ការស្ដារហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុនិងសៀមរាប គ្រាន់តែជាជំហានតូចមួយនៃផែនការធំរបស់រដ្ឋប៉ុណ្ណោះ

អ្នកវិភាគបានឱ្យថា គម្រោងស្ថាបនាផ្លូវ ៣៤ខ្សែ នៅខេត្តព្រះសីហនុ និងគម្រោងសាងសង់ផ្លូវ ៣៨ខ្សែនៅខេត្តសៀមរាប គ្រាន់តែទិសដៅគំរូ ឬ Model តូចមួយ នៃផែនការមេរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋាសម្ព័ន្ធប្រទេសនោះទេ ព្រោះនៅពេលអនាគតរដ្ឋាភិបាលគ្រោងអភិវឌ្ឍដូចគ្នាសឹងគ្រប់ខេត្ត។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងក្នុងកិច្ចពិភាក្សាសារព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា នេះថា៖ «ដំបូងរដ្ឋាភិបាល ចាប់ផ្ដើមនៅខេត្តព្រះសីហនុជាខេត្តគំរូ ពោលគឺជាការសាកល្បង។ តែដោយសារវិបត្តិកូវីដ មិនសូវមានភ្ញៀវទេសចរធ្វើដំណើរ ជាឱកាសធ្វើឱ្យគម្រោងសាងសង់ចំណាយពេលមិនដល់១ឆ្នាំផង»។ លោកបានបន្តទៀតថា៖ «ដោយឃើញគំរូនៅខេត្តព្រះសីហនុ ធ្វើឱ្យរាជរដ្ឋាភិបាលបន្តទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាប។ ក្នុងវិបត្តិកូវីដបែបនេះ មិនសូវមិនភ្ញៀវ ធ្វើផ្លូវស្រួល ចប់កូវីដសៀមរាបគឺស្អាតតែម្ដង»។ លោកបន្តថា ទាំង ២ ខេត្តនេះគ្រាន់តែជាចំណុចចាប់ផ្ដើមនៃផែនការអភិវឌ្ឍមេរបស់រដ្ឋាភិបាលប៉ុណ្ណោះ ពោលគឺនឹងមានគម្រោងបែបនេះស្ទើរគ្រប់ខេត្តនាពេលអនាគត ឧទាហរណ៍ដូចជា ខេត្តកំពង់ស្ពឺ និងកណ្ដាល។ ក្រៅពីជាការជួយធ្វើឱ្យប្រទេសមានប្រព័ន្ធដឹកជញ្ជូនដ៏ល្អនៅពេលអនាគត ការបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាល ទោះបីនៅក្នុងអំឡុងកូវីដ ក៏ជាកត្តាសំខាន់មួយជួយទប់មិនឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះផងដែរ។ (អានបន្ថែម) លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានពន្យល់ថា ជាធម្មតា […]

អាន​បន្ថែម

រដ្ឋចាប់ផ្ដើមដាំបង្គោល និងកំណត់ព្រំដី សម្រាប់គម្រោងព្រលានយន្តហោះខេត្តបាត់ដំបង

អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង បានចាប់ផ្តើមដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លីទីតាំង ស្ថាបនាព្រលានយន្តហោះខេត្តបាតដំបងហើយ។ នេះបើយោងតាមអភិបាលរង ខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ កាលពីថ្ងៃទី២៥ ខែមករា ។ លោក សឿម ប៊ុនរិទ្ធិ បានមានប្រសាសន៍ថា៖ «យើងចាប់ផ្ដើមចុះបញ្ជីដីធ្លីហើយ ដោយបានឆ្វៀលផ្ទៃដីព្រលានយន្តហោះទុកទំាងនៅស្រុកសង្កែ និងក្រុងបាត់ដំបង សម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ»។ លោកបន្ថែមទៀតថា ប្រជាពលរដ្ឋដែលកំពុងធ្វើស្រែចំការនៅក្នុងដីព្រលានយន្តហោះទាំងដឹងថាជាដីរបស់រដ្ឋត្រូវចាកចេញ ព្រោះរដ្ឋមិនចេញបណ្ណកម្មសិទ្ធិជូនឡើយ។ «ការចាត់ចែងនេះ ទី១ គឺដើម្បីបញ្ឍប់បញ្ហាប្រជាពលរដ្ឋទន្រ្ទានកាន់កាប់ដីរដ្ឋ និងទី ២ ជាការត្រៀមដីឱ្យរួលរាល់ ពោលគឺដើម្បីកុំឱ្យខាតពេលមកដោះស្រាយរឿងដីធ្លី ពេលរដ្ឋាភិបាល និងវិនិយោគិន សម្រេចអនុវត្តគម្រោង» លោកបន្ត។ ដោយឡែក លោកបញ្ជាក់ថា ការងារលម្អិតទាក់ទិននឹងគម្រោង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេស និងវិនិយោគិន ដែលលោកសង្ឃឹមថានឹងបញ្ចប់ក្នុងពេលឆាប់ៗ។ គួរបញ្ជាក់ផងដែរ ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ […]

អាន​បន្ថែម

រដ្ឋសម្រេចកាត់ដីបឹងត្របែកជាសម្បត្តិរដ្ឋ ហើយនឹងស្ដារហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីនោះ

រដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំជាង ១៤ ហិកតា ជាសម្បត្តិរដ្ឋ ហើយក៏គ្រោងនឹងស្ថាបនាជញ្ជាំងទប់ដីថ្មី និងជីកស្តារអាងស្តុកទឹកផងដែរ ដើម្បីដោះស្រាយបញ្ហារំលោភដីរដ្ឋ និងទឹកជំនន់ក្នុងក្រុងភ្នំពេញ។ នេះបើយើងតាមអនុក្រឹត្យលេខ២២១ អនក្រ.បក ចុះថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០ និងលិខិតលេខ១១០៣ សជណ.មយ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ លិខិតដដែលនេះ ក៏បានឱ្យដឹងថា ការស្ថាបនាជញ្ជាំងទប់នឹងត្រូវធ្វើពីបេតុងអារម៉េ ឬ Concrete Shite pileំ ដែលនឹងព័ទ្ធជុំវិញអាងស្តុកទឹកបឹងត្របែក ដើម្បីការពារមិនឱ្យមានរំលោភបន្តទៀត។ មួយវិញទៀត រដ្ឋនឹងធ្វើការជីកស្តារអាងទឹកបឹងត្របែកផ្នែកខាងលើឱ្យជ្រៅជាងមុន ដើម្បីឱ្យស្ថានីយបូមទឹកអាចបូមទម្លាក់បន្តទៅកាន់ប្រព័ន្ធបង្ហូរទឹក នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញបាន។ ការស្តារនេះ នឹងធ្វើឱ្យអាងស្តុកទឹកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្តុកទឹកភ្លៀង ដើម្បីបញ្ចៀសនូវការលិចលង់នៅក្នុងក្រុង។

អាន​បន្ថែម

ការដ្ឋានពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបាន ៩០% ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រចបាន៩០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែឧសភា ឆ្នាំ២០២១ នេះ។ លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះថា៖ «យើងពិនិត្យឃើញថា ទាន់ពេលវេលាកំណត់ ព្រោះសព្វថ្ងៃនេះពហុកីឡដ្ឋានទាំងមូល ផ្នែកសាងសង់គ្រោងបង្គុំអគារ បានចប់សព្វគ្រប់រួចហើយ នៅសល់តែការតុបតែងលម្អ និងការបំពាក់សម្ភារទេ»។ ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣៕ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋគ្រោងជ្រើសរើសទីតាំងមួយក្នុងក្រុងព្រះសីហនុដើម្បីរៀបចំជាវិថីម្ហូបអាហារមានស្ដង់ដារ (Street Food)

រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាជ្រើសរើសទីតាំងបរិវេណសួនមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដើម្បីរៀបចំជាវិថីម្ហូបអាហារ Street Food ថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីលើកសោភណភាពក្រុង និងជម្រុញវិស័យទេសចរណ៍។ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន​ យល់ឃើញថា៖ «ការរៀបចំសេវាកម្មស្តង់ដារ Street Food នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាច្រើន ហើយក៏ជាកន្លែងទទួលទានអាហារដែលមានសុវត្ថិភាពមួយ នៅក្រុងព្រះសីហនុផងដែរ» ។ ឯកឧត្តមបានបន្ថែមថា៖ «អ្នកដែលត្រូវបានអនុញ្ញាតឱ្យលក់ដូរ តម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ ដែលកំណត់ច្បាស់លាស់ ដើម្បីធានាគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន»។ គួររំលឹកផងដែរថា កាលពីថ្មីៗ រដ្ឋាភិបាលសម្រេចចំណាយទុនប្រមាណ ១០០លានដុល្លារ បន្ថែមទៀតសាងសង់ផ្លូវ ១១ខ្សែ នៅខេត្តព្រះសីហនុ ដែលនេះជាសមិទ្ធិផលបន្ថែមពីលើគម្រោងផ្លូវ ៣៤ ខ្សែ ដែលទើបតែសាងសង់រួច។ (អានបន្ថែម) លើសពីនេះ ខេត្តព្រះសីហនុ ក៏កំពុងមានគម្រោងធំជាច្រើនទៀត ដូចជាផ្លូវល្បឿនលឿន កំពង់ផែ ព្រលានយន្តហោះអន្តរជាតិ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានចាក់សម្រាមជាដើម ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ធំៗជាង ២០០ គម្រោងត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ខេត្តកែប

គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។ នេះបើយោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៤ មករា កន្លងទៅ។ ប្រភពដដែលបានឱ្យដឹងថា គោលបំណងនៃការរៀបចំផែនការមេនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់ និងជួយលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ក្រោយវិបត្តិកូវីដ។ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង បានឱ្យដឹងថា៖ «មានយុទ្ធសាស្ត្រគោលចំនួន ៩ ត្រូវបានចងក្រងឡើង ដោយរួមមានយុទ្ធសាស្ត្រលម្អិតចំនួន ៤៩ យុទ្ធសាស្ត្រ បែងចែកជា ៩៨ សកម្មភាព ឬស្មើនឹង ២៥១ គម្រោង។ លើសពីនេះ គណៈកម្មការក៏បានកំណត់យកប៉ូលទេសចរណ៍ធំៗចំនួន ៤ រួមមាន ទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ ដើម្បីអភិវឌ្ឍគម្រោងទាំងអស់នេះ។ បើយោងតាមផែនការដំណាក់កាលដំបូង គម្រោងទាំងនោះ មានដូចជា ការបម្លែងតំបន់ស្រែអំបិលទៅជាសារៈមន្ទីរស្រែអំបិល គម្រោងកែលម្អបន្ថែមនៅតាមបណ្ដោយឆ្នេរកែប និងឆ្នេរអង្កោល ការបង្កើតឆ្នេរថ្មីមួយទៀត (លាតសន្ធឹងចាប់ពីខាងកើតផ្សារក្ដាម ទៅដល់តំបន់ព្រៃកោងកាងអូរក្រសា) និងគម្រោងអភិវឌ្ឍន៍ដទៃជាច្រើនទៀត។ បន្ថែមពីនេះ អន្តរក្រសួងក៏បានឯកភាពគ្នាត្រួតពិនិត្យលើសេចក្ដីព្រាងផែនការមេនេះម្ដងទៀត […]

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវ ១១ខ្សែ តម្លៃ១០០លានដុល្លារនៅខេត្តព្រះសីហនុសម្រេចបានជាង២១%ហើយ

រដ្ឋាភិបាលកាលពីពេលថ្មីនេះ សម្រេចឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនស្ថាបនាផ្លូវ ១១ខ្សែបន្ថែមទៀតនៅខេត្តព្រះសីហនុ ដែលគម្រោងនឹងត្រូវចំណាយទុនក្នុងការសាងសង់ប្រមាណ ១០០លានដុល្លារ។ នេះបើយោងតាមការលើកឡើងរបស់អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេងកាលពីថ្ងៃទី ១៤ មករា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត លោក អ៊ី សុខឡេង បានមានប្រសាន៍ថា៖ « ផ្លូវ១១ ខ្សែ ដែលកំពុងសាងសង់គឺសម្រេចបាន២១% ហើយ ក្នុងនោះផ្លូវដែលមានប្រវែងខ្លី គឺស្ថាបនាជិតនឹងរួចរាល់ នៅឡើយតែផ្លូវ ៤៦B ដែលមានប្រវែង ៤៣ គ.ម ដែលនៅកំពុងតែសាងសង់»។ លោកបានបន្ថែមថា ផ្លូវដែលកំពុងសាងសង់នេះ ជាសមិទ្ធផលដែលកើតឡើងនៅក្នុងស្រុកចំនួន២ គឺស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។ គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវ ១១ ខ្សែនេះ ជាគម្រោងបន្ថែមពីលើគម្រោងផ្លូវ ៣៤ ខ្សែ ដែលទើបតែស្ថាបនារួចកាលពីថ្មីៗនេះ ដោយប្រើថវិកាជិត ៣០០ លានដុល្លារ។ (អានបន្ថែម) ក្រៅពីគម្រោងទាំង២ នេះ ខេត្តព្រះសីហនុក៏កំពុងមានគម្រោងធំជាច្រើនទៀត ដូចជាផ្លូវល្បឿនលឿន កំពង់ផែ […]

អាន​បន្ថែម

គម្រោងដ៏ធំ ផាក លែន ៦A របស់ ជីប ម៉ុង លែន ប្រកាសថ្ងៃបើកលក់ជាផ្លូវការ

ជីប ម៉ុង លែន​ បាន​ប្រកាសបើកលក់គម្រោង ផាក លែន ៦A របស់ខ្លួនជាផ្លូវការ នៅ​ថ្ងៃទី​២២​ ខែ​មករា ឆ្នាំ២០២១​ ខាង​មុខ​នេះ នៅទីតាំងគម្រោង ផាក លែន ៦A​ ផ្ទាល់ ដែល​​ស្ថិត​​នៅ​តាម​បណ្តោយ​​​ផ្លូវ​ជាតិ​លេ​ខ​៦A សង្កាត់ព្រែក​លាប ខណ្ឌ​ជ្រោយ​ចង្វារ។ ក្នុង​​​​សន្និសីទ​​​សាព័ត៌មាន​​នៅថ្ងៃ១៥ ខែ​មករា ឆ្នាំ​២០២១ លោក​ឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែន បាន​មាន​ប្រសាសន៍​​​ថា ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោង ផាក លែន ៦A នេះ ទៅជា​គម្រោងដ៏ពេញលេញ ដែលមានមណ្ឌលផ្សារទំនើប ជីប ម៉ុង​ 6A ធំជាងគេក្នុងតំបន់ មជ្ឈមណ្ឌលកីឡាដ៏ធំ និង​សួន​ឧទ្យាន​ធម្មជាតិដែលមានមុខងារពិសេសជាងគេ​នៅតំបន់នេះ។ លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍​បន្ថែម​ថា​ ជីប​ ម៉ុង […]

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៥៧៖ តើខុនដូតែល គឺជាអ្វី?

តើអ្នកមានដឹងទេថា អ្នកអាចទិញខុនដូ ហើយដាក់ជួលទៅឱ្យក្រុមហ៊ុនសណ្ឋាគារប្រេនធំៗបាន ហើយបន្ទាប់មកគឺចាំតែយកលុយចំណេញតែម្ដង? អចលនទ្រព្យប្រភេទនេះ ហៅថាខុនដូតែល។ តើខុនដូតែល គឺជាអ្វី?

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តឱ្យក្រុមហ៊ុនចិនសាងសង់គម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី

រដ្ឋាភិបាល សម្រេចជាផ្លូវការឱ្យសាងសង់គម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី ដោយក្រុមហ៊ុនចិនត្រូវបានជ្រើសរើសជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ។ នេះបើតាមឱ្យដឹងពី សេចក្ដីប្រកាសរបស់ទីស្ដីការគណរដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០នេះ។ យោងតាមប្រភពដដែល រដ្ឋាភិបាលសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group ឱ្យសិក្សា និងអភិវឌ្ឍន៍លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី និងអនុញ្ញាត្តឱ្យរដ្ឋលេខាធិការដ្ឋានអាកាចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនអភិវឌ្ឍន៍។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ សម្រាប់ជំហានដំបូង គម្រោងនេះនឹងត្រូវសាងសង់លើដី ៣០០ ហិកតា ហើយពង្រីកជា ៦០០ហិកតាវិញ។ (អានបន្ថែម និងបន្ថែម) កាលពីព្រឹកថ្ងៃទី ៣១ កក្កដា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលនឹងត្រូវឈូសបើកទ្រូងផ្លូវ ៦០ម ហើយលើកជាតួផ្លូវតែ១២មសិន […]

អាន​បន្ថែម