ផ្លូវ ៣៤ខ្សែ ចំណាយថវិកាជិត៣០០លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃសៅរ៍

ការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ ស្ថិតនៅក្នុងក្រុងព្រះសីហនុ នឹងចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍នេះ ដែលគ្រោងចំណាយថវិការប្រមាណជិត៣០០លានដុល្លារ ដែលពិធីសម្ពោធការដ្ឋានសាងសង់ផ្លូវច្រើនខ្សែនេះ នឹងត្រូវធ្វើឡើងនៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍កាលពីថ្ងៃព្រហស្បតិ៍ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវក្នុងក្រុងព្រះសីហនុ នឹងត្រូវចាក់បេតុង២តឹកកន្លះ ហើយចាក់កៅស៊ូពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូននៅក្នុងខេត្តដែលសំបូរទៅដោយកុងតឺន័រធំៗ សម្រាប់ដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃ។ សម្តេចមានប្រសាសន៍ថា៖ “យើងត្រូវធ្វើផ្លូវដែលទ្រាំទ្រនូវទម្ងន់រថយន្តដែលផលិតស្រុកគេបាន”។ សម្តេចសង្កត់ធ្ងន់ថា ករណីខូចផ្លូវកន្លងមកនៅខេត្ ព្រះសីហនុ គឺដោយសារតែការអនុញ្ញាតឱ្យរថយន្តធុនធំ និងកុងតឺន័រចូលទៅតំបន់ផែទឹកជ្រៅក៏ដូចជាដឹកសម្ភារសំណង់ផ្សេងៗដើម្បីសាងសង់អគារចន្លោះពី៥ទៅប្រមាណ៦០ជាន់”។ រដ្ឋាភិបាលបានសម្រេចដាក់ចូលក្នុងចក្ខុវិស័យស្តីអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព គឺបានសម្រេចធ្វើផ្លូវឱ្យបានរឹងមាំជាងមុន។្សម្តេចតេជោ មានប្រសាសន៍ថា ពីមុនថវិកា១០០លានដុល្លារ ធ្វើបាន ២០០គីឡូម៉ែត្រ ប៉ុន្តែតែចក្ខុវិស័យថ្មីនេះ គឺយើងបានដូរទស្សនៈថ្មី គឺថវិកា១០០លានដុល្លារ ធ្វើផ្លូវត្រឹម ១០០គីឡូម៉ែត្រប៉ុណ្ណោះ ដើម្បីធានានូវគុណភាពផ្លូវ ដែលរដ្ឋាភិបាលបានដាក់ចេញ៕  

អាន​បន្ថែម

ការស្រាវជ្រាវ៖ វិស្វកម្មខុសក្នុងការគ្រប់គ្រងទឹកបានបង្ខំឱ្យស្តេចខ្មែរផ្លាស់ប្តូររាជនីពីកោះកេរ្តិ៍ទៅអង្គរ

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការធ្វើវិស្វកម្មខុសក្នុងការគ្រប់គ្រងទឹកនៅរាជធានីកោះកេរ្តិ៍របស់កម្ពុជានាសតវត្សរ៍ទី ១០ បានបណ្តាលឱ្យព្រះរាជាខ្មែរធ្វើការប្តូរទីតាំងរាជធានី ពីភាគខាងជើងនៃប្រទេសកម្ពុជា នេះបើយោងការចុះផ្សាយរបស់ eurekalert។ ការរកឃើញនេះ បានធ្វើឡើងនៅពេលដែលក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកបណ្ឌិត Ian Moffat មកពីសាកលវិទ្យាល័យ Flinders ក្នុងប្រទេសអូស្រ្តាលី បានប្រើប្រាស់ប្រពន្ធ័រ៉ាដាក្រោមដីដើម្បីធ្វើជាផែនទីសម្រាប់មើលផ្ទៃខាងលើនៃការលេចធ្លាយទឹកនៅកោះកេរ្តិ៍។ តាមរយៈការប្រើប្រាស់ប្រពន្ធ័រ៉ាដានេះ ក្រុមការងារអាចយល់កាន់តែច្បាស់អំពីមូលហេតុដែលអាងស្តុកទឹកមិនដំណើរការក្នុងកំឡុងពេលនៃការប្រើប្រាស់ក្នុងឆ្នាំដំបូង ដែលនាំឱ្យពួកគេជឿជាក់ថា នេះអាចជាមូលហេតុដែលរាជធានីត្រូវបានផ្លាស់ប្តូរ។ ផ្អែកលើការសិក្សា អ្នកបុរាណវិទ្យាបានពន្យល់ថា បន្ទាប់ពីពិនិត្យមើលគំរូនៃហេដ្ឋារចនាសម្ព័ន្ធ គឺច្បាស់ណាស់ថា ទំនប់ដែលមានប្រវែង ៧ គីឡូម៉ែត្រដែលត្រូវបានរចនាឡើងដើម្បីទាញយកទឹកពីស្ទឹងគឺមិនគ្រប់គ្រាន់ដើម្បីផ្ទុកលំហូរទឹកជាមធ្យមនៅក្នុងអាងស្តុកទឹកបានឡើយ។ លោកបណ្ឌិត Moffat ត្រូវបានដកស្រង់សម្តីដោយលោក eurekalert ថា ៖ « នៅពេលនោះ ការចាប់ផ្តើមគម្រោងវិស្វកម្មសំណង់ស៊ីវិលដូចជាការកសាងប្រាសាទ ការកសាងទីក្រុងឡើងវិញ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹក គឺជាចំណុចសំខាន់ក្នុងការបង្កើតអំណាចរបស់ព្រះរាជាខ្មែរ» ។ លោកបណ្ឌិត Moffat បានពន្យល់បន្ថែមទៀតថា ការបរាជ័យនៃទំនប់វារីអគ្គិសនីនៅកោះកេរ្តិ៍ដែលលោកមានប្រសាសន៍ថាគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុតនិងមានមហិច្ឆតាបំផុតនៅពេលនោះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កិត្យានុភាពនៃរដ្ឋធានីអធិបតេយ្យ និងបានរួមចំណែកក្នុងការសម្រេចចិត្តឡើងវិញក្នុងការ បង្កើតអង្គរជារដ្ឋធានីនៃចក្រភពខ្មែរ។ កោះកេរ្តិ៍ គឺស្ថិតនៅចម្ងាយ ៩០ គីឡូម៉ែត្រភាគខាងជើងបែកខាងកើតនៃអង្គរ ហើយត្រូវបានបង្កើតឡើងជារាជធានីនៅពាក់កណ្តាលសតវត្សរ៍ទី ១០ នៃគ្រឹសករាជ ក្រោមស្នាព្រះហស្ថព្រះរាជាជ័យវរ្ម័នទី ៤ ។ […]

អាន​បន្ថែម

គម្រោងធំៗចំនួន៥នៅអាស៊ីអាគ្នេយ៍ឈ្នះពានរង្វាន់កម្មវិធីហេដ្ឋារចនាសម្ព័ន២០១៩របស់ក្រុមហ៊ុន Bentley Systems

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ចំនួន ៥ នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានឈ្នះពានរង្វាន់កម្មវិធីហេដ្ឋារចនាសម្ព័ន២០១៩របស់ក្រុមហ៊ុន Bentley Systems ដែលត្រូវបានប្រគល់ក្នុងកម្មវិធីប្រគល់ពាន់រង្វាន់ប្រចាំឆ្នាំដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែតុលា ដល់ថ្ងៃទី ២៤ ខែ តុលា នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាត Marina Bay Sands ប្រទេសសិង្ហបុរី។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនអ្នកឈ្នះខាងលើ បន្ទាប់ពីអ្នកប្រតិបត្តិគម្រោង បានជ្រើសរើសកម្មវិធីហេដ្ឋារចនាសម្ព័ន្ធពីក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រើប្រាស់សម្រាប់ការអនុវត្តគម្រោងរបស់ពួកគេ។ ជាលទ្ធផលនៃការប្រើប្រាស់កម្មវិធី ក្រុមហ៊ុន Bentley អ្នកប្រតិបត្តិគម្រោងបានសន្សំថ្លៃការចំណាយ និងបានធ្វើការងារកាន់តែមានប្រសិទ្ធភាព។ ក្នុងចំណោមបេក្ខភាពផ្តាច់ព្រាត់ទាំង ៥៤ បេក្ខភាពក្នុងចំណោមអ្នកប្រកួតទាំង ៥៧១ ដែលបានដាក់ស្នើដោយអង្គភាពជាង ៤៤០ នៅក្នុងប្រទេសជាង ៦០ នោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៥ នៅប្រទេសសិង្ហបុរី […]

អាន​បន្ថែម

សម្តេចតេជោហ៊ុនសែន៖ ទីក្រុងភ្នំពេញបានអភិវឌ្ឍពង្រីកផ្ទែក្រឡាខ្លួនដល់ទៅទ្វេដង

ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង នេះបើយោងតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៥ ខែតុលា ថា ភ្នំពេញបានអភិវឌ្ឍពង្រីកផ្ទៃក្រឡាខ្លួនទ្វេដង ដែលក្នុងនោះ បញ្ហាសំរាមគឺជារឿងចាំបាច់មួយដែលត្រូវដោះស្រាយស្របតាមការរីកច្រើននេះ។ បញ្ហាសំរាម គឺជាបញ្ហាចម្បងមួយក្នុងទីក្រុងភ្នំពេញ ហើយជាក់ស្តែងកន្លងមកមានការត្អូញត្អែរ និងការរិះគន់ពីប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងបញ្ហាការគ្រប់គ្រងសំរាម ហើយរដ្ឋាភិបាលបានឈានទៅធ្វើចំណាត់ការភ្លាមៗ ដោយដកហូតសិទិ្ធប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ជាបណ្តោះអាសន្នមុននឹងធ្វើការបើកឲ្យក្រុមហ៊ុនផ្សេងធ្វើការដេញថ្លៃបន្ត។ សម្តេចថ្លែងថា៖ «តែមួយក្រុមហ៊ុនមិនគ្រប់គ្រាន់ទេ ក្រុងភ្នំពេញពីមុននេះ មានតែជាង ៣០០គីឡូម៉ែត្រការ៉េ ឥឡូវនេះក្រុងភ្នំពេញរបស់យើងឡើងទៅដល់ជាង ៦០០ គីឡូម៉ែត្រការ៉េទៅហើយ»។ សម្តេចបញ្ជាក់ថា ក្រោយការដកហូតសិទិ្ធនេះ ក្រុមហ៊ុនស៊ីនទ្រីនឹងទទួលបានការប៉ះប៉ូវសមស្របនិងយុត្តិធម៌ ហើយធនធានរូបវន្ត និងធនធានមនុស្សទាំងអស់ របស់ក្រុមហ៊ុនបច្ចុប្បន្ន នឹងត្រូវដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពរដ្ឋរយៈពេលបណ្តោះអាសន្នដើម្បីធានានិរន្តភាពនៃការសម្អាតទីក្រុង។ គួរបញ្ជាក់ថា ក្រៅពីបញ្ហាសំរាមកន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ចំណតយានយន្តក៏ជាបញ្ហាចម្បងដែលរាជធានីភ្នំពេញកំពុងជួបប្រទះផងដែរ ស្របពេលដែលទីក្រុងនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ក្នុងនោះ សម្តេច ក៏ជំរុញឲ្យមានការបង្កើតចំណតយានយន្តក្រោមដីគឺបន្ថែមទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងរៀបចំដែនដីចេញប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបដល់ឆ្នាំ២០៣៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២០ ខែកញ្ញា បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍដែនដីក្រុងសៀមរាបទាំងមូល។ ចក្ខុវិស័យប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប គឺសំដៅរៀបចំនិងអភិវឌ្ឍ «ក្រុងសៀមរាបជាប៉ូលបេតិកភណ្ឌ វប្បធម៌ ប្រវិត្តិសាស្រ្ត និងទេសចរណ៍ពិភពលោក» ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការប្រើប្រាស់ដីជាពីរប្រភេទគឺ ប្រភេទដីកំហិតការសាងសង់ និងប្រភេទដីអាចសាងសង់បាន។ តាមប្លង់គោលនេះដដែលបានបង្ហាញថា ក្រុងសៀមរាបមានផ្ទៃដីសរុប ៤៤ ១៤៧ហិកតា ដែលក្នុងនោះ ៣៥ ៩៩៥ ហិកតា គឺជាប្រភេទដីកម្រិតការសាងសង់ និង ៨១៥២ហិកតា គឺជាដីអាចសាងសង់បាន។ ក្រុងសៀមរាបមានប្រជាជនប្រមាណជា ២៨៧ ៧៥៣ នាក់ ក្នុងឆ្នាំ ២០១៨ ហើយនឹងកើនដល់ ៤៤០ ០៩៩នាក់ ក្នុងឆ្នាំ ២០៣៥។ ប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប មានគោលបំណងធានាការគ្រប់គ្រង និងអភិបាលកិច្ចក្រុងសៀមរាបឲ្យមានប្រសិទ្ធភាពខ្ពស់តាមរយៈការធ្វើសមាហរណកម្ម ការអភិវឌ្ឍន៍ និងការអភិរក្សប្រកបដោយគុណភាព តុល្យភាព សមធម៌ និងចីរភាព។ ក្នុងនោះ គឺនឹងមានការជំរុញ៖ […]

អាន​បន្ថែម

ផ្សារទំនើបអូឡាំព្យាសាងសង់ដំណាក់កាលទី២ដើម្បីទទួលភ្ញៀវ៥ម៉ឺននាក់ប្រចាំថ្ងៃ

ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងធ្វើការពង្រីកផ្សារទំនើបអូឡាំព្យារបស់ខ្លួនក្នុងខណ្ឌ ៧មករា ក្នុងឆ្នាំ ២០២០ ដើម្បីអាចទទួលភ្ញៀវបានប្រមាណជា ៥ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្រោយពីទទួលបានជោគជ័យលើការបើកដំណើរការផ្សារទំនើបអូឡាំព្យាកាលពីខែមិថុនាកន្លងមក ក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ដំណាក់កាលទី២បន្ថែមទៀត ដែលនឹងធ្វើឲ្យផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២០០០ ម៉ែត្រការ៉េក្នុងមួយជាន់ៗ ឬស្មើប្រមាណជា ៨៤ ០០០ ម៉ែត្រការ៉េសម្រាប់ជាន់សរុបទាំង ៧។ លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើបអូឡាំព្យា បានបញ្ជាក់កាលពីថ្ងៃទី ១៧ ខែ កញ្ញា ថា ការសាងសង់ផ្សារទំនើបអូឡាំព្យាក្នុងដំណាក់កាលទី ២ គឺគ្រោងនឹងបញ្ចប់ក្នុងខែ មេសា ឆ្នាំ ២០២០ ហើយនឹងបើកឲ្យដំណើរការក្នុងត្រីមាសទី ៤ នៃ ឆ្នាំ ២០២០។ ក្រុមហ៊ុនរំពឹងថា ផ្សារទំនើបនេះនឹងអាចទទួលភ្ញៀវបានពីចន្លោះពី ៤ ទៅ ៥ម៉ឺននាក់ ប្រចាំថ្ងៃ ខណៈបច្ចុប្បន្ននេះ គឺអាចទទួលភ្ញៀវបាន ២ ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្នុងដំណាក់កាលទី […]

អាន​បន្ថែម

តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសក្នុងរាជធានីភ្នំពេញនឹងមានអ្វីខ្លះ?

ស្របពេលដែលកំណើនប្រជាជនក្នុងទីក្រុងភ្នំពេញកាន់តែច្រើនឡើងៗ នាំមកជាមួយបញ្ហា កកស្ទះចរាចរណ៍ផងទៀតនោះ រដ្ឋាភិបាលបាននិងកំពុងស្វែងរកដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍផ្លូវដែកលើអាកាសឬ រថភ្លើងស្វ័យប្រវត្តិ AGT។ តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសនេះនឹងមានអ្វីខ្លះ? យោងតាមរបាយការណ៍សង្ខេបដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជា ១,៨៤៣ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ប្រវែងប្រមាណ ១៩ គីឡូម៉ែត ក្រោយមានការឯកភាពទៅលើលទ្ធផលនៃការសិក្សា។ ផ្លូវដែកលើអាកាសនេះនឹងចាប់ផ្តើមពីចំណុច ផ្សារធំថ្មី ទៅដល់ រង្វង់មូលចោមចៅ និងបំបែកទៅកាន់ចំណតសំរោង (តាមមហាវិថីហ្សាលដឺហ្គោល មហាវិថីមុនីរ៉េត ផ្លូវវេងស្រេង មហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ចំណតសំរោង)។ ខ្សែរថភ្លើងនេះទៀតសោត គឺនឹងមានប្រវែង ១៥ គីឡូម៉ែត្រ នៅលើអាកាស ជាមួយស្ថានីយនៅលើអាកាសចំនួន១៨ និង០៤ គីឡូម៉ែត្រនៅក្រោមដី មានស្ថានីយចំនួន ០២។ គម្រោងនេះ ត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬ JICA ចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ ហើយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មាធិការសម្របសម្រួលគម្រោង បានបញ្ជូនរបាយការណ៍ផែនការដោះស្រាយផលប៉ះពាល់ទៅអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់រួចហើយ។ […]

អាន​បន្ថែម

សាលាក្រុងចាប់ផ្តើមប្រជុំការអនុវត្តគម្រោងផ្លូវថ្មើរជើង Walk Street

រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥ ខែកញ្ញា បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវថ្មើរជើង Walk Street ដើម្បីរៀបចំត្រូវអនុវត្ត។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ គម្រោងនេះនឹងអនុវត្តតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងកសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គម្រោងសាងសង់ផ្លូវថ្មើរជើង Walk Street នេះគឺធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង និងសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង។ គម្រោងនេះធ្វើឡើងក្រោយពេលដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្មចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយានទូទាំងរាជធានី-ខេត្ត។ (អានបន្ថែម) រូបភាពគោលដោយ William

អាន​បន្ថែម

កម្ពុជា-ចិនព្រមព្រៀងគ្នាលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ

រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអង្គការពាណិជ្ជកម្មពិភពលោក (Hakka) ប្រទេសចិនបានឯកភាពគ្នា លើការសិក្សាលទ្ធភាពគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្រីក្រ ដោយធ្វើការបង់រំលស់ ក្នុងទឹកប្រាក់កម្រិតទាប។ គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៣ រវាងមន្រ្តីរដ្ឋបាលសាលារាជធានីភ្នំពេញ និងគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោក។ នៅក្នុងកិច្ចប្រជុំ រដ្ឋបាលសាលារាជធានីភ្នំពេញ មិនបានបង្ហាញពីទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ ប៉ុន្តែបញ្ជាក់ថា គម្រោងនេះនឹងស្ថិតនៅក្រៅក្រុងដែលអាចធ្វើដំណើរត្រឹម ៤៥នាទីទៅ១ ម៉ោងពីតំបន់នោះចូលមករាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំថា៖ «បើសិនជាសមាគមពាណិជ្ជកម្មពិភពលោកហាកកាឯកភាព ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីកុំឱ្យមានការបង់ពន្ធចូលរដ្ឋលើការនាំចូលគ្រឿងសំណង់មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំង ដែលគ្រោងនឹងសាងសង់ផ្ទះសម្បែងនេះ អាចនឹងនៅក្រៅក្រុងប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ»។ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមពាណិជ្ជកម្មពិភពលោកហាកកា ឯកភាពគ្នានឹងធ្វើការពិភាក្សាលំអិតបន្ថែមទៀតលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យបន្តទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សមាគមពាណិជ្ជកម្មពិភពលោក Hakka បានដាក់ចេញគម្រោងវិនិយោគនៅប្រទេសកម្ពុជា ចំនួន៨ ក្នុងនោះ មានគម្រោងនាំសាច់គោចូលមកទីផ្សារកម្ពុជា ដែលគម្រោងនេះបានដំណើរការរួចហើយ។ នៅសល់៧គម្រោងទៀត សមាគមបាននិងកំពុងសិក្សា ដោយផ្តោតទៅលើការបណ្តាក់ទុនលើអចលនទ្រព្យ កំពង់ផែ សត្តឃាត និងចិញ្ចឹមសត្វ៕

អាន​បន្ថែម

ខេត្តព្រះសីហនុត្រូវការថវិកា២៥លានដុល្លារអាមេរិកដើម្បីកសាងប្រពន្ធ័លូរំដោះទឹកភ្លៀង

ដើម្បីបញ្ជៀសការលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំង ខេត្តព្រះសីហនុ នឹងត្រូវការថវិកាប្រមាណជា ២៥ លានដុល្លារអាមេរិក ដើម្បីកសាងប្រពន្ធ័លូរំដោះទឹកភ្លៀង ពោលគឺប្រឡាយរំដោះទឹក នេះបើយោងតាមលទ្ធផលនៃការសិក្សាផែនការមេ។ លទ្ធផលនេះត្រូវបានបង្ហាញក្នុងសិក្ខាសាលាស្តីពីលទ្ធផលនៃការសិក្សាលទ្ធភាពនៃគម្រោងផែនការមេ សម្រាប់គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២៣ ខែ សីហា។ ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផែនការអភិវឌ្ឍប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រពន្ធ័រំដោះទឹកភ្លៀងដំណាក់កាលទីមួយ (២០១៩ ដល់២០២១) នឹងត្រូវចំណាយថវិការប្រមាណជា ១៧០ លានដុល្លារអាមេរិក។ (អានបន្ថែម) ដោយឡែកចំពោះ ប្រពន្ធ័រំដោះទឹកភ្លៀងវិញ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ប្រពន្ធ័លូរំដោះទឹកភ្លៀង រដ្ឋាភិបាលត្រូវសាងសង់លូប្រវែង២០គីឡូម៉ែត្រ ហើយនឹងត្រូវប្រើប្រាស់ថវិកាប្រមាណជា ២៥ លានដុល្លារអាមេរិក។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ខេត្តព្រះសីហនុបានទទួលរងការលិចលង់ទឹកយ៉ាងខ្លាំងនៅតាមតំបន់នានា ដោយសារបញ្ហាមួយចំនួនដូចជា ការរំលោភបំពានប្រឡាយអូរ កំណើនបរិមាណទឹកភ្លៀង និងបញ្ហាមួយចំនួនទៀត ដែលបានរារាំងការរំដោះទឹកក្នុងក្រុង (អានបន្ថែម) អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ដែរថា ក្រុមការងាររដ្ឋបាលខេត្តកំពុងធ្វើការកាប់កាយស្តារឡើងវិញ […]

អាន​បន្ថែម