នគរូបនីយកម្ម និងស្ថាបត្យកម្ម
បាត់ដំបងកំពុងរៀបចំអភិវឌ្ឍន៍ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់
គម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់ ប្រមាណ ១ ២០០០ លីត្រក្នុងមួយថ្ងៃគ្រោងនឹងសាងសង់ នៅចុងឆ្នាំ ២០២០ នេះ ហើយគ្រោងដាក់ដំណើរការ នៅឆ្នាំ ២០២២ ខាងមុខនេះ។ រដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងរៀបចំអភិវឌ្ឍប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ ដើម្បីការអភិវឌ្ឍទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អនិងដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការវិនិយោគនានា មាននៅក្នុងក្រុងបាត់ដំបង។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ១៩ នេះថា គម្រោងលូ និងស្ថានីយប្រព្រឹតិ្តកម្មទឹកកខ្វក់នេះ គ្របដណ្តប់ ក្នុងសង្កាត់ចំនួន ៣ និងភូមិចំនួន ១០ ក្នុងទីក្រុងបាត់ដំបង។ ឯកឧត្តមថ្លែងថា៖ “ជាផ្នែកមួយនៃការគ្រប់គ្រងទីក្រុងប្រកបដោយបរិស្ថានល្អ អនាម័យក្រុង គម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មនេះ មានសារៈសំខាន់ សម្រាប់ការរស់ប្រជាពលរដ្ឋ និងលើកសោភណភាពទីក្រុង។ តាមរយៈគម្រោងនេះ យើងនឹងញែកទឹកភ្លៀង និងទឹកស្អុយ ហើយចម្រុះអោយបានស្អាត មុនបង្ហូរចូលទៅស្ទឹង”។ ឯកឧត្តម បន្តថា៖ “គម្រោងនេះនឹងធ្វើឲ្យក្រុងបាត់ដំបងក្លាយជាទីក្រុងទីបី មានប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ […]
អានបន្ថែមអតីតព្រលានយន្តហោះកំពត នឹងត្រូវប្រើសម្រាប់អភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត
អតីតអាកាសយានដ្ឋានខេត្តកំពត នឹងត្រូវបានប្រើសម្រាប់គម្រោងវិនិយោគ ផ្គត់ផ្គង់ទឹកស្អាត ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តទេសចរណ៍មាត់សមុទ្រមួយនេះ។ រដ្ឋបាលខេត្តកំពតបានសម្រេចប្រគល់ដីនៃអតីតអាកាសយានដ្ឋាន ទំហំ៥ហិកតា ស្ថិតនៅភូមិអូរតូច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេសវិទ្យា និងនវានុវត្ត៍ ដើម្បីអភិវឌ្ឍន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត។ លោក ភូ លិ អភិបាលខេត្តរងកំពត បានប្រាប់ទស្សនាវដ្តីសំណង់ និងអលចនទ្រព្យនៅថ្ងៃទី ១៧ នេះថា ទីតាំងអតីតព្រលានយន្តហោះកំពត ដែលបច្ចុប្បន្ននៅសល់ប្រមាណ ៧ ហិកតា ត្រូវបានកាត់ ៥ ហិកតាចេញ សម្រាប់វិនិយោគគម្រោងផ្គត់ផ្គង់ទឹកស្អាត ទៅឲ្យក្រសួងឧស្សាហកម្ម។ លោកថ្លែងថា៖ “គម្រោងនេះពិតជាមានមែន ហើយដីទំហំ ៥ ហិកតា បានកាត់ទៅក្រសួងសម្រាប់គម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត រួចហើយ។ ប៉ុន្តែមិនទាន់មានការវិនិយោគលើគម្រោងនេះនៅលើទេ។” លោកបន្ថែមថា កន្លងមកមានក្រុមហ៊ុនមកពីប្រទេសចិន ធ្លាប់បានបង្ហាញការចាប់អារម្មណ៍ចំពោះគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត នៅលើគម្រោងនេះ ប៉ុន្តែដោយសារវិបត្តិកូវីដ ធ្វើឲ្យគម្រោងស្នើដោយក្រុមហ៊ុនចិន បានផ្អាកបណ្តោះអាសន្នទៅវិញ។ ទាក់ទងនឹងការបង្កើនផ្គត់ផ្គង់ទឹកស្អាតនេះ លោក ភូ លិ បញ្ជាក់ថា៖ “នៅក្នុងខេត្ត ការផ្គត់ផ្គង់ទឹកមិនទាន់មានការខ្វះខាតនៅឡើយទេ […]
អានបន្ថែមប្រាំខែនៃរដូវកូវីដ១៩ ភ្នំពេញមានគម្រោងសំណង់ថ្មីៗចំនួន ៥៨៣ ប្រមាណជា ១, ៣ ពាន់លានដុល្លារ
ក្នុងរយៈពេល ៥ ខែចុងក្រោយនេះ គម្រោងដែលទើបសាងសង់នៅរាជធានីភ្នំពេញ មានចំនួន ៥៨៣ គម្រោង បើគិតជាផ្ទៃដី មានទំហំប្រមាណ ២.៨៨១.៣១៧ ម៉ែត្រក្រឡា យោងតាមលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» កាលពីព្រឹកថ្ងៃទី ១៦ ឧសភា ២០២០នេះ។ លោកប្រធានមន្ទីរ ក៏បានរាយការណ៍អំពីស្ថិតិសំណង់អគារនៅ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នផងដែរ។ បើតាមលោកបញ្ជាក់ រាជធានីភ្នំពេញយើង មានអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងទៅ មានចំនួន១,២៩២ អគារ បុរីមានចំនួន ២៤៤ បុរី។ ពាក់ព័ន្ធនឹងការងារផ្ដល់សេវាសាធារណៈលើសេវាសុរិយាដី និងសំណង់វិញ ក្នុងរវាង ៥ ខែ ឆ្នាំ ២០២០ ដដែលនេះ មន្ទីរបានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួន ២៥ ៧០០ ឯកសារហើយ។ ចំពោះការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធវិញ ខាងមន្ទីរបានការងារចុះបញ្ជីដាច់ដោយដុំ បានចុះចំនួន […]
អានបន្ថែមចៅហ្វាយខេត្តកោះកុង៖ ព្រលានយន្តហោះតារាសាគរមិនមែនសម្រាប់បម្រើវិស័យយោធាទេ
រូបភាពដោយ: The New York Times រដ្ឋបាលខេត្តកោះកុងថ្មីៗនេះបានច្រានចោលការលើកឡើងថាព្រលានយន្តហោះតារាសាគរធ្វើឡើងសម្រាប់បម្រើវិស័យយោធានិងបានបញ្ជាក់ច្បាស់ថា ដោយអះអាងថាតំបន់នេះ ត្រូវបានកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ មិថុនា ២០២០ នេះ ដែលបានលើកឡើងអំពីការមានមន្ទិលសង្ស័យពីអ្នកវិភាគកន្លងមក ដែលបានលើកឡើងថា ព្រលានយន្ដតារាសាគរនេះ កសាងឡើងសម្រាប់បម្រើវិស័យយោធា។ ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកសារព័ត៌មានបែបនេះ កន្លងមកមាន អ្នកវិភាគមួយចំនួនបានរិះគន់ដូច្នេះ ដោយសំអាងលើភស្តុតាងមួយចំនួនដូចជា ១) វិសាលភាពនៃគម្រោងដែលមានទំហំផ្លូវធំជាងយន្តហោះស៊ីវិលធម្មតា ២) រយៈពេលសម្បទានដី ៩៩ ឆ្នាំយូរលើសពីធម្មតាដែលធ្វើឲ្យអ្នកជំនាញព្យាករថាចិនអាចនឹងមានផែនការយកដីនេះជាកម្មសិទ្ធិអចិន្រ្តៃយ៍ ៣) ទំហំដីធំជាងទំហំអតិបរមារបស់ដីសម្បទានដែលចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដល់ទៅបីដង និងភស្ដុតាងដទៃទៀត។ នេះបើយោងតាម អត្ថបទវិភាគរបស់សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីឆ្នាំ ២០១៩។ (អានបន្ថែម) ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលខេត្តកោះកុងបានបដិសេធថា៖ «ចំពោះគម្រោងព្រលានយន្តហោះនៅតារាសាគរ មានព័ត៌មានថាព្រលានយន្តហោះនេះ គឺបម្រើឲ្យវិស័យយោធា ខ្ញុំសូមបញ្ជាក់ថា គឺមិនពិតទេ ព្រោះតំបន់នោះត្រូវបានគេបង្កើតជាតំបន់វិស្សមកាលទេសចរណ៍។ ជាធម្មតាតំបន់យោធា គឺជាតំបន់ហាមឃាត់ ជាតំបន់សន្តិសុខជាតិ […]
អានបន្ថែមរដ្ឋបាលខេត្តកំពតគ្រោងបំពាក់អំពូលឆ្លាតវៃ LED ក្នុងគម្រោងទីក្រុងវៃឆ្លាតកំពត
រដ្ឋបាលខេត្តកំពតមានគម្រោងបំពាក់អំពូលប្រភេទ LED ឬអំពូលវៃឆ្លាត របស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃ នាពេលអនាគត ក្នុងខេត្តកំពត។ គម្រោងបំពាក់អំពូលវៃឆ្លាត LED ផលិតផលប្រទេសជប៉ុន ដែលផលិតក្នុងស្រុកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ រវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) នៅរដ្ឋបាលខេត្ត កាលពីថ្ងៃទី១០ កន្លងទៅ។ យោងតាមរដ្ឋបាលខេត្តកំពត ឯកឧត្តម ជាវ តាយ លើកឡើងថា អំពូលភ្លើង ផលិតក្នុងស្រុកដោយក្រុមហ៊ុនវិនិយោគជប៉ុន គឺជាប្រព័ន្ធអំពូលប្រើបចេ្ចកវិជ្ជាទំនើប ប្រើថាមពលសន្សំសំចៃ និងប្រព័ន្ធអំពូល មានមុខងារសំខាន់ៗ គឺឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍ខេត្ត។ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ “រដ្ឋបាលខេត្ត នឹងធ្វើការទំនាក់ទំនងគ្នាជាមួយក្រុមហ៊ុន ជាបន្តទៀតនៅពេលក្រោយ ដើម្បីអភិវឌ្ឍន៍ខេត្តកំពតឲ្យទៅជាទីក្រុងវៃឆ្លាតនាពេលអនាគត”។ លោក ភូ លិ អភិបាលរងខេត្តកំពត ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១ នេះថា ទាំងការសម្រេចជ្រើសរើសអំពូលនេះតែម្តង ទាំងកាលបរិច្ឆេទនៃការបំពាក់អំពូលវៃឆ្លាតនេះ […]
អានបន្ថែមអ្នកទៅលេងឆ្នេរសមុទ្រក្រុងព្រះសីហនុនឹងមានបន្ទប់ទឹកសាបប្រើប្រាស់មិនបង់ថ្លៃឆាប់ៗនេះហើយ
រដ្ឋបាលខេត្តព្រះសីហនុគ្រោងសាងសង់បន្ទប់ទឹក និងកន្លែងងូតទឹកសាប ជាង២០កន្លែងលើឆ្នេរសមុទ្រចម្ងាយប្រមាណ៩គីឡូម៉ែត្រ ដល់ភ្ញៀវទេសចរ និងដាក់ប្រើប្រាស់ដោយឥតគិតថ្លៃ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ថាបន្ទប់ទឹកជាង២០ទីតាំងនេះ ត្រូវបានបញ្ចប់ការសិក្សា និងបង្កប់លូរួចរាល់ហើយ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «នៅក្នុងបណ្ដោយឆ្នេរដែលយើងបានរៀបចំជាឆ្នេរសាធារណៈប្រវែងរហូតដល់ជាង៩គីឡូម៉ែត្រ ឥឡូវនេះយើងបានធ្វើផ្លូវបេតុង។ យើងគ្រាន់តែបានគិតបឋមតែប៉ុណ្ណោះ នោះគឺបង្កប់លូឲ្យហើយស្រេចទុកជាមុន ថាថ្ងៃក្រោយបើយើងកសាងបន្ទប់ទឹកសាធារណៈទៅ ទឹកដែលយើងនឹងប្រើនៅទៅនោះ គឺយើងមិនឲ្យវាហូរចូលសមុទ្រវិញដែរ។» ឯកឧត្តមបានបន្ថែមដោយសារទាក់ទងជាមួយនីតិវិធីហរិញ្ញវត្ថុ រដ្ឋបាលធ្វើឥឡូវភ្លាមៗបាននោះទេ ព្រោះត្រូវរៀបចំនៅក្នុងផែនការចំណាយហរិញ្ញវត្ថុសិន។បច្ចុប្បន្ន រដ្ឋបាលគ្រាន់តែអាចធ្វើលូសិនសម្រាប់បញ្ចៀសការហូរទឹក កង្វក់ចូលសមុទ្រប៉ុណ្ណោះ។ តំបន់ឆ្នេរចម្ងាយ៩គីឡូម៉ែត្រនេះ ត្រូវបានបើកជាសាធារណៈឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ ដែលមានដូចជា បន្ទប់ទឹក កន្លែងងូតទឹកសាប កញ្ចុះអង្គុយជាដើម។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗទៅនេះ រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) កំពុងសិក្សាគម្រោងអភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រ ដោយបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងប្រែក្លាយតំបន់នេះទៅជាឆ្នេរសាធារណៈផងដែរ៕ (អានបន្ថែម)
អានបន្ថែមខេត្តព្រះសីហនុ ទទួលការវិនិយោគសរុប១០ ពាន់លានដុល្លារ លើវិស័យទេសចរណ៍ និងសណ្ឋាគារ
ខេត្តព្រះសីហនុ ទទួលបានការវិនិយោគសរុប ១០ ពាន់លានដុល្លារអាមេរិក លើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១០ មិថុនា ២០២០នេះ។ បច្ចុប្បន្ន ខេត្តព្រះសីហនុ មានគម្រោងវិនិយោគកំពុងដំណើរការដល់ទៅ ១៩៤ គម្រោង ស្មើនឹងទឹកប្រាក់វិនិយោគសរុបចំនួន ៣០ ពាន់លានដុល្លាររ។ ក្នុងនោះ គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ មានចំនួន ៦០ គម្រោង ដែលមានចំនួនទុនវិនិយោគសរុប ១០ ពាន់លានដុល្លារអាមេរិក។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ថា ការពង្រីកសក្តានុពលក្នុងខេត្ត ធ្វើឡើងក្នុងគោលដៅចង់ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់ខេត្តនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «កាលពីមុននេះ គឺនៅកម្ពុជាយើង ពិតជាខ្សត់ណាស់នូវអ្នកវិនិយោគ និងអ្នកទេសចរ។ អញ្ចឹងហើយយើងខំប្រឹង ធ្វើការអំពាវនាវឲ្យគេមក ព្រោះសេដ្ឋកិច្ចគឺជាការផ្សារភ្ជាប់ជាមួយផ្នែកទេសចរ។ យើងក៏ដឹងថា ចិនជាមហាអំណាចទី២ នៅលើពិភពលោក។ នៅក្នុងអាស៊ី […]
អានបន្ថែមវិភាគ៖វៀតណាមចាប់ឱកាសកូវីដ១៩ ដឹកនាំអាស៊ានកសាងបណ្តាញទីក្រុងឆ្លាតវៃ
កូវីដ១៩ ជំរុញចក្ខុវិស័យបណ្តាញទីក្រុងអាស៊ានឆ្លាតវៃ (ASNC) ឱ្យឆាប់អនុវត្ត កូវីដ១៩ បានតេស្តសាកល្បងសមត្ថភាពដឹកនាំអាស៊ានរបស់វៀតណាម។ ក្នុងអាណត្តិដែលខ្លួនធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០ នេះ ប្រទេសនេះបានដាក់ចេញនូវផែនការអាទិភាពចំនួន ៥ ដែលត្រូវអនុវត្តឱ្យបាន ក្នុងនោះរាប់បញ្ចូលទាំង ការពង្រឹងសមត្ថភាពស្ថាប័នអាស៊ាន និងការប្រើបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីដោះស្រាយវិសមភាពសង្គម។ ក្នុងចំណោមផែនការអាទិភាពទាំង ៥ នោះ មានពាក់ព័ន្ធនឹងផែនការកសាងទីក្រុងវៃឆ្លាតអាស៊ាន បញ្ហាបច្ចេកវិទ្យានិងសេដ្ឋកិច្ច និងកូវីដ១៩។ ស្ថានភាពកូវីដ១៩ នេះ បានធ្វើឱ្យផែនការ “បណ្តាញទីក្រុងអាស៊ានឆ្លាត (ASCN)” ដែលប្រទេសប្លុកអាស៊ីអាគ្នេយ៍ បានផ្តួតផ្តើមឡើងក្នុងខែមេសាឆ្នាំ ២០១៨ នោះ គួរយកជាអាទិភាពសំខាន់ជាងមុន សម្រាប់ប្រទេសអាស៊ានគិតគូររៀបចំអនុវត្តឱ្យកាន់តែឆាប់ កាន់តែល្អ។ មានមូលហេតុធំៗ ពីរសម្រាប់ភាពបន្ទាន់បែបនេះ៖ ហេតុផលទីមួយ ដោយសារវ៉ាក់សាំង COVID-១៩ មិនទាន់ត្រូវបានរកឃើញទាន់ពេល ដែលយ៉ាងហោចណាស់ក៏ត្រូវការពេលវេលាបន្តិចទៀត ស្ថានភាពនេះ ធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបធ្វើការ និងទំនាក់ទំនងមនុស្ស ពីជួបផ្ទាល់មុខ មកប្រើបច្ចេកវិទ្យា Zoom ជំនួស។ ស្ថានភាពនេះ ត្រូវបានគេមើលឃើញថា មេរោគដ៏តូចល្អិតសុខុមនេះ បានបង្ខំសង្គមមនុស្សឱ្យរៀនទាញប្រយោជន៍ពីការប្រើបច្ចេកវិទ្យា ដើម្បីបន្តសកម្មភាពសង្គម និងជំរុញសេដ្ឋកិច្ច។ […]
អានបន្ថែមបាត់ដំបង៖ រមណីយដ្ឋានភ្នំចំនួនពីរត្រូវដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ
រាជរដ្ឋាភិបាល បានសម្រេចបង្កើតរមណីយដ្ឋានភ្នំចំនួន០២ ក្នុងខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីសរុបជាង៤០០ ហិកតា។ រមណីយដ្ឋានទាំងពីរនេះ ត្រូវប្រកាសក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិដោយអនុក្រឹត្យចំនួនពីរផ្សេងគ្នា។ អនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដែលមានផ្ទៃដីទំហំ៣៥៨,៩ហិកតា (បីរយហាសិបបីហិកតា និងប្រាំបួនអា) ស្ថិតក្នុងភូមិសាស្ត្រឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកឯ អនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ទាក់ទ្រាំង ដែលមានទំហំផ្ទៃដី ៧៩,៨២ ហិកតា (ចិតសិបប្រាំបួនហិកតា និងប៉ែតសិបពីរអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ការសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ និងភ្នំទាក់ទ្រាំងនេះ ធ្វើឡើងក្នុងគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ព្រមទាំងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព។ ការសម្រេចនេះ ក៏ដើម្បីលើកកំពស់ការចូលរួមរបស់សហរគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។ […]
អានបន្ថែមរដ្ឋបាលខេត្តព្រះសីហនុ អភិវឌ្ឍឆ្នេរអូរត្រេះ២ ដើម្បីទាក់ទាញភ្ញៀវទេសចរ
រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាគម្រោងអភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រដើម្បីបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណៈ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ឧសភា ២០២០កន្លងទៅ។ លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរអូរត្រេះ២ ដែលមានប្រវែង១.៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណ:។ គម្រោងអភិវឌ្ឍន៍នេះរួមបញ្ជូល ការរៀបចំកែលំអសួនច្បារ និងដាំដើមឈើឡើងវិញ ក្រាលការ៉ូឡាកន្លែងចតរថយន្ត និងសំរាប់ផ្លូវថ្មើជើង ដំឡើងបង់អង្គុយលេង ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ សាងសង់បន្ទប់ទឹកថ្មី រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់ កន្លែងហាត់ប្រាណបែបធម្មជាតិ និងសួនកុមារផងដែរ។ នៅក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ ២ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ ដែលមានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីពង្រីកសក្តានុពលកែលម្អឆ្នេរសមុទ្រកម្ពុជាបន្ថែមទៀត។ បច្ចុប្បន្ននេះ អាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ឆ្នេរ បានចំនួន […]
អានបន្ថែម

English
