ផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ នឹងបើកការដ្ឋានសប្ដាហ៍ក្រោយ

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ទទឹង ៣០ម៉ែត្រ ចាប់ពីម្ដុំផ្សារទំនើបអេអន ម៉ល សែនសុខ ដល់មហាវិថី ឈ្នះឈ្នះ នៅដើមសប្ដាហ៍ក្រោយ។ នេះបើយោងតាមមន្ទីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា នេះ។ មហាវិថីថ្មីនេះ មានទីតាំងស្ថិតនៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ ផ្លូវនេះ មានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រ សងខាង ដែលអាចឱ្យរថយន្តធ្វើចរាចរណ៍បាន៣គន្លងទៅ ៣គន្លងមក និងមាន១គន្លងទៅ មកសម្រាប់ម៉ូតូ ហើយមានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើរជើង ជាមួយនឹង ការដាក់លូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ។ គម្រោងនេះនឹងត្រូវប្រើប្រាស់រយៈពេល ៦ ខែដើម្បីសាងសង់ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញនាពេលបច្ចុបន្ន ។ នេះបើតាមឲ្យដឹងពី លោក សាំ ពិសិដ្ឋ  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន អនុម័តកញ្ចប់ថវិកា ១៥០លានដុល្លារ កសាងផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាប

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ កញ្ញា នេះបានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។ គម្រោងផ្លូវ ៣៨ ខ្សែ នេះមានប្រវែងសរុបប្រមាណ ៩៨,៣៤គ.ម ដែលត្រូវបានសិក្សាមួយរយៈហើយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវទាំង ៣៨ នេះនឹងក្លាយជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ។ (អានបន្ថែម) យោងតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិកូវីដ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់នេះក្នុងពេលឆាប់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ កម្ពុជានឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាបគឺជាខេត្តសក្ដានុពលមួយដែលរដ្ឋាភិបាលបាន និងកំពុងអភិវឌ្ឍជាបន្តបន្ទាប់។ កាលពីខែកក្កដា កន្លងមកនេះ គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម)

អាន​បន្ថែម

ទីលានចាក់សំរាមលើទំហំដី ១៧ហិកតានៅខេត្តព្រះសីហនុសម្រេចការងារបឋមរួចទាំងស្រុងហើយ

ក្រុមការងារបាន​សម្រេចការងារបឋម ដូចជា ការដោះមីន ឆ្កាព្រៃ និងសំអាតដី បាន ១០០%ហើយ សម្រាប់គម្រោងសាងសង់ទីលានចាក់សំរាមថ្មីលើផ្ទៃដីប្រមាណ ១៧ហិកតា ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សារវាងក្រសួងសាធារណការ និងដឹកជញ្ចូន និងតំណាងក្រុមហ៊ុនសាងសង់ កាលពីថ្ងៃទី ២៦ សីហានេះ។ ទីលានចាក់សំរាមនេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក​ សាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដែលចាប់ផ្ដើមកាលពីថ្ងៃទី ០១ ខែកក្កដា កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់ការក្នុងរយៈពេល ១៧ខែ ខាងមុខ។ សម្រាប់រយៈពេល៥ ឆ្នាំដំបូង ទីលានចាក់សំរាមថ្មីនេះនឹងមានសមត្ថភាពអាចផ្ទុកសំរាមបានជាង ៨៨ម៉ឺនម៉ែត្រគីប ដោយមានរណ្ដៅចំនួន ៤ (ទទឹងគិតជាមធ្យម ១៣០ម៉ែត្រ បណ្ដោយ ១៥០ម៉ែត្រ និង ជម្រៅចាប់ពី២-៤ម៉ែត្រ) មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុលផងដែរ។ (អានបន្ថែម)  

អាន​បន្ថែម

គម្រោងផ្ទះមេគង្គ បង្ហាញម៉ូតផ្ទះថ្មី តម្លៃសមរម្យឆ្លើយតបនឹងតម្រូវការអ្នកមានដីឡូត៍

គម្រោងផ្ទះមេគង្គ កាលពីថ្មីៗនេះ បានប្រារព្ធកម្មវិធីសម្ពោធម៉ូតផ្ទះល្វែងបែបថ្មី តម្លៃសមរម្យ ហើយឆ្លើយតបនឹងតម្រូវការម្ចាស់ដីឡូត៍ ខ្នាតតូច និងមធ្យម។ កម្មវិធីនេះក៏មានអ្នកអភិវឌ្ឍអចលនទ្រព្យដីឡូត៍ និង ដៃគូមីក្រូហិរញ្ញវត្ថុ មកពីជាង ៨០ ស្ថាប័នចូលរួមផងដែរ ដោយពួកគេ ក៏បានសំដែងនូវសុទិដ្ឋិនិយម ហើយគ្រោងនឹងសហការជាមួយនឹងគម្រោងផ្ទះមេគង្គនេះ ពោលគឺ នាពេលអនាគត គឺការទិញដីឡូត៍ សង់ផ្ទះ និងសុំកម្ចី គឺអាចធ្វើទៅដោយរលូន ដោយមិនចាំបាច់រត់ការច្រើនដំណាក់នោះទេ។ តំណាងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឱ្យដឹងថា៖ «គោលបំណងនៃកម្មវិធីនេះ គឺដើម្បីប្រកាសដល់សាធារណជនពីម៉ូដែលផ្ទះមេគង្គថ្មី ដែលជាប្រភេទផ្ទះល្វែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងការអភិវឌ្ឍអចលនទ្រព្យ ជាប្រភេទដីឡូត៍»។ លោក បានឱ្យដឹងទៀតថា ៖ «ចំំណុចពិសេសរបស់ផ្ទះមេគង្គ គឺអ្នកមានដីឡូត៍ ហើយមានបំណងចង់សង់ផ្ទះ គឺមិនបាច់ ឈឺក្បាលរឿងរកជាងនោះទេ គឺគ្រាន់តែរើសម៉ូតផ្ទះ ក្រុមការងារនឹងសាងសង់ឱ្យដោយប្រើរយៈពេលត្រឹមតែ ៣០ ថ្ងែ ប៉ុណ្ណោះ»។ ផ្ទះមេគង្គគឺជាផ្ទះពហុមុខងារ អាចសាងសង់ជាលំនៅដ្ឋានក៏បាន រីស៊ត ផ្ទះសម្រាប់បុគ្គលិកស្នាក់នៅ ផ្ទះលំហែ ផ្ទះចាំចំការ ការិយាល័យ […]

អាន​បន្ថែម

អគារផ្គុំស្រាប់ខ្ពស់ជាងគេលើលោក នឹងបង្ហាញខ្លួននៅសិង្ហបុរីក្នុងឆ្នាំ ២០២៣

អគារផ្គុំស្រាប់ខ្ពស់ជាងគេនៅលើពិភពលោក បច្ចុប្បន្នកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបង្លាញខ្លួននៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន CNN កាលពីថ្ងៃ ១០ សីហា។ អគានេះមានឈ្មោះថា Avenue South Residences ដែលសាងសង់ជាអគារភ្លោះកម្ពស់ ១៩២ ម៉ែត្រ ឬស្មើនឹងប្រមាណ ៥៦ ជាន់ ហើយនឹងមានគេហដ្ឋានសរុបចំនួន ៩៨៨ យូនីត។ ភាពអស្ចារ្យនៃគម្រោងនេះគឺ សំណង់អគារមិនធ្វើឡើងនៅការដ្ឋានផ្ទាល់ទេ តែគឺផ្នែកនៃសំណង់ ត្រូវបានផ្គុំស្រាប់ចេញពីរោងចក្រក្នុងម៉ាឡេស៊ី ដែលមានចំនួនសរុប ៣០០០ ដុំ ដោយបង្គុំនីមួយៗ មានរាងជាប្រអប់ ៦ជ្រុង។ ម្ចាស់គម្រោងក្រុមហ៊ុន ADDP Architects បានឱ្យដឹងថា បើបង្គុំនីមួយៗ ធ្វើរួចរាស់នៅរោងចក្រ គម្រោងទាំងមូលគឺដូចជាបញ្ចប់ ៨០% ទៅហើយ ពោលគឺគ្រាន់តែយកមកដុំនីមួយៗមកភ្ជាប់គ្នាជាការស្រេច។ គួរបញ្ជាក់ផងដែរថា អគារផ្គុំស្រាប់គឺជាវិធីសាស្រ្តសាងសង់ដែលកំពុងពេញនិយមនៅប្រទេសអាមេរិក និងអឺរ៉ុប ដោយសារវាជួយកាត់បន្ថយចំណាយ ប្រើប្រាស់កម្លាំងពលកម្មតិច កាត់បន្ថយសំណល់ និងសម្លេងកងរំពង នៅការដ្ឋានផងដែរ។ បន្ទាប់ពីសាងសង់រួច ក្នុងឆ្នាំ ២០២៣ អគារនេះនឹងក្លាយជាអគារផ្គុំស្រាប់ខ្ពស់ជាងគេលើពិភពលោក […]

អាន​បន្ថែម

សាលាក្រុងជំរុញឱ្យអាជ្ញាធរវាយចោលសំណង់ខុសច្បាប់ និងតឿនឱ្យប្រុងប្រយ័ត្នលើសំណង់ចាស់ៗ

អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ហាមឃាត់ ឬវាយចោលប្រសិនបើចាំបាច់សម្រាប់គ្រប់ការដ្ឋានសំណង់ដែលខុសច្បាប់ឬអាចបង្កហានិភ័យ ហើយក៏បានជម្រុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់លើសំណង់អគារចាស់ៗ។ នេះបើយោងតាមគេហទំព័ររបស់ប្រសួងព័ត៌មាន។ ឯកឧត្ដមអភិបាលបានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ កក្កដា ២០២០ កន្លងមកនេះ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ «ចំពោះសំណង់ខុសប្លង់ លើស៥ ឬ១០ជាន់ បើចំបាច់ត្រូវវាយ ឬ កាត់ជាន់ចោល គឺត្រូវតែធ្វើ… មិនត្រូវទុករហូតបង្កហានិភ័យដល់មនុស្សនោះទេ»។ ប្រភពដដែលបានឲ្យដឹងថា ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់។ កិច្ចប្រជុំនេះដែរ ធ្វើឡើងក្រោយពេលដែលមានហេតុការណ៍ធ្លាក់ផ្ទាំងថ្មមួយដុំលើរថយន្ត កំពុងតែចតពីក្រោម សំណង់អគារចាស់មួយកន្លែងស្ថិតនៅទល់មុខអគារ BS ខណ្ឌ៧មករា កាលពីថ្ងៃទី២៤ កក្កដា ២០២០នេះ កន្លង។ ទាក់ទិននឹងបញ្ហានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏ធ្លាប់បានចេញសេចក្ដីជូនដំណឹង កាលពីខែមីនា ឆ្នាំ២០១៩ ដើម្បីក្រើនរលឹកដល់ប្រជាជន ដែលកំពុងតែស្នាក់នៅ និងរស់នៅក្បែរអគារ ដែលកើតហេតុខាងលើ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះអាគារនេះមានសភាពពុកផុយខូចអស់ប្រមាណ ៥០% និងអាចបណ្ដាលឲ្យរលំបាក់ស្រុតនៅពេលណាមួយ។ គិតមកដល់ពេលនេះ ភ្នំពេញមានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន […]

អាន​បន្ថែម

ព្រលានយន្តហោះភ្នំពេញថ្មីបង្ហាញពីមហិច្ឆតាក្នុងការជំរុញសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ១៩

ដំណើរអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានន័យលើសពីការពិនិត្យការដ្ឋានធម្មតា។ ក្រៅពីដើម្បីបញ្ជាក់ពីការសម្រេចសមិទ្ធផលព្រលានដែលមានអ្នកខ្លះនៅពិភាល់ថាតើគម្រោងនេះ មានមែនឬអត់នោះ ស្នាមជើងសម្តេចដែលបានចុះជាន់ទឹកដីការដ្ឋាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ កន្លងមកនេះបានបង្ហាញពីភាពរឹងមាំនៃវិស័យសំណង់ និងជំហរសេដ្ឋកិច្ចជាតិនៅចំពោះមុខវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលដោយកូវីដ១៩។ វត្តមានសម្តេចនៅការដ្ឋានព្រលានយន្តហោះ បានធ្វើឱ្យបច្ចុប្បន្នភាពនៃដំណើរការសាងសង់ព្រលានយន្តថ្មីនេះ ដែលអ្នកខ្លះនៅតែមន្ទិលសង្ស័យថា ឮតែធ្វើៗ តែមិនដឹងហើយពេលណា និងមានខ្លះទៀតថា ប្រហែលជាផ្អាកបាត់ហើយ ដោយសារឥទ្ធិពលកូវីដ ១៩ នោះ ឱ្យឃើញច្បាស់ទាំងអស់គ្នាថា សំណង់ដ៏សំខាន់មួយនេះ មិនត្រឹមតែមិនផ្អាកដោយសារកូវីដ១៩ទេ តែស្ងាត់ៗបែរជាសង់សម្រេចបាន ៣០% រួចទៅហើយ។ បើតាមរបាយការណ៍ពីក្រុមហ៊ុន OCIC គម្រោងសាងសង់មាន ៣ ដំណាក់កាល។ សម្រាប់ដំណាក់កាលទី១ ដែលនឹងបង្ហើយផ្នែកសំខាន់ៗនៃព្រលាន ដើម្បីអាចទទួលភ្ញៀវទេសចរប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំៗ ឱ្យទាន់សម្រាប់ដាក់ឱ្យប្រើប្រាស់ឆ្នាំ ២០២៣ នេះ នឹងចាយថវិកាសាងសង់ចំនួន ១,៥ លានដុល្លារ។ សម្រាប់ដំណាក់កាលទី ២ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០៣០ ដែលគ្រោងនឹងពង្រីកវិសាលភាពសំណង់ សម្រាប់ទទួលបានភ្ញៀវទេសចរ ប្រមាណ […]

អាន​បន្ថែម

សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ នឹងមានវត្តមាននៅខេត្តតាកែវឆាប់ៗនេះ

សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ ​ទំហំប្រមាណ ៥០ ០០០ ម៉ែត្រក្រឡា កំពុងចាប់ផ្ដើមស្ដារអាងទឹកបឹងទន្លាប់ ឈូសឆាយចាក់បំពេញអាចម៍ដី និង​ត្រៀម​បង្ហាញ​រូបរាងក្នុងស្រុកគីរីវង់ ខេត្តតាកែវ នាពេលឆាប់ៗនេះ។ ​ យោង​តាម​ផេក​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ រដ្ឋបាល​ស្រុក​គិរីវង់ សួន​វប្បធម៌នេះ​ មានប្រវែង​ ៥០០ ម៉ែត្រ និង​ទទឹង ១០០ ម៉ែត្រ មាន​ទីតាំង​ស្ថិតនៅ​តាមបណ្ដោយផ្លូវជាតិលេខ២ នៅចំណុច​អាងបឹងទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែល​​ជា​ការ​ឧបត្ថម្ភ​​គាំទ្រថវិកាសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់ សម្ដេចវិបុលបញ្ញា សុខ អាន។​ តាម​ប្លង់​គម្រោង សួន​នេះ​នឹង​ត្រូវ​បាន​រៀប​ចំឲ្យ​​មាន​ការសាងសង់នូវរូបបដិមា សម្ដេចវិបុលបញ្ញា សុខ អាន បណ្ណាល័យ ទីលានកីឡា កន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និង​ក្មេងលេង រោងទូក ង កន្លែងឆ្លុះកែវយឹត ចំណតរថយន្ត និងទោចក្រយានយន្ត ផែ ទូក បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្ធពិធីផ្សេងៗ។ សម្រាប់​ដំណើរ​ការ​សាងសង់​វិញ បច្ចុប្បន្ននេះ […]

អាន​បន្ថែម

ផ្ទៃបឹងជើងលោងទំហំប្រមាណ ១៤០០ ហិចតា នឹងត្រូវស្តារ យកដីចាក់បំពេញព្រលានយន្តហោះថ្មី

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម្ចាស់ក្រុមហ៊ុន OCIC ជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និង ផលចំណេញសម្រាប់ការសង់ព្រលានយន្តហោះថ្មីនេះផងដែរ។ ថ្លែងក្នុងឱកាសចុះពិនិត្យ ដំណើរការសាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានស្នើដល់អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCIC ឱ្យជួយស្តារបឹងជើងលោងឱ្យជ្រៅថែមទៀត ហើយយកដីពីការស្តារបឹងនេះ មកចាក់ធ្វើព្រលានយន្តហោះថ្មី។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីអត្ថប្រយោជន៍នៃការស្តារបឹងនេះ យ៉ាងដូច្នេះថា ៖ «ខ្ញុំបានប្រាប់ លោក ពុង ឃាវសែ ឱ្យជួយជីកបឹងជើងលោងឱ្យជ្រៅ ហើយយកអាចម៍ដី មកចាក់ឱ្យព្រលានយន្តហោះ។ ហេតុអីបានជាខ្ញុំត្រូវរំលឹករឿងនេះ បឹងជើងលោងនេះមានតួនាទីសំខាន់ណាស់ ដែលវាទាក់ទងទៅខេត្តដល់ទៅ ២ ស្រុក ៣ (ស្រុក២ នៅខេត្តតាកែវ ហើយស្រុកស្អាង១ ទៀត នៅខេត្តកណ្តាល)»។ សម្តេចបានបញ្ជាក់យ៉ាងលម្អិត ពីគុណប្រយោជន៍នៃបឹងជើងលោង នេះដែរថា «បឹងនេះជាប្រភពនៃការដោះស្រាយទឹក […]

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ទទួលវិញ្ញាបនបត្រផែនការមេ

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​ប្រគល់វិញ្ញាបនបត្រផែនការមេសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី​ (AIAI) ដែល​គ្រោង​នឹង​បញ្ជប់​ការ​សាងសង់​ឆ្នាំ​២០២៣​ នេះ​។ ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ​បាន​ប្រគល់ ​វិញ្ញាបនបត្រផែនការមេ ដល់លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Angkor International Airport Investment ដែល​កំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី​។ នេះ​បើ​យោង​តា​ម​ ហ្វេសប៊ុក​ផ្លូវ​ការ​របស់​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ថ្ងៃ​១៩​ មិថុនា ២០២០​នេះ​។ ពាក្យព័ន្ធនឹងគោលបំណងនៃវិញ្ញាបនបត្រផែនការមេនេះ លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យ លេខាធិការដ្ឋានអាកាសចរស៊ីវិលប្រាប់ទស្សនាវដ្ដីសំណង់ និង អចលនទ្រព្យនៅថ្ងៃទី ១៩ ខែ មិថុនា នេះថា ផែនការមេនេះ គឺផែនទីបង្ហាញផ្លូវក្នុងការសាងសង់គម្រោងណាមួយដែលកំណត់ពេលវេលាទំហំផ្លូវ និងទឹកប្រាក់របស់គម្រោងនីមួយៗ។ លោកបានឲ្យដឹងថា “ជាទូទៅ កាតព្វកិច្ចរបស់រដ្ឋត្រូវតែផ្ដល់នូវការទទួលស្គាល់នូវគម្រោងណាមួយ ហើយ គម្រោងនេះស្ថិតនៅក្រោមការតម្រង់ទិសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ ដូច្នេះ ហើយ រដ្ឋលេខាធិការអាកាសចរ គ្រាន់តែផ្ដល់នូវការទទួលស្គាល់កម្រិតបច្ចេកទេសប៉ុណ្ណោះ។ […]

អាន​បន្ថែម