នគរូបនីយកម្ម និងស្ថាបត្យកម្ម
សម្តេចតេជោសម្រេចដកសិទ្ធគ្រប់គ្រងអាជីវកម្មផ្លូវដែកទាំងអស់នៅកម្ពុជាពីអ្នកឧកញ៉ាគិតម៉េង
រាជរដ្ឋាភិបាលសម្រេចបញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុន Cambodia Royal Railway របស់អ្នកឧកញ៉ាគិត ម៉េងក្នុងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា នេះបើយោងតាមការប្រកាសរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
អានបន្ថែមរដ្ឋាភិបាលបង្កើតក្រុមការងារជាពីរផ្នែកដើម្បីដោះស្រាយបញ្ហាសំណង់និងអចលនទ្រព្យ
រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចំនួនពីរផ្នែកសម្រាប់ស្ថាប័នរដ្ឋនិងឯកជនដើម្បីរួមគ្នារកដំណោះស្រាយទៅលើបញ្ហាសំណង់ និងអចលនទ្រព្យទាំងឡាយណាដែលរារាំងដល់ដំណើរការការធ្វើពាណិជ្ជកម្មក្នុងវិស័យទាំងនេះ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ដែលទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំទទួលបាននាពេលថ្មីៗនេះ។
អានបន្ថែមសម្តេច ហ៊ុន សែននឹងបើកសម្ពោធស្ពានជ្រោយចង្វារចាស់នៅថ្ងៃទី៣ខែមេសា
បន្ទាប់ពីធ្វើការជួសជុលនិងកែលម្អឡើងវិញអស់រយៈពេលជិត២ឆ្នាំមក ស្ពានមិត្តភាពកម្ពុជា-ជប៉ុនឬស្ពានជ្រោយចង្វារចាស់នឹងត្រូវដាក់ឲ្យប្រើប្រាស់វិញក្នុងខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសឲ្យដឹងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
អានបន្ថែមវៀតណាមគ្រោងនឹងអនុម័តគម្រោងរថភ្លើងល្បឿនលឿនរបស់ខ្លួន
ផែនការនិងសេចក្តីសម្រេចចុងក្រោយសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥៦ពាន់លានដុល្លារដែលតភ្ជាប់រវាងទីក្រុងហាណូយ និងហូជីមិញ គឺរំពឹងថានឹងត្រូវអនុម័តដោយរដ្ឋសភាវៀតណាមនៅឆ្នាំ ២០១៩ នេះ ។
អានបន្ថែមរដ្ឋាភិបាល៖ កំណើនសំណង់អគារគឺជាឬសគល់នៃបញ្ហាខ្វះអគ្គិសនីនិងទឹកនៅកម្ពុជា
កង្វះទឹកនិងអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺបណ្តាលមកពីការកើនឡើងយ៉ាងគំហុកនៃសំណង់អគារដែលតម្រូវឲ្យមានការប្រើប្រាស់ច្រើន នេះបើយោងតាមការបញ្ជាក់របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
អានបន្ថែមរដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅមណ្ឌលគិរីឬរតនគិរី
រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរីឬរតនគិរី នេះបើយោងតាមប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អានបន្ថែមសិង្ហបុរីកំពុងចាប់អារម្មណ៍ជួយកម្ពុជាកាន់តែខ្លាំងលើបច្ចេកទេសសាងសង់និងសំណង់
ស្របពេលដែលការងារសាងសង់និងបច្ចេកទេសសំណង់កំពុងក្លាយជាកត្តាចម្បងមួយសម្រាប់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ដែលកំពុងរីកលូតលាស់មួយនេះ ប្រទេសសិង្ហបុរីបាននិងកំពុងចាប់អារម្មណ៍ជួយកម្ពុជាទៅលើបញ្ហានេះ។
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាគម្រោងថ្លៃជាងគេរបស់ចិនក្នុងពិភពលោក
ជាមួយនឹងការបើកការដ្ឋានសាងសង់ខិតជិតមកដល់ ម្ចាស់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានអះអាងថា គម្រោងនេះគឺជាគម្រោងដែលធំនិងថ្លៃជាងគេរបស់ខ្លួនក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយលើទំព័រហ៊្វេសប៊ុកផ្លូវការនាយករដ្ឋមន្ត្រីកម្ពុជា។
អានបន្ថែមកម្ពុជាស្នើឲ្យ Alibaba ជ្រើសរើសព្រលានយន្តហោះកំពង់ឆ្នាំងជាទីតាំងពាណិជ្ជកម្ម
កម្ពុជាបានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន 4PX Express របស់សម្ព័ន្ធ Alibaba Cainiao Logistics Group ជ្រើសរើសព្រលានយន្តហោះកំពង់ឆ្នាំងជាទីតាំងពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែនក្នុងទីផ្សារកម្ពុជា។
អានបន្ថែមរោងចក្រអគ្គិសនីដែលប្រើប្រាស់បច្ចេកវិទ្យាអាមេរិកនិងជប៉ុនជិតដាក់ឲ្យដំណើរការ
ស្របពេលដែលកម្ពុជាកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់ រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីមួយក្នុងខេត្តព្រះសីហនុដែលបានប្រើប្រាស់បច្ចេកវិទ្យាអាមេរិកនិងជប៉ុនជិតដាក់ឲ្យដំណើរការហើយ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គិសនីកម្ពុជា។
អានបន្ថែម