កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបបើកការដ្ឋានជួសជុលឡើងវិញ

កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបប្រវែងជាង ២ពាន់ម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់។ ពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ ប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមានការចូលរួមពីសំណាក់មន្រ្តីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។ កំណាត់ផ្លូដែលនឹងត្រូវជួសជុលនេះ មានប្រវែង ២.២៣០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ដែលជាផ្នែកមួយនៃផ្លូវក្រវាត់ក្រុងសៀមរាប ដែលមានប្រវែងសរុប១៥គីឡូម៉ែត្រ។ គម្រោងជួសជុលរួមមាន ការពង្រីកទទឹងផ្លូវឲ្យមានប្រវែង ១៤ម៉ែត្រ ការចាក់ក្រាលកៅស៊ូនិងបាចថ្មពីរស្រទាប់ DBST ក៏ដូចជាការដាក់លូរំដោះទឹកជាច្រើនកន្លែង តាមដងផ្លូវ។ កំណាត់ផ្លូវនេះ គឺត្រូវបានសាងសង់ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមថវិកាជិត ១ លានដុល្លារ ដែលជាថវិការបស់រដ្ឋសម្រាប់គម្រោងជួសជុលផ្លូវថ្នល់ឆ្នាំ២០១៩។ បើយោងតាម ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកថវិកាដើម្បីជួសជុលផ្លូវក្រវាត់ក្រុងនេះឡើងវិញឱ្យបាន ១០០%។ ផ្លូវក្រវាត់ក្រុងទីមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារ និង កាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងទីក្រុងសៀមរាបដែលជាទីក្រុងទេសចរណ៍មួយដ៏មានសក្ដានុពល។ គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ រដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងចង់សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបផងដែរ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួនពីរបាននិងកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ (អានបន្ថែម) ដោយឡែក ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាតម្លៃជាង២ពាន់លានដុល្លារ ពីភ្នំពេញទៅខេត្តព្រះសីហនុ បច្ចុប្បន្នគឺកំពុងស្ថិតក្រោមការសាងសង់ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ (អានបន្ថែម) \

អាន​បន្ថែម

អាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបងបើកការដ្ឋានសាងសង់

រដ្ឋាភិបាលកម្ពុជា កាលពី ១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នូវអាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបង ដែលនេះជាផ្នែកមួយនៃការត្រៀមខ្លូនធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ខាងមុខនេះ ។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋខេត្តបាត់ដំបងជាច្រើននាក់។ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់ឡើងដោយយកគំរូប្លង់តាម “មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម” លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង។ អាងហែលទឹកនេះ គឺសាងសង់ឡើងក្នុងគោលបំណងសម្រាប់ការហ្វឹកហាត់ និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។ រចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងនេះរួមមាន អាងសម្រាប់ប្រកួត អាងលោតទឹកទំហំ អាងហែលកម្តៅសាច់ដុំ ប៉មលោតទឹក និងអាងទឹកក្នុងដីមួយសម្រាប់រក្សាតុល្យភាពទឹក។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

CBRE និង DFDL នឹងរួមគ្នាពិភាក្សាអំពីសក្តានុពលការវិនិយោគលើវិស័យសណ្ឋាគារនិងអចលនទ្រព្យនៅកម្ពុជា

ស្របពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL នឹងធ្វើការរៀបចំវេទិកាពិភាក្សា នៅថ្ងៃទី ៨ ខែសីហា ដើម្បីពិភាក្សាអំពីសក្តានុពលនៃការវិនិយោគលើវិស័យសណ្ឋាគារ និងអចលនទ្រព្យនៅកម្ពុជា នៅឯសណ្ឋាគារ Rosewood ភ្នំពេញ។ ក្រោមប្រធានបទ “ការវិនិយោគអចលនទ្រព្យនៅកម្ពុជា” កម្មវិធីនេះ នឹងប្រមូលផ្តុំវាគ្មិនជំនាញមកពីក្រុមហ៊ុន DFDL និង CBRE Cambodia ដើម្បីតម្រង់ផ្លូវដល់អ្នកចូលរួមអំពីឱកាស បញ្ហាប្រឈម និងឧបសគ្គដែលមើលមិនឃើញនានា នៅពេលដែលធ្វើការវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ កម្មវិធីដែលចាប់ផ្តើមពីម៉ោង ៧:៣០ ដល់ម៉ោង ១១:០០ ព្រឹកនេះ គឺនឹងផ្តោតលើប្រធានបទពាក់ពន្ធ័ទៅនឹងការវិនិយោគអចលនទ្រព្យសំខាន់ៗ ដែលវិនិយោគិនត្រូវពិចារណារួមមាន៖ ហេតុអ្វីត្រូវវិនិយោគលើទីផ្សារអចលនទ្រព្យនៅកម្ពុជា និងហេតុអ្វីត្រូវវិនិយោគលើវិស័យសណ្ឋាគារ។ វាគ្មិនសម្រាប់កិច្ចពិភាក្សាខាងលើនេះរួមមាន លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia លោក Charles Amar ទីប្រឹក្សាជាន់ខ្ពស់ស្តីពីការអនុវត្តអចលនទ្រព្យរបស់ក្រុមហ៊ុន DFDL លោក Clint O’Connell ដៃគូ និងប្រធានផ្នែកពន្ធ និងការអនុវត្តគយកម្ពុជារបស់ក្រុមហ៊ុន DFDL […]

អាន​បន្ថែម

បច្ចេកវិទ្យាថែទាំផ្លូវថ្មី Cold In-Place Recycling ត្រូវបានណែនាំដល់កម្ពុជាដល់កម្ពុជា

បច្ចេកវិទ្យាថែទាំផ្លូវថ្មីឈ្មោះថា Cold In-Place Recycling ត្រូវបានណែនាំដល់ប្រទេសកម្ពុជាតាមរយៈសិក្ខាសាលារយៈពេលមួយថ្ងៃដែលធ្វើឡើងនៅឯក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី ០១ ខែសីហា ដែលមានអ្នកចូលរួមជាច្រើននាក់។ ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការដើម្បីលើកកម្ពស់គុណភាពផ្លូវរបស់ខ្លួន បច្ចេកវិទ្យាថ្មីនេះ នឹងជួយថែទាំផ្លូវឲ្យល្អប្រសើរជាងមុន និងអាចសន្សំសំចៃថវិកាសម្រាប់ប្រទេសកម្ពុជា។ ថ្លែងបន្ទាប់ពីបញ្ចប់សិក្ខាសាលាដែលត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុនគ្រឿងចក្រ Wirtgen Group ក្រុមហ៊ុនឯកទេសផ្នែកគ្រឿងចក្រក្នុងតំបន់អាស៊ី Multico និងក្រសួងសាធារណការ និង ដឹកជញ្ជូន លោក សាស្រ្តា ចារ្យ Kim Jenkins មកពីសាកលវិទ្យាល័យ University of Stellenbosch ដែលជាវាគ្មិនក្នុងសិក្ខាសាលាខាងលើ បានពន្យល់ពីរបៀបដែលប្រទេសកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផ្លូវរបស់ខ្លួន។ យោងតាមការពន្យល់របស់លោក Kim បច្ចេកវិទ្យា Cold In-Place Recycling គឺជាការយកស្រទាប់ផ្លូវចាស់មកប្រើប្រាស់ឡើងវិញ ហើយធ្វើឲ្យប្រសើរឡើងនូវគុណភាពស្រទាប់ទាំងនោះ ដើម្បីអាចឲ្យផ្លូវល្អជាងមុន។ លោក Kim ថ្លែងថា៖ «ការកែច្នៃឡើងវិញមានន័យថា អ្នកមិនយកស្រទាប់ចាស់នៃផ្លូវចេញទេ តែអ្នកជួសជុលស្រទាប់ចាស់ដែលនៅខាងក្នុងផ្លូវ ពោលគឺអ្នកធ្វើវាឲ្យប្រសើរឡើង។ មុនពេលជួសជុល យើងយកគំរូពីផ្លូវចាស់មកធ្វើតេសថាវាមានប្រសិទ្ធភាពប្រើបានក្នុងកម្រិតណា ក្រោយមកគឺយើងនឹងជួសជុលផ្លូវនោះតាមលទ្ធផលនៃការធ្វើតេស»។ លោកបន្តទៀតថា៖ «បន្ទាប់មកគឺយើងត្រូវត្រៀមឧបករណ៍ […]

អាន​បន្ថែម

តម្លៃជួលនឹងកើនឡើងក្នុងទីផ្សារការិយាល័យនៅរាជធានីភ្នំពេញដោយសារការផ្គត់ផ្គង់ថ្មីត្រូវបានបញ្ចូលក្នុងទីផ្សារ

ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញនឹងបន្តកើនឡើង ស្របពេលដែលតម្លៃជួលការិយាល័យបានកើនឡើងជាលំដាប់ ក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមកនេះ បើទោះបីជាមានការកើនឡើងនូវចំនួនការិយាល័យនៅរាជធានីភ្នំពេញក៏ដោយ។ ទីផ្សារសព្វថ្ងៃនេះនៅតែមានការកើនឡើង។ រហូតមកដល់ពេលនេះ មិនមានកត្តាហានិភ័យសម្រាប់ការមកដល់បន្ទាប់នោះទេ។ បច្ចុប្បន្ននេះ កម្រិតទាបនៃការជួលផ្ទៃក្រឡាទំនេររបស់ការិយាល័យថ្នាក់B និងថ្នាក់ C បាននាំឱ្យមានការរីកចម្រើននៃកំណើនការជួល ភ្ជាប់គ្នាជាមួយនឹងការកើនឡើងនៃចំនួនវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា គឺបាននិងកំពុងបង្កើតទីផ្សារដែលមានតុល្យភាពកាន់តែខ្លាំងឡើងសម្រាប់ម្ចាស់អគារ។ រហូតមកដល់ពេលនេះ តម្រូវការត្រូវបានគាំទ្រដោយក្រុមហ៊ុននានាមកពីវិស័យធនាគារ ឧស្សាហកម្ម ធានារ៉ាប់រង អចលនទ្រព្យ និងសេវាកម្ម។ ក្រុមហ៊ុនទាំងនេះកំពុងផ្តល់អាទិភាពដល់គុណភាព និងទីតាំងនៃការិយាល័យរបស់ពួកគេ បើទោះបីជាពួកគេត្រូវចំណាយតិចលើការជួលក៏ដោយ។ ពួកគេផ្តល់តម្លៃដល់បរិក្ខារ និងស្តង់ដារនៃការរចនា និងការលើកកម្ពស់ជីវភាពរស់នៅដែលមានសុខភាពល្អ និងជំរុញឱ្យមានបរិយាកាសការងាររួមគ្នាសម្រាប់បុគ្គលិករបស់ពួកគេ។ ជាទូទៅ ក្រុមហ៊ុនចិនគឺជាប្រភពនៃតម្រូវការការិយាល័យដែលកំពុងកើនឡើងនៅក្នុងរាជធានីភ្នំពេញដោយកិច្ចព្រមព្រៀងជួលដ៏ធំបំផុតមួយចំនួនមកពីក្រុមហ៊ុនចិនមកពីគ្រប់ផ្នែកនៃអាជីវកម្មផ្សេងៗគ្នា។ ការវិនិយោគរបស់ចិនក្នុងការអភិវឌ្ឍន៍ការិយាល័យក៏នៅតែមានលក្ខណៈរឹងមាំ។ ដោយសារជនជាតិចិនឥឡូវនេះមានចំនួនច្រើនបំផុតក្នុងចំណោមជនជាតិបរទេសដែលមានលិខិតអនុញ្ញាតការងារនៅកម្ពុជា សារៈសំខាន់របស់ចិនដែលជាប្រភពនៃតម្រូវការ និងការវិនិយោគសម្រាប់ទីផ្សារការិយាល័យនៅកម្ពុជានឹងបន្តកើនឡើង។ ម៉្យាងទៀត ការកើនឡើងនៃការផ្គត់ផ្គង់ផ្ទៃក្រឡាការិយាល័យ និងការកើនឡើងនូវអត្រាការិយាល័យត្រូវបានជួល បានបញ្ជាក់ពីគុណសម្បត្តិមួយចំនួនសម្រាប់អ្នកដែលចង់ជួលការិយាល័យ។ ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងសម្រាប់ម្ចាស់អគារ តម្លៃផ្ទៃក្រឡាការិយាល័យត្រូវបានគេរំពឹងថានឹងកើនឡើងបន្តិច ខណៈដែលកិច្ចព្រមព្រៀងជួលការិយាល័យអាចមានភាពបត់បែនបន្ថែមទៀតដើម្បីទាក់ទាញអ្នកជួល។ តម្លៃជួលនឹងនៅតែកើនឡើងព្រោះតម្រូវការសម្រាប់ផ្ទៃក្រឡាការិយាល័យថ្មីដែលត្រូវបញ្ចូលក្នុងទីផ្សារគឺមានអត្រាខ្ពស់។ អត្រាការិយាល័យមានអ្នកជួលនឹងបន្តមានស្ថេរភាពក្នុងរយៈពេលខ្លី។ និន្នាការនេះ ត្រូវបានគេរំពឹងថានឹងបន្តក្នុងរយៈពេលវែងដោយសារតែតម្រូវការនៅតែបន្ត។ យ៉ាងហោចណាស់ គម្រោងចំនួនពីរត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះនៅក្នុងរាជធានីភ្នំពេញរួមមានអគារ Fortune Tower និងអគារការិយាល័យ Star City Office Tower។ ទន្ទឹមនឹងនេះដែរ ផ្ទៃក្រឡាការិយាល័យដែលទើបនឹងបញ្ចប់រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម […]

អាន​បន្ថែម

ក្រុមហ៊ុន Morgan Group បើកការសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួនក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅប្រទេសចិន Morgan Group កាលពីថ្ងៃទី ៣១ ខែកក្កដា បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួននៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តមួយនេះកំពុងមានការវិនិយោគយ៉ាងគំហុក។ ជាមួយនឹងការមិនបញ្ចេញដើមទុនវិនិយោគ ក្រុមហ៊ុន Ever Asend Development Co.Ltd ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Morgan Group បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងាររបស់ខ្លួនដែលមានឈ្មោះថា Morgan The Pure Bay នៅលើផ្ទៃក្រឡាសំណង់ប្រមាណជា ៤៥ម៉ឺនម៉ែត្រការ៉េ។ លាតសន្ធឹងលើផ្ទៃដី ៣,២ ហិកតានៅតាមបណ្តោយឆ្នេរអូត្រេស គម្រោងកម្ពស់ ៣៥ ជាន់នេះ នឹងមានខុនដូទំហំ ២៧ម៉ឺនម៉ែត្រការ៉េបែរទៅមាត់សមុទ្រ បន្ទប់ប្រណីតចំនួន ៣ ម៉ឺនម៉ែត្រការ៉េ ក្លឹបVIP ភោជនីយដ្ឋានលំដាប់ប្រណីត ក៏ដូចជាកន្លែងហាត់ប្រាណលំដាប់អន្តរជាតិ។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ បានស្វាគមន៍ចំពោះការវិនិយោគនេះ ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា គម្រោងដ៏ធំបែបនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ។ ឯកឧត្តមថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានបើកច្រកទាំងអស់ ដើម្បីទទួលអ្នកវិនិយោគពីគ្រប់ទិសទីដែលចង់មកបណ្ដាក់ទុននៅប្រទេសកម្ពុជា ប៉ុន្តែ […]

អាន​បន្ថែម

ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)៖ វគ្គសិក្សាមួយដើម្បីស្វែងយល់ពីសារៈសំខាន់នៃទ្រព្យសម្បត្តិ (អចលនទ្រព្យ)

វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) នឹងរៀបចំវគ្គសិក្សាផ្នែកទី១ នៃវិញ្ញាបនប័ត្រការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) ដែលនឹងសិក្សាអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៩។ គ្រូបង្រៀនគឺលោក Dan Davies មកពីចក្រភពអង់គ្លេស។ តើទ្រព្យសម្បត្តិ (អចលនទ្រព្យ) គឺជាអ្វី? ទ្រព្យសម្បត្តិ (អចលនទ្រព្យ) ជាធម្មតាត្រូវបានពិពណ៌នាថាជាអចលនវត្ថុនៅក្នុងលក្ខខណ្ឌធម្មតា។ នៅក្រោមទម្រង់អចលនទ្រព្យ វាអាចគ្របដណ្តប់ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ដីធ្លី និងអគារជាដើម។ ឯកសារយោង RICS 2012។ វិទ្យាស្ថានភូមិន្ទឆាតធឺសឺវេយឺ (RICS) បានបញ្ជាក់ក្នុងឆ្នាំ ២០១២ថា ចំណុចខាងក្រោមនេះគឺស្ថិតក្នុងផលប័ត្រនៃការគ្រប់គ្រង៖ ១) ការថែរក្សាបញ្ជីកិច្ចការនៅកកមិនទាន់ធ្វើហើយ ២) ថាមពលគ្មានប្រសិទ្ធភាព ៣) ភាពខ្សោយក្នុងការធ្វើឲ្យមានសមត្ថភាពសក្ក័សមនឹងតម្រូវការសេវាកម្ម ៤) កន្លែងស្នាក់នៅមិនល្អសម្រាប់បុគ្គលិក ៥) កន្លែងសេវាសាធារណៈរួមគ្នាមានការកំណត់ ៦) ភាពគ្មានប្រសិទ្ធភាពពាក់ពន្ធ័នឹងលទ្ធកម្មនៃអចលនទ្រព្យ សំណង់ និងសេវាកម្មគាំទ្រអចលនទ្រព្យ ៧) ការប្រើប្រាស់ដើមទុនគ្មានប្រសិទ្ធភាព ៨) […]

អាន​បន្ថែម

គម្រោងតម្លៃជាង ២១,២លានដុល្លារអាមេរិកត្រូវបានអនុម័តនៅទូទាំងខេត្តចំនួន ៣

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី ៣១ ខែកក្កដាបានអនុម័តគម្រោងវិនិយោគចំនួន ៤ នៅទូទាំងខេត្តចំនួន ៣ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ២១,២លានដុល្លារអាមេរិក ដែលនឹងបន្ថែមការងារដល់ទៅជាង ១៥០០ កន្លែងទៅក្នុងទីផ្សារ។ ក្រុមហ៊ុនThe Prestige Hospital Co., Ltd. ត្រូវបានអនុញ្ញាតឱ្យសាងសង់មន្ទីរពេទ្យលំដាប់ពិភពលោក ដែលមានគ្រែសម្រាកព្យាបាលចំនួន ១០០គ្រែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយនឹងទុនវិនិយោគប្រមាណជា ៧លានដុល្លារអាមេរិក គម្រោងនេះអាចបង្កើតការងារបានរហូតដល់ ៣៤៤ កន្លែង។ ក្រុមហ៊ុន New East Solar Energy (Cambodia) Co., Ltd. ក៏ត្រូវបានផ្តល់ភ្លើងខៀវសម្រាប់គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡាដែលមានតម្លៃប្រមាណជា ៦.៥ លានដុល្លារអាមេរិក ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលនឹងបង្កើតការងារបានប្រមាណជា ២២០កន្លែង។ ចំណែកក្រុមហ៊ុនទី៣ Cambodia Jingu New Building Materials Co., Ltd. ក៏ត្រូវបានអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតឥដ្ឋគ្រប់ប្រភេទ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៤ […]

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែនប្រាប់ឲ្យក្រសួងរៀបចំដែនដីពិនិត្យមើលដំណើរការសុំច្បាប់សាងសង់ឡើងវិញ

ជាការឆ្លើយតបទៅនឹងការត្អូញត្អែរអំពីដំណើរការយឺតយ៉ាវក្នុងការទទួលបានលិខិតអនុញ្ញាត សាងសង់ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៩ ខែកក្កដា បានប្រាប់ឲ្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលដំណើរការសុំលិខិតអនុញ្ញាតការសាងសង់នេះឡើងវិញ។ សម្តេចតេជោ ហ៊ុន សែនបានថ្លែងក្នុងកម្មវិធីចុះពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោថា៖ «កន្លែងខ្លះ សាងសង់អត់ច្បាប់បណ្តាលមកពីមន្ត្រីមិនព្រមអនុម័ត [លិខិតអនុញ្ញាត្តសាងសង់] ឲ្យគេ អញ្ចឹងត្រូវពិនិត្យផងដែរនៅពេលខាងមុខ»។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីសុរិយោដីចំនួន ៣ រូបក្នុងខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួនពីបទពុករលួយពាក់ព័ន្ធនឹងការបដិសេធមិនផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ម្ចាស់សំណើ។ ទន្ទឹមជាមួយនឹងការរំលឹកអំពីការដួលរលំអគារនៅខេត្តព្រះសីហនុដែលបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ដោយសារកង្វះបច្ចេកទេសសំណង់ និងគ្មានលិខិតអនុញ្ញាតសាងសង់ សម្តេចតេជោ ហ៊ុន សែន បានឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពិនិត្យមើលការងារនេះឡើងវិញ។ សម្តេចថ្លែងថា៖ «កន្លែងដែលអត់ច្បាប់ សួរថាទៅស្រាវជ្រាវមើលកន្លែងដែលអត់ច្បាប់ តើគេមានបានសុំច្បាប់យើងដែរឬអត់» ហើយក៏បានសង្កត់ទៀតថា «សំណង់អត់ច្បាប់ បើគេបានសុំច្បាប់ យើងមិនបានឆ្លើយទេ ហើយគេបែរជាសាងសង់ ហ្នឹងគឺមានចំណែកខុសពីយើង ដែលយើងមិនបានឆ្លើយតបពីគេ[ពេល]សុំច្បាប់។ យោងតាមរបាយការណ៍ធនាគារពិភពលោកស្តីអំពីការធ្វើធុរកិច្ចក្នុងឆ្នាំ២០១៩ ការដោះស្រាយការងារពាក់ពន្ធ័នឹងលិខិតអនុញ្ញាតសាងសង់នៅកម្ពុជា គឺត្រូវឆ្លងកាត់នីតិវិធីចំនួន ២០ នីតិវិធី ហើយចំណាយពេលរហូតដល់ […]

អាន​បន្ថែម

CDC អនុម័តគម្រោងរោងចក្រសម្ភារសំណង់តម្លៃជាង៣៦លានដុល្លារនៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDCកាលពីថ្ងៃទី ២៩ ខែកក្កដា បានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រផលិតសម្ភារសំណង់ចំនួន ៦ កន្លែងនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ៣៦ លានដុល្លារអាមេរិក។ ដោយមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសរុបចំនួន ៦ខាងលើនេះ រំពឹងថានឹងបង្កើតការងារបានចំនួន ១,៨៣៨ កន្លែងដោយប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៣៦,២ លានដុល្លារអាមេរិក។ ក្នុងនោះ ក្រុមហ៊ុន TB Flooring (Cambodia) Co.,Ltd បានទទួលការអនុញ្ញាតលើគម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ក្រោមទុនវិនិយោគប្រមាណជា ១៥លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣ កន្លែង។ ក្រុមហ៊ុន Ecotrend (Cambodia) New Building Materials Development Co.,Ltd, ឯណោះវិញ ក៏ត្រូវបានផ្តល់សិទ្ធិឱ្យសាងសង់រោងចក្រផលិតគ្រឿងបង្គុំសាងសង់ផ្ទះ និងសម្ភារសំណង់ក្រោមទុនវិនិយោគប្រមាណជា៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០ កន្លែង។ ចំណែកឯក្រុមហ៊ុន Cambodia Golden Coast Wood Products Co.,Ltd ក៏បានទទួលការអនុញ្ញាតឲ្យបង្កើតរោងចក្រផលិតទូដាក់ឥវ៉ាន់ […]

អាន​បន្ថែម