គិតមកដល់បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបាន ២៧% ហើយ

គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរាតម្លៃរាប់លានដុល្លារ គិតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណ ២៧% ហើយ ដែលការសាងសង់គម្រោងយក្សក្នុងអំឡុង ៣ឆ្នាំ កន្លងមកនេះ បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២២៥ លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជិត ០,៩% នៃ GDP ប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានកោះពេជ្រ-កោះនរា និងស្ពានកោះនរា-ផ្លូវជាតិលេខ ១ កាលពីថ្ងៃទី ២៦ តុលានេះ។ (អានបន្ថែម) ចាប់តាំងពីខែមករា ឆ្នាំ ២០២០ នេះមក ក្រុមហ៊ុន OCIC បានបុកគ្រឹះបេតុង ចាក់ថ្ម និងចាក់ខ្សាច់បំពេញ ដើម្បីអាចសាងសង់ច្រាំងទន្លេ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្លង់មេនៃគម្រោងអភិវឌ្ឍន៍កោះនរា ដោយសម្រេចបានជាង ២៧% ហើយ។ បើតាមប្រសាសន៍របស់អ្នកឧកញ៉ា ពុង ឃាវសែ គម្រោងអភិវឌ្ឍកោះនរានេះ នឹងចំណាយថវិការសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែក ៣ […]

អាន​បន្ថែម

ផ្ទៃដី ៣០២ ហិកតាក្នុងក្រុងតាខ្មៅ នឹងត្រូវបានកាត់ចូលក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ

រដ្ឋាភិបាលនឹងកាត់យកផ្ទៃដីទំហំ ៣០២ ហិកតា ពីក្រុងតាខ្មៅនៃខេត្តកណ្ដាល ឱ្យទៅជាផ្នែកមួយនៃខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយផលប៉ះពាល់ និងសម្រួលដល់ការអនុវត្តគម្រោងប្លង់មេទីក្រុងរណប បឹងទំពុន និងបឹងជើងឯក ក៏ដូចជាជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាលផងដែរ។ នេះបើយោងតាម លិខិតលេខ ៩១៤ ល ស ចុះថ្ងៃទី ១៩ តុលានេះ។ លិខិតដដែលនេះបានបន្តថា ផ្ទៃដីដែលត្រូវបានកាត់មានចំនួន ៥ ភូមិគឺ ភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ (សង្កាត់ដើមមៀន) ភូមិព្រែកអញ្ចាញ (សង្កាត់ព្រែកឬស្សី) ភូមិព្រែកឡុង (សង្កាត់តាក្ដុល) និងភូមិបត្តាជី (សង្កាត់ព្រែកហូរ)។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងកាត់យកផ្ទៃដី ២ ហិកតា ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្ដាលវិញ។ ពីដើមឡើយផ្ទៃដីនៅតំបន់នេះ មានទំហំ ៣៧៦ ហិកតា ប៉ុន្តែបន្ទាប់ពីធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិប្រជាជន និងការចុះពិនិត្យទីតាំងជាក់ស្ដែង ឃើញថាមានការស្នើសុំកែសម្រួលផ្ទៃដីមកត្រឹម ៣០២ ហិកតាវិញ។ គួរបញ្ជាក់ផងដែរថា ដែលពីដើមឆ្នាំ ២០២០ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន […]

អាន​បន្ថែម

ស្ពានខ្សែកាបដំបូងគេនៅភ្នំពេញ តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា បើកការដ្ឋានសាងសង់ហើយ

ក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី ២៦ តុលា នេះ បានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១។ ពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានទាំង២ នេះ ធ្វើឡើងនៅក្រោមអធិបតីភាព សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្ពានទី១ ជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងរណបកោះពេជ្រ មានបណ្តោយប្រវែង ៨២៤ ម៉ែត្រ និងទទឹងប្រវែង ២៤,៥ ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រ ចំនួន ២ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរអាចឆ្លងកាត់បាន មានកម្ពស់អប្បបរិមា ៨ ម៉ែត្រ នៅរដូវវស្សា។ ស្ពាននេះមានចរាចរទ្វេរទិស ២ទៅ ២មក ដែលគន្លងនីមួយៗមានទទឹង ៣,២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្ត ១ទៅ ១មក ដែលមានទទឹង ១,២៥ម ផងដែរ។ ស្ពាននេះគ្រោងចំណាយថវិកាចំនួន ៣៨ លានដុល្លារអាមេរិក ហើយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។ ស្ពានទី២ ជាប្រភេទស្ពានបេតុងយោងកាបដែលមានដែករាងឥន្ធនូ […]

អាន​បន្ថែម

សួនឧស្សាហកម្ម ៥០០ ហិកតា នៅផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់ហើយ

គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈហើយ។ នេះបើយោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន។ លោក គូ បូរិន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២១ តុលា នេះថា បច្ចុប្បន្ ក្រុមការងារកំពុងធ្វើការចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្នុងមួយចំនួននៃគម្រោងនេះ។ លោកបន្តថា៖ «ក្រៅពីសាងសង់ជាតំបន់រោងចក្រ និងលំនៅឋាន សួនឧស្សាហកម្មក៏ធំនេះ ក៏រួមមានកន្លែងស្នាក់នៅរបស់បុគ្គលិក ខុនដូ ផ្សារពាណិជ្ជកម្ម សួនកំសាន្ត ការិយាល័យពាណិជ្ជកម្ម សណ្ឋាគារ ពិព័រណ៍ពាណិជ្ជកម្ម និងកន្លែងពហុបំណងផ្សេងៗទៀតជាច្រើន។ បន្ថែមពីនេះទៀតយើងនឹងបំពាក់នូវប្រព័ន្ធទឹក ភ្លើង និងប្រព័ន្ធសន្តិសុខយោងតាមស្តង់ដាររបស់ក្រសួងពាណិជ្ជកម្ម»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន OCIC គ្រោងនឹងបណ្តាក់ទុនប្រមាណចំនួន ៥០ លានដុល្លារអាមេរិក លើគម្រោងសួនឧស្សាហកម្មនេះ។ បច្ចុប្បន្នក្រុមហ៊ុន ក៏កំពុងធ្វើការយ៉ាងសកម្មស្វែងរកដៃគូវិនិយោគិនបរទេសនានា ឱ្យមកសាងសង់រោងចក្រនៅក្នុងតំបន់នេះ។ បើយោងតាមប្រភពដដែល សួនឧស្សាហកម្មនៅលើផ្លូវជាតិលេខ ៥១ […]

អាន​បន្ថែម

ក្រសួងសាធារណការចាប់ផ្តើមពិគ្រោះយោបល់ជ្រើសរើសទីតាំងផ្លូវក្រវាត់ក្រុងទី៤

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ដើម្បីជ្រើសរើសរើសទីតាំងសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៤ ដែលផ្លូវមួយខ្សែនេះនឹងអាចឆ្លងកាត់ខេត្តចំនួន៤ នៃប្រទេសកម្ពុជា។ សិក្ខាសិលានេះធ្វើឡើង ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធចំនួន ៨ និងតំណាងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅប្រទេស ចំនួន ១០។ តាមរយៈ សិក្ខាសាលាពិគ្រោះយោបល់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៤​នេះ មានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់១៤ ស្រុក និង ៤ ខេត្ត រួមមាន  ​​៣ ស្រុកក្នុងខេត្តកំពង់ស្ពឺ ​១ស្រុកក្នុងខេត្តតាកែវ ៨ស្រុកក្នុងខេត្តកណ្តាល​ និង២ ស្រុកក្នុងខេត្តព្រៃវែង​។ ការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ គឺត្រូវបានធ្វើបទបង្ហាញដោយក្រុមហ៊ុន សាជីវកម្មផ្លូវ និងស្ពានចិន (CRBC) មកពីប្រទេសចិន នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។ គួរបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន កាលពីចុងខែកញ្ញានេះ បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការសិក្សាផ្លូវក្រវាត់ក្រុងទី៤ នេះហើយ។ (អានបន្ថែម) ដោយឡែក […]

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក ៨ហិកតាជូនក្រសួងយុត្តិធម៌

  ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រេចកាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ៨ហិកតា ឱ្យទៅក្រសួងយុត្តិធម៌សាងសង់ជាឃ្លាំងរក្សាទុកនូវឯកសារ និងសម្ភាររបស់ក្រសួង សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៩ កញ្ញា នេះ។ ឯកឧត្តម គឹម សន្តិភាព បានឱ្យដឹងថា សេចក្ដីសម្រេចនេះ គឺធ្វើឡើងដោយយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ។ នៅក្នុងលិខិតនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំ៨ហិកតា ដែលមានទីតាំងក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការខណ្ឌព្រែកព្នៅ សម្រាប់រៀបចំធ្វើជាឃ្លាំងរក្សាទុកឯកសារ និងសម្ភាររបស់ក្រសួងយុត្តិធម៌ សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា បឹងតាមោកត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ កុម្ភៈ ២០១៦ ដែលកំណត់ផ្ទៃបឹងមានទំហំជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ កន្លងមក រដ្ឋាភិបាលធ្លាប់បានកាត់ផ្ទៃដីនេះច្រើនដងមកហើយ។ តួយ៉ាង កាលពីថ្ងៃទី ១ កញ្ញា រដ្ឋបានសម្រេចកាត់ដីបឹងតាមោក១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ (អានបន្ថែម) កាលពីថ្ងៃទី ២២ មិថុនា ឆ្នាំ […]

អាន​បន្ថែម

ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅសម្រេចបានប្រមាណ ៥៥% ហើយ

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៥ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមមន្ទីរសាធារណការនិងដឹកជញ្ជូន។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានី ភ្នំពេញ លោកសាំ ពិសិដ្ឋ បានឱ្យដឹងកាលពីថ្ងៃទី ២៦ កញ្ញា នេះថា ក្រុមការងារបាននឹងកំពុងបង្ហើយការងារផ្លូវ ខណៈការដ្ឋាននៅផ្លូវក្រោមដីនេះបានស្ថាបនាជិតរួចរាល់ហើយនោះ។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយនឹងចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លាអាមេរិក។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងមក ដោយនឹងប្រើពេល ៣០ខែ ក្នុងការសាងសង់។ គួរបញ្ជាក់ផងដែរថា គម្រោងទាំងមូល រួមមានស្ពានចំនួន ៥ កំណាត់គឺ ១) ស្ពានអាកាសមេភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិលេខ៣ ២) ស្ពានបំបែកភ្ជាប់ផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវវេងស្រេង ៣) ស្ពានកោងភ្ជាប់ផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣ ៤) ផ្លូវក្រោមដីភ្ជាប់ផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៤ និង ៥) ផ្លូវលើផ្ទៃដីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅផ្លូវសហព័ន្ធរុស្ស៊ី។ (អានបន្ថែម និងបន្ថែម) នៅពេលសាងសង់រួច គម្រោងនេះ គឺក្លាយជាគម្រោងទី ៦ […]

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៦ កញ្ញា ២០២០)

មាតិកាប្រចាំសប្តាហ៍ ២៦ កញ្ញា ២០២០៖ #1. ក្រុមហ៊ុនសិង្ហបុរីកំពុងទិញដី ១,២ ហិកតា នៅទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ [អានបន្ថែម] #2. គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតពន្យារពេលបញ្ចប់ការសាងសង់ [អានបន្ថែម] #3. សម្ដេច ហ៊ុន សែន ស្នើឱ្យខេត្តកំពតសិក្សាបង្កើតតំបន់រដ្ឋបាលរួម និងសាងសង់ពហុកីឡដ្ឋានថ្មី [អានបន្ថែម] #4. សិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ [អានបន្ថែម] #5. ថៃកំពុងប្រែក្លាយមន្ទីរឃុំឃាំងសរុប៧២កន្លែងជាតំបន់ទេសចរណ៍ [អានបន្ថែម]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន បង្កើតគណៈកម្មការអន្ដរក្រសួងជំរុញការអនុវត្តគម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាប

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួងថ្មី ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅខេត្តសៀមរាប។ យោងតាមសេចក្ដីសម្រេចចុះថ្ងៃទី ៨ ខែកញ្ញា គណៈកម្មការនឹងដឹកនាំដោយ សម្ដេចឧបនាយករដ្ឋមន្ដ្រីទៀ បាញ់ អមដោយអនុប្រធានម្នាក់ អនុប្រធានអចិន្ដ្រៃយ៍ម្នាក់ និងសមាជិក១៥រូប។ គណៈកម្មការ មានភារកិច្ច ដឹកនាំ គ្រប់គ្រង និងសម្របសម្រួល លើការងារជារួម ក៏ដូចជាចុះត្រួតពិនិត្យ សិក្សាហេដ្ឋរចនាសម្ព័ន្ធដែលពាក់ព័ន្ធផ្សេងៗ។ ជាមួយគ្នានេះដែរ កាលពីទី៩ ខែកញ្ញា ឆ្នាំ២០២០ សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាលើដំណើរការគម្រោងនេះផងដែរ។ លើសពី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ៧ កញ្ញា នេះ ក៏បានបង្កើតក្រុមការងារបច្ចេកទេសដែលមានសមាជិកសរុប ១៥ រូប ដើម្បីជំរុញការអនុវត្តគម្រោងនេះផងដែរ។ ក្រុមការងារបច្ចេកទេស មានភារកិច្ចចុះត្រួតពិនិត្យ សិក្សាហេដ្ឋរចនាសម្ព័ន្ធ រៀបចំគម្រោងប្លង់ស្ថាបត្យកម្ម រៀបចំបញ្ជីប៉ាន់ស្មានតម្លៃ គាំទ្របច្ចេកអនុវត្តគម្រោង ធ្វើរបាយការណ៍ និងភារកិច្ចផ្សេងៗទៀតដែលចាំបាច់។ […]

អាន​បន្ថែម

គណៈរដ្ឋមន្រ្តីសម្រេចកាត់ដីបឹងតាមោក ១៥ហិកតា សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទថ្មី

ទីស្តីការគណៈរដ្ឋមន្ត្រី យល់ព្រមជាគោលការណ៍កាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ នេះបើយោងតាមលិខិត ៧៩០ សជណ. មយ ចុះថ្ងៃទី ១ កញ្ញា កន្លងមកនេះ។ លិខិតមួយច្បាប់នេះ ត្រូវផ្ញើទៅស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដំណើរការសំណើជាបន្ត។ លិខិតបានចែងថា៖ រដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់យកទីតាំងផ្ទៃដីបឹងតាមោកបឹង (កប់ស្រូវ)ទំហំ ១៥,០៣ហិកតា ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ សម្រាប់រៀបចំសាងសង់ អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ លើសពីនេះ លិខិតនេះក៏បានសម្រេចធ្វើប្រទានកម្មផ្ទៃដីបឹងតាមោកជាង ៨ ហិកតា នៅក្នុងសង្កាត់គោករកា ជូនលោក សេង វុទ្ធី គ្រប់គ្រងជាកម្មសិទ្ធិ ផងដែរ។ គួរបញ្ជាក់ដែរថា បឹងតាមោក (បឹងកប់ស្រូវ) ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ កុម្ភៈ ២០១៦ ដែលកំណត់ផ្ទៃបឹងមានទំហំជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ […]

អាន​បន្ថែម