នគរូបនីយកម្ម និងស្ថាបត្យកម្ម
ប្រវត្តិសាស្រ្តនៃគុណភាពសំណង់កីឡានៅតំបន់អាស៊ីអាគ្នេយ៍
ពេលដែលស្ថាបនិកនៃក្រុមហ៊ុន Sports Engineering And Recreation Asia Ltd (Seara) មានវត្តមានលើកដំបូងនៅក្នុងទីក្រុងបាងកកក្នុងឆ្នាំ 1991 មានការ សម្រេចចិត្តជាយុទ្ធសាស្រ្តថា ត្រូវសាងសង់ដោយគោរពតាមស្ដង់ដារអន្ដរជាតិ តែម្យ៉ាងគត់ ។
អានបន្ថែមSmart City របស់ក្រុមហ៊ុនកូរ៉េនៅខេត្តព្រះសីហនុ
រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងអភិវឌ្ឍទីក្រុង Smart City ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅ ខេត្តព្រះសីហនុ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលកម្ពុជាកាលពីខែ សីហា។
អានបន្ថែមអគារខុនដូរពីរនៅអូឡាំព្យានឹងរួចរាល់សម្រាប់ការស្នាក់នៅឆ្នាំនេះ
បន្ទាប់ពីសាងសង់បានរយៈពេលបួនឆ្នាំ អគារខុនដូរពីរនៅក្នុងគម្រោងទីក្រុងអូឡាំព្យា (Olympia City) នឹងបើកឲ្យចូលស្នាក់នៅ និងប្រតិបត្តិការអាជីវកម្មនៅចុងឆ្នាំនេះ។
អានបន្ថែមការផ្តួចផ្តើមអោយមានមជ្ឈមណ្ឌលបណ្តុះបណ្តាលអំពីសុវត្ថិភាព
ខណៈពេលដែលមានការរីកចំរើនលើការសាងសង់អគារបច្ចុប្បន្ន មានកម្មករសំណង់រាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជាប្រថុយជីវិតដើម្បីទទួលបានថ្លៃសេវាការងារប្រចាំថ្ងៃដែលមានតម្លៃតិចជាង ១០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ដើម្បីដោះស្រាយបញ្ហានេះ ការផ្តួចផ្តើមមួយដើម្បីបង្កើតឲ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលអំពីសុវត្ថិភាពសាងសង់ដំបូងគេ កំពុងតែដំណើរការ និងមានការសង្ឃឹមថាអាចចាប់ផ្តើមបណ្តុះបណ្តាលកម្មករនាពេលឆាប់ៗនេះ។
អានបន្ថែមកំណត់ហេតុប្រចាំថ្ងៃរបស់សាលារាជធានីភ្នំពេញ
ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យមានសេចក្តីរីករាយដើម្បីបើកដំណើរការផ្នែកសម្រាប់ព័ត៌មានថ្មីៗជាប្រចាំអំពីសាលារាជធានីភ្នំពេញ។ – ជម្រើសការរចនាស្នើឡើងសម្រាប់ភ្លើងស្តុបនៅ BKC (ធនាគារកាណាឌីយ៉ា) សាលារាជធានីភ្នំពេញ និងអ្នកជំនាញមកពីក្រុមហ៊ុនឯកជន និងសាធារណៈដែលពាក់ព័ន្ធ បានពិភាក្សាគ្នាអំពីជម្រើសជាច្រើនសម្រាប់ផែនការរៀបចំភ្លើងស្តុប BKC (ធនាគារកាណាឌីយ៉ា)។ គេនៅមិនទាន់ជ្រើសរើសបាននូវជម្រើសនៃការរចនាចុងក្រោយណាមួយនោះទេ ដោយហេតុថា សាលារាជធានីភ្នំពេញត្រូវការពេលវេលាបន្ថែមទៀតដើម្បីសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់នៃគម្រោងនេះ។ ក្រុមខាងលើក៏បានសិក្សាពីលទ្ធភាពនៃការសាងសង់ស្ពានអាកាសចំនួនបួនបន្ថែមទៀត ដើម្បីសម្រួលដល់ចរាចរណ៍នៅតំបន់ជុំវិញស្ពានក្បាលថ្នល់ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌចំការមន។ ការសាងសង់ស្ពានអាកាសថ្មីនៅក្បាលថ្នល់ត្រូវការចាប់ផ្តើមដំណើរការឱ្យបានឆាប់ បើទោះជានៅមានភាពចម្រូងចម្រាស់មួយចំនួនក៏ដោយ ។ – ឯកជនភាវូបនីយកម្មលើការគ្រប់គ្រងសួនសាធារណៈ សាលារាជធានីភ្នំពេញនឹងផ្ទេរកាតព្វកិច្ចក្នុងការគ្រប់គ្រង និងការថែរក្សាសួនសាធារណៈរបស់ទីក្រុងភ្នំពេញទៅឱ្យក្រុមហ៊ុនឯកជន ហើយផ្តល់ឲ្យក្រុមហ៊ុនឯកជននោះវិញ នូវទីតាំងសម្រាប់ការផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃនៅតាមសួនសាធារណៈទាំងនោះ។ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ១៣ ខែមិថុនា ដើម្បីពិនិត្យឡើងវិញនូវសេចក្តីព្រាងកិច្ចសន្យានោះ ឯកឧត្តម ប៉ា សុជាតិវង្សបានឱ្យដឹងថាបច្ចុប្បន្នមានអំពូលភ្លើងចំនួន ១១,០០០ ដែលដាក់បំពាក់នៅក្នុងទីក្រុង ដែលអំពូលទាំងនោះត្រូវតម្លើងទៅជាអំពូល LED ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះបានតម្លើងចំនួន ២,០០០ អំពូលហើយ។ – កាំមេរ៉ាសុវត្ថិភាព CCTV ចំនួន ៦០០ ត្រូវបានដំឡើង សន្ដិសុខនៅតែជាបញ្ហាសំខាន់សម្រាប់រាជធានីភ្នំពេញ ហើយនៅថ្ងៃទី ១៥ ខែមិថុនា សាលារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញលើការងារដំឡើងកាំមេរ៉ាសុវត្ថិភាព CCTV នៅលើភ្លើងសញ្ញាចរាចរណ៍ទាំងអស់ក្នុងរាជធានី។ […]
អានបន្ថែមរចនាប័ទ្មក្នុងការតុបតែងពន្លឺតាមបែបបារាំង
ក្រុមហ៊ុនលក់រាយលំដាប់ខ្ពស់ដែលលក់នូវឧបករណ៍បំភ្លឺបារាំងដែលជាម៉ាកនាំមុខគេ គឺជាការបន្ថែមថ្មីមួយទៅក្នុងវិស័យតុបតែងអចលនទ្រព្យដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា។ ក្នុងបទសម្ភាសន៍ផ្តាច់មុខ លោក Kollian Koy សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Maison Bienvenue បានពន្យល់អំពីរបៀបដែលក្រុមហ៊ុនគ្រោងផ្លាស់ប្តូរការយល់ដឹងនៅក្នុងទីផ្សារអំពីគុណភាព ហត្ថកោសល្យ និងភាពស្រស់ស្អាតក្នុងការបំភ្លឺ។
អានបន្ថែមឧទ្យានឧស្សាហកម្មមិត្តភាពបង្កើតស្តង់ដារថ្មី
Le Urban Eco Park មិនត្រឹមតែជាទីក្រុងរណបដែលមានលក្ខណៈអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអភិវឌ្ឍចម្រុះដំបូងគេ ដែលមានតំបន់ឧស្សាហកម្ម បណ្តុំលំនៅដ្ឋាន អគារការិយាល័យពាណិជ្ជកម្ម ហាងលក់ទំនិញរាយ និងតំបន់លំហែរីករាយ រួមបញ្ចូលគ្នានៅក្នុងទីកន្លែងតែមួយ ។ គម្រោងអភិវឌ្ឍនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ នៅឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយចំណាយពេលធ្វើដំណើរត្រឹមតែ ១៥នាទី ប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ១៨ ហិកតា ដោយមួយយូនីតអាចមានទំហំរហូតដល់ទៅ ១០០.០០០ ម៉ែតការ៉េ សម្រាប់ការជួល ឬទិញ។ ការអភិវឌ្ឍន៍ចម្រុះនេះ ត្រូវបានបែងចែកជាអចលនទ្រព្យចំនួនបីប្រភេទផ្សេងគ្នាគឺ រោងចក្រ អគារពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលធ្វើឲ្យប្រសើរឡើងដោយលក្ខណៈបៃតងសម្រាប់ការរស់នៅ និងបរិស្ថានការងារប្រកបដោយនិរន្តរភាព។ នៅក្នុងបណ្តុំលំនៅឋាន ឧទ្យាននេះមានអាផាតមិនផ្តល់សេវាចំនួន ៦៤ ហាងពាណិជ្ជកម្មចំនួន ១១ ដោយការសាងសង់គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៧។ យូនីតទាំងនេះមានការកាន់កាប់ដោយសេរី ដោយគ្មានការដាក់កម្រិតសម្រាប់អ្នកទិញជាជនបរទេស ដែលតម្លៃចាប់ផ្តើមពី ៤៨.៥០០ដុល្លារ។ ការអភិវឌ្ឍនេះក៏នឹងផ្តល់ជូននូវបទពិសោធន៍លក់រាយថ្មីៗដូចជា “Eco Park Mall” ដែលជាការរួមបញ្ចូលគ្នារវាងផ្ទះពាណិជ្ជកម្ម និងផ្ទះលក់រាយ […]
អានបន្ថែមក្រុមហ៊ុន ម៉េងឡេងអីុវ ចែកចាយឧបករណ៍បំពេញការងារធ្ងន់ៗរបស់ក្រុមហ៊ុន Bosch
KHM\">ក្រុមហ៊ុន ម៉េងឡេងអីុវ ត្រូវបានចាត់ទុកជាអ្នកចែកចាយដែលបានទទួលការអនុញ្ញាតក្នុងការចែកចាយឧបករណ៍បំពេញការងារធ្ងន់ៗរបស់ក្រុមហ៊ុន Bosch និងឧបករណ៍វាស់ស្ទង់នៅក្នុងទីផ្សារកម្ពុជា។
អានបន្ថែមនាយករដ្ឋមន្ត្រីលុបចោលគម្រោងផ្លូវល្បឿនលឿនទៅកាន់អាកាសយានដ្ឋាន
ក្តីសង្ឃឹមក្នុងចំណោមមន្ត្រីសាធារណៈ និងមន្ត្រីដឹកជញ្ជូនក្នុងការធ្វើដំណើរបានលឿនរវាងទីប្រជុំជន និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅលើផ្លូវល្បឿនលឿនថ្មីមួយនោះ ត្រូវបានរលុបបាត់ទៅវិញ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលគម្រោងការអភិវឌ្ឍផ្លូវល្បឿនលឿននៅក្នុងខែមេសា។ ថ្លែងនៅក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី ៤ ខែមេសា លោកនាយករដ្ឋមន្ត្រីបានពន្យល់ថា ការសម្រេចចិត្តបោះបង់ចោលផែនការនេះ គឺដោយសារតែការលំបាកក្នុងការសាងសង់ និងជាការឆ្លើយតបចំពោះការតវ៉ាពីសំណាក់គ្រួសារទទួលរងផលប៉ះពាល់ដោយសារការសាងសង់នេះ ដែលកំពុងតែបន្តកើតមាន។ ក្រុមគ្រួសារដែលនៅតាមបណ្តោយផ្លូវដែលគ្រោងធ្វើផ្លូវល្បឿនលឿនដើម្បីកាត់បន្ថយការកកស្ទះនៅលើផ្លូវទៅព្រលានយន្តហោះនោះ បានអំពាវនាវឲ្យមានវេទិកាសាធារណៈមួយ ចាប់តាំងពីមានសេចក្តីប្រកាសនេះកាលពីថ្ងៃទី ៥ ខែមករា ថា ក្រុមហ៊ុនចិននឹងសាងសង់ផ្លូវល្បឿនលឿននេះ។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “មានការគំរាមកំហែងរៀបចំធ្វើបាតុកម្ម ឬវេទិកាសាធារណៈ។ ឥឡូវនេះខ្ញុំបានលុបចោលផែនការនោះ ហើយខ្ញុំគិតថាមិនមានអ្វីដែលត្រូវនិយាយនៅក្នុងវេទិកាសាធារណៈទៀតនោះទេ”។ បើតាមសមាគមធាងត្នោត ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្វើការពាក់ព័ន្ធនឹងលំនៅឋានក្នុងទីក្រុង បានឲ្យដឹងថា របាយការណ៍បឋមមួយបានលើកឡើងថា មានក្រុមគ្រួសារ ១.០០០ ទៅ ២.០០០ ដែលនឹងត្រូវរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវល្បឿនលឿនដែលបានស្នើឡើងនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍ថា មានក្រុមហ៊ុនចំនួន ៣ ដែលបានដេញថ្លៃដើម្បីអភិវឌ្ឍផ្លូវល្បឿនលឿននេះ។ ក្រុមហ៊ុនចិនឈ្មោះថា Henan Provincial Communications Planning Survey and Design Institute (HPC) បានឈ្នះអ្នកដេញថ្លៃក្នុងស្រុកគឺក្រុមហ៊ុនវិស្វកម្ម Muhibbah […]
អានបន្ថែមSRI នាំមុខគេក្នុងការពន្លត់អគ្គិភ័យ
ក្រុមហ៊ុន Steel Recon Industries (SRI) ជាក្រុមហ៊ុនម៉ាឡេស៊ី ដែលផ្តល់ជូននូវផលិតផលពន្លត់អគ្គីភ័យជាច្រើនប្រភេទ គ្រឿងបរិក្ខារ និងដំណោះស្រាយបច្ចេកវិទ្យាជាច្រើនទៀតនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ ១៩៧៤។ SRI គ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន SRLL Group ជាមួយនឹងបណ្តាញយ៉ាងធំទូលាយដោយមានអ្នកចែកចាយជាង ៧០ នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា អឺរ៉ុប អាហ្វ្រិក និងអាមេរិក។ ការរចនាម៉ូដផលិតផលថ្មី និងបរិក្ខារផលិតកម្មឈានមុនរបស់ SRI ត្រូវបានទទួលស្គាល់ជាអន្តរជាតិពីអតិថិជននៅទូទាំងពិភពលោក ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនជាស្តង់ដារអន្តរជាតិនូវឧបករណ៍ពន្លត់អគ្គីភ័យ និងដំណោះស្រាយបញ្ហាដែលអាចជឿទុកចិត្តបាន។
អានបន្ថែម

English
