រដ្ឋាភិបាលយល់ព្រមលើគម្រោងវិនិយោគព្រលានយន្តហោះថ្មីនៅខេត្តកោះកុង

គម្រោងវិនិយោគកសាងព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាល ដោយអនុញ្ញាតឲ្យអ្នកវិនិយោគសាងសង់ព្រលានយន្តហោះក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា រាជរដ្ឋាភិបាលយល់ព្រមឲ្យប្តូរទៅវិនិយោគទីតាំងថ្មីសម្រាប់ធ្វើព្រលានយន្តហោះលើផ្ទៃដីទំហំប្រមាណពី ៤០០ហិកតា ទៅ ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការយល់ព្រមនេះ ធ្វើឡើងតាមការស្នើសុំរបស់ក្រុមហ៊ុនវិនិយោគ ស្តីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី នៅក្នុងស្រុកមណ្ឌលសីមា។ ជុំវិញការប្តូរទីតាំងនេះ លោក ស៊ិន ចាន់សេរីវុត្ថា មន្រ្តីនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា គម្រោងបង្កើតព្រលានយន្តហោះថ្មីនេះ គឺប្តូរពីទីតាំងចាស់ នៃព្រលានយន្តហោះខេត្តកោះកុង ស្ថិតនៅក្នុងក្រុមខេមរភូមិន្ទ។ លោក ស៊ិន ចាន់សេរីវុត្ថា បញ្ជាក់ថា ក្រុមហ៊ុនវិនិយោគ រវាងក្រុមហ៊ុនក្នុងស្រុក លី យ៉ុងផាត និងក្រុមហ៊ុនអាកាសចរណ៍បាងកក បានស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការប្តូរទីតាំង ដោយសារក្រុមហ៊ុនយល់ឃើញថា នៅទីតាំងចាស់ នៃព្រលានយន្តហោះខេត្តកោះកុង ពិបាកពង្រីកផ្ទៃដីបន្ថែម សម្រាប់ទីតាំងឧស្សាហកម្ម និងពាណិជ្ជកម្ម និងតម្លៃនៃសំណង់ផលប៉ះពាល់សង្គមខ្ពស់។ លោក ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ “នៅទីតាំងថ្មី គាត់ត្រូវការអភិវឌ្ឍដូចជា ទីតាំងឧស្សាហម្ម ពាណិជ្ជកម្ម […]

អាន​បន្ថែម

ប្លង់មេព្រលានយន្តហោះភ្នំពេញថ្មីសម្រេចបាន៦០%ហើយ

ការរចនាប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានទឹកប្រាក់វិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកស្ថិតនៅខេត្តកណ្តាល បានសម្រចរួចរាល់ ៦០ភាគរយហើយ ដោយការសាងសង់ក៏កំពុងខិតជិតមកដល់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd.។ ថ្លែងកាលពីថ្ងៃទី ០៩ ខែមករា នៅឯវិមានកាណាឌីយ៉ា លោក Yee Con Long គណៈកម្មាធិការដឹកនាំគម្រោងនៃក្រុមហ៊ុន Cambodia Airport Investment បានមានប្រសាសន៍ថា វឌ្ឍនភាពនៃការរៀបចំប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានបច្ចុប្បន្ននេះ គឺសម្រេចបាន ៦០ភាគរយ ដោយមានអ្នកដេញថ្លៃចំនួន ៣ក្រុមហ៊ុន ត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខភាពចំនួន ៥ក្រុមហ៊ុន ដែលភាគច្រើនគឺមកពីសហគ្រាសចិន។ លោក Yee Con Long បានបញ្ជាក់ថា៖ «កាលពីម្សិលមិញ [៨ មករា] យើងទើបតែមើលការធ្វើបទបង្ហាញចុងក្រោយដោយអ្នកដេញថ្លៃដែលបានជ្រើសរើស ដូច្នេះក្នុងចំណោម ៥ ក្រុមហ៊ុន យើងបានជ្រើសរើស ៣ក្រុមហ៊ុន បន្ទាប់មក នៅថ្ងៃទី ២០ ខែមករា យើងនឹងចេញលិខិតប្រគល់សិទិ្ធដល់អ្នកម៉ៅការសម្រាប់ការសាងសង់»។ បើតាមលោក Yee […]

អាន​បន្ថែម

សាលាក្រុងគ្រោងសាងសង់ផ្លូវក្រោមដីមួយទៀតលើផ្លូវសហព័ន្ធរុស្ស៊ី

រដ្ឋបាលរាជធានី បានបង្ហាញគម្រោងកសាងផ្លូវក្រោមដី ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំនុច មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សនិស្សិត។ គម្រោងស្ថាបនាផ្លូវក្រោមដីនេះ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅនេះ ក្រោមវត្តមានរបស់អភិបាលក្រុងភ្នំពេញ។ ការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍នៅត្រង់ចំនុចនោះ។ បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានផ្លូវក្រោមដីចំនួន ពីរទីតាំង ដោយផ្លូវក្រោមដីទីមួយស្ថិតនៅស្ពានអាកាស ៥មករា និងមួយទីតាំងទៀត ស្ថិតនៅស្ពានអាកាសស្ទឹងមានជ័យ។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញ បានកសាងស្ពានអាកាសថ្មើរជើង ចំនួន៥ទីតាំង ក្នុងរាជធានីភ្នំពេញ ហើយតាមផែនការ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង ជាច្រើនកន្លែងទៀត ជាពិសេសសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង មានទីតាំងនៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារនានា៕

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែន ជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមខ្សែបន្ទាត់ព្រំដែនឲ្យបានច្រើន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបន្ទាប់ព្រំដែនជាមួយប្រទេសវៀតណាម ឲ្យបានច្រើនថែមទៀត ដើម្បីទាក់ទាញវិនិយោគពីប្រទេសវៀតណាមមកវិនិយោគនៅកម្ពុជា។ ការជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួចហើយ នៅក្រុងបាវិត ខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តត្បូងឃ្មុំ។ ថ្លែងនៅក្នុងពិធីប្រគល់-ទទួល “ផ្សារគំរូព្រំដែន កម្ពុជា” នៅខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំចង់បានតំបន់សេដ្ឋកិច្ចពិសេសច្រើនទៀត ដែលធ្វើនៅតាមព្រំដែនកម្ពុជា វៀតណាម ហើយទាញអ្នកវិនិយោគវៀតណាម ក៏ដូចជាអ្នកវិនិយោគដទៃទៀត មកវិនិយោគសម្រាប់កម្ពុជាយើង ធ្វើការនាំចេញ”។ ទន្ទឹមនឹងការជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមខ្សែបន្ទាត់ព្រំដែននេះ សម្តេចតេជោ បញ្ជាក់ថា ការជំរុញការវិនិយោគនៅខ្សែបន្ទាត់ព្រំដែន គឺចូលរួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែនអោយមានការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការជំរុញឲ្យមានតំបន់សេដ្ឋកិច្ចពិសេស គឺជាការ ប្រែក្លាយអតីតសមរភូមិ ទៅជាទីផ្សារ សម្រាប់ការអភិវឌ្ឍ ជាតំបន់ដាំដុះ។ ប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ពាក់ព័ន្ធនឹងការបង្កើតតំបន់សេដ្ឋកិច្ចតាមព្រំដែននេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានចុះសិក្សាស្វែងយល់ប្រមូលព័ត៌មាននៅតាមតំបន់សេដ្ឋកិច្ច និងអាជីវកម្ម តាមព្រំដែន ជាប់ប្រទេសថៃ និងប្រទេសវៀតណាម […]

អាន​បន្ថែម

វិនិយោគិនបានប្តូរចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យនៅក្រៅរាជធានីភ្នំពេញ

(English) In Phnom Penh, developers have been focusing on launching new housing and condominiums over the past years.

អាន​បន្ថែម

សាលាក្រុងគ្រោងសាងសង់ស្ពានឆ្លងតភ្ជាប់សង្កាត់ព្រែកប្រា និងសង្កាត់ចាក់អង្រែ

រដ្ឋាបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់សង្កាត់ចាក់អង្រែ ក្នុងខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ។ នៅក្នុងសេចក្តីសម្រេច ចុះថ្ងៃទី១៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានកាត់ទន្លេបាសាក់។ ក្រុមការងារចុះសិក្សាគម្រោង ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។ បើតាមសេចក្តីសម្រេច ក្រុមការងារត្រូវចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឲ្យបានត្រឹមត្រូវ ត្រង់ចំណុចភូមិសាស្រ្តសង្កាត់ព្រែកប្រា និងសង្កាត់ចាក់អង្រែ។ សេចក្តីសម្រេចបន្តថា ក្រុមការងារត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់ស្ពានទន្លេបាសាក់ និងស្នើឲ្យមន្រ្តីក្រោមឪវាទជួយដល់ការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ។ គួរជម្រាបជូនថា ទន្លេបាសាក់ បច្ចុប្បន្នចាប់ពីចំនុចមុខវាំងដល់ភូមិសាស្រ្តស្រុកស្អាង មានស្ពាន ព្រះមុន្នីវង្ស ឬស្ពានច្បារអំពៅ ចំនួនពីរខ្សែ ស្ពានព្រែកសំរោង និងស្ពានកោះធំ៕ រូបថតគំរូដើម្បីងាយយល់

អាន​បន្ថែម

ផែនការមេរយៈពេល១០ឆ្នាំនឹងធ្វើឲ្យខេត្តកែបក្លាយជាតំបន់ទេចរណ៍លំហែកម្រិតខ្ពស់

ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំឲ្យមានផែនការមេអភិវឌ្ឍទេសចរណ៍រយៈពេល១០ឆ្នាំសម្រាប់ខេត្តកែប ដែលនឹងធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ ក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់។ ជាក់ស្តែង រដ្ឋបាលខេត្តកែបកាលពីថ្ងៃទី ១១ ខែធ្នូ បានបើកកិច្ចប្រជុំបច្ចេកទេសពិភាក្សាទៅលើ«ប្លង់គោលគំនិត និងវិធីសាស្រ្តនៃការរៀបចំបង្កើតផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបឲ្យទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ នៅឆ្នាំ ២០២០-២០៣០»។ បើតាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករដ្ឋបាលខេត្តកែប ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំសិក្សាផែនការមេពិសេសមួយសម្រាប់ខេត្តកែប ដែលនេះគឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍តំបន់ឆ្នេរទាំង ៤ នៅកម្ពុជា។ ក្នុងនោះ ខេត្តកែបគឺមានសក្តានុពលខុសពីខេត្តផ្សេងៗ ដែលចាំបាច់ណាស់ដែលក្រសួងទេសចរណ៍ត្រូវរៀបចំឲ្យមានគម្រោងសិក្សាផែនការមេដើម្បីធ្វើយ៉ាងណា ឲ្យខេត្តនេះមានជារមណីដ្ឋានបែបប្រណិតកម្រិតខ្ពស់ ជាទេសចរណ៍បែបធម្មជាតិពិតៗ។ គួរបញ្ជាក់ថា កន្លងមក លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំថា សម្រាប់ខេត្តកែបរដ្ឋាភិបាលទុកសម្រាប់ទេសចរណ៍បែបស្ងប់ស្ងាត់ សម្រាប់លំហែកាយ ទេសចរណ៍បែបសុខភាព មិនមែនទេសចរណ៍បែប mass tourism ឬទេសចរណ៍ដែលមានមនុស្សច្រើនសម្រុកទៅក្នុងពេលតែមួយ។ លោកថា ក្រុមការងារនឹងសិក្សាគ្រប់ទិដ្ឋភាពទាំងអស់រួមមាន បរិស្ថាន ទេសចរណ៍ សេដ្ឋកិច្ច ហើយរដ្ឋាភិបាលមិនចង់ឲ្យមានការអភិវឌ្ឍន៍បែបកាស៊ីណូ សម្រាប់ខេត្តកែបនោះទេ ព្រោះខេត្តកែប គឺជាគោលដៅទេសចរណ៍បែបប្រណិត និងជាកន្លែងសម្រាប់អ្នកដែលស្វែងរកភាពស្ងប់ស្ងាត់។ (អានបន្ថែម)

អាន​បន្ថែម

ខណៈគម្រោងរថភ្លើង AGT តម្លៃរាប់ពាន់លានដុល្លាររដ្ឋាភិបាលសិក្សាគម្រោងរថភ្លើង២ទៀត

រដ្ឋាភិបាលបាននិងកំពុងសិក្សាជម្រើសប្រព័ន្ធដឹកជញ្ជូនរថភ្លើងចំនួនពីរជម្រើសបន្ថែមទៀត ខណៈគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ដែលបានសិក្សាចប់កន្លងមក គឺមានតម្លៃខ្ពស់ខ្លាំងដល់ទៅរាប់ពាន់លានដុល្លារអាមេរិក នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ក្រោយវេទិការស្តីពីចលភាពក្នុងទីប្រជុំជនកាលពីថ្ងៃទី ៥ ខែ ធ្នូ ថា៖ «យើងកំពុងសិក្សាគម្រោងលើជម្រើសពីរ ទី១ ផ្លូវក្រោមដី(subways) និងផ្លូវដែក (monorails) ដោយសារ AGT សិក្សាចប់ ហើយត្រូវការថវិកាច្រើនណាស់ អញ្ចឹងយើងកំពុងសិក្សាគម្រោងពីរថែមទៀត ហើយយើងនឹងប្រៀបធៀបគម្រោងមួយណាវាល្អចំពោះប្រទេសជាតិយើង»។ គម្រោង AGT គឺផ្លូវដែកល្បឿនលឿនលើអាកាសប្រវែងប្រមាណជា ១៩គីឡូម៉ែត ដែលត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬ JICA ចាប់តាំងពី ឆ្នាំ២០១៧ មកម្ល៉េះ ដែលនឹងចំណាយថវិកាប្រមាណជា ១,៨៤៣ លានដុល្លារអាមេរិក។ (អានបន្ថែម) ការបញ្ជាក់បែបនេះ ស្របពេលដែលក្រុមការងារពិសេសមកពីប្រទេសចិនបានមកដល់ភ្នំពេញកន្លងមកដើម្បីសិក្សាប្រពន្ធ័ដឹងជញ្ជូនរថភ្លើងប្រភេទប្រពន្ធ័ដឹងជញ្ជូន monorails។ (អានបន្ថែម) ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា រដ្ឋាភិបាលបាននិងកំពុងសិក្សាឲ្យមានការបង្កើតគន្លងផ្លូវពិសេសសម្រាប់រថយន្តក្រុងនិងមធ្យោបាយធ្វើដំណើរួមគ្នាឬ (Share Mobility) ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ […]

អាន​បន្ថែម

OCIC Developing “Second Diamond Island” on Koh Norea Area

ក្រុមហ៊ុនវិនិយោគ Overseas Cambodia Investment Corporation (OCIC) កំពុងវិនិយោគលើគម្រោងទីក្រុងរណបពាណិជ្ជកម្ម នៅលើទឹកដីកោះនរា ឲ្យក្លាយជាទីក្រុង “កោះពេជ្រទីពីរ”។ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា ក្រុមហ៊ុនកំពុងចាក់ដីបំពេញនៅ ដែនទឹកកោះនរា ខាងកើតទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍកោះនរា គឺស្ថិតក្នុងគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដែលស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ពុង ឃាវសែ ទៅកាន់អ្នកព័ត៌មាន ក្នុងពិព័រណពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥។ យោងតាមព័ត៌មានដែលក្រុមហ៊ុនប្រកាសកាលពីខែដើមឆ្នាំ២០១៩ គម្រោងទីក្រុងរណប កោះនរា មានទំហំប្រមាណ ១០០ហិកតា។ បើតាមក្រុមហ៊ុន គម្រោងទីក្រុងរណបថ្មី កោះនរា គ្រោងចំណាយវិនិយោគប្រមាណជិត២ពាន់លានដុល្លារ៕

អាន​បន្ថែម

ភាគខាងត្បូងនៃរាជធានីភ្នំពេញត្រូវបានដៅជាចំនុចសំខាន់ៗពីរនៅរយៈពេល១៥ឆ្នាំ

បើតាមផែនការមេ (២០១៥-២០៣៥) របស់​សាលារាជធានី បានកំណត់​យកទីតាំងភាគខាងត្បូងទីក្រុងភ្នំពេញ ពោលគឺត្រឹមរយៈពេល១៥ឆ្នាំទៅមុខទៀត តំបន់នោះនឹងត្រូវបានអភិវឌ្ឍ​ទៅ​ជាទីក្រុងបៃតង និង មជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់​បំផុតរបស់រាជធានីភ្នំពេញ។ នេះបើតាមការអះអាងរបស់ Prince Real Estate។ សាលារាជធានីភ្នំពេញ​ និង រដ្ឋបាលទីក្រុងប៉ារីស បានសហការគ្នាដើម្បីសិក្សាការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាទីក្រុងបៃតង ខណៈប៉ារីសមានបទពិសោធន៍ច្រើននៅក្នុងការរៀបចំទីក្រុងបែបនេះ។ លោក ម៉េត មាសភក្តី មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ ធ្លាប់បានប្រាប់ទស្សនាវដី្តសំណង់ និងអចលនទ្រព្យនៅកាលពីខែឧសភាកន្លងទៅថា ក្រុមការងារបច្ចេកទេសរបស់ទីក្រុងប៉ារីស នឹងសិក្សាលម្អិតទៅលើបច្ចេកទេសប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធផ្លូវតភ្ជាប់ ការរៀបចំតំបន់បៃតងនៅក្នុងក្រុង និង ហេដ្ឋារចនាសម្ព័ន្ធនានា ដែលនឹងកើតមាននាពេលអនាគត។ អានបន្ថែម ដោយសារតែតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនឹងក្លាយជាទីក្រុងទំនើប និង ស្រស់ស្អាតបំផុតក្នុងរាជធានីភ្នំពេញនាពេលអនាគត ម្ល៉ោះហើយបានជាទីតាំងនៅទីនោះ ដីហក់ឡើងថ្លៃខ្លាំង ពិសេសតំបន់ផ្លូវ៦០ម៉ែត្រ។ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate លោក សន សៀប ក៏ធ្លាប់បានប្រាប់ទស្សនាវដី្តសំណង់ និងអចលនទ្រព្យកាលពីខែមេសាថា ដីនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដែលមានប្រវែង៩គីឡូម៉ែត្រនេះ គេបែកចែកជា៣កំណាត់ ហើយមានតម្លៃខុសៗគ្នា។ កំណាត់ទី១ ចាប់ពីផ្លូវព្រះមុន្នីវង្ស ដល់គម្រោងប៉េង ហ៊ួត តម្លៃចន្លោះពី […]

អាន​បន្ថែម