នគរូបនីយកម្ម និងស្ថាបត្យកម្ម
ASA និង NEO នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ”
ASA និង NEO នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ”៖ ពិព័រណ៍អគារធំបំផុតរបស់អាស៊ានដើម្បីលើកកម្ពស់កម្មវិធីថ្មីលើបេតិកភណ្ឌស្ថាបត្យកម្មនិងអភិរក្ស បាងកក – សមាគមស្ថាបត្យករថៃ គាំទ្រដោយ Royal Patronage (ASA) និង ក្រុមហ៊ុនរៀបចំពិព័រណ៍ N.C.C. Exhibition Organizer Co., Ltd. (NEO) បានរៀបចំធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសចាប់ផ្តើមពិព័រណ៍ស្ថាបត្យកម្មលើកទី៣៤ ជាពិព័រណ៍ស្តីពីបច្ចេកវិទ្យាសាងសង់អគារធំបំផុតប្រចាំតំបន់អាស៊ាន ដែលមានឈ្មោះថា “Architect’20” ដែលផ្តោតជាថ្មីលើបេតិកភណ្ឌ។ ការៀបចំលើកនេះ នឹងផ្តោតលើស្ថាបត្យកម្មបេតិកភណ្ឌ និងការអភិរក្សវាសម្រាប់មនុស្សជំនាន់ក្រោយ។ ការតាំងពិព័រណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២០ នៅឯ Chanllenger Hall ១-៣ នៃមជ្ឈមណ្ឌលពិព័រណ៍អ៊ីមផេក ក្នុងទីក្រុងបាងកក ប្រទេសថៃ។ លោក Ajaphol Dusitnanond ប្រធាន ASA បានលើកឡើងថា “ជាងបីទស្សវត្សហើយ ដែលពិព័រណ៍របស់ ASA Expo បានរក្សា […]
អានបន្ថែមរដ្ឋាភិបាលគ្រោងសង់ផ្លូវអាទិភាពតភ្ជាប់ពីក្រុងភ្នំពេញទៅគល់ផ្លូវល្បឿនលឿន
ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងសាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ផ្លូវអាទិភាពមួយខ្សែ តភ្ជាប់ពីចំណុចស្ថានីយរថភ្លើងក្រុងភ្នំពេញទៅកាន់ចំណុចចាប់ផ្ដើមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ផ្លូវអាទិភាពមួយខ្សែនេះ នឹងសាងសង់ឡើងក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍សម្រាប់នាក់ដែលនឹងធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ដោយប្រើប្រាស់ផ្លូវល្បឿនលឿន ពោលគឺមិនចាំបាច់ឆ្លងកាត់ការស្ទះចរាចរណ៍នៅក្នុងក្រុងមុនទៅឡើងផ្លូវល្បឿនលឿន នាពេលអនាគត។ ឯកឧត្តមបានបន្ថែមថា៖ «គម្រោងនេះជាការចំណាយរបស់សាលារាជធានីភ្នំពេញដាច់ដោយឡែក។ ក្រសួង និងសាលារាជធានី បានធ្វើការពិភាក្សាឡើងនេះ គឺដើម្បីកុំឱ្យប៉ះពាល់ដល់ការរីកចម្រើនរបស់ផ្លូវដែក។ បើដីចំណែកផ្លូវដែកនៅសល់ យកទៅធ្វើផ្លូវអស់ នោះថ្ងៃក្រោយយើងនឹងមិនអាចពង្រីកផ្លូវដែកមួយខែ្សទៀតបានទេ។ គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់ជាង ៧ភាគរយ ហើយ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលមានតម្លៃប្រមាណជា ២ប៊ីលានដុល្លារអាមេរិក គឺបានសម្រេចការសាងសង់ប្រមាណជា ៧,៣ ភាគរយហើយ បើគិតត្រឹងថ្ងៃទី ៩ ធ្នូ ២០១៩។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនជប៉ុនធំៗ ៣ គ្រោងមកវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ
ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ៣ កាលពីថ្មីៗចាប់សំដែងការអារម្មណ៍មករវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីនៅភ្នំពេញ ខណៈពេលដែលការប្រមូលសំរាមនៅក្នុងទីក្រុង កំពុងតែទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងមានប្រសិទ្ធភាពជាងមុន។ ការបង្ហាញពីចំណាប់អារម្មណ៍នេះ ធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១២ កុម្ភៈ កន្លងមកនេះ ដែលភាគជប៉ុនបានលើកឡើងថា ក្រុមហ៊ុនជប៉ុនចំនួនបី នឹងចូលរួមដេញថ្លៃក្នុងការប្រមូលសំរាមនៅពេលខាងមុខ។ លោក លោក មីកាមី ម៉ាសាហ៊ីរ៉ូ បញ្ជាក់ថា៖ «ជប៉ុនកំពុងយកចិត្តទុកដាក់លើវិស័យនេះ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ពេលនេះក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមផងដែរ។ សំរាមគឺជាកត្តាចាំបាច់ ហើយជប៉ុនក៏មានក្រុមហ៊ុន០៣ ដែលមានចំណាប់អារម្មណ៍វិនិយោគ និងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា»។ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រក្រឡា ទៅ ៦០០គីឡូម៉ែត្រក្រឡា។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «នៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ […]
អានបន្ថែមសម្ដេចហ៊ុនសែន៖ អរិយក្សត្រនឹងក្លាយជាក្រុងរណបដ៏ធំមួយនាពេលអនាគត
តំបន់អរិយក្សត្រ និងស្វាយជ្រុំ ដែលនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងរណបប្រកបដោយសក្ដានុពលដ៏ធំមួយ នាពេលអនាគត ជាពិសេសក្រោយមានស្ពានឆ្លងពីជ្រោយចង្វារទៅស្វាយជ្រុំ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្ដេច ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «តំបន់ត្រើយម្ខាង នៅឯអរិយក្សត្រ វាជាតំបន់អភិវឌ្ឍន៍ទៅជាទីក្រុងរណបមួយដ៏ធំ [នៅកន្លែងនោះ] យើងត្រូវកសាងស្ពានតភ្ជាប់រវាងជ្រោយចង្វារ»។ ទាក់ទងទៅនឹងគម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រ សម្ដេចក៏បានលើកឡើងថា នឹងដាក់ឱ្យគម្រោងនេះជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីបញ្ចប់ឥណទាន ៧០០ ដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។ «កូរ៉េគឺផ្ដល់បញ្ចប់ឥណទានដល់ ៧០០ ដុល្លារ សុំយក៤០ ទៅ ៥០ […]
អានបន្ថែមរដ្ឋាភិបាលគ្រោងប្រែក្លាយក្រុងសីហនុទៅជាក្រុងឧស្សាហកម្មដូចក្រុងស៊ិនជិន
រដ្ឋាភិបាល កាលពីថ្មីៗនេះ បានបញ្ជាក់ពីគម្រោងប្រែក្លាយក្រុងព្រះសីហនុ ទៅជាក្រុងឧស្សាហកម្ម មានបណ្តុំទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតនាំចេញ ដូចនឹងគំរូទីក្រុងឧស្សាហកម្ម ស៊ិនជិន នៅភាគខាងត្បូងប្រទេសចិន។ ថ្លែងនៅក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាសម្រាប់ឆ្នាំ២០២០ កាលពីថ្ងៃទី ៦ ខែកុម្ភៈ កន្លងមកនេះ ឯកឧត្តម វង្ស៊ី វិសុទ្ធ បានលើកឡើងថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ជាអសកម្មទាក់ទងនឹងវិស័យសំណង់ រៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្រ្កាបល្បែងហ្គែមអនឡាញ ដើម្បីត្រៀមលក្ខណៈសម្រាប់គម្រោងប្រែក្លាយក្រុងសីហនុ ទៅជាក្រុងស៊ិនជិនទីពីរ។ តាមរយៈការបង្កើតក្រុងឧស្សាហកម្ម រាជរដ្ឋាភិបាល ចង់ប្រែក្លាយក្រុងមាត់សមុទ្រមួយនេះ ទៅជាក្រុងពហុបំណង ដែលមានសមត្ថភាពផលិត និងបង្កើនតម្លៃបន្ថែមសម្រាប់ការនាំចេញ។ ឯកឧត្តម វង្សី វិស្សុត ថ្លែងថា៖ «ប្រសិនយើងចង់ប្រែក្លាយក្រុងសីហនុ ដូចនឹងក្រុងស៊ិនជិន វាមិនអាចគ្រាន់តែមានកាស៊ីណូប៉ុណ្ណោះទេ។ វាត្រូវជាក្រុងឧស្សាហកម្ម ដែលមានសេវាកម្ម បច្ចេកវិទ្យា និងទេសចរណ៍។» បើតាមឯកឧត្តម វង្សី វិស្សុត ក្រុមជំនាញនគរូបនីយកម្មរបស់ចិន ដែលបានរៀបផែនការមេក្រុងស៊ិនជីន កំពុងសិក្សាគម្រោងផែនការមេនៅខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ បច្ចុប្បន្នបានប្រែមុខមាត់ថ្មី ពីទីក្រុងកំពង់ផែ នេសាទ និងទេសចរណ៍ ទៅជាទីក្រុងមានការវិនិយោគ ផ្នែកសណ្ឋាគារ […]
អានបន្ថែមរាជធានីភ្នំពេញនឹងមានផ្លូវថ្មើរជើងទេសចរណ៍ថ្មីមួយទៀតនៅតាមបណ្ដោយទន្លេចតុមុខឆាប់ៗនេះ
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំផ្លូវថ្មើរជើងនៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ដើម្បីដោះស្រាយផលប៉ះពាល់ក្នុងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅនិងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារទៅកាន់មហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចពហុកីឡដ្ឋានមរតកតេជោ។ យោងតាមគេហទំព័រផ្លូវការរបស់សាលារាជធានីភ្នំពេញ ក្រុមការងារពិសេសរបស់សាលារាជធានីភ្នំពេញកំពុងតែត្រៀមកែលម្អផ្លូវថ្មើរជើងថ្មីនេះឲ្យកាន់តែទាក់ទាញ ដែលរួមមាន ការកែលម្អចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេល រាត្រី រួមទំាង ផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ជាដើម។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖« គម្រោងកែលម្អទាំងនេះ គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុមនីយកម្ម រវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺធានាបានសណ្តាប់ធ្នាប់ ចរាចរណ៍ និងមិនរំខានដល់ផ្លូវថ្មើរជើងឡើយ។» ទន្ទឹមនឹងនេះ សាលារាជធានីភ្នំពេញនឹងរៀបចំជាកញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ ដោយអាចបង្កើតឡើង ក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយមិនអនុញ្ញាតឲ្យមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ខែមករានេះ ឯកឧត្តម […]
អានបន្ថែមអគារទីស្តីការក្រសួងដែនដីថ្មីនៅខណ្ឌសែនសុខបើកការដ្ឋានសាងសង់
អគារទីស្តីការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នៅខណ្ឌសែនសុខ ដែលមានរចនាបថខ្មែរ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៨ ខែមករា នេះ។ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញគម្រោងនេះ នឹងសាងសង់ជាអគារកម្ពស់ ៥ ជាន់ លើផ្ទៃដីទំហំ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។ បើយោងតាមព័ត៌មានក្រសួងរៀបចំដែនដី ការសាងសង់អគារទីស្តីការនេះ គឺដោយសារអគារក្រសួង សព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ។ សំណង់អគារថ្មីនេះ មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិកនិងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ និង សាលសន្និបាតចំណុះ ១ ៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាលយ័ កន្លែងកីឡា។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
អានបន្ថែមក្នុងឆ្នាំ ២០១៩! ការដ្ឋានសំណង់ក្នុងខេត្តព្រះសីហនុចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើស
គិតត្រឹមរយៈពេល ៨ខែ នៃការបង្កើតគណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុ ការដ្ឋានសំណង់ចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើសសំណង់ដោយសារមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព។ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុបានចុះត្រួតពិនិត្យគុណភាពសំណង់ចំនួន ៥៧០ការដ្ឋាន ក្នុងនោះតម្រូវឲ្យរុះរើសសំណង់ដែលមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពចំនួន ២៣ការដ្ឋាន ណែនាំឲ្យធ្វើកោសល្យវិច្ឆ័យចំនួន ១៦៦ការដ្ឋាន និងណែនាំឲ្យបំពេញនិតិវិធីចំនួន ៣៨១ការដ្ឋាន។ គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុត្រូវបានសម្រេចបង្កើតនៅចុងខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត បទដ្ឋានសំណង់ បទដ្ឋានសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ និងចុះពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់។ គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតឲ្យសាងសង់សំណង់ក្នុងខេត្តព្រះសីហនុមានអាគារចាប់ពី ៥ជាន់ទៅមានចំនួន ២៨៤អាគារ និង បូរីមានចំនូន ៣១២គម្រោង។ គួររំលឹកថា នៅរាត្រីទាបភ្លឺថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ អាគារគ្រោងដែកកំពស់៧ជាន់របស់ជនជាតិចិន មានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានបាក់រលំ បានបណ្តាលឲ្យកម្មករខ្មែរចំនួន ២៦នាក់ របួស និង ២៨នាក់ […]
អានបន្ថែមភាពលេចធ្លោនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី
ជាផ្លូវធំទូលាយមួយ មានសាលារៀន មានសាកលវិទ្យាល័យ មានអគារការិយាល័យដែលកំពុងដុះឡើង រួមនឹងមជ្ឈមណ្ឌលកំសាន្តនានា ដែលស្ថិតនៅជិតបំផុតទៅនឹងអាកាយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនឹងងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ទៅកាន់ផ្លូវសំខាន់ៗផ្សេងទៀត
អានបន្ថែមក្រសួងរៀបចំដែនដីជំរុញអនុវត្តច្បាប់សំណង់ដល់ម្ចាស់សំណង់ ក្រុមហ៊ុនសំណង់ និងស្ថាបត្យករសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញម្ចាស់សំណង់ ក្រុមហ៊ុនសំណង់ ស្ថាបត្យករ និងអ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ ត្រូវអនុវត្តតាមច្បាប់សំណង់ និងគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃការសាងសង់។ ការក្រើនរំលឹកនេះ ធ្វើឡើងបន្ទាប់ពីមានការករណីបាក់រលំអាគារនៅខេត្តកំពត និងខេត្តព្រះសីហនុ និងការរលំអគារព្រះវិហារនៅខេត្តសៀមរាប។ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់សំណង់ជូនអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនដែលទទទួលបានវិញ្ញាបនបត្រលើវិស័យសំណង់ ត្រូវគោរព បទដ្ឋានបច្ចេកទេស ស្តង់ដារ សំណង់ឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាព សុវត្ថិភាព និងសោភ័ណភាពនៃសំណង់ ជាពិសេសដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ បង្កឡើងដោយការធ្វេសប្រហែស។ ឯកឧត្តម ជា សុផារ៉ា ថ្លែងថា៖ “ខ្ញុំបើកវេទិការនេះ សុំការគាំទ្រពីអស់លោក លោកស្រីដែលជាវិស្វករ ដែលជាស្ថាបត្យករ។ វិស្វករ ជួយគាំទ្រឱ្យមានភាពរឹងមាំ និងជំនឿជឿជាក់ លើវិស័យសំណង់។ ស្ថាបត្យករជួយធ្វើការរៀបចំសិក្សាគម្រោងប្លង់ ហើយឱ្យបានផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណជាតិខ្មែររបស់យើងនៅក្នុងវិស័យសំណង់”។ ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការផ្សព្វផ្សាយច្បាប់សំណង់ ដើម្បីធានាថា ការអនុវត្តច្បាប់សំណង់បានត្រឹមត្រូវ។ គួរបញ្ជាក់ជូនថា […]
អានបន្ថែម