អ្នកនាំពាក្យក្រសួង៖ ផែនការកសាងផ្លូវក្រវាត់ក្រុងទី៤ អាចនឹងត្រូវកែសម្រួលបន្ថែម

ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសិក្សាសាងសង់ផ្លូវក្រវាត់ក្រុងទី៤ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលនៅឡើយ បន្ទាប់ពីក្រុមហ៊ុនឯកជនបានសិក្សាចប់សព្វ កាលពីឆ្នាំ២០២០ កន្លងទៅ។ ឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថានៅថ្ងៃទី ២៥ ខែកុម្ភៈនេះ ថា ក្រសួងមិនទាន់មានផែនការចាប់ផ្តើមការដ្ឋាននៅឡើយទេ ទោះក្រុមហ៊ុនបានបញ្ចប់ការសិក្សារួចក្ដី។ ឯកឧត្តម វ៉ាស៊ីម សូរិយា ថ្លែងថា៖ «ក្រសួងនៅសិក្សាថែមទៀត។ ខាងក្រុមហ៊ុន បានដាក់ឯកសារមកម្តងហើយ។ គាត់នៅកែសម្រួលនៅឡើយទេ»។ គួរបញ្ជាក់ផងដែរថា ក្រសួងបានស្នើឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ នេះ តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយក្រុមហ៊ុនទើបតែបានសិក្សាចប់សព្វគ្រប់នៅខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ ។ (អានបន្ថែម) បើតាមលទ្ធផលសិក្សាកាលពីខែតុលា ផ្លូវក្រវាត់ក្រុងទី៤នេះ មានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។ (អានបន្ថែម)​

អាន​បន្ថែម

គម្រោងទីក្រុងឆ្លាតវៃកម្ពុជា-ជប៉ុន នឹងប្ដូរមុខមាត់តំបន់ធំៗ ៣ នៅខេត្តសៀមរាប​ឱ្យទាក់ទាញជាងមុន

គម្រោង Smart City ដែលជាការសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសជប៉ុន នឹងកែប្រែមុខមាត់តំបន់ក្រុងសៀមរាប តំបន់បេតិកភណ្ឌ និងតំបន់ទន្លេសាប ឱ្យក្លាយទៅជាតំបន់ប្រកបដោយនិរន្តរភាព និងមានភាពទាក់ទាញជាងមុន។ នេះបើយោងកិច្ចប្រជុំស្ដីពីទិសដៅការងាររវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការ JICA កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមកនេះ។ លោក​ លី​ សំរិទ្ធ​ អភិបាល​រងខេត្តសៀមរាប​ បានឱ្យដឹងថា តំបន់ទាំង ៣ ខាងលើនេះ គឺគោលដៅដែលត្រូវបានជ្រើសរើសដើម្បីអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ដោយរួមបញ្ចូលទាំងការងារកម្ពស់សន្តិសុខ ការដឹកជញ្ជូន ការគ្រប់គ្រងសំរាម និងទេសចរណ៍ ផងដែរ ពោលគឺការងារទាំងនេះគម្រោងនឹងសម្រេចឱ្យបានទាំងស្រុងនៅឆ្នាំ ២០៣១។ លោកបន្តថា៖ «គម្រោងក្រុងឆ្លាតវៃ ឬ Smart Siem Reap នឹងជួយដោះស្រាយបញ្ហានានានៅក្នុងទីក្រុង ដោយប្រើបច្ចេកវិទ្យាទំនើប ការវិភាគទិន្នន័យ និងវិធីសាស្ត្របង្កើនប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។ គួរបញ្ជាក់ផងដែរ ទោះបីខេត្តសៀមរាបកំពុងរងសម្ពាធយ៉ាងខ្លាំងពីការធ្លាក់ចុះនៃវិស័យទេសចរណ៍ក្ដី រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះ តួយ៉ាងដូចជា គម្រោងផ្លូវ ៣៨​ខ្សែ គម្រោងកែលម្អដងស្ទឹង លើកកម្ពស់ប្រព័ន្ធលូ និងជាពិសេសគម្រោងព្រលានយន្តហោះសៀមរាបថ្មីដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣ […]

អាន​បន្ថែម

ក្រុមហ៊ុនឯកជនស្នើសង់អាងចម្រោះទឹកកខ្វក់លើផ្ទៃដី ៣ ហិកតាក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ

ក្រុមហ៊ុនឯកជន កំពុងសិក្សាផលប៉ះពាល់លើគម្រោងសាងសង់អាងចម្រោះទឹកកខ្វក់ចំនួន ៤ លើផ្ទៃដី ៣ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំរវាងអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឈិន សេងងួន និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី ២៣ កុម្ភៈនេះ។ គម្រោងនេះស្នើដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អេធីអឹម ហ្គ្រីនខនសាល់ធេនស៊ី ដោយមានកញ្ញា ឡុក គឹមហៀក ជាតំណាង។ បើទទួលបានការអនុម័ត គម្រោងនេះនឹងត្រូវសាងសង់ឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មី ដែលទីតាំងស្ថិតនៅភូមិវាល ស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ។ ជាការឆ្លើយតប អភិបាលរងខេត្តព្រះសីហនុ បានណែនាំឱ្យក្រុមហ៊ុន សិក្សាទីតាំង និងជំរឿនប្រជាជនឱ្យបានច្បាស់ បំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីត្រួតពិនិត្យគុណភាពចុងក្រោយ ក៏ដូចជាប្រមូលទិន្នន័យឱ្យបានគ្រប់គ្រាន់មុននឹងឱ្យក្រុមការងារបច្ចេកទេសវាយតម្លៃ និងពិនិត្យហេតុប៉ះពាល់បរិស្ថាន នៅទីតាំងគម្រោង។ ក្រៅពីគម្រោងនេះ ខេត្តព្រះសីហនុក៏មានគម្រោងអាងប្រព្រឹត្តិទឹកកខ្វក់តម្លៃជាង ១៤០ លានដុល្លារ មួយផ្សេងទៀតដែលកំពុងសាងសង់ ដែលមកទល់បច្ចុប្បន្នសម្រេចបាន ៤៨% ហើយ។ (អានបន្ថែម)

អាន​បន្ថែម

ដីជាង ២២ ហិកតានៅខេត្តកំពង់ឆ្នាំងនឹងផ្លាស់ប្ដូរមុខមាត់ក្លាយជាលំនៅឋានតម្លៃសមរម្យ

ដីជាង ២២ ហិកតា នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នឹងត្រូវផ្លាស់ប្ដូរមុខមាត់ទៅជាគម្រោងលំនៅឋានតម្លៃសមរម្យដ៏ធំមួយ ដែលមកទល់បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងនេះត្រូវបានក្រុមការងារបច្ចេកទេសដែលដឹកនាំដោយឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងមក។ ក្នុងកិច្ចត្រួតពិនិត្យនេះ ឯកឧត្ដម បេងហុង សុជាតិ បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋកំពុងពិនិត្យលើស្ថានភាពទូទៅនៃភូមិសាស្ត្រដីស្នើសុំអភិវឌ្ឍន៍ សិក្សាផ្នែកហេដ្ឋារចនាសម្ព័ន្ធជុំវិញដី សេវាសាធារណៈដែលបានតភ្ជាប់ជុំវិញ ឯកសារគតិយុត្ត ក៏ដូចជាសក្តានុពលជុំវិញទីតាំងដីនៃគម្រោងផងដែរ។ គួរបញ្ជាក់ផងដែរថា អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវិភាគថា តម្រូវការលំនៅឋានដែលមានតម្លៃសមរម្យ បាននិងកំពុងបន្តកើនឡើង ខណៈដែលចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យមមានការកើនឡើងជាបន្តបន្ទាប់។ (អានបន្ថែម)

អាន​បន្ថែម

២០ឆ្នាំមកនេះ ទុនវិនិយោគក្នុងវិស័យសំណង់កម្ពុជា មានរហូតជាង ៦០ ប៊ីលានដុល្លារអាមេរិក

វិស័យសំណង់បានក្លាយឆ្អឹងខ្នងដ៏សំខាន់មួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដែលក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ទុនវិនិយោគសរុបក្នុងវិស័យនេះមានដល់ទៅប្រមាណជាង ៦០,៨៧២ ប៊ីលានដុល្លារ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះ ថា៖ «ទុនវិនិយោគក្នុងវិស័យសំណង់ ពី២០០០ ដល់ ២០២០ បានកើនឡើងជាបន្តបន្ទាប់ ពោលគឺកើនដល់ជាងប្រមាណ ៦០,៨៧២ប៊ីលានដុល្លារ»។ «ទោះមានការរីកចម្រើនយ៉ាងនេះក្ដី យើងក៏នៅមានតម្រូវការបន្ថែមទៀត ដូចជា ការអភិវឌ្ឍសំណង់លំនៅឋាន ពិសេសលំនៅឋានតម្លៃសមរម្យ ការរៀបចំហេដ្ឋារចនាបណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូ ប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹងនិងរាវ លំហសាធារណៈនិងផ្ទៃបៃតង បរិក្ខារទីក្រុង ជាដើម»។ លើសពីនេះ ឯកឧត្តមក៏បានបង្ហាញជំនឿថា កំណើនលំហូរទុនក្នុងអភិវឌ្ឍអចលនទ្រព្យ និងសំណង់នេះ នឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អាន​បន្ថែម

តើកម្ពុជានិងជប៉ុនបានសម្រេចសមិទ្ធិផលធំៗអ្វីខ្លះលើវិស័យដីធ្លីនិងសំណង់?

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហើបឱ្យដឹងថា កន្លងមកប្រទេសជប៉ុន បានជួយជ្រោមជ្រែងលើការងារជាច្រើនទាក់ទិននឹងវិស័យសំណង់ និងដីធ្លីនៅកម្ពុជា។ ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម បានឱ្យដឹងថាសមិទ្ធិផលធំៗ ទាំងនោះរួមមាន៖ ១) ការងារសំណង់៖ ជប៉ុនបានជួយជ្រោមជ្រែង និងឱ្យជាអនុសាសន៍ ក្នុងការបង្កើតច្បាប់ស្តីពីសំណង់ដែលប្រកាសឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៩ កន្លងមក។ លើសពីនេះ ជប៉ុនក៏បានជួយលើការរៀបរៀងអនុក្រឹត្យធំៗ ៣ ផងដែរ។ ហើយបច្ចុប្បន្ន JICA ក៏កំពុងត្រៀមជួយធ្វើការងារលើកកម្ពស់ការអនុវត្តច្បាប់សំណង់ និងការធានាសុវត្ថិភាពសំណង់ផងដែរ។ ២) ការងាររៀបចំដែនដី និងនគរូបនីយកម្ម៖ កន្លងមក ជប៉ុនក៏បានជួយលើការងារអភិវឌ្ឍទីក្រុងឆ្លាតវៃនៅ រាជធានីភ្នំពេញ ក្រុងបាត់ដំបង និងក្រុងសៀមរាប។ លើសពីនេះ ជប៉ុនក៏បានជួយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដីនិងនគរូបនីយកម្ម និងការអភិវឌ្ឍន៌ធនធានមនុស្សផងដែរ។ ៣)ការងារលំនៅឋាន៖ ជប៉ុនបានជួយសហការលើការបណ្តុះបណ្តាល គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត។ ៤) ការងារសុរិយោដី និងភូមិសាស្ត្រ៖ ជប៉ុនបានជួយអភិវឌ្ឍស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប […]

អាន​បន្ថែម

ក្រសួងដែនដីស្នើជំនួយពីជប៉ុន ៤ចំណុចធំៗដើម្បីជំរុញវិស័យដីធ្លីនិងសំណង់កម្ពុជា

ក្នុងវេទិការដ្ឋ-ឯកជនលើកទី២ ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យភាគីជប៉ុនផ្ដល់ជំនួយលើ ៤ ចំណុចធំៗ ដើម្បីជួយជំរុញការអភិវឌ្ឍន៍វិស័យសំណង់ រៀបចំដែនដី នគរូបនីយកម្ម  និងលំនៅដ្ឋាននៅកម្ពុជា។ សំណើទី ១ គឺសម្រាប់វិស័យសំណង់ ដោយឯកឧត្តម ជា សុផារ៉ា បានស្នើដល់ជប៉ុនឱ្យជំរុញការអនុវត្តច្បាប់ស្តីពីសំណង់ និងវិធីសាស្រ្តធានាសុវត្ថិភាពសំណង់  និងការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ជាតិស្តីពីសំណង់។ សំណូមពរទី២  ឯកឧត្តមបានស្នើឱ្យជប៉ុនជួយជំរុញកិច្ចសហការគាំទ្រលើការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ និងបន្តគាំទ្រគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញ។ ដោយឡែក សំណើទី៣  ឯកឧត្តម បានស្នើឱ្យជប៉ុនបន្តជំរុញកិច្ចសហការរៀបចំគោលនយោបាយ ច្បាប់ បច្ចេកទេស និងវិធីសាស្រ្តនៃការអភិវឌ្ឍលំនៅឋាននៅកម្ពុជាឱ្យកាន់តែ ប្រសើរជាងមុន។ ចុងក្រោយ ក្នុងវិស័យសុរិយោដីនិងភូមិសាស្ត្រ ឯកឧត្តមបានស្នើទៅជប៉ុនឱ្យបន្តគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទិន្នន័យភូមិសាស្រ្តជាតិនៅព្រះរាជាណាចក្រកម្ពុជា ឬ National Spatial Data Infrastructure។ ឯកឧត្តម AKABA Kazuyoshi រដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ […]

អាន​បន្ថែម

រដ្ឋនិងOCIC កំពុងធ្វើសាឡាងឆ្លងកោះនរា-កោះពេជ្រហើយក៏គ្រោងនឹងសង់ស្ពានថ្មីមួយទៀតនៅព្រែកប្រា

រដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមហ៊ុន OCIC កំពុងរៀបចំធ្វើសាឡាងឆ្លងពីកោះនរា ទៅកោះពេជ្រ ជាបណ្ដោះអាសន្ន ដើម្បីបញ្ចៀសបញ្ហាការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២។ លើសពីនេះ ភាគីទាំង២ ក៏គ្រោងនឹងស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែមទៀតផងដែរ នៅតំបន់ព្រែកប្រាផងដែរ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន Fresh News កាលពីថ្ងៃទី១៧ ខែកុម្ភៈ ថា៖ «សាលារាជធានីភ្នំពេញបានគ្រោងនឹងសាងសង់ស្ពានមួយទៀត នៅភាគខាងត្បូង ដើម្បី រំដោះចរាចរណ៍លើផ្លូវជាតិលេខ១ និង ផ្លូវជាតិលេខ២»។ ឯកឧត្តម បន្ថែមថា៖ «រដ្ឋបាលរាជធានីភ្នំពេញ ក៏បានគិតគូរជាមួយខាងក្រុមហ៊ុន OCIC ដើម្បីខ្ចីកោះនរា ដាក់សាឡាងឆ្លងទៅកោះពេជ្រផងដែរ»។ បើយោងតាមប្រភពដដែលនេះ សាឡាងគឺនឹងប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺប្រើប្រាស់ក្នុងអំឡុងពេលស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាកំពុងសាងសង់។ គួរបញ្ជាក់ផងដែរ ស្ពានខ្សែកាបនេះត្រូវបានបើកការដ្ឋានសាងសង់តាំងពីខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ ដោយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។ (អានបន្ថែម)

អាន​បន្ថែម

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញគ្រោងបើកការដ្ឋានសាងសង់នៅចុងខែមេសា

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញ ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានជាង៥០០០ម៉ែត្រគីប/ថ្ងៃ គ្រោងនឹងបើកការដ្ឋាននៅចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះហើយ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ស្ថានីយនឹងត្រូវនឹងសាងសង់ឡើងលើដី៣ ហិកតា នៅម្ដុំបឹងជើងឯក ដែលផ្នែកមួយនៃតំបន់អភិវឌ្ឍន៍បឹងទំពុន។ ក្រោយសាងសង់រួច ស្ថានីយនេះនឹងមានសមត្ថភាពបំលែងទឹកកខ្វក់ចេញពីខណ្ឌមួយចំនួនដូចជា ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ជាដើម។ លោកបន្តថា ក្រុមការងារបានប្រជុំដោះស្រាយផលប៉ះពាល់ជាច្រើនលើកច្រើនសារួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលមានប្រជាពលរដ្ឋ ចំនួន២២គ្រួសារទទួលរងផលប៉ះពាល់នៃគម្រោងខាងលើ ។ «ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនឹងជំរុញដោះស្រាយឱ្យរួចរាល់នៅខែមីនា ដោយនៅថ្ងៃទី២៦ ខែ មេសា យើងនឹងអាចប្រគល់ទីតាំងទៅឱ្យអង្គការ JICA ដើម្បីអនុវត្តគម្រោង» លោកបានបន្ថែម។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានលើកឡើងដែរថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី៥២០ហិកតា ដោយក្នុងនោះ ១៨១ហិតតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ […]

អាន​បន្ថែម

ការសាងសង់ផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នឹងបញ្ចប់ទាំងស្រុង នៅខែមីនាខាងមុខនេះ

គម្រោងស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់រួចរាល់ទាំងស្រុង ត្រឹមថ្ងៃទី១៥ ខែមីនា ដោយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ។ នេះបើយោងតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារកាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន បានជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់យ៉ាងយូរនៅចុងខែមីនា ឆ្នាំ២០២១ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ឯកឧត្តមបញ្ជាក់ថា ទោះផ្លូវផ្ទាល់ត្រូវបានសាងសង់រួចក៏ពិតមែន តែនៅមានការងារផ្សេងៗដែលត្រូវបញ្ចប់ដូចជា បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូសចរាចរណ៍ ការបំពាក់ភ្លើងចរាចរណ៍ ជាដើម។ ក្រៅពីគម្រោងផ្លូវ ៣៤ ខ្សែ នេះ រដ្ឋាភិបាលក៏ទើបតែសម្រេចទម្លាក់កញ្ចប់ថវិកាជាតិប្រមាណ ១០០ លានដុល្លារទៀត ដើម្បីសាងសង់ផ្លូវ១១ ខ្សែ ដោយគិតត្រឹមខែ មករា សម្រចបានជាង ១១% ហើយ។ (អានបន្ថែម) លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងសិក្សាបង្កើតជាវិថីម្ហូបអាហារ Street Food ថ្មីមួយកន្លែង […]

អាន​បន្ថែម