នគរូបនីយកម្ម និងស្ថាបត្យកម្ម
ក្រុមហ៊ុន Hyundai Engineering ទទួលបានសិទ្ធិសាងសង់ផ្សារទំនើប AEON ទី៣
ក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយ (Hyundai Engineering) របស់កូរ៉េខាងត្បូង បានទទួលគម្រោងសាងសង់ផ្សារទំនើបអ៊ីអនម៉លទី៣ (AEON 3) នៅក្នុងប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់១៦៤ លានដុល្លារអាមេរិក។ នេះជាការលើកឡើងរបស់បុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះ ដែលបានចុះផ្សាយរបស់គេហទំព័រ Korea IT TIMES កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ ផ្សារទំនើបនេះ នឹងត្រូវបានសាងសង់ជាប្រាំជាន់ រួមជាមួយទីកន្លែងចតយានជំនិះមួយ លើដីមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េ ធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើបAEON ២ សែនសុខ (១០០០០០ ម៉ែត្រការ៉េ)។ តាមការបញ្ជាក់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ នឹងត្រូវប្រើរយៈពេល ២៧ខែ ក្នុងការសាងសង់ ដែលគិតចាប់ពីថ្ងៃចាប់ផ្តើមសាងសង់ ផ្សារទំនើបAEONទី៣ថ្មីនេះ នឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) នេះជាលើកទីពីរហើយដែលក្រុមហ៊ុន Hyundai Engineering ទទួលបានគម្រោងសាងសង់ពីក្រុមហ៊ុន AEON Mall (Cambodia) […]
អានបន្ថែមគម្រោងសាងសង់ផ្លូវលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុចាប់ផ្តើមសាងសង់ហើយ
គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុ ដែលប្រើថវិកាជាតិផ្ទាល់របស់ជាតិ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះហើយ។ កំណាត់ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ចំណាយថវិកាចំនួន ៧៦.៨៨៨.០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងកញ្ចប់ថវិកា១០០លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់ជាតិ និងគ្រោងប្រើប្រាស់រយ:ពេលសាងសង់ចំនួន២៨ខែ។ នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេកផេកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ ថ្លែងក្នុងដំណើរដឹកនាំការងារចុះត្រួតពិនិត្យបច្ចេកទេស កាលពីថ្ងៃទី ១៧ ខែមេសានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់ នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តអំពីអត្ថប្រយោជន៍បន្ថែមនៃផ្លូវ ដែលកើតចេញពីថវិកាសន្សំចេញញើសឈាមយើងទាំងអស់គ្នាថា “… និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងតាន័រ ជាដើម។” ដើម្បីធានាគុណភាព និងភាពធន់បានយូរទល់នឹងដំណឹកជញ្ជូនធ្ងន់ ព្រោះចរាចរណ៍លើដងផ្លូវនេះនឹកមមាញឹកខ្លាំង ផ្លូវថ្មីនេះ នឹងសាងសង់ដោយចាក់បេតុងកៅស៊ូ […]
អានបន្ថែមព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារសម្រេចបាន ៣០% ហើយ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណ ១,៥ ពាន់លានដុល្លារ មានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវសម្រេចការសាងសង់បាន៣០%ហើយ។ នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «…បើយើងមើលតាមផ្លូវអាកាស យើងនឹងឃើញថាសកម្មភាពសាងសង់អាកាសយានដ្ឋានកំពុងដំណើរការ។ តាមរបាយការណ៍បច្ចេកទេសដែលយើងទទួលបាន គឺ វឌ្ឍនភាពនៃការកសាងនៅឆ្នាំហ្នឹង ទទួលបានប្រហែល៣០ភាគរយហើយ។» ព្រលានយន្តហោះភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា ដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅកាត់ថា OCIC ដែលដំណាក់កាលទីមួយនៃព្រលានយន្តហោះនេះ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣។ (អានបន្ថែម) គួរបញ្ចាក់ផងដែរថា រចនាបថស្ថាបត្យកម្មនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានរចនាដោយក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេស គឺក្រុមហ៊ុន Foster & Partners ដែលមានបទពិសោធន៍រចនាអគារល្បីៗជាច្រើន ដូចជា មហាវិចិត្រសាលម្ចាស់ក្សត្រីយ៍អេលីហ្សាប៊ែតទី ២ (Queen Elizabeth II Great Court ) […]
អានបន្ថែមគម្រោងចាក់ទំនប់សួន និងផ្លូវនៅជុំវិញបឹងសំរោង ត្រូវបានបង្អាក់ដោយសារការរារាំងពីជនមួយចំនួន
គម្រោងអភិវឌ្ឍន៍បឹងសំរោងជាសួន និងផ្លូវថ្មើរជើងជុំវិញបឹងដែលស្ថិតក្នុងខណ្ឌព្រែកព្នៅរបស់សាលារាជធានីភ្នំពេញ ត្រូវបានបង្អាក់ដោយសារប្រជាពលរដ្ឋមួយចំនួនបន្តរំលោភកាន់កាប់ផ្ទៃបឹង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ៨ មេសា។ ដើម្បីរក្សាបានប្រព័ន្ធបង្ហូរទឹក និងផ្ទៃបឹង រដ្ឋបាលរាជធានី សម្រេចចាក់ទំនប់តាមព្រំបឹង ដើម្បីស្ថាបនាជាសួន និងផ្លូវថ្មើរជើងជុំវិញបឹងកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០។ ក៏ប៉ុន្តែដោយមានករណី អ្នករឹងរូសបន្តរំលោភកាន់កាប់ផ្ទៃបឹង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏បានចុះអនុវត្តវិធានការរដ្ឋបាលលចំពោះពួកគេ ដែលមិនព្រមឲ្យអាជ្ញាធរស្ថាបនាផ្លូវថ្មើរជើង ទោះបីអាជ្ញាធរបានជូនដំណឹងច្រើនលើកច្រើនសារក៏ដោយ។ លិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «មុននឹងឈានដល់ការអនុវត្តវិធានការនេះ រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយគោលនយោបាយជូនពលរដ្ឋ ដែលចិញ្ចឹមត្រីលើផ្ទៃបឹងសំរោងបានចំនួន ៣២២ គ្រួសារ ស្មើនឹង ៤២៦ ស៊ងចិញ្ចឹមត្រី ដែលចំណាយថវិកាអស់ជាង ៩៦០ លានរៀល ហើយពួកគាត់បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ។» ជុំវិញការអនុវត្តវិធានការរដ្ឋបាលនេះ មានការចោទប្រកាន់ថា អាជ្ញាធរខណ្ឌវាយតប់ ចាប់ខ្លួនមនុស្សខុសច្បាប់ និងចោទប្រកាន់ផ្សេងៗ។ ក៏ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា អាជ្ញាធរមិនបានប្រើហិង្សាលើអ្នករឹងរូសដែលបន្តកាន់កាប់ផ្ទៃបឹង និងមិនព្រមសហការដូចការចោទប្រកាន់ទេ។ ប៉ុន្តែគ្រាន់តែឃាត់ខ្លួនជនដែលបានរារាំងការអនុវត្តការងារមកអប់រំណែនាំ និងបានដោះលែងវិញ ដោយការយោគយល់បំផុត។ គួរបញ្ជាក់ផងដែលថា រដ្ឋាភិបាលកម្ពុជាបានកំណត់ផ្ទៃបឹងសំរោង ស្ថិតនៅក្នុង ឃុំសំរោង ស្រុកញាឮ ខេត្តកណ្តាលជាសម្បត្តិសាធារណៈរបស់រដ្ឋ។ នេះបើយោងតាម […]
អានបន្ថែមកម្ពុជានឹងត្រូវការលំនៅឋាន ៥ ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ
ការព្យាកររបស់អ្នកសិក្សាស្រាវជា្រវបានឲ្យដឹងថា ប្រទេសកម្ពុជានឹងត្រូវការលំនៅឋានប្រហែល ៥ ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ខណៈពេលកំណើនប្រជាពលរដ្ឋមានការឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា «ការផ្គត់ផ្គង់លំនៅឋាន នៅពេលនេះ យើងបានឆ្លើយតប ជាមួយខាងវិស័យឯកជន ដែលជាអ្នកផ្គត់ផ្គង់សាងសង់លំនៅឋាននេះ យ៉ាងសស្រាក់សស្រាំដើម្បីឆ្លើយតបឱ្យបាន ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។» ឯកឧត្តមបានបន្ថែមថា តាមអ្នកវិភាគមួយចំនួន ការកើនឡើងអ្នកវិនិយោគលំនៅឋាន សំណង់ខុនដូន សំណង់បុរីច្រើន អាចនាំឲ្យកើតមានវិបត្តិ ដោយសារតែភាពលើសនៃការផ្គត់ផ្គង់ មានន័យថាតម្រូវការប្រជាពលរដ្ឋមានភាពគ្រប់គ្រាន់ ដែលធ្វើឲ្យការផ្គត់ផ្គង់នៅសល់។ ឆ្លើយតបចំពោះការបារម្ភនេះឯកឧត្តម សេង ឡូត បានឆ្លើយបំភ្លឺថា៖ «ខ្ញុំជឿថាមិនលើសនោះទេ ហើយអ្វីដែលក្រសួងចង់បាន អ្វីដែលរដ្ឋាភិបាលចង់បាន គឺចង់ឲ្យការវិនិយោគនេះ មានកំណើនខ្ពស់ ព្រោះជាក្បាលម៉ាស៊ីននៃការបង្កើតធនធាន សម្រាប់ជាតិរបស់យើង។» “ជុំវិញបញ្ហានេះ បើយើងវិភាគតាមទ្រឹស្តីសេដ្ឋកិច្ច គេចាត់ទុកថា នៅពេលណាដែលការផ្គត់ផ្គង់នឹងវាលើស […]
អានបន្ថែមសំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅសម្រេចបាន ៤០ ភាគរយហើយ
ដំណើរការនៃសំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅគិតមកដល់មកដល់ពេលនេះ សម្រេចបាន៤០ភាគរយ បន្ទាប់ពីបានដំណើរការសាងសង់ចាប់តាំងពី ខែមិថុនា ឆ្នាំ ២០១៨មក។ គម្រោងនេះ គ្រោងនឹងបញ្ចប់មុនចុងឆ្នាំ ២០២១។ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា «មកដល់ពេលនេះ សំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅ ត្រូវបានដំណើរសាងសង់ស្ទើរតែរួចរាល់ហើយ។ យើងទើបនឹងបានបង្ហើយការជីកច្រកក្រោមដីចំនួន២ កន្លែង និងផ្លូវរូងក្រោមដីចំនួន២។ យើងកំពុងពង្រីកផ្លូវសងខាងនៃកន្លែងការដ្ឋានសាងសង់។» លោកបន្ថែមទៀតថា «ក្រុមជំនាញកំពុងមមាញឹកក្នុងការស្ថាបនាសំណង់ស្ពានអាកាសនេះ ឲ្យបានសម្រេចតាមផែនការដែលបានគ្រោងទុក។» គួរបញ្ជាក់ផងដែរថា សំណង់ស្ពានអាកាស នឹងចំណាយថវិកាប្រមាណ ២២ លាន ដុល្លាអាមេរិក ក្នុងការសាងសង់ ដែលអនុវត្តដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃៀវសែ។ នៅពេលសាងសង់រួច គម្រោងនេះ គឺក្លាយជាគម្រោងទី ៦ ក្នុងចំណោមគម្រោងស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញចំនួន៥ទៀត ដែលកំពុងដាក់ឲ្យប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា(តិចណូ) និងស្ពានអាកាសផ្សារដីហ៊ុយ៕ (អានបន្ថែម)
អានបន្ថែមព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃ១,៥ពាន់លានដុល្លាររចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញមួយរបស់អង់គ្លេស
ក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេសត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នករចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវ នេះបើតាមការបញ្ជាក់ផ្ទាល់របស់ម្ចាស់គម្រោង។ ព្រលានយន្តហោះភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជាដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅកាត់ថា OCIC ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣។ (អានបន្ថែម) តាមការលើកឡើងក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប និង OCIC បានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គឺចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះនឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេ។ ក្រុមហ៊ុនមួយនេះ មានដើមកំណើតនៅប្រទេសអង់គ្លេសតាំងពីឆ្នាំ១៩៦៧ ហើយជាក្រុមហ៊ុនដែលបានរចនាអគារល្បីៗជាច្រើន […]
អានបន្ថែមកាណាឌីយ៉ាគ្រុបគ្រោងអភិវឌ្ឍដី ៥០០ ហិកតា នៅផ្លូវជាតិ ៥១ និងគម្រោងរាប់លានដុល្លារផ្សេងទៀត
ក្រុមហ៊ុនដែលមានអាជីកម្មតម្លៃរាប់ពាន់លានដុល្លារលើវិស័យហិរញ្ញវត្ថុ និងវិស័យសំណង់ កាណាឌីយ៉ាគ្រុប បានប្រាប់ពីគម្រោងអភិវឌ្ឍន៍របស់ខ្លួននាពេលអនាគត ដែលនឹងចូលរួមចំណែកក្នុងការធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប អ្នកឧកញ៉ា ពុង ឃាវសែ កាលពីពេលថ្មីៗនេះ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខថា អ្នកឧកញ៉ា នឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់បន្ថែមទៀតនាពេលខាងមុខ។ អ្នកឧកញ៉ា ពុង ឃាវសែ ថ្លែងថា៖ «ចំពោះខ្ញុំដែលជាវិនិយោគិនក្នុងស្រុក ខ្ញុំនឹងបន្តបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ឋាប់បន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍគម្រោងជាច្រើនទៀតដែរ។ ដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តំបន់សេដ្ឋកិច្ចពិសេសដែលមានទំហំដីប្រមាណ៥០០ហិកតានៅជាប់ផ្លូវជាតិ ៥១ និងគម្រោងអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម នៅកោះនរារិ៍ និងសាលពិព័រណ៍អន្តរជាតិជ្រោយចង្វាជាដើម» ។ ក្នុងន័យនេះ អ្នកឧកញ៉ានឹងបន្តវិយោគ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ អ្នកឧកញ៉ា ពុង ឃាវសែ បន្តថា៖ «ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យសេដ្ឋកិច្ច និងការអភិវឌ្ឍ រីកចម្រើន ជាពិសេសមានសន្តិភាព និង ស្ថេរភាពនយោបាយ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធាររស់នៅបានសុខដុមរមនា»។ ទោះមិនបានបញ្ជាក់ព័ត៌មានលម្អិតនៃគម្រោងទាំងនេះក្តី កាណាឌីយ៉ាគ្រុបត្រូវបានស្គាល់ថា ជាក្រុមហ៊ុនដែលបានអភិវឌ្ឍគម្រោងជាច្រើនយ៉ាងជោគជ័យមានដូចជា ក្រុងកោះពេជ្រ ទីក្រុងអូឡាំព្យា ទីក្រុងរណបជ្រោយចង្វារ […]
អានបន្ថែមអូរសំខាន់ៗ៥ នៅក្នុងក្រុងព្រះសីហនុ ស្តាររួចបាន ៥៥.៩៦% ហើយ
គិតមកដល់ដើមខែ មីនា ឆ្នាំ ២០២០ នេះ ប្រតិបត្តិការស្តារអូរសំខាន់ៗទាំង ៥ ក្នុងក្រុងព្រះសីហនុ ដែលមានប្រវែងសរុបចំនួន ២៩,៧៩១ ម៉ែត្រ សម្រេចបាន ៥៥. ៩៦% ហើយ ក្រោយបើកការដ្ឋានការងារស្តារបាន ០៣ ខែរួចមក យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន។ បច្ចុប្បន្នភាពប្រតិបត្តិការស្តារនេះ ធ្វើឡើងបន្ទាប់ពីវត្តមានចុះពិនិត្យមើលវឌ្ឍនភាពអនុវត្តការងារស្តារ ក្រោមការដឹកនាំពីសំណាក់ ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមដំណើរជាមួយ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បាន កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។ គោលបំណងនៃការស្តារអូរធម្មជាតិសំខាន់ៗទាំងនេះ គឺដើម្បីការពារជន់លិចលង់ដោយសារជំនន់ទឹកភ្លៀង នៅតាមតំបន់ងាយរងគ្រោះនៅក្នុងទីក្រុង ក៏ដូចជារៀបចំកសាងប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឱ្យមានបរិស្ថានស្អាត និងអនាម័យល្អ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមអនុរដ្ឋលេខាធិការ ជម្រាបជូនគណៈប្រតិភូព្រឹទ្ធសភា ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពស្តារនោះ។ គួររម្លឹកផងដែរថា គម្រោងស្តារអូរសំខាន់ទាំង ០៥ ក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយថវិកា ប្រមាណ ១០ពាន់លានរៀល […]
អានបន្ថែមរដ្ឋបាលខេត្តសៀមរាប កំពុងសិក្សាគម្រោងប្រែមុខមាត់ទីក្រុងសៀមរាបទៅជាទីក្រុងទំនើបវៃឆ្លាត
គម្រោងប្រែក្លាយអតីតរាជធានីបុរាណសៀមរាប ទៅជាទីក្រុងទំនើបវៃឆ្លាត ដែលគេនិយមហៅថា ស្មាថស៊ីធី ត្រូវបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តសៀមរាប ជាមួយភាគីជប៉ុន កាលពីថ្ងៃទី០២ ខ មីនា ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលទ្ធភាព ក្នុងការចាប់ផ្តើមសិក្សាលើការអនុវត្តគម្រោងទីក្រុងវៃឆ្លាតសៀមរាប ( Siem Reap Smart City) ដែលមានគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើបវៃឆ្លាត ដែលនឹងមានកម្រិតស្តង់ដារស៊ីវិល័យ ដូចទីក្រុងទំនើបវៃឆ្លាតនានា ទាំងនៅលំដាប់តំបន់ និងសាកលលោកផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលសាលនៃគណៈអភិបាលខេត្ត ជាមួយប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ដឹកនាំដោយលោកស្រី ត្សឹបូអ៊ីកេ អាស៊ឹកា ( Tsuboike Asuka ) នាយកក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុង និងតំបន់ នៃនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសន្តិភាព JICA អមដំណើរដោយ សមាជិកប្រតិភូ និងតំណាងក្រុមហ៊ុនមកពីប្រទេសជប៉ុនសរុប ១៤ រូប។ ផែនការសកម្មភាពអនុត្តគម្រោងជាក់លាក់ នៅមិនទាន់កំណត់ឱ្យដឹងនៅឡើយទេ។ ទោះជាយ៉ាងណាក្តី ទំព័រហ្វែសបុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ក្រុមការងារទាំងពីរនឹងបន្តជួបគ្នា ដើម្បីសិក្សាលើគម្រោងនេះ […]
អានបន្ថែម