នគរូបនីយកម្ម និងស្ថាបត្យកម្ម
កម្ពុជាស្នើឲ្យ Alibaba ជ្រើសរើសព្រលានយន្តហោះកំពង់ឆ្នាំងជាទីតាំងពាណិជ្ជកម្ម
កម្ពុជាបានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន 4PX Express របស់សម្ព័ន្ធ Alibaba Cainiao Logistics Group ជ្រើសរើសព្រលានយន្តហោះកំពង់ឆ្នាំងជាទីតាំងពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែនក្នុងទីផ្សារកម្ពុជា។
អានបន្ថែមរោងចក្រអគ្គិសនីដែលប្រើប្រាស់បច្ចេកវិទ្យាអាមេរិកនិងជប៉ុនជិតដាក់ឲ្យដំណើរការ
ស្របពេលដែលកម្ពុជាកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់ រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីមួយក្នុងខេត្តព្រះសីហនុដែលបានប្រើប្រាស់បច្ចេកវិទ្យាអាមេរិកនិងជប៉ុនជិតដាក់ឲ្យដំណើរការហើយ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គិសនីកម្ពុជា។
អានបន្ថែមនិន្នាការទីផ្សារការិយាល័យថ្មីនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៩
ទោះបីមានការថយចុះនូវកំណើនទីផ្សារអចលនទ្រព្យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ លើកលេងតែប្រទេសថៃ និងហ្វីលីពីន ទីផ្សារការិយាល័យនៅរាជធានីភ្នំពេញនៅតែបន្តរឹងមាំជាមួយនឹងតម្រូវការដ៏ឋិតថេរមួយនេះ។
អានបន្ថែមស្ពានថ្មីស្រឡាងនិងវែងជាងគេនៅកម្ពុជាអាចនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៩
ស្ពានថ្មីស្រឡាងនិងវែងជាងគេនៅកម្ពុជាដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកាន់ខេត្តកំពង់ធំអាចនឹងត្រូវចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៩ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
អានបន្ថែមរដ្ឋាភិបាលចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់
រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់នៅខេត្តព្រះសីហនុ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩
អានបន្ថែមរដ្ឋាភិបាលអនុញ្ញាតឲ្យជប៉ុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតចេញជាគោលការណ៍ឲ្យជ៉បុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា នេះបើយោងតាមលិខិតចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីដែលទើបតែចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩។
អានបន្ថែមរដ្ឋាភិបាលស៊ុយអែតនិងUNDPរួមគ្នាជួយបង្កើនថាមពលដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា
រដ្ឋាភិបាលស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬ UNDP នឹងរួមគ្នាជួយបង្កើនថាមពលដើរដោយពន្លឺព្រះអាទិត្យនៅទូទាំងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃកម្មវិធីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដែលបានប្រកាសកាលពីពេលថ្មីៗនេះ។
អានបន្ថែមជប៉ុនផ្តល់ជំនួយ១០០លានយេនសាងសង់ផ្ទះជូនប្រជាជនកម្ពុជានៅខេត្តត្បូងឃ្មុំ
រដ្ឋាភិបាលជប៉ុន និងកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិឬ UN-Habitat បានចុះហត្ថលេខាលើលិខិតប្តូរសារសាងសង់ផ្ទះជូនប្រជាជនកម្ពុជាដែលរស់នៅខេត្តត្បូងឃ្មុំ។
អានបន្ថែមរដ្ឋាភិបាលអាចនឹងផ្អាកការទិញលក់ដីនៅតំបន់ព្រលានយន្តហោះថ្មី
រដ្ឋាភិបាលអាចនឹងផ្អាកការធ្វើចរន្តការដីឬការទិញលក់ដីនៅតំបន់ណាដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការនៃគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១របស់គណៈកម្មការរៀបចំទីតាំងគម្រោងនេះ។
អានបន្ថែមសម្តេចហ៊ុនសែនដាក់បញ្ជាឲ្យក្រសួង២រៀបចំច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ
ក្នុងគោលបំណងកសាងទីក្រុងស្អាត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ បានដាក់បញ្ជាឲ្យក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការរៀបចំបង្កើតច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ។
អានបន្ថែម

English
