស់ […]
អានបន្ថែមអភិបាលខេត្តមណ្ឌលគិរីស្នើឱ្យម្ចាស់ដីសម្បទាននានា ឱ្យធ្វើផ្លូវ ឬរបងព័ទ្ធជុំវិញដី ដើម្បីបញ្ចៀសបញ្ហា
អភិបាលខេត្តមណ្ឌលគិរី បានជំរុញឱ្យបណ្តាក្រុមហ៊ុនឯកជន ឬម្ចាស់ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវធ្វើផ្លូវ ឬរបងព័ទ្ធជុំវិញដីឱ្យបានច្បាស់លាស់ ដើម្បីការពារ និងបញ្ចៀសបញ្ហាការទន្រ្ទានដីខុសច្បាប់។ ឯកឧត្តមអភិបាលខេត្ត ស្វាយ សំអ៊ាង មានប្រសាសន៍ដូច្នេះ ក្នុងកិច្ចចុះត្រួតពិនិត្យមើលវឌ្ឍនភាពការដោះស្រាយបញ្ហាឱ្យក្រុមហ៊ុនផេស៊ីហ្វិកយ៉ញស្តុក ខមភេនី លីមីធីត កាលពីថ្ងៃទី ០៩ ខែឧសភា កន្លងមកនេះ។ ឯកឧត្តម បានឱ្យដឹងថា៖ «ការធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលកំពុងវិនិយោគ គឺចាំបាច់ណាស់ ពោលគឺដើម្បីចៀសវាងការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិរបស់បុគ្គលមួយចំនួន ហើយចាំឱ្យរដ្ឋមកជួយដោះស្រាយតាមក្រោយ»។ ឯកឧត្តម បានឱ្យដឹងទៀតថា ក្រៅពីការធ្វើរបង ម្ចាស់ដីទាំងអស់ក៏ត្រូវគោរពគោលការណ៍របស់រាជរដ្ឋាភិបាល បើមិនដូច្នោះ រដ្ឋាភិបាលនឹងមិនទទួលខុសត្រូវលើបញ្ហាដែលកើតមាននោះទេ។ ក្នុងឱកាសនេះ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរដែនដីឱ្យសហការគ្នា ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពជាងមុន។ គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តមណ្ឌលគិរីបច្ចុប្បន្ន ក៏កំពុងតែធ្វើការយ៉ាងសកម្មបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីនេះផងដែរ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនអូស្រ្តាលីគ្រោងសាងសង់ អគារបន្ទះសូឡារូបរាងដូចដើមឈើពិត នៅទីក្រុងសៀងហៃ
ក្រុមហ៊ុនស្ថាបត្យកម្មអូស្រ្តាលី Koichi Takada កាលពីថ្មីៗនេះ បានបង្ហាញការររចនាប្លង់គម្រោងអគារបន្ទះសូឡារូបរាងដូចដើមឈើពិតមួយហៅថា solar trees marketplace ដែលគ្រោងនឹងសាងសង់ក្នុងស្រុកមីនហាង ចម្ងាយ ២០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសៀងហៃ។ គម្រោងនេះមានផ្ទៃក្រឡាសរុប ៣ ៤៥០ ម៉ែត្រការ៉េ ដែលមានអគារចំនួន ៣២ អគារ ដោយអគារនីមួយៗ នឹងត្រូវបានររចនាជារាងកោង មានដំបូងសំប៉ែតបែកមែកសាខាដូចជាដើមឈើដុះចេញពីដីពិតៗ ដូច្នោះ។ តួរអគារនឹងត្រូវសាង់សង់ពីឈើ ហើយនៅផ្នែកខាងលើ និង សងខាងអគារក៏នឹងមានការដាំដើមឈើពិតដើម្បីជាម្លប់ដល់អ្នកដើរ។ លើសពីនេះ ចំណុចពិសេសដែលសំខាន់បំផុតគឺការបំពាក់បន្ទះសូឡាតាមតួអគារ និងដំបូលផ្លូវដើរ ដើម្បីបង្កើតថាមពលបៃតងផ្គត់ផ្គង់អគារ។ នៅពេលបញ្ចប់ការសាងសង់នៅចុងឆ្នាំ គម្រោងនេះនឹងក្លាយជាចំណុចលេចធ្លោនៃតំបន់លំនៅដ្ឋានដែសក្ដានុពលថ្មីរបស់ទីក្រុងសៀងហៃ ឬហៅថា Tian An Caobao Road។ រូបថត៖ Koichi Takada / Doug & Wolf
អានបន្ថែមរដ្ឋបាលខេត្តសៀមរាប ចេញគោលការណ៍ថ្មី ៤ ចំណុច ដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវទាំង ៣៨ខ្សែ
រដ្ឋបាលខេត្តសៀមរាប បានចេញគោលការណ៍ថ្មី ៤ ចំណុចធំៗ ដាក់ឱ្យដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារស្ថាបនា និងម្ចាស់សំណង់ អនុវត្តក្នុងគោលបំណងដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវ ៣៨ខ្សែនៅសៀមរាប។ នេះបើយោងតាមការចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៤ ខែឧសភា។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៦ បានឱ្យដឹងថា គោលការណ៍ទាំង ៤ចំណុច នោះ រួមមាន៖ ១-ក្រុមការងារទាំងអស់ត្រូវពិនិត្យ តាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ជាប្រចាំ។ លើសពីនេះ គ្រប់អង្គភាពសាងសង់ទាំងអស់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមកាត់បន្ថយភាពខ្ជះខ្ជាយថវិកាជាតិ និងពេលវេលា ។ ២-រដ្ឋបាលសង្កាត់ត្រូវជួយសម្របសម្រួលលើការងារដាក់ពាក្យស្នើសុំភ្ជាប់បណ្តាញលូទឹកស្អុយរបស់ប្រជាពលរដ្ឋ ដោយបើកឱ្យអង្គភាពលូបានចូលទៅផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ។ ៣-ត្រូវពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងអនុវត្តតាមស្តង់ដាបច្ចេកទេស ធ្វើយ៉ាងណាឱ្យការងារសម្រេចបានទាន់ពេលវេលា។ ៤-ពន្លឿនដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ កន្លងមក ៤ ទីតាំង បានដោះស្រាយរួចរាល់ និង ១ ទីតាំងទៀត ត្រូវស្នើសុំគោលការណ៍បន្តពីថ្នាក់ដឹកនាំ។ គួរបញ្ជាក់ផងដែរ គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ […]
អានបន្ថែមបច្ចុប្បន្នភាពគម្រោងលំនៅឋានតម្លៃសមរម្យទាំង៥ ថាសាង់សង់ដល់ណាហើយ? លក់អស់ប៉ុន្មានភាគរយ?
មកទល់បច្ចុប្បន្ន កម្ពុជាមានគម្រោងលំនៅឋានតម្លៃសមរម្យសរុបចំនួន ៥គម្រោងធំៗ ដោយក្នុងនោះ ៣គម្រោងជាផ្ទះជាប់ដីមានសរុប ៨ ៣៣១ ខ្នង និង ២គម្រោងទៀត ជាខុនដូដែលមានសរុប ៧ ២៥៦ យូនីត។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងទាំងនោះរួមមាន៖ ១) គម្រោងលំនៅឋានតម្លៃសមរម្យ អារ៉ាខាវ៉ា ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ។ គម្រោងនេះជាខុនដូ ដែលមានចំណែកឯនជនសរុប ២ ៩៦០ យូនីត ហើយជារួម ដំណាក់កាលទី១ សម្រេចបានប្រមាណ ៩៧% ខណៈដំណាក់កាលទី២ សម្រេចបាន ៤៥%។ ដោយឡែក សម្រាប់ការលក់វិញ ក្រុមហ៊ុនបានលក់ដាក់អស់ជាង ១៨០០ យូនីតហើយ។ ២) គម្រោងលំនៅឋានតម្លៃសមរម្យ ហ្រ្កេនផាក ដែលស្ថិតនៅភូមិទួលកី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គម្រោងនេះមានផ្ទះសរុប ២១៤ខ្នង ហើយជារួម ដំណាក់កាលទី១ សម្រេចបាន ១០០% ខណៈដំណាក់កាលទី២ សម្រេចបាន ១%។ […]
អានបន្ថែមរដ្ឋបង្កើតក្រុមការងារអន្តរក្រសួងពិសេសមួយដើម្បីពិនិត្យនិងវាយតម្លៃរាល់ការស្នើសុំបង្កើតភូមិថ្មី
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងពិសេសថ្មីមួយ ដើម្បីចុះសិក្សានិងវាយតម្លៃរាល់ការស្នើសុំបង្កើតភូមិថ្មី នៅតាមបណ្ដាខេត្តក្រុងនានា។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមេសា។ ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាន ដោយមានមន្រ្តីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអនុប្រធាន រួមទាំងសមាជិកសំខាន់ៗ ចំនួន៧រូប ទៀត។ ក្រុមការងារនេះ មានភារកិច្ចសំខាន់ៗ ដូចជា ចុះសិក្សានិងស្រាវជ្រាវលើសំណើសុំបង្កើតភូមិថ្មីរបស់រដ្ឋបាលរាជធានីខេត្តនានា រៀបចំរបាយការណ៍លទ្ធផលនិងវឌ្ឍនភាពការងារជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាពិនិត្យនិងវាយតម្លៃសំណើមុននឹងដាក់ឱ្យក្រសួងអនុម័តជាដើម។
អានបន្ថែមក្រសួងរៀបចំដែនដីកំពុងពន្លឿនបញ្ចប់ផែនការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពន្លឿនបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីធ្វើឱ្យសក្ដានុពលខេត្តនេះកាន់តែមានសន្ទុះជាងមុន។ បើយោងតាមកិច្ចប្រជុំ ដែលធ្វើឡើងថ្ងៃទី២៧ ខែមេសា កន្លងមកនេះ ការរៀបចំផែនការនេះ បានផ្ដោតសំខាន់លើប្លង់គោលប្រើប្រាស់ដីពីរចំណុចធំៗ គឺទីតាំងក្រុងព្រះសីហនុ (ចក្ខុវិស័យដល់ឆ្នាំ ២០៣៨) និងទីតាំងតំបន់បឹងធំកង្កែប។ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការរៀបចំប្លង់មេប្រើប្រាស់ដីនេះធ្វើឡើងមួយរយៈហើយ ដោយដំណើរការនៅតែបន្តទៅយ៉ាងរលូន។ បច្ចុប្បន្ន ក្រុមការងារនឹងបន្តជំរុញធ្វើយ៉ាងណាឱ្យបញ្ចប់បានលឿនបំផុត។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ ជាខេត្តដែលកំពុងមានសក្ដានុពលមួយ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែងដូចជាគម្រោងផ្លូវ ៣៤ខ្សែ ដែលទើបតែបញ្ចប់ ផ្លូវ១១ខ្សែ ដែលកំពុងតែសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ គម្រោងពង្រីកកំពង់ផែ និងព្រលានយន្តហោះ ក៏ដូចជាគម្រោងអភិវឌ្ឍអចលនទ្រព្យឯកជននានា។ ដូច្នេះផែកការគោលរៀបចំការប្រើប្រាស់ដីនេះ នឹងជួយឱ្យការអភិវឌ្ឍន៍ទាំងនោះងាយស្រួល និងមានតម្លាភាពជាងមុន ក្នុងគោលដៅចុងក្រោយ គឺធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាទីក្រុងស៊ិនជិនទី២។ (អានបន្ថែម)
អានបន្ថែមសរុបស្ថានភាព ខុនដូ និងផ្ទះជាប់ដី នៅខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ
គិតត្រឹមដំណាច់ឆ្នាំ២០២០ ចំនួនផ្ទះជាប់ដីនៅទូទាំងរាជធានីភ្នំពេញបានកើនដល់ ១៨៦ ៣០៩ខ្នង ស្របពេលដែលខុនដូវិញបានកើនដល់ជាង ១០៩ ០៣៥ យូនីត។ នេះបើទិន្នន័យស្រាវជ្រាវពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ។ ទិន្នន័យដដែល ក៏បានបង្ហាញថា បើធៀបឆ្នាំ ២០១៨ ដល់ដំណាច់ឆ្នាំ ២០២០ ចំនួនផ្ទះជាប់ដីបានកើនឡើង ២១% ចំណែកឯខុនដូកើនដល់ជាង ៧៨%។ ក្នុងចំណោមការផ្គត់ផ្គង់សរុប ផ្ទះជាប់ដីលក់ដាច់បានជាង ៨៤% (១៥៧ ៨៤៣ ផ្ទះ) ចំណែកឯងខុនដូវិញ សម្រេចបានការលក់បានត្រឹមប្រមាណ ៥០% ប៉ុណ្ណោះ (ប្រមាណ ៥១ ០០០ ពាន់យូនីត)។ ការស្រាវជ្រាវដដែល ក៏បង្ហាញពីស្ថានភាពការផ្គត់ផ្គង់ តាមខណ្ឌនីមួយៗ ត្រឹមចុងឆ្នាំ ២០២០ ផងដែរ៖ ទួលគោក៖ មានខុនដូចំនួន ៣៩គម្រោងបានប្រកាសបើកលក់ ឬស្មើនឹង ៩ ១៤១ យូនីត។ ចំណែកការ ផ្ទះជាប់ដីវិញមានត្រឹមតែ ២០០០ខ្នង […]
អានបន្ថែមអគារបៃតងជាប់ចំណាត់ថ្នាក់ទាំង៥ លើពិភពលោកប្រចាំឆ្នាំ២០២១ មានអគារអ្វីខ្លះ
រូបភាពដោយ Procore បញ្ហាបម្រែបម្រួលអាកាសធាតុគឺជាហានិភ័យប្រឈមមួយ។ កត្តានេះបានធ្វើឱ្យស្ថាបត្យករនៅជុំវិញពិភពលោក បាននឹងកំពុងធ្វើការរចនាប្លង់អគារ ឱ្យមានភាពច្នៃប្រឌិត និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត ឬហៅម្យ៉ាងទៀតថាអគារបៃតង។ ក្រុមហ៊ុនល្បីល្បាញអាមេរិកមួយ Procore Technologies, Inc បានចាត់លំដាប់ប្លង់អគារបៃតងដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាងគេទាំង ៥ ក្នុងឆ្នាំ ២០២១ ដូចតទៅ៖ គម្រោង Valley នៅប្រទេសហូឡង់ គម្រោងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យករល្បីឈ្មោះពីប្រទេសហូឡង់ MVRDV ។ គ្របដណ្តប់លើផ្ទៃដី ៧៥.០០០ ម៉ែលការ៉េ ចំណុចពិសេសរបស់គម្រោងនេះ គឺការដាំរុក្ខជាតិបៃតងនៅតាមចន្លោះអគារនីមួយៗ ជាមួយនឹងសួនបៃតងបញ្ឈរតាមជំហរអគារ។ យោងទៅតាមក្រុមហ៊ុន Procore អគារនេះទទួលពិន្ទុ GreenPoint Rated (GPR) ដល់ទៅ ៨ ពិន្ទុ។ រោចចក្របំផ្លែងសម្រាមទៅជាថាមពលធំជាងគេលើលោកនៅទីក្រុងសិនជិន ប្រទេសចិន រោងចក្រនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនដាណឺម៉ាក Schmidt Hammer Lassen និង Gottlieb Paludan។ មានផ្ទៃក្រឡាសរុប ៦៦ ០០០ ម៉ែត្រការ៉េ ដំបូលរោងចក្រត្រូវបានគ្របដណ្ដប់ដោយបន្ទះសូឡា ដែលជាប្រភពថាមពលបៃតងសម្រាប់ការប្រើប្រាស់ក្នុងរោងចក្រ។ ក្រៅពីការរចនាបៃតង រោងចក្រនេះនឹងអាចដុតសំរាមចំនួន […]
អានបន្ថែមក្រុមហ៊ុនជប៉ុនឈ្នះការដេញថ្លៃការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក
ក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ កម្មវិធីដាក់ឱ្យដេញថ្លៃនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ កន្លងមក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់លើកឡើងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ ហិកតា ដោយក្នុងនោះ ១៨១ ហិកតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។ បើតាមផែនការ គឺគួរតែបើកការដ្ឋានតាំងពីឆ្នាំ ២០២០ មកម្ល៉េះ តែត្រូវពន្យារពេលដើម្បីដោះស្រាយផលប៉ះពាល់។ (អានបន្ថែម)
អានបន្ថែម

English
