តម្រូវការសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មកើនឡើងស្របពេលក្រុមហ៊ុនផលិតរបស់ចិនធ្វើការផ្លាស់ប្តូរផលិតកម្មទៅក្រៅប្រទេស

តំបន់ឧស្សាហកម្មជាច្រើនបានរាយការណ៍ថា តម្រូវការបានកើនឡើងពីក្រុមហ៊ុនផលិតរបស់ចិន ដែលកំពុងសម្លឹងរកការប្តូរទីលំនៅមកកម្ពុជា ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលបានធ្វើឱ្យផលិតផលដែលផលិតនៅក្នុងប្រទេសចិនមានតម្លៃពន្ធខ្ពស់។ ជាលទ្ធផល ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មកំពុងស្វែងរកព័ត៌មានពីក្រុមហ៊ុនចិនដែលចង់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួនពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍និងប្រទេសកម្ពុជា បានក្លាយទៅជាគោលដៅមួយសម្រាប់ផែនការតាំងទីតាំងថ្មីរបស់ពួកគេ។ ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ វៀតណាមគឺជាប្រទេសដែលទទួលបានអត្ថប្រយោជន៍ធំបំផុតពីការផ្លាស់ប្តូរទីតាំងរបស់ក្រុមហ៊ុនផលិតរបស់ប្រទេសចិនប៉ុន្តែ ប្រទេសកម្ពុជាក៏ទទួលផលប្រយោជន៍ផងដែរ។ ជាមួយនឹងការកើនឡើងនៃតម្លៃពលកម្ម និងការបង្កើនបទបញ្ជានៅក្នុងប្រទេសចិន បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងប្រុងប្រៀបត្រៀមខ្លួនដើម្បីបន្តធ្វើការងារនេះ ដូច្នេះប្រទេសភាគច្រើន រួមទាំងប្រទេសកម្ពុជា មានគុណសម្បត្តិក្នុងការក្លាយជាទីតាំងភូមិសាស្រ្តដែលនៅជិតប្រទេសចិន និងមានកំរៃផលិតកម្ម (រួមទាំងប្រាក់ឈ្នួលទាប និងប្រជាជនវ័យក្មេង) ។ នេះបានទាក់ទាញក្រុមហ៊ុនពហុជាតិក៏ដូចជាក្រុមហ៊ុនផលិតរបស់ចិនដើម្បីប្តូរទីតាំងរោងចក្រផលិតទៅតំបន់អាស៊ីអាគ្នេយ៍ ដែលអាចឱ្យពួកគេបម្រើទីផ្សារចិនក្នុងស្រុកដ៏ធំសម្បើម និងកាត់បន្ថយការចំណាយថ្លៃផលិត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិនគឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតនៅក្នុងវិស័យផលិតកម្មនៅក្នុងប្រទេសកម្ពុជា និងអចលនទ្រព្យឧស្សាហកម្មមួយចំនួន។ ការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងវិស័យផលិតកម្មរបស់កម្ពុជាកំពុងកើនឡើងមុនពេលសង្រ្គាមពាណិជ្ជកម្មបានកើតឡើង ហើយឥឡូវនេះ កំពុងឃើញមានការចូលរួមកាន់តែច្រើនពីប្រទេសចិន។ លើសពីនេះទៀត តម្រូវការអាចនឹងកើនឡើងបន្ថែមទៀត ប្រសិនបើពន្ធគយរបស់សហរដ្ឋអាមេរិកជំរុញឲ្យក្រុមហ៊ុនផលិតចេញពីប្រទេសចិនបន្ថែមទៀត។ នេះអាចនឹងជាមូលដ្ឋានសម្រាប់កំណើនកាន់តែច្រើន និងជួយប្រទេសកម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយសម្រាប់ឧស្សាហកម្មផលិតកម្ម។ ទោះបីជាសង្រ្គាមពាណិជ្ជកម្មកំពុងជួយជំរុញឲ្យមានការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏កត្តាជាច្រើនដូចជាកំណើនតម្លៃពលកម្មនៅក្នុងប្រទេសចិន និងការធ្វើពិពិធកម្មយ៉ាងទូលំទូលាយនៃការផលិតរបស់ចិន ដើម្បីកាត់បន្ថយហានិភ័យនាពេលអនាគតជាដើម នឹងក្លាយជាគន្លឹះក្នុងការកំណត់កំណើននៃការវិនិយោគលើអចលនទ្រព្យឧស្សាហកម្ម។ ជាមួយនឹងគុណសម្បត្តិដែលបង្កើតឡើងដោយការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម និងគោលនយោបាយដោយរាជរដ្ឋាភិបាលកម្ពុជា ទីផ្សារអចលនទ្រព្យឧស្សាហកម្មកំពុងទទួលបានឱកាសកាន់តែច្រើនក្នុងការអភិវឌ្ឍន៍។ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពទាក់ទាញនៃតំបន់ឧស្សាហកម្ម គ្រប់តំបន់ឧស្សាហកម្មនានានៅកម្ពុជាគួរតែផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងនគរូបនីយកម្មឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ជាមួយនឹងការរៀបចំផែនការ ការតភ្ជាប់ និងការធ្វើសមកាលកម្មដែលមានលក្ខណៈជាប្រព័ន្ធដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍ និងការប្រកួតប្រជែងនៃតំបន់ឧស្សាហកម្មនាពេលអនាគត។ លើសពីនេះទៀត បទបញ្ជាសម្រាប់ការវិនិយោគ […]

អាន​បន្ថែម

ក្រសួងនឹងផ្តោតលើការងារសំណង់និងអចលនទ្រព្យតាមរយៈកម្មវិធីអង្គការសហប្រជាជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជំរុញការផ្តោតការយកចិត្តទុកដាក់ទៅលើការនាំយកឱកាសការងារសមរម្យ និងការងារប្រកបដោយផលិតភាពជាងមុនដល់យុវជនកម្ពុជា ក្នុងវិស័យសំណង់ និងអចលនទ្រព្យ តាមរយៈកម្មវិធីរួមគ្នាថ្មីមួយជាមួយនឹងអង្គការសហប្រជាជាតិ។ ក្រសួងការងារ និងអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ ខែកក្កដា បានព្រមព្រៀងបន្តអនុវត្តគម្រោង «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» សម្រាប់រយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ បន្ទាប់ពីកម្មវិធីនេះ ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៧ ។ កម្មវិធីនេះមានគោលបំណងអនុញ្ញាតឱ្យយុវជនកាន់តែទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពជាងមុន ដែលជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ជាមួយនឹងកម្មវិធីការងាររួមគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវឱ្យមានការផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យសំខាន់ៗដែលកំពុងជំរុញទីផ្សារការងារនៅកម្ពុជា។ ឯកឧត្តមបានថ្លែងនៅលើទំព័រហ្វ៊េសប៊ុកក្រសួងការងារថា៖ «បច្ចុប្បន្ន កម្ពុជាបានលេចឡើងនូវកំណើនការងារលើវិស័យមួយចំនួន ដូចជា សំណង់ ទេសចរណ៍ សហគ្រិនភាព អចលនទ្រព្យ កសិឧស្សាហកម្ម ដែលទាមទារឱ្យការអនុវត្តគម្រោងថ្មីនេះ ត្រូវផ្ដោតយ៉ាងសំខាន់ទៅលើវិស័យទាំងនេះសម្រាប់យុវជន»។ ជាមួយនឹងកំណើនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា វិស័យសំណង់តែមួយបានផ្តល់ការងារដល់កម្មករពីចន្លោះ ៦៩ ៤០០ ទៅ ៦៩ ៥០០ […]

អាន​បន្ថែម

ក្រសួងសាធារណការកំពុងសិក្សារកទីតាំងសាងសង់ស្ពានតភ្ជាប់ខេត្តក្រចេះ-កំពង់ធំ

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៣ ខែកក្កដា បានចុះសិក្សាស្វែងរកទីតាំងដើម្បីសាងសង់ស្ពានតភ្ជាប់ពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំដែលនឹងជួយចូលរួមចំណែកយ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូននៅកម្ពុជា។ ថ្លែងក្នុងកិច្ចសម្ភាសន៍បន្ទាប់ពីចុះត្រួតពិនិត្យពីស្ថានភាពផ្លូវលេខ៧ ខេត្តស្ទឹងត្រែង-ក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងកំពុងស្វែងរកទីតាំងអំណោយផលណាមួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដោយតភ្ជាប់ខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ។ តាមការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ស្ពានមួយខ្សែនេះមានប្រវែង ១,៧៦១ ម៉ែត្រដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនដោយប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ គម្រោងនេះ គឺស្ថិតក្រោមគម្រោងអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២០ ដោយឡែក ចំពោះការចាប់ផ្តើមសាងសង់វិញ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោងនេះនឹងមិនអាចបើកការដ្ឋានសាសង់មុនឆ្នាំ២០២១នោះទេ។ ចំពោះទីតាំងជាក់លាក់ ក្រសួងកំពុងសិក្សានៅឡើយ ក៏ប៉ុន្តែ ស្ពានមួយខ្សែនេះ អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត នេះបើតាមប្រសាសន៍ដដែលរបស់ឯកឧត្តម ស៊ុន ចាន់ថុល ។ ក្រៅពីការសាងសង់ស្ពាននេះ ក្រសួងក៏បាននិងកំពុងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។ ជាក់ស្តែង ថ្មីៗនេះក្រសួងក៏កំពុងសិក្សាលទ្ធភាពសាងសង់ស្ពានថ្មីស្រឡាងនិងវែងជាងគេនៅកម្ពុជាដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំ។ អានបន្ថែម

អាន​បន្ថែម

អនាគតនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា

នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតាខ្ពស់ ដោយឆ្ពោះទៅកាន់ការកសាងអាកាសយានដ្ឋាន ស្ពាន ទំនប់អគ្គិសនី ផ្លូវ និងកំពង់ផែសមុទ្រដែលចាំបាច់នានា។ ទោះជាយ៉ាងនេះក្តី ប្រទេសកម្ពុជានៅតែជាប់ចំណាត់ថ្នាក់លេខ ១១២ ក្នុងចំណោមប្រទេសចំនួន ១៣៧ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលនេះគឺស្ថិតនៅពីក្រោយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីការប្រកួតប្រជែងក្នុងសកល។ របាយការណ៍មួយនេះបានបង្ហាញបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយត្រូវបានចាត់ទុកថា ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាសំខាន់បំផុតសម្រាប់ការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅប្រទេសកម្ពុជា ចាប់ពីបណ្តាញផ្លូវហាយវ៉េទៅដល់ផ្លូវដែក និងកំពង់ផែ។ ការវិនិយោគទាំងនេះបានផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដែលមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពក្នុងស្រុកនោះទេ តែថែមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម។ រហូតមកដល់ពេលនេះ ការដឹកជញ្ជូនតាមផ្លូវគោកគឺមានចំណែកលើសពី ៨០ ភាគរយនៃទំហំដឹកជញ្ជូនសរុបរបស់កម្ពុជា។ សម្រាប់ការអភិវឌ្ឍន៍ផ្លូវដែក ប្រព័ន្ធផ្លូវដែកដែលមានប្រសិទ្ធភាពនឹងមិនត្រឹមតែជួយក្នុងការធ្វើដំណើររបស់អ្នកដំណើរទេ ប៉ុន្តែថែមទាំងជួយជំរុញការដឹកជញ្ជូនទំនិញផងដែរ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធក៏បើកផ្លូវយ៉ាងទូលាយលើឱកាសអាជីវកម្ម និងការវិនិយោគសម្រាប់សហគ្រាសក្នុងស្រុក និងសហគ្រាសបរទេសផងដែរ។ ឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេស ដោយប្រទេសនេះ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ក្នុងឆ្នាំ ២០១៨។ លើសពីនេះ ដើម្បីឱ្យកម្ពុជារក្សាតំណែងរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្ម រដ្ឋាភិបាលគួរតែសង្កត់ធ្ងន់លើការដឹកជញ្ជូន និងការអភិវឌ្ឍន៍អគ្គិសនីនៅតំបន់ឧស្សាហកម្ម។ ការវិនិយោគដោយផ្ទាល់នឹងកើនឡើង បើសិនជាវាត្រូវបានសំដៅឆ្ពោះទៅរកអគ្គីសនី សំណង់ ផលិតកម្ម និងសកម្មភាពអចលនទ្រព្យ។ ដោយសារតែឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងពង្រីកបន្ថែម វាក៏បានបង្កើតឱ្យមានតម្រូវការយ៉ាងខ្លាំងសម្រាប់គ្រឿងចក្រសំណង់ដូចជា ម៉ាស៊ីនស្ទូច ម៉ាស៊ីនជីក […]

អាន​បន្ថែម

Lumiere Residence នឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ

បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងទីមួយរបស់ខ្លួនរួចមក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Lumiere Hospitality (LH) កាលពីថ្ងៃទី ២១ ខែកក្កដា បានបើកសម្ពោធដាក់ឲ្យដំណើរការគម្រោងទី ២ របស់ខ្លួន នៅរាជធានីភ្នំពេញ ដែលនឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ។ មានឈ្មោះថា Lumiere Residence អគារកម្ពស់២៥ជាន់នេះ មានបន្ទប់សណ្ឋាគារប្រណីត និងបន្ទប់អាផាតមិន ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងបំពាក់បរិក្ខារក្នុងបន្ទប់យ៉ាងសំបូរបែប។ មានទីតាំងជិតផ្សារទំនើបភ្នំពេញម៉េហ្គាម៉លនៃខណ្ឌ ៧ មករា Lumiere Residence មានបន្ទប់ប្រណីតចំនួន ១៦៦ បន្ទប់ដោយ អាងហែលទឹកលើអាកាស ក្លឹបហាត់ប្រាណលើអាកាស និងប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិ។ លោកស្រី Celine Quek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Lumiere Hospitality បានមានប្រសាសន៍ថា «យើងចង់បង្កើតគម្រោងមួយដែលមានគុណភាពល្អបំផុត ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានមោទនភាព ហើយក្លាយជាគម្រោងដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា»។ ជាមួយនឹងគម្រោងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសំណង់កម្ពុជា គីម រិទ្ធី អភិបាលរងខេត្តកណ្តាលបានស្វាគមន៍គម្រោងថ្មីនេះ។ លោកថ្លែងក្នុងពិធីសម្ពោធថា៖« ទោះបីនេះជាការវិនិយោគបរទេសក៏ដោយ ក៏ខ្ញុំមានសេចក្តីរីករាយក្នុងការនិយាយថា កម្ពុជាដើរតួយ៉ាងសំខាន់ចំពោះគម្រោងនេះ ដោយការប្រើប្រាស់អ្នកមានទេពកោសល្យក្នុងស្រុកដើម្បីសាងសង់អចលនទ្រព្យដែលទទួលបានពានរង្វាន់នេះ»។ តាមការបញ្ជាក់របស់ក្រុមហ៊ុន គម្រោង Lumiere Residence […]

អាន​បន្ថែម

ការសាងសង់ផ្លូវជាតិលេខ៥៥ឆ្ពោះទៅខេត្តត្រាតប្រទេសថៃសម្រេចបាន១០០ភាគរយហើយ

បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលចំនួន៤២ខែរួចមក ផ្លូវជាតិលេខ៥៥ដែលតភា្ជប់ចាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តត្រាតប្រទេសថៃ គឺសម្រេចបាន១០០ភាគរយហើយ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩។ ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវប្រវែង ១៨០ គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រនេះ នឹងត្រូវតភ្ជាប់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០ រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។ ការសាងសង់ផ្លូវនេះគឺធ្វើឡើងក្រោមហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារអាមេរិក។ យ៉ាងណាមិញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាបន័ពាក់ពន្ធ័កាលពីថ្ងៃទី ២២ ខែ កក្កដា បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃផ្លូវ ហើយបើមានចំណុចខ្វះខាតអ្វីមួយក្រសួង នឹងជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ធ្វើការកែសម្រួលបំពេញបន្ថែមឱ្យបានត្រឹមត្រូវសំដៅធ្វើឱ្យផ្លូវនេះមានគុណភាព រឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការដាក់ដំណើរការជាផ្លូវការ។ តាមការបញ្ជាក់របស់ក្រសួង ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។

អាន​បន្ថែម

ក្រសួងជំរុញអ្នកអភិវឌ្ឍន៍បុរីប្រកាន់ខ្ជាប់ការបង្កើតលំហរបៃតង

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន បានស្នើជាថ្មីដល់ម្ចាស់គម្រោង និងអ្នកអភិវឌ្ឍន៍គម្រោងបុរី លំនៅដ្ឋាន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍

អាន​បន្ថែម

ក្រុមហ៊ុនចិនឈ្នះគម្រោងសាងសង់ផ្នែក២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋាននៅប្រទេសចិន Shanxi Construction Mechanization Group បានឈ្នះការដេញថ្លៃចំនួន ២៩០ លានយ័ន (ប្រមាណជា ៤២.១៦ លានដុល្លារអាមេរិក)

អាន​បន្ថែម

ព្រលានយន្តហោះកោះកុងចាស់នឹងត្រូវសាងសង់ឡើងវិញដោយក្រុមហ៊ុនថៃក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways នឹងសាងសង់ឡើងវិញព្រលានយន្តហោះកោះកុងចាស់ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រជុំសម្រេចឲ្យមានការសាងសង់

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ីនឹងផ្តល់សេវាកម្មបច្ចេកវិទ្យាតម្លៃជាង១០០លានដុល្លារដល់គម្រោង The City Gate

ក្រុមហ៊ុន ARB Berhad ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងកម្មវិធីដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី នឹងផ្តល់សេវាកម្ម ការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗទៅកាន់អិនធឺណេត

អាន​បន្ថែម