នគរូបនីយកម្ម និងស្ថាបត្យកម្ម
OCIC Developing “Second Diamond Island” on Koh Norea Area
ក្រុមហ៊ុនវិនិយោគ Overseas Cambodia Investment Corporation (OCIC) កំពុងវិនិយោគលើគម្រោងទីក្រុងរណបពាណិជ្ជកម្ម នៅលើទឹកដីកោះនរា ឲ្យក្លាយជាទីក្រុង “កោះពេជ្រទីពីរ”។ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា ក្រុមហ៊ុនកំពុងចាក់ដីបំពេញនៅ ដែនទឹកកោះនរា ខាងកើតទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍកោះនរា គឺស្ថិតក្នុងគម្រោងថ្មីៗរបស់ក្រុមហ៊ុន ដែលស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ពុង ឃាវសែ ទៅកាន់អ្នកព័ត៌មាន ក្នុងពិព័រណពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥។ យោងតាមព័ត៌មានដែលក្រុមហ៊ុនប្រកាសកាលពីខែដើមឆ្នាំ២០១៩ គម្រោងទីក្រុងរណប កោះនរា មានទំហំប្រមាណ ១០០ហិកតា។ បើតាមក្រុមហ៊ុន គម្រោងទីក្រុងរណបថ្មី កោះនរា គ្រោងចំណាយវិនិយោគប្រមាណជិត២ពាន់លានដុល្លារ៕
អានបន្ថែមភាគខាងត្បូងនៃរាជធានីភ្នំពេញត្រូវបានដៅជាចំនុចសំខាន់ៗពីរនៅរយៈពេល១៥ឆ្នាំ
បើតាមផែនការមេ (២០១៥-២០៣៥) របស់សាលារាជធានី បានកំណត់យកទីតាំងភាគខាងត្បូងទីក្រុងភ្នំពេញ ពោលគឺត្រឹមរយៈពេល១៥ឆ្នាំទៅមុខទៀត តំបន់នោះនឹងត្រូវបានអភិវឌ្ឍទៅជាទីក្រុងបៃតង និង មជ្ឍមណ្ឌលពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់រាជធានីភ្នំពេញ។ នេះបើតាមការអះអាងរបស់ Prince Real Estate។ សាលារាជធានីភ្នំពេញ និង រដ្ឋបាលទីក្រុងប៉ារីស បានសហការគ្នាដើម្បីសិក្សាការអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាទីក្រុងបៃតង ខណៈប៉ារីសមានបទពិសោធន៍ច្រើននៅក្នុងការរៀបចំទីក្រុងបែបនេះ។ លោក ម៉េត មាសភក្តី មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ ធ្លាប់បានប្រាប់ទស្សនាវដី្តសំណង់ និងអចលនទ្រព្យនៅកាលពីខែឧសភាកន្លងទៅថា ក្រុមការងារបច្ចេកទេសរបស់ទីក្រុងប៉ារីស នឹងសិក្សាលម្អិតទៅលើបច្ចេកទេសប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធផ្លូវតភ្ជាប់ ការរៀបចំតំបន់បៃតងនៅក្នុងក្រុង និង ហេដ្ឋារចនាសម្ព័ន្ធនានា ដែលនឹងកើតមាននាពេលអនាគត។ អានបន្ថែម ដោយសារតែតំបន់ភាគខាងត្បូងរាជធានីភ្នំពេញនឹងក្លាយជាទីក្រុងទំនើប និង ស្រស់ស្អាតបំផុតក្នុងរាជធានីភ្នំពេញនាពេលអនាគត ម្ល៉ោះហើយបានជាទីតាំងនៅទីនោះ ដីហក់ឡើងថ្លៃខ្លាំង ពិសេសតំបន់ផ្លូវ៦០ម៉ែត្រ។ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate លោក សន សៀប ក៏ធ្លាប់បានប្រាប់ទស្សនាវដី្តសំណង់ និងអចលនទ្រព្យកាលពីខែមេសាថា ដីនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ដែលមានប្រវែង៩គីឡូម៉ែត្រនេះ គេបែកចែកជា៣កំណាត់ ហើយមានតម្លៃខុសៗគ្នា។ កំណាត់ទី១ ចាប់ពីផ្លូវព្រះមុន្នីវង្ស ដល់គម្រោងប៉េង ហ៊ួត តម្លៃចន្លោះពី […]
អានបន្ថែមUrban Village ឈ្នះពានរង្វាន់«ការអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ីដោយ PropertyGuru
Urban Village របស់ក្រុមហ៊ុន Urban Hub (Cambodia) Co.,Ltd គឺជាអ្នកប្រកួតពីកម្ពុជាតែម្នាក់គត់ដែលឈ្នះពានរង្វាន់ពីកម្មវិធីពានរង្វាន់វិស័យអចលនទ្រព្យដែលបានប្រារព្ធធ្វើអស់រយៈពេលជាច្រើនឆ្នាំ និងដែលមានភាពល្បីល្បាញបំផុតប្រចាំទ្វីបអាស៊ីមួយនេះ នោះគឺ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៩ ដែលជាលើកទី១៤ហើយ។ ធ្វើឡើងនៅឯសណ្ឋាគារ Athenee Hotel ក្នុងទីក្រុងបាងកកប្រទេសថៃ កម្មវិធី PropertyGuru Asia Property Awards នៅក្នុងឆ្នាំ2019 បានប្រគល់ពានរង្វាន់ជាច្រើនដល់អ្នកដែលបានចូលរួមប្រកួតនៅក្នុងអាស៊ី ដែលក្នុងនោះ Urban Village បានឈ្នះប្រភេទពានរង្វាន់«ការអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ី ដោយសារភាពល្អរបស់គម្រោងមួយនេះ។ Urban Village គឺជាគម្រោងខុនដូកម្ពស់ ១៩ ជាន់ ដែលត្រូវបានរចនាឡើងនៅតំបន់ត្រូពិកបៃតងដែលបង្កើតបរិយាកាសយ៉ាងស្វាគមន៍នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រនៃរាជធានីភ្នំពេញ។ ខុនដូនេះ ស្ថិតនៅជាប់នឹង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hubដែលជាមជ្ឈមណ្ឌលចម្រុះផ្នែកលើព័ត៌មានវិទ្យា និងការច្នៃប្រឌិត ដែលរួមមានទីធ្លាបៃតង កន្លែងធ្វើការរួមគ្នា អាហារនិងការដើរទិញឥវ៉ាន់ និងកន្លែងជាច្រើនទៀត។ […]
អានបន្ថែមខណ្ឌទាំង២នេះ នឹងមានសក្តានុពលខ្លាំងបន្ទាប់ពីខ័ណ្ឌសែនសុខ
សែនសុខនៅតែជាខណ្ឌដែលមានគម្រោងសាងសង់ប្រភេទផ្ទះ និង បុរីច្រើនជាងគេ ដែលគិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ ២០១៩ នេះមាន ៤៥គម្រោងបុរីបានសាងសង់រួចរាល់ហើយ។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia។ ដោយសារតែខណ្ឌសែនសុខនៅជិតក្រុង ធ្វើឲ្យតម្លៃដីនៅទីនោះហក់ឡើងខ្លាំង ក្រុមហ៊ុនជំនាញអចលនទ្រព្យខាងលើបានព្យាករណ៍ថា ខណ្ឌដែលមានសក្ដានុពលបន្ទាប់សម្រាប់គម្រោងសាងសង់ផ្ទះនិងបុរីមាន២ គឺខណ្ឌពោធិ៍សែនជ័យនឹងមានគម្រោងសាងសង់ផ្ទះនិងបុរីថ្មីចំនួន១៥ បន្ទាប់មកគឺខណ្ឌដង្កោចំនួន១៣ គម្រោងនៅពេលអនាគត។ ពោធិ៍សែនជ័យ បច្ចុប្បន្នបានទទួលសក្តានុពលពីផ្លូវលេខ៥១ ជាផ្លូវក្រវាត់ក្រុងពីឧត្ដុង្គមកថ្នល់ទទឹង ធ្វើឲ្យតម្លៃដីនៅទីនោះចាប់ផ្ដើមកម្រើកខ្លាំង ខណៈដែលស្រុកអង្គស្នួលដែលនៅជាប់នឹងខណ្ឌពោធិ៍សែនជ័យ ក៏ចាប់ផ្ដើមមានការពុះដីឡូតិ៍លក់បណ្ដើរៗ។ ចំណែក ខណ្ឌដង្កោកំពុងអភិវឌ្ឍខ្លាំង ស្ថិតនៅក្នុងតំបន់ផ្លូវ៦០ម៉ែត្រ មានគម្រោងផ្សារទំនើបខ្នាតយក្ស ៣ នៅទីនោះ មានដូចជា៖ ផ្សារទំនើបជីប ម៉ុង ផ្សារទំនើប ភី អេច អេកូម៉ល និង ផ្សារទំនើបអ៊ីអន៣។ ថ្វីត្បិតតែខណ្ឌដង្កោមានគម្រោងធំៗប្រមូលផ្តុំគ្នានៅទីនោះ ប៉ុន្តែខណ្ឌមួយនេះនៅមានដីទំនេរច្រើនសម្រាប់ការអភិវឌ្ឍន៍លំនៅឋាន។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទើបបានប្រកាសពីគម្រោងសាងសង់រោងចក្រចម្រោះទឹកកខ្វក់តម្លៃ ២៧លានដុល្លារ ជាគម្រោងលើកទី១មិនធ្លាប់មាននៅរាជធានីភ្នំពេញ ដែលនឹងត្រូវសាងសង់នៅបឹងជើងឯកចុងឆ្នាំ២០២០។ គេជឿថា តាមរយៈគម្រោងធំៗទាំងនេះ នឹងធ្វើឲ្យខណ្ឌដង្កោមានសន្ទុះអភិវឌ្ឍលឿនជាងខណ្ឌដទៃ៕
អានបន្ថែមក្រសួងរៀបចំដែនដីបញ្ជាឲ្យ Gold Tower 42 ផ្អាកការសាងសង់ បើមិនឆ្លើយតបនឹងលក្ខខ័ណ្ឌទាំងនេះទេ
ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់ នៅថ្ងៃទី២០ វិច្ឋិកាបានចេញលិខិតផ្អាកការដ្ឋានសាងសង់អាគារ Gold Tower 42 បណ្តោះអាសន្ន ហើយត្រូវឆ្លើយតបទៅនឹងលក្ខខ័ណ្ឌសុវត្ថិភាពមួយចំនួនសិន មុននឹងអាចបន្តការសាងសង់បាន។ នៅក្នុងលិខិតនោះបានបង្គាប់ឲ្យលោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ជាម្ខាស់សំណង់អាគារមជ្ឍមណ្ឌលពាណិជ្ជកម្ម Gold Tower 42 ត្រូវផ្អាកការសាងសង់បណ្តោះអាសន្នចាប់ពីថ្ងៃចេញលិខិត ហើយត្រូវអនុវត្តតាមលក្ខខ័ណ្ឌដូចខាងក្រោម៖ ត្រូវរុះរើកន្រ្តកយោងសម្ភារ ដែលនៅជាប់តាមបណ្តោយផ្លូវសាធារណៈ ត្រូវរកក្រុមហ៊ុនឯកទេសផ្នែកសុវត្ថិភាពការដ្ឋាន មកធ្វើការវាយតម្លៃ និង បញ្ជាក់អំពីសុវត្ថិភាពការដ្ឋាន ក្រសួងបានបញ្ជាក់ថា ការដ្ឋាន Gold Tower 42 ដែលមានទីតាំងស្ថិតនៅលើក្បាលដីលេខ ៦០ និង ដីឡូតិ៍លេខ ១៥៤ មហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស អាចបន្តការសាងសង់បានលុះត្រាតែមានលិខិតអនុញ្ញាតពី ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់។ កន្លងមក ក៏ធ្លាប់មានករណីធ្លាក់ដែកពីអាគារ Gold Tower 42 ទៅជង់លិចនឹងរថយន្តដែលចតចោលនៅហាងក្បែរការដ្ឋាននោះ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ […]
អានបន្ថែមរបាយការណ៍៖ កម្ពុជាត្រូវការការធ្វើឲ្យកាន់តែជឿនលឿនផ្នែកសំណង់និងហេដ្ឋារចនាសម្ព័ន្ធ
ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងនោះ ឱកាសនៃតម្រូវការទីផ្សារ គឺត្រូវបានបង្កើតឡើងសម្រាប់ក្រុមហ៊ុនដែលប្រតិបត្តិការក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឲ្យជឿនលឿនផ្នែកបច្ចេកវិទ្យា និងការធ្វើឱ្យមានស្តង់ដារនៃវិធីសាស្រ្តទំនើបក្នុងការសាងសង់ នេះបើយោងតាមរបាយការណ៍វិភាគរបស់ OG ដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ របាយការណ៍ដែលមានចំណងជើងថា «ទីផ្សារ ទំហំ ចំណែកទីផ្សារ ចក្ខុវិស័យ និងឱកាសកំណើនផ្នែកសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ២០២០-២០២៦» បង្ហាញពីនិន្នាការសំខាន់ៗ និងព័ត៌មានសំខាន់ចំពោះទីផ្សារសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ បន្ថែមពីនេះ របាយការណ៍ក៏បូករួមជាមួយកត្តាគន្លឹះក្នុងការជំរុញ រឹតត្បិត និងបង្កើតឱកាសសម្រាប់ក្រុមហ៊ុនប្រតិបត្តិនៅក្នុងឧស្សាហកម្មនេះ។ របាយការណ៍បានកត់សម្គាល់ថា កំណើនពិភពលោកនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងជារៀងរាល់ឆ្នាំប្រហែល ៦ភាគរយ នៅចន្លោះឆ្នាំ ២០១៩ និង ២០២៦ ស្របពេលដែលប្រទេសកម្ពុជា ក៏នឹងស្រូបយកអត្ថប្រយោជន៍ពីនិន្នាការនេះផងដែរ។ ជាការពិត រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ៣០ ខែសីហា បានអនុម័តលើផែនការថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីវិនិយោគសាធារណៈ ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានចំណែកប្រមាណជាង ៥០ ភាគរយ សម្រាប់ការអនុវត្តរយៈពេល ៣ ឆ្នាំ។(អានបន្ថែម) ជាមួយនឹងការកើនឡើងនៃការវិនិយោគបែបនេះ របាយការណ៍ខាងលើក៏ បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាកំពុងបន្តនិន្នាការឆ្ពោះទៅរកទំនើបកម្មនៃវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធតាមរយៈគម្រោងកែលម្អ […]
អានបន្ថែមសម្តេចហ៊ុនសែនចង់ឲ្យខេត្តព្រះសីហនុក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដូចខ្លាសេដ្ឋកិច្ចអាស៊ី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា បានបង្ហើបពីមហិច្ឆតាចង់ធ្វើឲ្យខេត្តព្រះសីហនុក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដូចទៅនឹងបណ្តាខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។ ការលើកឡើងពីមហិច្ឆតានេះ ធ្វើឡើងក្នុងអំឡុងពេលដែលសម្តេច អញ្ជើញជាអធិបតិភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ដែលនឹងត្រូវសាងសង់ឡើងស្របតាមស្តង់ដាបច្ចេកទេសតែមួយក្នុងទំហំទឹកប្រាក់ជា ២៩៤លានដុល្លារអាមេរិក។ (អានបន្ថែម) សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ពីដើមមានតំបន់ហុងកុង សិង្ហបុរី និងនៅកន្លែងមួយចំនួនដូចជា សៀងហៃ ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ យើងក៏មានមហិច្ឆតាទៅដល់គោលដៅនោះដែរ ដែលទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលអាចជឿទុកចិត្ត មិនមែនគ្រាន់តែនៅក្នុងប្រទេសកម្ពុជាទេ តែឈានទៅដល់កម្រិតនៃស្ថានភាពហិរញ្ញវត្ថុតំបន់ និងអន្តរជាតិផងដែរ”។ យោងតាមការឲ្យនិយមន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) “មជ្ឈមណ្ឌលហិរញ្ញវត្ថុ” មានន័យថា គឺជាទីក្រុង ឬតំបន់ដែលមានស្ថាប័នហិរញ្ញវត្ថុធំៗ និងច្រើនប្រភេទបានយកទីក្រុង ឬតំបន់ទាំងនោះ ធ្វើជាទីស្នាក់ការកណ្តាលរបស់ខ្លួន ដែលស្ថាប័នទាំងនេះ នឹងជួយសម្រួលដល់សកម្មភាពសេដ្ឋកិច្ច ដែលជាលទ្ធផលជួយបង្កើតចំណូលជូនជាតិបានកាន់តែច្រើន។ ក្នុងនោះ ដើម្បីសម្រេចបានមហិច្ឆតានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លុះត្រាតែកម្ពុជាធ្វើការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យបានត្រឹមត្រូវ តួយ៉ាង ដូចជាការសាងសង់ផ្លូវក្នុងខេត្តឲ្យមានគុណភាពល្អជាប់បានយូរជាដើម។ តាមការបញ្ជាក់ដដែលរបស់សម្តេច ការជ្រើសរើសខេត្តព្រះសីហនុ […]
អានបន្ថែមរដ្ឋាភិបាលកំពុងធ្វើឲ្យបណ្តោយផ្លូវជាតិលេខ៤ ពោរពេញទៅដោយរោងចក្រឧស្សាហកម្ម
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើឲ្យតំបន់តាមបណ្តោយផ្លូវជាតិលេខ៤ពោរពេញទៅដោយរោងចក្រឧស្សាហកម្មនានា ដើម្បីបំរើដល់តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំងពីររបស់កម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ នេះបើយោងតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា។ ថ្លែងក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ សមេ្តចតេជោ ហ៊ុន សែន បញ្ជាក់ពីចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុជាច្រកនៃកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន រដ្ឋាភិបាលកំពុងជំរុញបង្កើតតំបន់ឧស្សាហកម្មជាច្រើន ជាពិសេស តាមបណ្តោយផ្លូវជាតិលេខ៤។ តាមការបញ្ជាក់របស់សម្តេច ខេត្តព្រះសីហនុមានតំបន់ឧស្សាហកម្មរហូតទៅដល់ ៩ ទីតាំង ដែលក្នុងនោះ ៥ទីតាំងកំពុងដំណើរការ និង៤ទីតាំងទៀតកំពុងត្រៀមដាក់ឲ្យដំណើរការផងដែរ។ ការផ្ដោតលើការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះ គឺដើម្បីធ្វើយ៉ាងណាជំរុញឲ្យខេត្តព្រះសីហនុក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចពហុបំណងតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា។ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះទៀតសោត គឺស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបាននិងកំពុងសាងសង់ឡើងយ៉ាងសកម្មដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ទាំងនេះ។ ក្នុងនោះ ផ្លូវល្បឿនលឿននភ្នំពេញ-ខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីពេលថ្មីនេះ ដែលជាគម្រោងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា សាងសង់ឡើងដោយប្រើប្រាស់ថវិកាប្រមាណជា ២ ពាន់លានដុល្លារអាមេរិក ហើយនឹងត្រូវបញ្ចប់ និងដាក់ឲ្យដំណើរការក្នុងឆ្នាំ ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) ក្រៅពីនេះ ផ្លូវជាតិលេខ៤ ក៏នឹងត្រូវធ្វើការកែលម្អឡើងវិញក្នុងឆ្នាំ២០១៩នេះ ក្រោយពីរដ្ឋាភិបាលទទួលបានកម្ចីឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារ រួចមក។ (អានបន្ថែម) បន្ថែមពីលើសក្តានុពលទាំងនេះ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ជាពិសេស ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការសម្រេចគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (ឆ្នាំ ២០១៥–២០២៥ […]
អានបន្ថែមក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្រោយកសាងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ
រដ្ឋាភិបាលចំណាយថវិកា ២៩៤លានដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុ ជាមួយនឹងការ ស្ថាបនាក្នុងទ្រង់ទ្រាយធំ ផ្លូវក្រុងព្រះសីហនុចំនួន៣៤ខែ្ស ដែលនឹងកែប្រែមុខមាត់ថ្មី ក្រុងព្រះសីហនុទាំង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទាក់ទាញវិស័យទេសចរណ៍។ ការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ នៅក្រោមអធិបតីភាពសម្តេចតេជោរ ហ៊ុន នាយករដ្ឋមន្រ្តីកម្ពុជា។ យោងតាមផែនការ ផ្លូវទាំង៣៤ខ្សែ មានប្រវែងសរុប ៨៤ម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ ប្រវែង២៥២ម៉ែត្រ ដែលសាងសង់ដោយក្រុមហ៊ុនសាងសង់ចំនួន៧ ដោយគ្រោងសាងសង់បញ្ចប់ក្នុង រយៈពេល៨ខែ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ផ្លូវទាំង៣៤ខ្សែ ចែកចេញជា៣ប្រភេទ គឺមហាវិថី ចំនួន៣ខ្សែ ប្រវែង២២គីឡូម៉ែត្រ វិថីមានចំនួន១៦ខ្សែ ប្រវែងជិត៥០គីឡូម៉ែត្រ និងអនុវិថី មានចំនួន១៥ខ្សែ ប្រវែង១២គីឡូម៉ែត្រ។ ថ្លែងនៅក្នុងពិធីបើកការដ្ឋាននៅក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “នៅពេលដែល ផ្លូវទាំងអស់ត្រូវបានសាងសង់រួចរាល់ ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងទំនើបទាក់ទាញ ក្នុងនាមជាប៉ូល សេដ្ឋកិច្ចទី២ នៅកម្ពុជា”។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ “នៅឆ្នាំ២០២០ ក្រុងព្រះសីហនុនឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំង […]
អានបន្ថែមកម្ពុជាផ្ដោតលើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដើម្បីត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម ៤.០
ជាមួយនឹងការវិវត្តន៍ផ្នែកបច្ចេកវិទ្យា និង ការកើនឡើងនៃការប្រកួតប្រជែងទីផ្សារពិភពលោកកម្ពុជាត្រូវតែអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ខ្លួនដើម្បីធ្វើឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ និង ត្រៀមខ្លួនដើម្បីអនុវត្តចក្ខុវិស័យឧស្សាហកម្ម ៤.០។ បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងផ្តោតលើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីជំរុញវិស័យឧស្សាហកម្ម។ បើតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (ឆ្នាំ ២០១៥–២០២៥) រដ្ឋាភិបាលកម្ពុជាសង្ឃឹមថានឹងបង្កើនផលិតផលក្នុងស្រុកសរុបនៃវិស័យឧស្សាហកម្មរហូតដល់ ៣០% នៅឆ្នាំ ២០២៥ ខណៈដែលវិស័យផលិតកម្មបានកើនឡើងពី ១៥.៥% ដល់ ២០% ក្នុងឆ្នាំ ២០១៣ ។ នេះបង្ហាញពីភាពចាំបាច់ដើម្បីកែលម្អ និង ធ្វើពិពិធកម្ម (ធ្វើឲ្យមានភាពចម្រុះ) វិស័យឧស្សាហកម្មដើម្បីឱ្យប្រទេសកម្ពុជាឈានទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចមួយកម្រិតទៀត។ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា កម្ពុជាកំពុងផ្តោតលើការធ្វើពិពិធកម្មវិស័យឧស្សាហកម្មដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ និង ដើម្បីកុំឲ្យពឹងផ្អែកចម្បងតែលើវិស័យកាត់ដេរសំលៀកបំពាក់ និង ស្បែកជើងដែលបច្ចុប្បន្នទាក់ទាញក្រុមហ៊ុនប្រមាណ ៧០០។ ឯកឧត្ដមបន្តថា ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយឧស្សាហកម្មមក កម្ពុជាបានទាក់ទាញឧស្សាហកម្មថ្មីៗដូចជាឧបករណ៍អគ្គិសនី យានយន្ត និង គ្រឿងតុបតែង ដែលភាគច្រើនស្ថិតនៅក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។ ទោះបីជា វាពិបាកកំណត់ដំណាក់កាលនៃបដិវត្តឧស្សាហកម្មដែលកម្ពុជាកំពុងមានក៏ដោយ ក៏គេអាចនិយាយបានថាប្រទេសនេះស្ថិតនៅចន្លោះបដិវត្តឧស្សាហកម្ម ២.០ និង ៣.០ ដោយផ្អែកលើនិយមន័យរបស់ Henry Ford […]
អានបន្ថែម

English
